ក្រោយពីរយៈកាលផ្សព្វផ្សាយកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ (ហៅកាត់ថា កម្មវិធី) បាននាំមកនូវសម្រស់ថ្មីដល់តំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។

បងស្រី លីធីក្វៀងនៅសង្កាត់មីស្វៀង ទីក្រុងកឹងធើទទួលបាន
ការឧបត្ថម្ភគោបន្តពូជពីគម្រោង៣។
ទីក្រុងកឹងធើ ជាភូមិភាគមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រា ១៤,១១% នៃចំនួនប្រជាជនទូទាំងក្រុង មាមីងរស់នៅប្រកបរបរកសិកម្ម ជាចម្បង អត្រាគ្រួសារក្រីក្រនៅមានកម្រិតខ្ពស់ ប៉ុន្តែ តាមរយៈកម្មវិធី គម្រោងនិងគោលនយោបាយជនជាតិ ពិសេសគឺប្រភពកម្លាំងពីកម្មវិធីផ្សព្វផ្សាយអនុវត្តទាន់ពេល ផ្តើមពីនោះ ជីវភាពរបស់មាមីងមានភាពផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ពីមុន គ្រួសារបងថាច់វ៉ាំងតែវ នៅឃុំតឹងថាញ់ រស់នៅក្នុងផ្ទះទ្រុឌទ្រោម។ ឆ្នាំ ២០២៣ បងបានរដ្ឋឧបត្ថម្ភសាងសង់ផ្ទះតាមរយៈគម្រោង១ ជួយឱ្យគ្រួសារគាត់មានផ្ទះសម្បែងលំនឹងស្ងប់អារម្មណ៍ពលកម្មផលិត ឈានឡើងចាកផុតពីភាពក្រីក្រ ចំណែកគ្រួសារ បងស្រី លីធីក្វៀង នៅសង្កាត់មីស្វៀង ជាគ្រួសារក្រីក្រ គ្មានដីផលិត ប្រភពចំណូលសំខាន់បានមកពីការស៊ីឈ្នួល។ ឆ្នាំ២០២៥ បានរដ្ឋអំណាចពិនិត្យជំនួយគោបន្តពូជ ២ក្បាលពីគម្រោង ៣ អំពីការឧបត្ថម្ភអភិវឌ្ឍផលិតតាមខ្សែសង្វាក់តម្លៃ ជួយឱ្យគ្រួសារបងស្រីក្វៀង មានប្រភពកម្លាំងបន្ថែមសម្រាប់ពង្រីកការផលិត កែលម្អជីវភាព។

ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ ពូឡេវ៉ាំងអ៊ុក នៅឃុំហូដាក់កៀង ទីក្រុងកឹងធើ មានលក្ខណៈអភិវឌ្ឍសេដ្ឋ កិច្ចដោយចីរភាព។
ទន្ទឹមនឹងការបង្កើតមុខរបររកស៊ីចិញ្ចឹមជីវិត មួយអន្លើដោយប្រភពកម្លាំងឧបត្ថម្ភរបស់រដ្ឋ ដូច្នេះ មានប្រជាជនជាច្រើនគ្រួសារនៅឃុំហូដាក់កៀង បានម្ចាស់ការបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ឆ្ពោះទៅរកការអភិវឌ្ឍចីរភាព។ តួយ៉ាងដូចជា លោកឡេ វ៉ាំងអ៊ុក នៅឃុំហូដាក់កៀង គាត់នាំយើងខ្ញុំទៅទស្សនា ទម្រង់ចម្ការដូងម៉ាឡេ ដែលមានអាយុកាលជាង ៣ ឆ្នាំ លោកអ៊ុក ចែករំលែក៖ “ពីមុន ខ្ញុំធ្វើតែស្រែមួយមុខប៉ុណ្ណោះ ប៉ុន្តែមិនសូវមានប្រសិទ្ធភាព ហេតុនេះ នៅឆ្នាំ២០២៣ ខ្ញុំបុលទុនពីធនាគារគោលនយោបាយ ដើម្បីកែប្រែដីស្រែ ១០ កុង បង្វែរមកដាំដូងម៉ាឡេ ៤០០ ដើម។ បច្ចុប្បន្ន ប្រមូលផលដូងក្នុងមួយខែៗ ប្រមាណ ៧០០ ផ្លែ លក់ក្នុងតម្លៃ ៨.០០០ ដុងក្នុងមួយផ្លែ។ បន្ទាប់ពីទូទាត់ចំណាយ រកបានប្រាក់ចំណេញបង្គួរ បើប្រៀបនឹងធ្វើស្រែ”។ ផ្តើមពីការឧបត្ថម្ភ លើគ្រប់ផ្នែករបស់បក្ស រដ្ឋ មួយអន្លើដោយស្មារតីឈានឡើងដោយខ្លួនឯង ដូច្នេះ ជីវភាពប្រជាជនបានបើកទំព័រថ្មី មានការរីកចម្រើនប្រកបដោយជំហានវិជ្ជមានជាច្រើន។
តាមប្រសាសន៍លោក ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ចាប់តាំងពីផ្សព្វផ្សាយកម្មវិធី គម្រោងនិងគោលនយោបាយជនជាតិជាច្រើន ធ្វើឱ្យទិដ្ឋភាពតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករមានការរីកចម្រើនយ៉ាងខ្លាំង។ ចំនួនគ្រួសារក្រីក្រចុះថយគួរឱ្យកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធជនបទបានវិនិយោគរឹងមាំ ជាជំហានៗ ឆ្លើយតបទៅនឹងតម្រូវការប្រជុំជីវភាព ការសិក្សា ពលកម្មផលិត និងជីវភាពរស់នៅរបស់ប្រជាជន រួមចំណែករក្សារឹងមាំសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គមនៅភូមិភាគ៕
ថាញវ៉ាង-មុនី