មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/08/2026 - 10:42

គំ​រូ​សាយ​ភាយ​តម្លៃ​ដ៏​ថ្លៃ​ថ្លា​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ 

“គំ​រូ​ដ៏​សំ​ខាន់​មួយ​ មាន​តម្លៃ​ជាង​មួយ​រយ​ដង​នៃ​បទ​សុន្ទ​រក​ថា​ឃោស​នា​” រៀន​សូត្រ​និង​ធ្វើ​តាម​ដំ​បូន្មាន​របស់​អ៊ំ​ បាន​លេច​ឡើង​គំ​រូ​ឆ្នើម​ជា​ច្រើន​ដែល​ឈាន​មុខ​ក្នុង​ការ​ចលនា​ មិន​ត្រឹម​តែ​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាយ​នូវ​តម្លៃ​ដ៏​ថ្លៃ​ថ្លា​ក្នុង​ជីវ​ភាព​ទៀត​ផង​។ តួ​យ៉ាង​ដូច​ លោក​ ថា​ច់សុផល​ អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​ឡុង​ភូ​  ទី​ក្រុង​កឹង​ធើ​ជា​ដើម​។

 លោក​ ថា​ច់សុផល​ (ទី​៤ពី​ស្តាំ) គំ​រូ​អ្នក​មាន​ប្រិយ​ភាព​បំ​ពេញ​ការ​ងារ​ល្អ​ជា​ច្រើន។

ទោះបី​អាយុ​ជាង​ ៧០ ឆ្នាំ​ហើយ​ក្តី​ ប៉ុន្តែ​ ដោយ​ការ​អស់​ពី​ចិត្ត​ និង​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​ លោក​បាន​ក្លាយ​ជា​គំ​រូ​ឆ្នើម​ក្នុង​ការ​ចលនា​មា​មីង​ភូមិ​ភាគ​សាមគ្គី​កសាង​​ជន​បទ​ថ្មី​។ លោក​ សុផល​ ចែក​រំលែក​៖ “ជា​អ្នក​មាន​ប្រិយ​ភាព​ រៀង​រាល់​ ឆ្នាំ​ខ្ញុំ​បាន​ផ្តល់​ព័ត៌​មាន​អំ​ពី​គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​ រដ្ឋ​; ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​;  សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​របស់​ភូមិ​ភាគ​; បាន​ទស្សនា​រៀន​សូ​ត្រ​បទ​ពិសោធន៍​ជា​មួយ​អ្នក​មាន​ប្រិយ​ភាព​នៅ​តាម​ខេត្ត​ ក្រុង​នា​នា​។ ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ ខ្ញុំ​រួម​ជា​មួយ​អ្នក​មាន​ប្រិយ​ភាព​លើ​ភូមិ​ឋាន​ឃុំ​ សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ឃោស​នា​នូវ​គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​ រដ្ឋ​ តួ​យ៉ាង​ដូច​ការក​សាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​”។

ពង្រីក​តួ​នា​ទី​របស់​ខ្លួន​ លោក​បាន​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ ចលនា​ប្រ​ជា​ជន​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​ សកម្ម​ចូល​រួម​បំ​ផុស​ចលនា​អង្គ​ការ​មហា​ជន​នៅ​ភូមិ​។ ពិ​សេស​ តែង​ធ្វើ​គំ​រូ​ឈាន​មុខ​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ រួម​វិភាគ​ទាន​ទឹក​ប្រាក់​សាង​សង់​ ជួស​ជុល​សា​លា​រៀន​ លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ក្រី​ក្រ​។ ផ្តើម​ពី​នោះ​ រាល់​ការ​ចលនា​របស់​លោក​តែង​ទទួល​បាន​ការ​យល់​ស្រប​ពី​ប្រ​ជា​ជន​។ “ឆ្នាំ​ ២០២៤ ខ្ញុំ​បាន​ចលនា​កម្លាំង​​ពល​ កម្ម​ឆ្ការ​ព្រៃ​គុម្ពោត​តាម​ដង​ផ្លូវ​ជន​បទ​ ដាំ​ផ្កា​ បង្ក​ទេស​ភាព​ឱ្យ​កាន់​តែ​ “ភ្លឺ​-បៃ​តង​-ជ្រះ​-ស្អាត​” ដោយ​មាន​ប្រ​វែង​ ១.៥០០ ម៉ែ​ត្រ​; ចលនា​មា​មីង​រួម​វិភាគ​ទាន​ទឹក​ប្រាក់​ជួស​ជុល​អំ​ពូល​ភ្លើង​ ផ្លូវ​ថ្នល់​ និង​ជូន​អំ​ណោយ​ចំ​នួន​ ៥០ ចំ​ណែក​ ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​លើ​ភូមិ​ឋាន​ ដោយ​ទឹក​ប្រាក់​ចំ​នួន​២០ លាន​​ដុង​។ សហ​ការ​ជា​មួយ​ក្រុម​សុខា​ភិបាល​ និង​អង្គ​ការ​មហា​ជន​ភូមិ​ ចលនា​មា​មីង​អនា​ម័យផ្ទះ​សម្បែង​ ដើម្បី​បង្ការ​ជំងឺ​គ្រុន​ឈាម​។ល។” លោក​សុផល​ បាន​ឱ្យ​ដឹង​ដូច្នេះ​។

ដើម្បី​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ លោក​សុ ផល​ បាន​ចលនា​មា​មីង​ចូល​រួម​ក្នុង​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ សំ​ដៅ​បង្ក​បរិ​យាកាស​សាមគ្គី​ រក្សា​អត្ត​សញ្ញា​ណ​ជាតិ​។ គាំ​ទ្រ​ចលនា​ “ពន្លឺ​វប្ប​ធម៌​រដូវ​វិស្សម​កាល​” លោក​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ និង​លោក​អា​ចារ្យ​ ចលនា​ឧបត្ថម្ភ​សៀវ​ភៅ​ពុម្ព​ សៀវ​ភៅ​សរ​សេរ​ និង​បើក​ថ្នាក់​បង្រៀន​អក្សរ​ដល់​សិស្សា​នុសិស្ស​។ ទន្ទឹម​នឹង​នោះ​ សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​ភូមិ​ ឃុំ​ ចលនា​ប្រ​ជា​ជន​ចូល​រួម​ក្រុម​ Zalo សហ​គម​ន៍។ លទ្ធ​ផល​មាន​ចំ​ នួន​ ១១៧ នាក់​ចូល​រួម​ និង​ចលនា​ប្រ​ជា​ជន​ដំ​ឡើង​កម្ម​វិធី​ VNeID តាម​ផែន​ការ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​។

“រយៈ​ពេល​កន្លង​ លោ​កថា​ច់សុផល​ តែង​អនុ​វត្ត​ល្អ​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​ជា​មួយ​ប្រ​ជា​ជន​ក្នុង​ការ​ឃោស​នា​ជន​រួម​ជាតិ​ខ្មែរ​អនុ​វត្ត​ល្អ​នូវ​គោលការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​ រដ្ឋ​ លើ​គ្រប់​វិស័យ ​ដូច​ជា​ ការ​បន្ថយ​ភាព​ក្រី​ក្រ​ កសាង​​ជន​បទ​ថ្មី​ អភិ​រក្ស​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​ជាតិ​ រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណា​ចក​សាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​ស៊ី​វិល័យ​ និង​អភិវឌ្ឍ​” លោក​ហ្វិញ​តឹង​ថាញ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ បាន​ឱ្យ​ដឹង​ដូច្នេះ​៕

                                   ថាញ​វ៉ាង​ - លី​សៀ​

ចែករំលែកអត្ថបទ