មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

26/08/2026 - 05:57

ធ្វើ​មាន​ដោយ​សារ​ដំ​ណាំ​រួម​ផ្សំ​ 

ជា​ច្រើន​ឆ្នាំ​មក​នេះ​ ដោយ​សារ​ទម្រង់​ដាំ​ដំ​ណាំ​រួម​ផ្សំ​ បាន​ជួយ​ប្តី​ប្រ​ពន្ធ​បង​ស្រី​ ថាច់ធី​សា​ផា នៅ​ភូមិ​ព្រែក​ឆ្វេង​ ឃុំ​ញូយ៉ា ទី​ក្រុង​កឹង​ធើ​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ឈាន​ឡើង​ធូរ​ធារ​។ នោះ​គឺ​ជា​លទ្ធ​ផល​នៃ​ការ​ឧស្សា​ហ៍ព្យា​យាម​ក្នុង​ការ​ពល​កម្ម​ ភា​ពរ​ហ័សរ​ហួនក្នុង​ការ​ក្តាប់​យក​ទី​ផ្សារ​ និង​មោះ​មុត​អនុ​វត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​ទេស​ចូល​ក្នុង​ការ​ផលិត​។

បង​ស្រី​ថា​ច់ធី​សា​ផា រីក​រាយ​ចំ​ពោះ​សមិទ្ធ​ផល​ដែល​សម្រេច​បាន​។

សង់ផ្ទះ​ចេញ​រស់​នៅ​ដោយ​ឡែក​ ប្តី​ប្រ​ពន្ធ​បង​ស្រី​ សា​ផា មាន​ដី​ស្រែ​តែ​ ៥ កុង​ ដែល​ឪ​ពុក​ម្តាយ​ចែក​ឱ្យ​ ម្ល៉ោះហើយ​ ចំ​ណូល​មិន​លំ​នឹង​ ជីវ​ភាព​ជួប​ការ​លំ​បាក​ច្រើន​។ មិន​ព្រម​ចុះ​ចាញ់​ភាព​ក្រី​ក្រ​ ប្តី​ប្រ​ពន្ធ​បង​ស្រី​បាន​ស្វែង​រក​ទិស​ដៅ​ថ្មី​ ដើម្បី​លើក​កម្ពស់​ប្រាក់​ចំ​ណូល​សម្រាប់​គ្រួ​សារ​។ សង្កេត​ ឃើញ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​នាំ​មក​នូវ​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ ប្តី​ប្រ​ពន្ធ​បង​ស្រី​ សា​ផា បាន​មោះ​មុត​បង្វែរ​ដី​ស្រែ​ ២ កុង​ លើក​ចម្ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​។ ចាប់​ពី​ពេល​នោះ​មក​ ប្តី​ប្រ​ពន្ធ​បង​ស្រី​បាន​ដាំ​ផ្លាស់​ប្តូរ​មុខ​ដំ​ណាំ​ច្រើន​ប្រ​ភេទ​ ជាក់​ស្តែង ​ដូច​ជា​៖ ត្រ​សក់​ ម្រះ​ ពោត​បា​រាំង​ ម្ទេស​ ខ្ទឹម​ស្លឹក​ជា​ដើម​។ ទន្ទឹម​នឹង​នោះ​ បង​ស្រី​ខ្នះ​ខ្នែង​រៀន​សូ​ត្រ​បទ​ពិសោធន៍​ពី​គ្រួ​សារ​ដែល​ផលិត​ពូ​កែ​ ចូល​រួម​វគ្គ​បំប៉ន​បច្ចេក​ទេស​ដាំ​ដំ​ណាំ​រួម​ផ្សំ​ និង​ម្ចាស់​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត​។ ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ បង​ស្រី​ប្រើ​ប្រាស់​ផ្ទាំង​គម្រប​កសិ​កម្ម​ ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ ដើម្បី​បន្ថយ​ការ​ចំ​ណាយ​ ប្រិត​សំ​ចៃ​ទឹក​ បន្ថយ​កម្លាំង​ពល​កម្ម​ ប៉ុន្តែ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​នៅ​តែ​ខ្ពស់​។ បង​ស្រី​ សា​ផា សំ​ណេះ​សំ​ណាល​៖ “មាន​តែ​ប្តី​ប្រ​ពន្ធ​ពីរ​នាក់​ កូន​ៗនៅ​តូច​ ម្ល៉ោះហើយ​ចង់​ដាំ​ដំ​ណាំ​រួម​ផ្សំ​មាន​ប្រ​សិទ្ធ​ភាព​ គឺ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​យល់​ពី​តម្រូវ​ការ​ទី​ផ្សារ​ ក្តាប់​ច្បាស់​រដូវ​កាល​ ដើម្បី​ជ្រើស​រើស​ដំ​ ណាំ​សម​ស្រប​ ទាំង​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​និង​លក់​បាន​ថ្លៃ​”។

