លោកកៀងសារ៉ន កើតឆ្នាំ ១៩៥២ នៅភូមិកូវវ៉ី ឃុំថាញ់ហ្វាសើុង ស្រុកកូវង៉ាង ខេត្តត្រាវិញ ជាគំរូលេចធ្លោក្នុងការរក្សានិងពង្រីកចរិយាសម្បត្តិកងទ័ពអ៊ំហូ។
លោកកៀងសារ៉ន មោទនភាពចំពោះស្នាដៃរបស់ខ្លួន។
អាយុ១៦ឆ្នាំ លោកកៀងសារ៉ន ស្ម័គ្រចិត្តចូលរួមកម្លាំងកងឈ្លបនៅភូមិភាគ។ បន្ទាប់មកលោកចូលរួមកងកម្លាំងប្រយុទ្ធ ឈរជើងនៅឃុំង៉ូវឡាក ស្រុកកូវង៉ាង។ ក្នុងពេលចូលរួមបម្រើការងារ លោកត្រូវខ្មាំងបាញ់ត្រូវដៃស្តាំ ធ្វើឱ្យលោករងរបួស ៧៥% ហើយត្រូវបានទទួលស្គាល់ជាជនពិការ ៣/៤ ។ ក្រោយពីប្រទេសជាតិបានរំដោះទាំងស្រុង ទោះបីរូបលោកមានឈ្មោះជាជនពិការពិតមែន ប៉ុន្តែដោយស្មារតីស្នេហាមាតុភូមិជនរួមជាតិ លោកនៅតែបន្តចូលរួមសកម្មភាពសម្ព័ន្ធយុវជន កាកបាទក្រហមក្នុងឃុំ៘ ដើម្បីរួមចំណែកកម្លាំងកាយរបស់ខ្លួន។
គ្រួសារលោកកៀងសារ៉ន កំពុងដោះដូរយោបល់ជាមួយកម្មាភិបាលមូលដ្ឋាន។
លោកកៀងសារ៉ន ឱ្យដឹង៖ “ក្នុងសម័យតស៊ូសង្គ្រាម ជីវភាពប្រជាជនក្រលំបាកណាស់ បាយមិនគ្រប់ហូប សម្លៀកបំពាក់ក៏មិនគ្រប់ពាក់ ប៉ុន្តែជនរួមជាតិបណ្ដាជនជាតិស្រឡាញ់រាប់អានគ្នា ជួយសន្តោសគ្នាទៅវិញទៅមក។ ទិដ្ឋភាពទាំងនោះរហូតដល់សព្វថ្ងៃនេះនៅតែដក់ជាប់ក្នុងអារម្មណ៍ខ្ញុំជានិច្ច។ អាស្រ័យហេតុនោះ បើមានអ្នកណាពោលពាក្យបំបែកបំបាក់ចំណងសាមគ្គីបណ្តាជនជាតិ ខ្ញុំធ្វើអន្តរាគមន៍ភ្លាមពន្យល់ឱ្យពួកគាត់យល់ច្បាស់លាស់។ បច្ចុប្បន្ន អានុភាពអមិត្ត ឆ្លៀតឱកាសរាល់បញ្ហាជនជាតិ សាសនា ផ្សព្វផ្សាយមួលបង្កាច់ការពិត រូបខ្ញុំផ្ទាល់ជានិច្ចកាលតែងច្រានចោលនូវពាក្យទាំងនោះ។ ក្នុងនាមជាសមាជិកគណៈកម្មការវត្តវាលលាក់ ខ្ញុំតែងចលនាមាមីងអនុវត្តល្អគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចលនាមាមីងចូលរួមចលនា “ទូទាំងប្រជាជនសាមគ្គី កសាងជីវភាពវប្បធម៌ជនបទថ្មី”។
លោកដងញឹកឌាំង ប្រធានសមាគមអតីត យុទ្ធជនឃុំថាញ់ហ្វាសើុង ឱ្យដឹង៖ “អនុវត្តគោលនយោបាយអ្នកមានសគុណចំពោះបដិវត្តន៍ រយៈពេលកន្លង គ្រួសារលោកកៀងសារ៉ន រដ្ឋក៏បានឧបត្ថម្ភផ្ទះឧបការគុណ ព្រមទាំងគោលនយោបាយមួយចំនួនដែលពាក់ព័ន្ធផ្សេងទៀត។ រូបគាត់ផ្ទាល់ក៏បានពង្រីកល្អអំពីភារកិច្ចក្នុងនាមជាកុលបុត្តរបស់មាតុភូមិ ជួយភូមិស្រុកអនុវត្តសម្រេចរាល់លក្ខឋានលើគ្រប់វិស័យវប្បធម៌សង្គម ការពារប្រទេសសន្តិសុខ។ លោកបានរដ្ឋជូនមេដាយតស៊ូសង្គ្រាមលេខពីរ ដោយមាន “ស្នាដៃ ក្នុងការតស៊ូសង្គ្រាមប្រឆាំងអាមេរិករំដោះប្រទេសជាតិ” ព្រមទាំងស្នាដៃផ្សេងៗជាច្រើនទៀត”៕
សើុងមាល័យ- លីសៀ