មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/07/2026 - 21:37

សញ្ញា​សម្គាល់​ផ្លាស់​ប្តូរ​ឌីជី​ថល​ចាប់​ពី​មូល​ដ្ឋាន​ 

ឡាយ​ហ្វា​និង​តឹង​ថា​ញ់

អនុ​វត្ត​តាម​គោល​ការណ៍​ផ្លាស់​ប្តូរ​ឌីជី​ថល​ នៅ​ទី​ក្រុង​កឹង​ធើ បច្ចេក​វិទ្យា​មិន​ត្រឹម​តែ​ផ្អាក​ត្រឹម​ទិស​ដៅ​ម៉ាក្រូ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ជ្រាប​ចូល​លើ​គ្រប់​វិស័យ​នៃ​ជីវ​ភាព​នៅ​ថ្នាក់​មូល​ដ្ឋាន​យ៉ាង​ពិត​ប្រាកដ​។ ចាប់​តាំង​ពី​ការ​អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត (AI) នៅ​ច្រក​តែ​មួយ​ រហូត​ដល់​ការ​ធ្វើ​ឌីជី​ថល​កម្ម​រាល់​ពេល​ប្រ​ជុំ​បក្ស​ម្តង​ៗ ការ​ងារ​ផ្លាស់​ប្តូរ​ឌីជី​ថល​កំ​ពុង​សន្សឹម​ៗធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​របៀប​ដំ​ណើរ​ការ​ពី​បែប​ប្រ​ពៃ​ណី​ ទៅ​ជា​បរិយាកាស​ឌីជី​ថល​ទំនើប​ ងាយ​ស្រួល​ និង​មាន​ប្រ​សិទ្ធ​ភាព​ជាង​មុន​។

នាំ​យក​បញ្ញា​សិប្ប​និម្មិត AI មក​បម្រើ​រដ្ឋ​បាល​។

ការ​ទទួល​និង​ដោះ​ស្រាយ​នីតិ​វិធី​នៅ​មជ្ឈ​មណ្ឌល​បម្រើ​រដ្ឋ​បាល​ឃុំ​ឡាយ​ហ្វា​។ 
រូប​ថត​៖ ថាញ​ហ៊ុង 

នៅ​ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ ការ​ងារ​កែ​ទម្រង់​នីតិ​វិធី​រដ្ឋ​បាល​កំ​ពុង​បោះ​ជំ​ហាន​លោត​ផ្លោះ​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​បញ្ញា​សិប្ប​និម្មិតបាន​នាំ​ចូល​ផ្ទាល់​ក្នុង​ដំ​ណើរ​ការ​ទទួល​ប្រ​ជា​ជន​ តាម​រយៈ​ "បុគ្គលិក​" ម្នាក់​ ពិ​សេស​នោះ​គឺ​រ៉ូបូត​ ទទួល​ភ្ញៀវ​វៃ​ឆ្លាត​។ ដោយ​បាន​រួម​បញ្ចូល​បច្ចេក​វិទ្យា​ AI ជំនួយ​ការ​និម្មិត និង​ប្រ​ព័ន្ធ​សួរ​-ឆ្លើយ​ស្វ័យ​ប្រ​វត្តិ​ រ៉ូបូត​នេះ​មាន​សមត្ថ​ភាព​ណែ​នាំ​ប្រ​ជា​ជន​មួយ​ជំ​ហាន​ម្តង​ៗ អនុ​វត្ត​នីតិ​វិធី​ជា​ភា​សា​វៀត​ណាម​យ៉ាង​ច្បាស់​លាស់​ និង​ងាយ​យល់​។ ឥ​ឡូវ​នេះ​ ប្រ​ជា​ជន​ដែល​មក​ធ្វើ​នីតិ​វិធី​គ្រាន់​តែ​ធ្វើ​អន្តរ​កម្ម​ជា​មួយ​រ៉ូបូត​ គឺ​ទទួល​បាន​ការ​ណែ​នាំ​យ៉ាង​លម្អិត​ និង​មាន​ភាព​ងាយ​ស្រួល​បំ​ផុត​។ ការ​វត្ត​មាន​នៃ​បច្ចេក​វិទ្យា​មិន​ត្រឹម​តែ​នាំ​មក​នូវ​ការ​ពេញ​ចិត្ត​ដល់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ចែក​រំលែក​ការ​ងារ​ និង​ជា​ជំនួយ​ការ​ដ៏​សំ​ខាន់​សម្រាប់​កម្មា​ភិបាល​មូល​ដ្ឋាន​ផង​ដែរ​។ លោក​ស្រី​ង្វៀង​ធី​យ្វ៉​ន កម្មា​ភិបាល​មជ្ឈ​មណ្ឌល​បម្រើ​រដ្ឋ​បាល​ឃុំ​ឡាយ​ហ្វា​ ឱ្យ​ដឹង​៖ "ចាប់​តាំង​ពី​មាន​រ៉ូបូត​ជួយ​ណែ​នាំ​ប្រ​ជា​ជន​ ជួយ​ឱ្យ​ខ្ញុំ​កាត់​បន្ថយ​ពី​៦០ទៅ​៧០%ពេល​វេលា​ណែ​នាំ​ដំ​បូង​សម្រាប់​នីតិ​វិធី​នា​នា​។ អា​ស្រ័យ​ហេ​តុ​នោះ​ កង​ជួរ​កម្មា​ភិបាល​ដូច​ជា​យើង​ខ្ញុំ​ អាច​នឹង​ផ្តុំ​កម្លាំង​ជា​អតិ​បរ​មា​លើ​មុខ​ជំ​នាញ​ ដោះ​ស្រាយ​សំណុំ​ឯក​សារ​បាន​យ៉ាង​ឆាប់​រហ័ស​ ដើម្បី​ប្រ​គល់​លទ្ធ​ផល​ជូន​ប្រ​ជា​ជន​បាន​មុន​កំ​ណត់​"។