តាម​សម្តី​បង​ស្រី​ សា​ផា របរ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ទោះ​បី​ នឿយ​ហត់​បន្តិច​មែន​ ប៉ុន្តែ​ទទួល​បាន​ប្រាក់​ចំ​ណូល​បង្គួរ​ ពិ​សេស​គឺ​នៅ​ពេល​ដំ​ណាំ​បាន​ទិន្ន​ផល​ខ្ពស់​ លក់​ បាន​ថ្លៃ​ ក្នុង​មួយ​កុង​អាច​ទទួល​បាន​ប្រាក់​ចំ​ណេញ​ពី​ ១០ ដល់​ ៣០ លាន​ដុង​ក្នុង​មួយ​រដូវ​ទៅ​តាម​ប្រ​ភេទ​ ដំ​ណាំ​នីមួយៗ​។ ប្រាក់​ចំ​ណេញ​ទទួល​បាន​ បង​ស្រី​បាន​វិនិយោគ​ទិញ​ដី​ដើម្បី​ពង្រីក​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​និង​ផលិត​ស្រូវ​។ អា​ស្រ័យ​ភាព​ឧស្សា​ហ៍ព្យា​យាម​ ចេះ​គិត​គូរ​ និង​មាន​ការ​ប្តេជ្ញា​ចិត្ត​ចាក​ពី​ភាព​ក្រី​ក្រ​ ម្ល៉ោះហើយ​បង​ស្រី​ សា​ផា មាន​ជីវ​ភាព​ធូរ​ធារ​នៅ​លើ​ចំ​ណិត​ដី​របស់​គ្រួ​សារ​។ ផ្ដើម​ពី​ដី​ ៥ កុង​ដំ​បូង​ រហូត​ មក​ដល់​ពេល​នេះ​ បង​ស្រី​មាន​ដី​ស្រែ​ ២០ កុង​ ដី​ជំ​នាញ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ៨ កុង​ និង​ផ្ទះ​ថ្ម​មួយ​ខ្នង​យ៉ាង​សម​រម្យ​។ បង​ស្រី​សា​ផា ឱ្យ​ដឹង​៖ “រដូវ​ដំ​ណាំ​រួម​ផ្សំ​កន្លង​ហើយ​ ខ្ញុំ​ដាំ​ខ្ទឹម​ស្លឹក​ ម្រះ​ ពោត​បា​រាំង​ ផ្កា​គូ​ឆាយ​ និង​ល្ពៅ​ លើ​ផ្ទៃ​ដី​ ៨ កុង​ ទទួល​បាន​ប្រាក់​ចំ​ណេញ​ជាង​ ១៥០ លាន​ដុង​។ ជា​ច្រើន​ឆ្នាំ​មក​នេះ​ អា​ស្រ័យ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​ធូរ​ធារ​ដូច​សព្វ​ថ្ងៃ​”។

លោក​ស្រី​ ង្វៀង​ហុង​ក្វាង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ និង​ជា​ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ញូយ៉ា វាយ​តម្លៃ​៖ “ដោយ​សារ​ភាព​ឧស្សា​ហ៍ព្យា​យាម​ រហ័ស​រហួន និង​ការ​ស្វែង​យល់​រៀន​សូ​ត្រ​ បង​ស្រី​ ថា​ច់ធី​សា​ផា បា​នក​សាង​សេដ្ឋ​កិច្ច​យ៉ាង​រឹង​មាំ​ ក្លាយ​ជា​គ្រួ​សារ​ធូរ​ធារ​នៅ​ភូមិ​ភាគ​តាម​រយៈ​ទម្រង់​ដាំ​ដំ​ណាំ​រួម​ផ្សំ​។ លទ្ធ​ផល​នេះ​គឺ​ជា​ភស្តុ​តាង​បញ្ជាក់​ពី​ឆន្ទៈ​ពុះ​ពា​រកា​រលំ​បាក​ និង​ស្មារតី​ ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ ហ៊ាន​ផ្លាស់​ប្តូរ​មុខ​ដំ​ណាំ​ បាន​ជួយ​ឱ្យ​គ្រួ​សា​របង​ស្រី​ ក្លាយ​ជា​គ្រួ​សារ​មាន​ជីវ​ភាព​ធូរ​ធារ​នៅ​លើ​ស្រុក​កំ​ណើត​របស់​ខ្លួន​។ ជា​ពិ​សេស​ គឺ​កាន់​តែ​បញ្ជាក់​ច្បាស់​ពី​ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​ដាំ​ដំ​ណាំ​ រួម​ផ្សំ​កំ​ពុង​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ហើយ​ស្មារតី​ពុះ​ពា​រកា​រលំ​បាក​ ដើម្បី​បង្កើត​ភាព​មាន​បាន​ដោយ​ស្រប​ច្បាប់​របស់​បង​ស្រី​ សា​ផា គឺ​ពិត​ជា​សក្តិ​សម​នឹង​ទទួល​បាន​ការ​សរសើរ​យ៉ាង​ខ្លាំង​”៕

                                     យ្វី​អាញ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