មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/06/2026 - 22:17

ប្រ​ធាន​គណៈប្រ​ជា​ជន​ភូមិ​មាន​ប្រិយ​ភាព និង​អស់​ពី​ចិត្ត​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ 

ជា​មួយ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ​និង​អស់​ពី​ចិត្ត​គិត​គូរ​ដល់​ជីវ​ភាព​ប្រ​ជា​ជន លោក​តាំង​រ៉ូគ្វី​សា ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​បឹង​ទ្រៀត ឃុំ​លីវ​ទូ ទី​ក្រុង​កឹង​ធើ បាន​រួម​ចំណែក​យ៉ាង​សំ​ខាន់​ក្នុង​បន្ថយ​ភាព​ក្រី​ក្រ កសាង​ជីវ​ភាព​វប្ប​ធម៌ ព្រម​ទាំង​លើក​កម្ពស់​ការ​យល់​ដឹង និង​គុណ​ភាព​រស់​នៅ​ជូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ។

លោក​តាំង​រ៉ូគ្វី​សា (អង្គុយ​កណ្តាល) ប្រ​ធាន​គណៈប្រ​ជា​ជន​ភូមិ​មាន​ប្រិយ​ភាព​និង​អស់​ពី​ចិត្ត​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ។

មក​កាន់​ភូមិ​បឹង​ទ្រៀត ឃុំ​លីវ​ទូ មា​មីង​ខ្មែរ​នៅ​ទី​នេះ​នរណា​ក៏​ស្គាល់​លោក​តាំង​រ៉ូគ្វី​សា​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​បឹង​ទ្រៀត និង​ជា​អ្នក​មាន​ប្រិយ​ភាព​ម្នាក់​ក្នុង​ឃុំ។ ដោយ​សារ​ភាព​ជា​គំ​រូ​ក្នុង​ជីវ​ភាព​រស់​នៅ និង​ខ្នះ​ខ្នែង​ចូល​រួម​ក្នុង​ចលនា​នា​នា​របស់​ភូមិ​ភាគ នា​ឆ្នាំ​២០២១ លោក​ក៏​បាន​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​ប្រ​ជា​ជន​ទំនុក​ចិត្ត​បោះ​ឆ្នោត​ជ្រើស​រើស​ធ្វើ​ជា​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​បឹង​ទ្រៀត។ តប​ស្នង​នូវ​ទំនុក​ទុក​ចិត្ត​នោះ លោក​បាន​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​ក្នុង​ការ​គិត​គូរ​ដល់​ជីវ​ភាព​របស់​ប្រ​ជា​ជន។ បឹង​ទ្រៀក​ជា​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៩០% ហើយ​សេដ្ឋ​កិច្ច​ពឹង​ផ្អែក​ចម្បង​លើ​កសិ​កម្ម ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ជួយ​ឱ្យ​ស្រុក​កំ​ណើត​រួច​ផុត​ពី​ភាព​ក្រី​ក្រ កន្លង​មក លោក​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ឧបត្ថម្ភ​គ្រួ​សារ​ជួប​លំបាក​ឱ្យ​មាន​លក្ខ​ណៈអភិវឌ្ឍ​ការ​ផលិត តាម​រយៈ​ប្រ​ភព​ទុន​បុល​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម។ លោក​ក៏​បាន​ចលនា​មា​មីង​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ផលិត អនុ​វត្ត​វិទ្យា​សាស្ត្រ​-បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ។ តាម​រយៈ​នោះ ជីវ​ភាព​រស់​នៅ​របស់​មា​មីង​បាន​កែ​លម្អ​ជា​បណ្តើរៗ។ មិន​ត្រឹម​តែ​ជួយ​មា​មីង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ លោក​តាំង​រ៉ូគ្វី​សា​នៅ​ទាំង​ជា​អ្នក​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ចំ​ពោះ​បញ្ហា​ "ផ្ទះ​សម្បែង" សម្រាប់​អ្នក​ក្រ​ផង​ដែរ។ ជា​មួយ​នឹង​ប្រិយ​ភាព និង​ការ​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត លោក​បាន​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​ភូមិ​ធ្វើ​សេ​នា​ធិ​ការ​ជូន​រដ្ឋ​អំ​ណាច និង​ចលនា​កសាង​ផ្ទះ​សម្បែង រួម​ចំ ណែក​ធ្វើ​ឱ្យ​ក្តី​ប្រាថ្នា​អំ​ពី​ជម្រក​ស្នាក់​នៅ​ដ៏​រឹង​មាំ​របស់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំបាក​បាន​ក្លាយ​ជា​ការ​ពិត។ ចាប់​ពី​ឆ្នាំ​២០២៥ ដល់​បច្ចុប្បន្ន ផ្ទះ​ថ្មី​ចំ​នួន ៦ ខ្នង បាន​ក​សាង​ឡើង រួម​ជា​មួយ​នឹង​អំ​ណោយ​រាប់​រយ​ចំ​ណែក គិត​ជា​ទឹក​ប្រាក់​សរុប​ជិត ៥០០ លាន​ដុង។ រស់​នៅ​ក្នុង​ផ្ទះ​ថ្មី​ដ៏​រឹង​មាំ លោក​យាយ​ត្រឹង​ធី​យុល នៅ​ភូមិ​បឹង​ទ្រៀត ឃុំ​លីវ​ទូ បាន​សម្តែង​ការ​រំភើប​ចិត្ត៖ “កាល​ពី​មុន គ្រួ​សារ​ខ្ញុំ​លំ​បាក​ណាស់ សមា​ជិក ៤ នាក់​រស់​នៅ​ក្នុង​ផ្ទះ​តូច​ដែល​ទ្រុឌ​ទ្រោម​។ អា​ស្រ័យ​បាន​ក្មួយ​គ្វី​សា ជួយ​ជ្រោ​មជ្រែង ទើប​ពេល​នេះ ខ្ញុំ​មាន​ផ្ទះ​រឹង​មាំ​នៅ”។

