មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/07/2026 - 17:27

សិប្ប​ករ​ស៊ើង​តឺយ រក្សា​ព្រលឹង​វប្ប​ធម៌​ខ្មែរ​នៅ​លើ​ក្បាច់​ចម្លាក់​ 

ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ វត្ត​អា​រាម​មិន​ត្រឹម​តែ​ជា​កន្លែង​គោរព​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ សិល្បៈ​ដ៏​វិសេស​វិសាល​ថែ​រក្សា​ទាំង​អត្ត​សញ្ញា​ណ​របស់​សហ​គម​ន៍។ វត្ត​នីមួយៗ​សុទ្ធ​តែ​បង្កប់​នូវ​តម្លៃ​ស្ថា​បត្យ​កម្ម​និង​វិចិត្រ​សិល្បៈ​ដ៏​ប្រ​ណីត​ ដែល​បង្កើត​ឡើង​ដោយ​ស្នា​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​សិប្ប​ករ​ស្រ​ឡាញ់​អា​ជីព​។ក្នុង​នោះ​ សិប្ប​ករ​ស៊ើង​តឺយ នៅ​អនុ​សង្កាត់​១៤ សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​ មាន​ឈ្មោះ​បោះ​សំឡេង​ ពេល​រួម​បញ្ចូល​គ្នា​យ៉ាង​ស្ទាត់​ជំ​នា​ញរ​វាង​គំនូរ​និង​ចម្លាក់​ប្រ​ពៃ​ណី​ ដើម្បី​បង្កើត​ជា​វណ្ណ​កម្ម​ រក្សា​ព្រលឹង​វប្ប​ធម៌​និង​មាន​ភាព​រស់​រវើក​ដោយ​ឡែក​ក្នុង​សម័យ​ទំនើប​។

សិប្ប​ករ​ស៊ើង​តឺយ(ខាង​ឆ្វេង​)កំ​ពុង​ណែ​នាំ​សិក្ខា​កាម​ពី​បច្ចេក​ទេស​ឆ្លាក់​ក្បាច់​
នៅ​វត្ត​រាជ​សី​មា​គោក​។​

ទម្រង់​សិល្បៈ​ចម្លាក់​បាន​ដុះ​ក្នុង​គំ​និត​របស់​ស៊ើង​តឺយតាំង​ពី​កុមារ​ភាព​ម្ល៉េះ​។ ចាប់​បី​អាយុ​៦-៧ឆ្នាំ​ គាត់​បាន​ឪ​ពុក​ម្តាយ​បញ្ជូន​ឱ្យ​ទៅ​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​ ដូច​យុវ​ជន​ខ្មែរ​ដទៃ​ទៀត​ដែរ​ គាត់​ធ្លាប់​បាន​បួស​រៀន​នៅ​វត្ត​សំ​រោង​ឯក​។ អា​ស្រ័យ​បរិយាកាស​នៃ​ព្រះ​ពុទ្ធ​សាសនា​ ដែល​ពោ​ពេញ​ដោយ​តម្លៃ​វប្ប​ធម៌​នេះ​ បា​នប​ណ្តុះ​ទេព​កោស​ល្យរបស់​គាត់​ គឺ​រៀន​ទាំង​អក្សរ​និង​គំនូរ​នៅ​លើ​ជញ្ជាំង​កុដិ​សា​លា​ អំ​ពី​ពុទ្ធ​ប្រ​វត្តិ​និង​រឿង​ព្រេង​របស់​ជន​ជាតិ​ខ្មែរ​។ ឆ្នាំ​១៩៩១ ការ​ស្រ​ឡាញ់​ចូល​ចិត្ត​បាន​ជំ​រុញ​ឱ្យ​គាត់​ចុះ​ឈ្មោះ​រៀន​ផ្នែក​វិចិត្រ​កម្ម​នៅ​សា​លា​មធ្យម​សិក្សា​វិជ្ជា​ជី​វៈ​គឺ​វឡុង​ បង្កើត​មូល​ដ្ឋាន​គ្រឹះ​ចំ​ណេះ​ជំ​នាញ​ដ៏​រឹង​មាំ​សម្រាប់​វិចិត្រ​សិល្បៈ​ខាង​មុខ​។

