លោកថាច់ហ្វា នៅភូមិទៀវចាស់ ឃុំមីហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ ជាបុគ្គលឆ្នើមនាំមុខក្នុងការអនុវត្តនូវការចលនាប្រជាជន លើកកម្ពស់គុណភាពបទដ្ឋានភូមិវប្បធម៌ជនបទថ្មីកម្រិតខ្ពស់។
លោកថាច់ហ្វា (ខាងឆ្វេង) រួមជាមួយប្រជាជនចូលរួមជួសជុលផ្ទាំង
បដាផ្សព្វផ្សាយនៅភូមិទៀវចាស់។
ដើម្បីរួមចំណែកលើកកម្ពស់គុណភាពលក្ខឋានជនបទថ្មីកម្រិតខ្ពស់ រយៈពេលកន្លង លោកថាច់ហ្វា បានចូលរួមចលនាប្រជាជនក្នុងភូមិដាក់អំពូលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យបានជាង៣០ដើម គិតជាទឹកប្រាក់ជាង៣០លានដុង ក្នុងនោះ គ្រួសារគាត់រួមវិភាគទាន៧លានដុង និងកម្លាំងពលកម្មជាច្រើនថ្ងៃ។ អនុវត្តលក្ខឋានអំពីគ្រួសារក្រីក្រ គាត់ស្នើទៅរដ្ឋអំណាចភូមិភាគ ផ្សព្វផ្សាយអនុវត្តគម្រោងចិញ្ចឹមសត្វ ពង្រីកការបង្កបង្កើនផល សហការជាមួយគណៈ ផ្នែកអង្គការមហាជន ឧបត្ថម្ភគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ ដោយទម្រង់បុលទុនពីធនាគារគោលនយោបាយសង្គម។ល។ ផ្តើមពីនោះ មានទម្រង់ចិញ្ចឹមសត្វជាច្រើនរបស់ប្រជាជនក្នុងភូមិមានជំហានរីកចម្រើន ហើយមានគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រជាច្រើន ឈានឡើងចាកផុតពីភាពក្រីក្រ។
លោកថាច់ហ្វា (អាវស) ដើរពិនិត្យមើលបង្គោលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យ។
ភូមិទៀវចាស់ មានគ្រួសារប្រជាជនប្រមាណ២៩០គ្រួសារ ដោយមានមនុស្សប្រមាណ១.១៥៥នាក់ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រា៧៤%។ ក្នុងភូមិនៅមានគ្រួសារក្រីក្រចំនួន៩ ប្រកៀកបន្ទាត់ក្រចំនួន ១២ ។ ភូមិទៀវចាស់មានផែនការដល់ចុងឆ្នាំ ២០២៤ នឹងកាត់បន្ថយគ្រួសារក្រីក្របន្ថែមចំនួន ៣ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រចំនួន៤គ្រួសារ។ រួមដំណើរជាមួយរដ្ឋអំណាចភូមិភាគក្នុងការអនុវត្តការងារកាត់បន្ថយភាពក្រីក្រ លោកថាច់ហ្វា ស្នើបង្កើតបញ្ជីឈ្មោះគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រចំនួន៤ ដើម្បីឧបត្ថម្ភសាងសង់ផ្ទះ ឧទ្ទេសនាមការងារធ្វើជូនពលករ ៨ នាក់ ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ ទៅធ្វើការនៅមូលដ្ឋានផលិតធ្វើអាជីវកម្មក្នុងនិងក្រៅខេត្ត។
លោកថាច់ហ្វា ឱ្យដឹង៖ “ខ្ញុំចង់ឃើញភូមិស្រុកមានភាពផ្លាស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពប្រជាជនកាន់តែមានការរីកចម្រើន បណ្តាជនជាតិមានភាពសាមគ្គី បញ្ចេញកម្លាំងរួមជាមួយរដ្ឋអំណាចភូមិភាគកសាងសំណង់សុខុមាលភាពសង្គម។ល។ ហេតុនេះ ខ្ញុំបាទតែងធ្វើជាគំរូនិងចលនាមហាជនអនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ”។
លោកវ៉ហ៊ុងណៀង លេខាសាខាបក្សភូមិទៀវចាស់ ឱ្យដឹង៖ “ជាមួយនឹងតួនាទីអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិខ្មែរ ប៉ុន្មានឆ្នាំកន្លង លោកថាច់ហ្វា តែងខ្នះខ្នែងចូលរួមអនុវត្តល្អការចលនាដែលថ្នាក់លើនិងភូមិភាគបំផុស។ ភូមិទៀវចាស់បានទទួលស្គាល់ជាភូមិវប្បធម៌ជនបទថ្មី នៅឆ្នាំ២០២២ ក្នុងនោះ មានការរួមចំណែកយ៉ាងសកម្មរបស់លោកថាច់ហ្វាក្នុងការផ្សព្វផ្សាយចលនា។ សព្វថ្ងៃ លោកថាច់ហ្វា បន្តរួមចំណែកក្នុងការចលនាប្រជាជនកសាងភូមិវប្បធម៌ជនបទថ្មីកម្រិតខ្ពស់”៕
សើុងម៉ាល័យ-មុនី