ទន្ទឹម​នឹង​ការ​គិត​គូរ​ដល់​ជីវ​ភាព​របស់​ប្រ​ជា​ជន លោក​តាំង​រ៉ូគ្វី​សា នៅ​ទាំង​ចលនា​បាន​ថវិកា​ជិត ៦០០ លាន​ដុង​ពី​មា​មីង​និង​សប្បុ​រស​ជន ដើម្បី​កសាង​និង​ជួស​ជុល​ស្ពាន ផ្លូវ ព្រម​ទាំង​ស្តា​រប្រ​ឡាយ​ធា​រា​សាស្ត្រ ដើម្បី​បម្រើ​ការ​ផលិត​របស់​មា​មីង​ឱ្យ​បាន​ងាយ​ស្រួល​ទៀត​ផង។ លោក​តាំង​រ៉ូគ្វី​សា បាន​ចែក​រំលែក៖ “ខ្ញុំ​គិត​ថា ក្នុង​នាម​ជា​កម្មា​ភិបាល​និង​ជា​បក្ខ​ជន​ម្នាក់ ត្រូវ​រស់​នៅ​យ៉ាង​ណា​ឱ្យ​សក្ដិ​សម​នឹង​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន។ ផ្ទះ​នីមួយៗ​បា​នក​សាង​ឡើង គ្រួ​សារ​ក្រី​ក្រ​នីមួយៗ​ដែល​បាន​រួច​ផុត​ពី​ភាព​ក្រី​ក្រ គឺ​ជា​សេច​ក្តី​រីក​រាយ និង​ជា​កម្លាំង​ចិត្ត​ដើម្បី​ឱ្យ​ខ្ញុំ​បន្ត​លះ​បង់​កម្លាំង​កាយ​ចិត្ត”។

តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​ងារ មក​ទល់​បច្ចុប្បន្ន ទិដ្ឋភាព​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​ជា​លំ​ដាប់។ អត្រា​គ្រួ​សារ​ក្រី​ក្រ​និង​ក្បែរ​ក្រ​បាន​ថយ​ចុះ​យ៉ាង​ច្រើន ពោល​គឺ​ពី​១០០ គ្រួ​សារ (នា​ឆ្នាំ​២០២១) ចុះ​នៅ​ត្រឹម​ ១៦ គ្រួ​សារ​ប៉ុណ្ណោះ (នា​ឆ្នាំ​២០២៦)។ ទន្ទឹម​នឹង​នោះ ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​កម្ពស់​ជា​បន្ត​បន្ទាប់ ហើយ​ស្មារតី​មហា​សាមគ្គី​ទូ​ទាំង​ប្រ​ជា​ជន​ក៏​បាន​ពង្រីក​យ៉ាង​ខ្លាំង​ក្លា​ផង​ដែរ។

លោក​ស្រី​ វ៉​ធី​ញី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ បាន​ឱ្យ​ដឹង ៖ “ក្នុង​តួ​នា​ទី​ជា​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​បឹង​ទ្រៀត លោក​តាំង​រ៉ូគ្វី​សា តែង​ធ្វើ​ជា​គំ​រូ និង​ចលនា​មា​មីង​អនុ​វត្ត​ល្អ​នូវ​រាល់​គោល​ការណ៍ មាគ៌ា​របស់​បក្ស គោល​ន​យោ​បាយ និង​ច្បាប់​របស់​រដ្ឋ; លោក​តែង​ខិត​ខំ​អនុ​វត្ត​ល្អ​នូវ​រាល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន ព្រម​ទាំង​ស្តាប់ និង​ឆ្លុះ​បញ្ចាំង​ទាន់​ពេល​នូវ​បំ​ណង​ប្រាថ្នា​របស់​មា​មីង​ជូន​ដល់​គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់ រួម​ចំណែក​អនុ​វត្ត​ល្អ​នូវ​រាល់​ភារ​កិច្ច​សេដ្ឋ​កិច្ច និង​នយោ​បាយ​របស់​ភូមិ​ភាគ​ក្នុង​រយៈ​ពេល​កន្លង”៕

ថាញ​វ៉ាង - ថាច់ធី​

ចែករំលែកអត្ថបទ