ឆ្នាំ​១៩៩៣ បន្ទាប់​ពី​លា​ចាក​សិក្ខា​បទ​ បង​ស៊ើង​តឺយ បាន​សម្រេច​ចិត្ត​ចាប់​យក​អា​ជីព​ជាង​គំនូរ​។ ស្នា​ដៃ​ដំ​បូង​របស់​គាត់​នៅ​តែ​ផ្សារ​ភ្ជាប់​នឹង​លំ​ហរ​វត្ត​អា​រាម​៖ គូរ​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​ព្រះ​វិហារ​ កុដិ​ សា​លា​នៅ​តាម​វត្ត​ក្នុង​និង​ក្រៅ​ខេត្ត​។ ជា​មួយ​លក្ខ​ណៈក្បាច់​ល្អ​វិចិត្រ​ រំ​លេច​ពណ៌​ស្រស់​ស្អាត​និង​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​វប្ប​ធម៌​ខ្មែរ​ ដូច្នេះ​ វណ្ណ​កម្ម​របស់​គាត់​ឆាប់​បាន​ព្រះ​ចៅ​អធិការ​វត្ត​នា​នា​និង​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​គ្រប់​ទិស​ទី​ស្រ​ឡាញ់​ពេញ​ចិត្ត​ ដាក់​ពាក្យ​បញ្ជា​ទិញ​យ៉ាង​ច្រើន​។ ផ្តើម​ពី​មូល​ដ្ឋាន​គ្រឹះ​វិចិត្រ​កម្ម​ដ៏​រឹង​មាំ​ គាត់​បាន​ពង្រីក​វិសាល​ភាព​នៃ​ការ​ច្នៃ​ប្រ​តិដ្ឋ​ជា​បណ្តើ​រៗទៅ​លើ​វិស័យ​ក្បាច់​ចម្លាក់​ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ ដូច​ជា​៖ បដិ​មា​ព្រះ​ពុទ្ធ​ កិន្នរ​ នាគ​រាជ​ឬ​ក្បាល​នាគ​ ជា​រូប​ចម្លាក់​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ស្ថា​បត្យ​កម្ម​នៅ​តាម​វត្ត​ខ្មែរ​។

បង​ស៊ើង​តឺយ ឱ្យ​ដឹង​៖"ខ្ញុំ​ស្រ​ឡាញ់​ចូល​ចិត្ត​របរ​ចម្លាក់​តាំង​ពី​កុមារ​មក​ម្ល៉េះ​ ហើយ​មាន​សំ​ណាង​បាន​សិប្ប​ករ​រៀម​ច្បង​ជួយ​បង្រៀន​របរ​។ ខ្ញុំ​ប្តេជ្ញា​ចិត្ត​នឹង​ខិត​ខំ​បង្រៀន​របរ​ដល់​បង​ប្អូន​ដែល​ធ្វើ​ការ​ជា​មួយ​ខ្ញុំ​ក៏​ដូច​ជា​បង​ប្អូន​នៅ​ក្នុង​ភូមិ​ស្រុក​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។ ខ្ញុំ​កំ​ពុង​បង្រៀន​របរ​ដល់​សិក្ខា​កាម​៩នាក់​ បន្ទាប់​ពី​ចេះ​ស្ទាត់​ជំ​នាញ​ ខ្ញុំ​នឹង​ទទួល​ចូល​ធ្វើ​ការ​ជា​មួយ​ខ្ញុំ​នៅ​តាម​វត្ត​ខ្មែរ​ក្នុង​ខេត្ត​"។

