មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

08/07/2026 - 10:38

"ផល​ល្អ​" ផ្តើម​ពី​ទម្រង់​ដាំ​ឈើ​ហូប​ផ្លែ​ក្នុង​រោង​សំ​ណាញ់​ 

ផ្តើម​ពី​ដាំ​ដើម​ត្រ​បែក​ និង​ដើម​ពុទ្រា​នៅ​ក្នុង​រោង​សំ​ណាញ់​ គ្រួ​សា​របង​ថា​ច់សា​ដា​ នៅ​ភូមិ​ឈូង​ធំ​ B ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ កំ​ពុង​តែ​ប្រ​មូល​នូវ​ “ផល​ល្អ​” ជា​បណ្តើ​រៗ។ ទម្រង់​នេះ​ មិន​ត្រឹម​តែ​ជួយ​បង្កើន​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ​ ព្រម​ទាំង​បើក​នូវ​ទិស​ដៅ​ផលិត​កសិ​កម្ម​ប្រ​កប​ដោយ​សុវត្ថិ​ភាព​និង​ចីរ​ភាព​នៅ​ភូមិ​ភាគ​ទៀត​ផង​។

ទម្រង់​ដាំ​ឈើ​ហូប​ផ្លែ​ក្នុង​រោង​សំ​ណាញ់​របស់​បង​ថា​ច់សា​ដា​ (ឈរ​ខាង​ឆ្វេង​) នៅ​ភូមិ​ឈូង​ធំ​ B
ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ​ ។

នៅលើ​ផ្ទៃ​ដី​ជាង​ ២.០០០ ម៉ែ​ត្រកា​រ៉េ​ គ្រួ​សារ​បង​ដា​ បាន​សម្រេច​ចិត្ត​វិនិយោគ​លើ​ទម្រង់​ដាំ​ដើម​ឈើ​ហូប​ផ្លែ​ក្នុង​រោង​សំ​ណាញ់​ ដោយ​ចំ​ណាយ​ទុន​ដំ​បូង​ប្រ​មា​ណ​ជិត​ ៧ លាន​ដុង​។ បច្ចុប្បន្ន​ ចម្ការ​នេះ​ មាន​ដើម​ត្រ​បែក​ជាង​ ១០០ ដើម​ និង​ដើម​ពុទ្រា​ប្រ​មា​ណ​ ៥០ ដើម​ ដោយ​ដាំ​ឆ្លាស់​គ្នា​ជា​មួយ​ដើម​ម្ទេស​ បាន​ទាញ​យក​ផល​មាន​ប្រ​សិទ្ធ​ភាព​ពី​ផ្ទៃ​ដី​និង​រក​បាន​ប្រ​ភព​ចំ​ណូល​ប្រ​ចាំ​ឆ្នាំ​។

ចំ​ណុច​លេច​ធ្លោ​នៃ​រោង​សំ​ណាញ់​ គឺ​មាន​លទ្ធ​ភាព​ក្នុង​ការ​កាត់​បន្ថយ​សត្វ​ល្អិត​និង​ជំងឺ​ ប្រិត​សំ​ចៃ​បាន​ការ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ ផ្តើម​ពី​នោះ​ ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​និង​ធា​នា​សុវត្ថិ​ភាព​ដល់​អ្នក​ប្រើ​ប្រាស់​។ ទន្ទឹម​នឹង​នោះ​ រោង​សំ​ណាញ់​ជួយ​ការ​ពារ​ឈើ​ដំ​ណាំ​ដែល​ប៉ះ​ពាល់​ដោយ​អា​កាស​ធា​តុ​ ដូច​ជា​ ភ្លៀង​ធំ​ ក្តៅ​ខ្លាំង​ និង​ខ្យល់​បោក​បក់​ខ្លាំង​ ព្រម​ទាំង​រក្សា​សំណើម​ឱ្យ​មាន​ស្ថិរ​ភាព​ ជួយ​ឱ្យ​ដំ​ណាំ​លូត​លាស់​បាន​ល្អ​ ផ្លែ​រីក​ធំ​ធាត់​ស្មើ​ និង​មាន​រូប​រាង​ស្អាត​ ជួយ​លើក​កម្ពស់​តម្លៃ​ពាណិជ្ជ​កម្ម​។

