មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

24/06/2026 - 09:30

លោក​ស៊ើង​ញ៉ៃ សាយ​ភាយ​ស្មារតី​អស់​ពី​ចិត្ត​ដើម្បី​សហ​គមន៍ 

ពេល​រំលឹក​ដល់​លោក​ស៊ើង​ញ៉ៃ អ្នក​មាន​ប្រិយ​ភាព​នៅ​មណ្ឌល​តា​ទាវ សង្កាត់​ខាញ់​ហ្វា​ ទី​ក្រុង​កឹង​ធើ មា​មីង​ខ្មែរ​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់​ដែរ។ ពី​ព្រោះ​លោក​មិន​ត្រឹម​តែ​ជា​គំ​រូ​ក្នុង​ការ​ផលិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចលនា​មា​មីង​ខ្មែរ​ឱ្យ​រួម​ដៃ​គ្នា​កសាង​វត្ត​ស្អាត​បាត និង​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​ទៀត​ផង។

អ្នក​មាន​ប្រិយ​ភាព​ស៊ើង​ញ៉ៃ ផ្សារ​ភ្ជាប់​អស់​ពី​ចិត្ត​ជា​មួយ​មា​មីង​ខ្មែរ​មណ្ឌល​តា​ទាវ​។

រយៈ​ពេល​ជាង ១០ ឆ្នាំ​កន្លង ក្នុង​តួ​នា​ទី​ជា​អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​តា​ទាវ លោក​ស៊ើង​ញ៉ៃ បាន​ចលនា​មា​មីង​ខ្មែរ​រួម​វិភាគ​ទាន​កសាង សមិទ្ធ​ផល​ផ្សេង​ៗ​ក្នុង​វត្ត ដូច៖ ទី​ធ្លា​វត្ត សា​លា​ឆាន់​ ខ្លោង​ទ្វារ​វត្ត​។ល។ ធ្វើ​ឱ្យ​បរិវេណ​វត្ត​មាន​ភាព​ស្រស់​បំ​ព្រង បង្ក​លក្ខណៈ​សម្រាប់​មា​មីង​ប្រា​រព្ធ​ពិ​ធី​ជំ​នឿ សាស​នា។ ក្នុង​ការ​កសាង​ជន​បទ​ថ្មី លោក​ស៊ើង​ញ៉ៃ បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី ដើម្បី​កសាង​ផ្លូវ​ថ្នល់​និង​ស្ពាន​ជន​បទ​ឆាប់​បាន​សម្រេច​ជា​ស្ថា​ពរ។ លោក​ ស៊ើង​ញ៉ៃ ចែក​រំលែក៖ “ជា​អ្នក​មាន​ប្រិយ​ភាព​ត្រូវតែ​ធ្វើ​ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​បំ​ផុស​ចលនា។ ចំ​ពោះ​គ្រួ​សារ​វិញ គប្បី​ផ្តុំ​កម្លាំង​ពល​កម្ម​ផលិត ដើម្បី​សេដ្ឋ​កិច្ច​ធូរ​ធារ អប់​រំ​កូន​ចៅ​ឱ្យ​លុះ​ក្នុង​ដំ​បូន្មាន និង​មាន​សីល​ធម៌។ ក្នុង​ការ​កសាង​ស្ពាន​-ផ្លូវ​ជន​បទ និង​វត្ត​អា​រាម ខ្ញុំ​ផ្ទាល់​ត្រូវ​តែ​ឈាន​មុខ ដូច្នេះ​ទើប​មា​មីង​ជឿ​ទុក​ចិត្ត ហើយ​ធ្វើ​តាម”។