អា​ស្រ័យ​រជ្រើស​រើស​ផ្លូវ​ដើរ​ដោយ​ឡែក​ គួប​ផ្សំ​រវាង​បច្ចេក​ទេស​គំនូរ​ដ៏​ទំនើប​និង​ក្បូរ​ក្បាច់​ចម្លាក់​ប្រ​ពៃ​ណី​ខ្មែរ​ បង​ស៊ើយតឺយ ជា​ជំ​ហាន​ៗបង្កើត​បាន​គោល​ជំ​ហរ​ដ៏​រឹង​មាំ​ក្នុង​ទឹក​ចិត្ត​សហ​គម​ន៍។ រាប់​សិប​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​អា​ជីព​ គាត់​បាន​ចូល​រួម​គូរ​គំនូរ​និង​ឆ្លាក់​ក្បាច់​ចម្លាក់​ឱ្យ​វត្ត​ខ្មែរ​រាប់​រយ​វត្ត​នៅ​ខេត្ត​វិញ​ឡុង​និង​ខេត្ត​នៅ​ជិត​ខាង​ បច្ចុប្បន្ន​ គាត់​កំ​ពុង​គូរ​គំនូរ​និង​ឆ្លាក់​ក្បាច់​នៅ​វត្ត​រាជ​សី​មា​គោក​ និង​វត្ត​អូរ​ក្តា​រ។សម្រាប់​គាត់​ ការ​ចូល​រួមក​សាង​និង​ធ្វើ​ឱ្យ​វត្ត​អា​រាម​កាន់​តែ​មាន​សោភ័ណ​ភាព​ មិន​ត្រឹម​តែ​ជា​របរ​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​មោទ​នភាព​ដ៏​ធំ​ធេង​និង​ជា​វិធី​ដែល​គាត់​បាន​រួម​ចំ​ណែក​រក្សា​តម្លៃ​វប្ប​ធម៌​ដ៏​ផូរផង់​របស់​ជន​ជាតិ​។

លោ​កថា​ច់យ៉ែត ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​រាជ​សី​មា​គោក​ បញ្ជាក់​៖"ស៊ើង​តឺយ គឺ​ជា​សិប្ប​ករ​វ័យ​ក្មេង​មាន​ទេព​កោស​ល្យ សកម្ម​ក្នុង​ការ​ងារ​ គូរ​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​ព្រះ​វិហារ​ទាក់​ទាញ​ភ្នែក​ បាន​ព្រះ​ចៅ​អធិការ​នៅ​តាម​វត្ត​និង​ជន​រួម​ជាតិ​ខ្មែរ​វាយ​តម្លៃ​ខ្ពស់​។ ក្រៅ​ពី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ក្មួយ​ស៊ើង​តឺយនៅ​ទាំង​ជួយ​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​មួយ​ចំ​នួន​នៅ​ក្នុង​ភូមិ​ភាគ​។ បច្ចុប្បន្ន​ ស៊ើង​តឺយ កំ​ពុង​ទទួល​ធ្វើ​សំ​ណង់​ក្នុង​វត្ត​និង​ជួយ​បង្ហាត់​បង្រៀន​ដល់​កូន​ចៅ​មា​មីង​ក្នុង​ភូមិ​មក​រៀន​របរ​ បង្ក​លក្ខ​ណៈឱ្យ​កម្ម​ករ​ជាង​១០នាក់​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។

ព្រះ​តេជ​ព្រះ​គុណ​ ស៊ើង​កាង​ ព្រះ​ចៅ​អធិការ​វត្ត​រាជ​សី​មា​គោក​ មាន​ថេរ​ដីកា​៖"បង​ស៊ើង​តឺយកំ​ពុង​ឆ្លាក់​ក្បាច់​ ជួស​ជុល​ព្រះ​វិហារ​វត្ត​រាជ​សី​មា​គោក​។ ពី​មុន​ ពេល​វត្ត​ជួស​ជុល​ឬ​សាង​សង់​កុដិ​ សា​លា​ ខ្លោង​ទ្វារ​ គណៈ​កម្ម​ការ​វត្ត​តែង​ទៅ​អញ្ជើញ​ស៊ើង​តឺយមក​គូរ​ក្បាច់​ គំនូរ​ និង​ឆ្លាក់​បដិ​មា​ព្រះ​ពុទ្ធ​។ល។  ក្រៅ​ពី​នោះ​ បង​ស៊ើង​តឺយ នៅ​ទាំង​បាន​ព្រះ​ចៅ​អធិការ​នា​នា​វត្ត​នៅ​ខេត្ត​វិញ​ឡុង​ អញ្ជើញ​ទៅ​គូរ​គំនូរ​លើ​សំ​ណង់​ផ្សេង​ៗ។ ជា​មួយ​ភាព​ប៉ិន​ប្រ​សប់​និង​ផ្ចិត​ផ្ចង់​រាល់​លក្ខ​ណៈក្បូរ​ក្បាច់​ ដូច្នេះ​ សំ​ណង់​ដែល​បង​ស៊ើង​តឺយតុ​បតែង​រចនា​ដិត​ដាម​ដោយ​ស្ថា​បត្យ​កម្ម​ខ្មែរ​៕

ស៊ើង​ម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