បច្ចុប្បន្ន​ ផ្លែ​ត្រ​បែក​លក់​ក្នុង​តម្លៃ​ពី​ ១០.​០០០ ដុង​/ គី​ឡូ​ក្រាម​ (តម្លៃ​លក់​រាយ​ ១៥.​០០០ ដុង​/គី​ឡូ​ក្រាម​) និង​ផ្លែ​ពុទ្រា​ លក់​ក្នុង​តម្លៃ​ ២០.​០០០ ដុង​/គី​ឡូ​ក្រាម​ (តម្លៃ​លក់​រាយ​ ២៥.​០០០ ដុង​/គី​ឡូ​ក្រាម​)។ ជា​មធ្យម​ ក្នុង​មួយ​ថ្ងៃ​ គ្រួ​សា​រលោក​អាច​ប្រ​មូល​ផល​ផ្លែ​ឈើ​គ្រប់​ ប្រ​ភេទ​បាន​ពី​ ៧០ ដល់​ ១០០ គី​ឡូ​ក្រាម​។ ដោយ​ឡែកផ្លែ​ម្ទេស​ គឺ​ប្រ​មូល​ផល​ទៀង​ទាត់​ ៣ ថ្ងៃ​ម្តង​ ជា​មួយ​បរិមាណ​ផល​ប្រ​មា​ណ​ ៥០ គី​ឡូ​ក្រាម​ ទោះ​បី​ជា​តម្លៃ​ បច្ចុប្បន្ន​ប្រ​មា​ណ​ ៥.០០០ ដុង​/គី​ឡូ​ក្រាម​ក៏​ដោយ​ ប៉ុន្តែ​ កាល​ពី​មុន​មាន​ពេល​ខ្លះ​តម្លៃ​ឡើង​ដល់​ ២០​.០០០ ដុង​/ គី​ឡូ​ក្រាម​ រួម​ចំ​ណែក​បង្កើន​បាន​ប្រាក់​ចំ​ណូល​បន្ថែម​។ បន្ទាប់​ពី​ទូ​ទាត់​ចំ​ណាយ​រួច​ គ្រួ​សារ​របស់​បង​រក​បាន​ប្រាក់​ចំ​ណេញ​ជិត​ ២០ លាន​ដុង​ក្នុង​មួយ​ខែ​។

បង​ថា​ច់សា​ដា​ បាន​ចែក​រំលែក​ បន្ទាប់​ពី​បាន​ស្វែង​យល់​តាម​ប្រ​ព័ន្ធ​អ៊ីនធឺ​ណិត​ និង​ទៅ​ទស្សន​កិច្ច​ផ្ទាល់​នូវ​ ទម្រង់​ដាំ​ដំ​ណាំ​ក្នុង​រោង​សំ​ណាញ់​របស់​អ្នក​ដែល​ស្គាល់​ បង​ក៏​បាន​សម្រេច​ចិត្ត​វិនិយោគ​។ ក្នុង​ដំ​ណើរ​ការ​ដាំ​ដុះ​ បង​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​ការ​កែ​លម្អ​ដី​ ការ​ប្រើ​ប្រាស់​ជី​សរី​រា​ង្គ និង​គ្រោង​ប្លង់​រោង​សំ​ណាញ់​ឱ្យ​មាន​ខ្យល់​អា​កាស​ចេញ​ចូល​ល្អ​ ដើម្បី​កាត់​បន្ថយ​សត្វ​ល្អិត​និង​ជំងឺ​។ ទន្ទឹម​នឹង​នោះ​ បង​ក៏​បាន​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ ជួយ​ផ្គត់​ផ្គង់​ទឹក​បាន​សព្វ​ និង​សំ​ចៃ​បាន​កម្លាំង​ពល​កម្ម​។ អា​ស្រ័យ​ការ​អនុ​វត្ត​ត្រូវ​តាម​បច្ចេក​ទេស​ ចម្ការ​ដំ​ណាំ​លូត​លាស់​បាន​ល្អ​ តិច​មាន​សត្វ​ល្អិត​និង​ជំងឺ​ ផ្តល់​ផល​បាន​ទាំង​ប្រាំង​វស្សា​ ផលិត​ផល​ងាយ​ស្រួល​នាំ​ចេញ​និង​មា​នទី​ផ្សារ​ស្ថិរ​ភាព​។

តាម​ប្រ​សាសន៍​លោក​ក្វា​ច់វុាំងឌែប  ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ឡាយ​ហ្វា​ ឱ្យ​ដឹង​ ទម្រង់​ដាំ​ដំ​ណាំ​ក្នុង​រោង​សំ​ណាញ់​មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​ និង​កាត់​បន្ថយ​ហា​និភ័យ​ពី​អា​កាស​ធា​តុ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​លើក​កម្ពស់​គុណ​ភាព​កសិ​ផល​ ឆ្លើយ​តប​ទៅ​ នឹង​តម្រូវ​ការ​ទី​ផ្សារ​ទៀត​ផង​។ នា​ពេល​ខាង​មុខ​ សមា​គម​នឹង​បន្ត​ការ​ផ្សព្វ​ផ្សាយ​និង​ចលនា​ឱ្យ​សមា​ជិក​ពង្រីក​ទម្រង់​នេះ​ រួម​ចំ​ណែក​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​គ្រួ​សា​រនិង​កសាង​ជន​បទ​ថ្មី​។

ជាក់​ស្តែង​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ទម្រង់​ឈើ​ហូប​ផ្លែ​ក្នុង​រោង​សំ​ណាញ់​កំ​ពុង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ ស្រប​តាម​និន្នាការ​នៃ​ការ​ផលិត​កសិ​កម្ម​ប្រ​កប​ដោយ​សុវត្ថិ​ភាព​និង​ចីរ​ភាព​។ នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ទិស​ដៅ​ ដែល​មាន​សក្តា​នុពល​ និង​គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ឱ្យ​សាយ​ភាយ​  រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ និង​កែ​លម្អ​ជីវ​ភាព​របស់​កសិ​ករ​នៅ​ភូមិ​ភាគ​៕

                                         ហុង​ទើ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