បង្កើនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដើម្បីរួមចំណែកកសាងជនបទថ្មី គឺជាវិធានការមួយក្នុងចំណោមវិធានការសំខាន់ៗ ដើម្បីលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជននៅជនបទ ជំរុញអភិវឌ្ឍសេដ្ឋកិច្ច - សង្គមដោយចីរភាពបានឃុំឡុងវិញ ខេត្តវិញឡុង អនុវត្តយ៉ាងមានប្រសិទ្ធភាព។

ផ្លូវជនបទថ្មីនៅឃុំឡុងវិញ ខេត្តវិញឡុង។
លោកស្រី ថាយធីមីយុង លេខាគណៈកម្មាធិការបក្សឃុំឡុងវិញ ឱ្យដឹង៖ “មុនពេលកសាងជនបទថ្មី ហេដ្ឋារចនាសម្ព័ន្ធឃុំឡុងវិញ ដូចជាផ្លូវផ្សារ ផ្ទះប្រជាជន និងសំណង់គមនាគមន៍ផ្សេងៗ... ហាក់ដូចជាមិនទាន់បានកសាងច្រើនទេ។ ប៉ុន្តែតាំងពីចាប់ផ្តើមកសាងជនបទថ្មី ជាសារវន្ត ហេដ្ឋារចនាសម្ព័ន្ធជនបទបានវិនិយោគ ឆ្លើយតបនឹងតម្រូវការធ្វើដំណើរទៅមក ផលិតនិងដោះដូរទំនិញរបស់ប្រជាជន។ បច្ចុប្បន្ន ទូទាំងឃុំមានផ្លូវជាតិ ៥៣ ឆ្លងកាត់មានប្រវែង ១២ គីឡូម៉ែត្រ ផ្លូវភូមិមានចំនួន ២០ ប្រវែងសរុប ៣៥,២ គីឡូម៉ែត្រ បានក្រាលកៅស៊ូ ៤២,៣ គីឡូម៉ែត្រ ធានាដងផ្លូវជ្រះ មិនបែកភក់ជ្រាំក្នុងរដូវភ្លៀងសម្រេច ១០០%។ ឃុំមានមណ្ឌលចិញ្ចឹមបង្គាឧស្សាហកម្មប្រមូលផ្តុំ ៣ កន្លែង លើផ្ទៃដី ៤០០ ហិកតា និងមានផ្លូវរាយរងលើវាលស្រែចំនួន ៥ ខ្សែ មានប្រវែងសរុប ១០,៥ គីឡូម៉ែត្រ បានក្រាលកៅស៊ូ ៨,៤ គីឡូម៉ែត្រ សម្រេចអត្រាជាង ៨០%”។
ផ្តើមពីប្រភពទុនពីកម្មវិធីកសាងជនបទថ្មី និងប្រភពទុនចលនាក្នុងសង្គម ចាប់ពីដើមឆ្នាំ ២០២៦ មក ឃុំឡុងវិញបានចាត់តាំងកសាងនិងដាក់ឱ្យដំណើរការស្ពានតឿងង្វៀង ៥៤៥ នៅភូមិយ៉ុងបាង អស់ថវិកា ៤៥០ លានដុង ស្ពានសែវប៊ុង អស់ថវិកា ១៨០ លានដុង និងស្ពានឡាហ្គី អស់ថវិកាកសាង ៥០០ លានដុង។ ចាក់ផ្លូវបេតុងនៅមណ្ឌលផលិតនៅភូមិឡាហ្គី មានប្រវែង ៦០០ ម៉ែត្រ អស់ថវិកា ៥៣០ លានដុង។ សហការជាមួយផ្នែកនិងភូមិនានា ចាក់ក្រួសទំហំ ១x២ សង់ទីម៉ែត្រ នៅដងផ្លូវសែវប៊ុង - កិញដាវចំនួន ៦០ ម៉ែត្រគុប។
លោក គឹមរឿង នៅភូមិអង្កោល ឱ្យដឹង៖ “ជាអ្នកភូមិរស់នៅទីនេះ ខ្ញុំឃើញនឹងភ្នែកពីភាព“ផ្លាស់ថ្មី” រៀងរាល់ថ្ងៃ។ អាចនិយាយបានថា ឡុងវិញនាបច្ចុប្បន្ន មានការផ្លាស់ថ្មីច្រើនបើប្រៀបនឹងពីមុន។ ឥឡូវនេះ ហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគព្រមៗគ្នា ទេសភាពបរិស្ថានក៏បានល្អប្រសើរជាងមុនដែរ”។
លោក ថាច់ធឿង នៅភូមិឡាហ្គី ឱ្យដឹង៖ “ចាប់ពីមានគោលការណ៍កសាងផ្លូវកៅស៊ូ ឬផ្លូវបេតុង ដើម្បីរួមចំណែកកសាងជនបទថ្មី កសិករក្នុងភូមិបានជួយជ្រោមជ្រែងដោយអស់ពីចិត្ត បានបរិច្ចាគដី ប្រាក់កាស និងកម្លាំងពលកម្ម។ ពិសេស មានផ្លូវគមនាគមន៍ ប្រជាជនយើងខ្ញុំមានលក្ខណៈដើម្បីអភិវឌ្ឍការចិញ្ចឹមសត្វ ផលិតនិងប្រើប្រាស់ផលិតផលមានភាពងាយស្រួល បច្ចុប្បន្នជីវភាពប្រជាជនបានផ្លាស់ថ្មីគួរឱ្យកត់សម្គាល់”។
ក្នុងដំណើរអនុវត្តកម្មវិធីទិសដៅជាតិ កសាងជនបទថ្មីនៅលើភូមិសាស្រ្តឃុំឡុងវិញ បានប្រជាជនស្រុះស្រួលគាំទ្រយ៉ាងកុះករ ដូចជា៖ ចូលរួមបរិច្ចាគ ដី សំណង់ ដំណាំ និងចូលរួមកម្លាំងពលកម្មកសាងផ្លូវ ស្ពានជនបទ; ដងផ្លូវឃុំ ផ្លូវភូមិ និងផ្លូវតភ្ជាប់ភូមិ បានគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់វិនិយោគកសាង ធានាការដឹកជញ្ជូនទំនិញមានភាពងាយស្រួលទាំងប្រាំងវស្សា។ សេដ្ឋកិច្ច - សង្គមអភិវឌ្ឍជីវភាពប្រជាជនបានលើកកម្ពស់ជាសន្សឹមៗ ទិដ្ឋភាពជនបទបានផ្លាស់ថ្មី សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមមានស្ថិរភាព; ហេដ្ឋារចនាសម្ព័ន្ធបានកែលម្អជាបណ្តើរៗ អាចឆ្លើយតបនឹងតម្រូវការធ្វើដំណើរទៅមក ផលិតនិងប្រជុំជីវភាពរបស់ប្រជាជន៕
ស៊ើងម៉ាល័យ - វិមាន