ទន្ទឹម​នឹង​នោះ ដោយ​មាន​ចំ​ណេះ​ដឹង​និង​ប្រិយ​ភាព លោក​ស៊ើង​ញ៉ៃ ក៏​បាន​ចូល​រួម​សម្រុះ​សម្រួល​ជម្លោះ​ជោគ​ជ័យ​ជា​ច្រើន​ករណី​នៅ​មូល​ដ្ឋាន រួម​ចំ​ណែក​រឹត​បន្តឹង​មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ។ លោក​ស៊ើង​ញ៉ៃ ឱ្យ​ដឹង៖ “ដើម្បី​ធ្វើ​ការ​សម្រប​សម្រួល​បាន​ល្អ ខ្លួន​យើង​ផ្ទាល់​ត្រូវ​យល់​ដឹង​ពី​ច្បាប់ ត្រូវ​មាន​ការ​អត់​ធ្មត់ ប៉ិន​ប្រ​សប់​ក្នុង​ការ​ចលនា​ពន្យល់ ដើម្បី​ឱ្យ​ភាគី​ទាំង​សង​ខាង​យល់​ឃើញ​ពី​កំ​ហុស​និង​ភាព​ត្រឹម​ត្រូវ ទើប​ជម្លោះ​បាន​ដោះ​ស្រាយ”។

ព្រម​ជា​មួយ​នោះ លោក​ស៊ើង​ញ៉ៃ តែង​សកម្ម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចលនា​មា​មីង​នៅ​មណ្ឌល​តា​ទាវ ឱ្យ​ខិត​ខំ​ពល​កម្ម​ផលិត ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល លំ​នឹង​ជីវ​ភាព។ តាម​រយៈ​នោះ ឃើញ​មាន​ទម្រង់​ចិញ្ចឹម​សត្វ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ជា​ច្រើន​មាន​ប្រ​សិទ្ធ​ភាព ជួយ​ឱ្យ​គ្រួ​សារ​ជា​ច្រើន​រក​បាន​ប្រាក់​ចំ​ណូល លំ​នឹង​ជីវ​ភាព។ បង​ស្រី គឹម​ធី​អែម ប្រ​ជា​ជន​ក្នុង​ភូមិ ឱ្យ​ដឹង៖ “លោក​ស៊ើង​ញ៉ៃ គាត់​តែង​ចុះ​ទៅ​តាម​ផ្ទះ​ចលនា​និង​ណែ​នាំ​ពី​របៀប​ធ្វើ​ការ​រក​ស៊ី។ ដោយ​សារ​គាត់ ទើប​គ្រួ​សារ​ខ្ញុំ​មោះ​មុត​បើក​ទូ​លាយ​ទម្រង់​ដាំ​ម្ទេស សេដ្ឋ​កិច្ច​លំ​នឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជីវ​ភាព​បាន​លើក​ស្ទួយ​យ៉ាង​ច្បាស់។ មា​មីង​ក្នុង​មណ្ឌល​នរ​ណា​ក៏​ជឿ​ជាក់ និង​គោ​រព​រាប់​អាន​គាត់​ដែរ”។

បច្ចុប្បន្ន ក្នុង​តួ​នា​ទី​ជា​ប្រ​ធាន​សមា​គម​មនុស្ស​ចាស់​ លោក​ស៊ើង​ញ៉ៃ នៅ​តែ​បន្ត​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ គិត​គូរ​ជីវ​ភាព​ស្មារតី​ដល់​សមា​ជិក លើក​ទឹក​ចិត្ត​អ្នក​វ័យ​ចាស់​ឱ្យ​រស់​នៅ​ដោយ​សប្បាយ​រីក​រាយ មាន​សុខ​ភាព​ល្អ​រស់​នៅ​មាន​ប្រ​យោជន៍ រួម​ចំ​ណែក​ដល់​ការ​អភិ​វឌ្ឍ​រួម​របស់​ភូមិ​ភាគ។

លោក ឡឹម​វ៉ាំង​តាម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ខាញ់​ហ្វា បញ្ជាក់៖ “លោក​ស៊ើង​ញ៉ៃ គឺ​ជា​អ្នក​មាន​ប្រិយ​ភាព​គំ​រូ ពង្រីក​ល្អ​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​រវាង​បក្ស​និង​ប្រ​ជា​ជន។ ពិ​សេស លោក​បាន​ចលនា ឃោស​នា​ប្រ​ជា​ជន​គោ​រព​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោលន​យោ​បាយ ច្បាប់​របស់​រដ្ឋ ដើម្បី​ព្រួត​ដៃ​គ្នា​កសាង​តំ​បន់​ជន​បទ តា​ទាវ សម្បូរ​សប្បាយ”៕

                                      ហុង​ទើ - លី​សៀ​

ចែករំលែកអត្ថបទ