ជាង ២០ ឆ្នាំផ្សារភ្ជាប់នឹងរបរឡើងយកទឹកត្នោតប្រពៃណីរបស់គ្រួសារ លោកថាច់វោ កើតឆ្នាំ ១៩៦២ នៅភូមិត្រមង ឃុំត្រាកូង ខេត្តវិញឡុង បានខិតខំប្រឹងប្រែងរកស៊ីចិញ្ចឹមជីវិតដោយតំណក់ទឹកផ្អែមពីដើមត្នោត។
ជាច្រើនឆ្នាំមកនេះ ដោយបានបក្សនិងរដ្ឋយកចិត្តទុកដាក់អនុវត្តនូវកម្មវិធី គោលនយោបាយជនជាតិ ទិដ្ឋភាពនៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករលើភូមិឋានទីក្រុងកឹងធើ មានការរីក ចម្រើនគួរឱ្យកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធបានកសាងសមរម្យ ជាជំហានៗឆ្លើយតបទៅនឹងតម្រូវ ការប្រជុំជីវភាព និងការផលិតរបស់ប្រជាជន។
ផ្តើមពីដាំដើមត្របែក និងដើមពុទ្រានៅក្នុងរោងសំណាញ់ គ្រួសារបង ថាច់សាដា នៅភូមិឈូងធំ B ឃុំឡាយហ្វា ទីក្រុងកឹងធើ កំពុងតែប្រមូលនូវ “ផលល្អ” ជាបណ្តើរៗ។ ទម្រង់នេះ មិនត្រឹមតែជួយបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ព្រមទាំងបើកនូវទិសដៅផលិតកសិកម្មប្រកបដោយសុវត្ថិភាពនិងចីរភាពនៅភូមិភាគទៀតផង។
អនុវត្តតាមគោលការណ៍ផ្លាស់ប្តូរឌីជីថល នៅទីក្រុងកឹងធើ បច្ចេកវិទ្យាមិនត្រឹមតែផ្អាកត្រឹមទិសដៅម៉ាក្រូប៉ុណ្ណោះទេ ថែមទាំងបានជ្រាបចូលលើគ្រប់វិស័យនៃជីវភាពនៅថ្នាក់មូលដ្ឋានយ៉ាងពិតប្រាកដ។ ចាប់តាំងពីការអនុវត្តបញ្ញាសិប្បនិម្មិត (AI) នៅច្រកតែមួយ រហូតដល់ការធ្វើឌីជីថលកម្មរាល់ពេលប្រជុំបក្សម្តងៗ ការងារផ្លាស់ប្តូរឌីជីថលកំពុងសន្សឹមៗធ្វើឱ្យផ្លាស់ប្តូររបៀបដំណើរការពីបែបប្រពៃណី ទៅជាបរិយាកាសឌីជីថលទំនើប ងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។
ជាជនជាតិខ្មែរ គ្រួសារផ្សារភ្ជាប់នឹងរបរត្បាញបន្ទោះ ដូច្នេះ បងស្រីទ្រឿងធីបាត់ធ្វី នាយិការសហករណ៍ត្បាញផ្តៅនិងឫស្សីធ្វីត្វៀក នៅឃុំធ្វឹងហ្វា ទីក្រុងកឹងធើ តែងមានការប្តេជ្ញាចិត្តក្នុងការនាំយកផលិតផលពីឫស្សីទៅឆ្ងាយ។ ជាច្រើនឆ្នាំស្វែងរកទីផ្សារ បងធ្វីក៏សម្រេចបាននូវក្តីស្រមៃ គឺនាំយកផលិតផលទៅកាន់ពិភពលោក ព្រមទាំងរក្សាបានភូមិរបរប្រពៃណីរបស់ជនជាតិទៀតផង។
ដើម្បីធ្វើឱ្យជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ និងកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិរហូតដល់ឆ្នាំ ២០៣០ របស់នាយករដ្ឋមន្ត្រី និងសេចក្តីសម្រេចចិត្តលេខ ០២ របស់គណៈកម្មាធិការបក្សក្រុងកឹងធើ ស្តីពីការផ្លាស់ប្តូរឌីជីថលក្រុងកឹងធើ ឆ្នាំ២០២៥ និងទិសដៅរហូតដល់ឆ្នាំ ២០៣០។
ដោយបោះបង់ចោលវិស្វករវារីវប្បកម្ម ដើម្បីចាប់យកក្តីស្រមៃក្លាយជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ លោកគ្រូ លីហៀង បានធ្វើឱ្យសិស្សានុសិស្សនិងមិត្តរួមអាជីពនៃអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកទីក្រុងកឹងធើ គោរពរាប់អាន។
ក្នុងយុគសម័យដែលបច្ចេកវិទ្យាឌីជីថលអភិវឌ្ឍខ្លាំងក្លា បណ្តាញសង្គមមិនត្រឹមតែជាកន្លែងតភ្ជាប់ ចែករំលែកព័ត៌មានប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាបណ្តាញដ៏មានប្រសិទ្ធភាពដើម្បីផ្សព្វផ្សាយ អភិរក្សនូវតម្លៃវប្បធម៌ប្រពៃណីទៀតផង។
ចំពោះជនរួមជាតិខ្មែរណាមបូ វត្តអារាមមិនត្រឹមតែជាកន្លែងគោរពជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ សិល្បៈដ៏វិសេសវិសាលថែរក្សាទាំងអត្តសញ្ញាណរបស់សហគមន៍។
ធ្លាប់ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ជីវភាពបានមុខខ្វះក្រោយ មានគ្រួសារជនរួមជាតិខ្មែរជាច្រើននៅភូមិភូឌឹក ឃុំឡុងភូ ទីក្រុងកឹងធើ ឈានឡើងលំនឹងជីវភាព ដោយឆន្ទៈជម្នះលំបាក និងការខិតខំប្រឹងប្រែងព្យាយាមពលកម្ម។
បង្កើនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដើម្បីរួមចំណែកកសាងជនបទថ្មី គឺជាវិធានការមួយក្នុងចំណោមវិធានការសំខាន់ៗ ដើម្បីលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជននៅជនបទ ជំរុញអភិវឌ្ឍសេដ្ឋកិច្ច - សង្គមដោយចីរភាពបានឃុំឡុងវិញ ខេត្តវិញឡុង អនុវត្តយ៉ាងមានប្រសិទ្ធភាព។
រយៈពេលកន្លង សមាគមសហព័ន្ធនារីទីក្រុងកឹងធើ ជំរុញដំណើរការផ្សព្វផ្សាយនិងឧបត្ថម្ភជាច្រើន រួមចំណែកលើកកម្ពស់ស្មារតីយល់ដឹងរបស់ប្រជាជនក្នុងការបង្ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ តាមរយៈនោះ កសាងបរិស្ថានរស់នៅសុវត្ថិភាព ស៊ីវិល័យ សុភមង្គល។
អស់រយៈពេលជាច្រើនឆ្នាំកន្លង ត្រកូលលឺវ នៅភូមិតាខាវ ឃុំកូវកែ ខេត្តវិញឡុង តែងបន្តលើកស្ទួយប្រពៃណីសង្វាតរៀនសូត្រ ជំរុញការសិក្សានិងលើកទឹកចិត្តបញ្ញាវ័ន្ត។ ដោយផ្អែកលើមូលដ្ឋានអប់រំដែលបានពូនផ្ដុំច្រើនជំនាន់មកហើយ ត្រកូលនេះបានក្លាយជាគំរូលេចធ្លោក្នុងការចលនាកសាងសង្គមសិក្សារៀនសូត្រនៅភូមិភាគ។
នៅក្នុងបរិការណ៍ផ្លាស់ប្តូរឌីជីថលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា កសិករខ្មែរនៅទីក្រុងកឹងធើ បានម្ចាស់ការចាប់យកនិន្នាការផ្លាស់ថ្មីគំនិត និងអនុវត្តវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងការផលិត ឆ្លងតាមរយៈនោះ ជាជំឈានលើកកម្ពស់ប្រាក់ចំណូល និងកែលម្អគុណភាពការរស់នៅ។
ជាមួយនឹងស្មារតីទទួលខុសត្រូវនិងអស់ពីចិត្តគិតគូរដល់ជីវភាពប្រជាជន លោកតាំងរ៉ូគ្វីសា ប្រធានគណៈប្រជាជនភូមិបឹងទ្រៀត ឃុំលីវទូ ទីក្រុងកឹងធើ បានរួមចំណែកយ៉ាងសំខាន់ក្នុងបន្ថយភាពក្រីក្រ កសាងជីវភាពវប្បធម៌ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងគុណភាពរស់នៅជូនជនរួមជាតិខ្មែរនៅភូមិភាគ។
ពេលរំលឹកដល់លោកស៊ើងញ៉ៃ អ្នកមានប្រិយភាពនៅមណ្ឌលតាទាវ សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ មាមីងខ្មែរនៅទីនេះអ្នកណាក៏ស្គាល់ដែរ។ ពីព្រោះលោកមិនត្រឹមតែជាគំរូក្នុងការផលិតប៉ុណ្ណោះទេ ថែមទាំងចលនាមាមីងខ្មែរឱ្យរួមដៃគ្នាកសាងវត្តស្អាតបាត និងកសាងជនបទថ្មីនៅភូមិភាគទៀតផង។
ក្រោយពីរយៈកាលផ្សព្វផ្សាយកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ (ហៅកាត់ថា កម្មវិធី) បាននាំមកនូវសម្រស់ថ្មីដល់តំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។
ដោយមោះមុតអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសក្នុងការផលិត ព្រមទាំងរកច្រកចេញទីផ្សារបានលំ នឹង កសិករអ្នកដាំឪឡឹកនៅឃុំវិញហាយ ទីក្រុងកឹងធើ ញញឹមបិទមាត់មិនជិតដោយសារឪឡឹកផ្ដល់ទិន្នផលខ្ពស់ លក់បានថ្លៃនិងទទួលបានប្រាក់ចំណេញច្រើន។
ដើម្បីឧបត្ថម្ភប្រជាជនមកធ្វើអត្តសញ្ញាណប័ណ្ណ និងបើកដំណើរការគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកក្នុងចំណុចកំពូល អនុវត្តយុទ្ធនាការ ៦០ ថ្ងៃនិងយប់របស់ទីក្រុងកឹងធើ សមាគមនារីឃុំលីវទូ បានសហការជាមួយសាខាសមាគមនារីនគរបាលឃុំលីវទូ រៀបចំទម្រង់ “អាហារ ០ ដុង” បំរើអាហារពេលព្រឹកនិងទឹកផឹកដោយឥតគិតថ្លៃជូនប្រជាជន។
មាមីងជនរួមជាតិខ្មែរនៅឃុំហូធីគី ខេត្តកាម៉ាវ តែងមានសេចក្តីជឿជាក់និងត្រេកអរចំពោះព្រះតេជព្រះគុណ ហ៊ឺវញ៉ីវ ព្រះចៅអធិការវ័យក្មេងនៃវត្តសិរីមង្គល (ជ្រុងខ្មែរ) ព្រះអង្គតែងខិតខំអស់ពីព្រះទ័យនិងយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្ររបស់ព្រះសង្ឃ កសាងវត្តអារាមនិងចលនាពុទ្ធបរិស័ទឱ្យរស់នៅ “ល្អសាសនា ល្អសង្គម” ជាដើម។