ប្រ​សិទ្ធ​ភាព​ពី​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​ទី​នេះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​តួ​លេខ​ដ៏​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​។ គិត​ត្រឹម​តែ​រយៈ​ពេល​៦ខែ​ដើម​ឆ្នាំ​២០២៦ មជ្ឈ​មណ្ឌល​បាន​ទទួល​សំណុំ​ឯក​សារ​ចំ​នួន​ ៣.៦០២ ក្នុង​នោះ​ទទួល​តាម​ប្រ​ព័ន្ធ​អន​ឡាញ​  សម្រេច​បាន​ ៣.៥៩៧ សំណុំ​ឯក​សារ​ ស្មើ​នឹង​ ៩៩,៨៦%។ អត្រា​សំណុំ​ឯក​សារ​ដែល​បាន​ដោះ​ស្រាយ​ត្រឹម​ត្រូវ​ និង​មុន​កាល​កំ​ណត់​ឡើង​ដល់​ ៩៩,៩៧% ជា​មួយ​គ្នា​នោះ​ គឺ​ការ​ងារ​ធ្វើ​ឌីជី​ថល​កម្ម​សមា​សភាគ​ឯក​សា​រស​ម្រេច​បាន​ ៩៩,៨៧%។

ផ្តើម​ពី​ការ​អនុ​វត្ត​កម្ម​វិធី​ឌីជី​ថល​ផ្សេង​ៗ ជំនួយ​ការ​និម្មិត រហូត​ដល់​ការ​បញ្ចូល​ AI មក​ធ្វើ​អន្តរ​កម្ម​ផ្ទាល់​ជា​មួយ​ប្រ​ជា​ជន​ ការ​កែ​ទម្រង់​រដ្ឋ​បាល​នៅ​ឃុំ​កំ​ពុង​បោះ​ជំ​ហាន​ផ្លាស់​ប្តូរ​បន្តិច​ម្តង​ៗ ពី​របៀប​បម្រើ​បែប​ប្រ​ពៃ​ណី​ទៅ​ជា​បរិយាកាស​ឌីជី​ថល​។ គម្លាត​រវាង​បច្ចេក​វិទ្យា​ជា​មួយ​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន​កំ​ពុង​បាន​បង្រួម​ឱ្យ​កាន់​តែ​ខិត​ជិត​។ រាល់​ការ​ផ្លាស់​ថ្មី​នៅ​ឃុំ​ឡាយ​ហ្វា​ កំ​ពុង​បោះ​ជំ​ហា​នក​សាង​ប្រ​ព័ន្ធ​រដ្ឋ​បាល​ទំនើប​ តម្លា​ភាព​ ជិត​ប្រ​ជា​ជន​ និង​បម្រើ​ប្រ​ជា​ជន​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ការ​ប្រ​ជុំ​បក្ស​ "មិន​មាន​ក្រ​ដាស​"

បក្ខ​ជន​ប្រើ​ប្រាស់​សៀវ​ភៅ​កត់​ត្រា​បក្ខ​ជន​អេឡិច​ត្រូ​និកក្នុង​ពេល​ប្រ​ជុំ​សាខា​បក្ស​ភូមិ​តឹង​គ្វី​A  ឃុំ​តឹថា​ញ់ ទី​ក្រុង​កឹង​ធើ។ រូប​ថត​៖ ភូមិ​ភាគ​ផ្តល់​ជូន​។

មិន​ត្រឹម​តែ​ផ្នែក​រដ្ឋ​បាល​ប៉ុណ្ណោះ​ទេ​ ការ​ងារ​ធ្វើ​ឌីជី​ថល​កម្ម​ថែម​ទាំង​បាន​បង្កើត​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្នុង​ការងា​រក​សាង​បក្ស​នៅ​ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ តាម​រយៈ​ការ​អនុ​វត្ត​កម្ម​វិធី​សៀវ​ភៅ​កត់​ត្រា​អេឡិច​ត្រូ​និកទៀត​ផង​។ នៅ​សាខា​បក្ស​ភូមិ​តឹង​គ្វី​A  រូប​ភាព​ធ្លាប់​ឃើញ​ក្នុង​ការ​ប្រ​ជុំ​តាម​កាល​កំ​ណត់​ម្តង​ៗ គឺ​បក្ខ​ជន​ម្នាក់​ៗប្រើ​ប្រាស់​ទូរ​សព្ទ​វៃ​ឆ្លាត​ ដើម្បី​រាប់​ឈ្មោះ​វត្ត​មាន​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ខ្លឹម​សារ​ប្រ​ជុំ​ដោយ​គ្រាន់​តែ​ចុច​ពីរ​បី​ដង​ប៉ុណ្ណោះ​។ រាល់​សេច​ក្តី​ព្រាង​សេច​ក្តី​សម្រេច​ របាយ​ការណ៍​ និង​ឯក​សារ​ណែ​នាំ​ផ្សេង​ៗ ត្រូវ​បាន​ផ្ញើ​ជូន​បក្ខ​ជន​ជា​មុន​តាម​រយៈ​កម្ម​វិធី​នេះ​។ ការ​ងារ​នេះ​ជួយ​ឱ្យ​កិច្ច​ប្រ​ជុំ​មិន​បាត់​ពេល​វេលា​ ដើម្បី​អាន​ឯក​សារ​ក្រ​ដាស​ឡើង​វិញ​ ផ្តើម​ពី​នោះ​ជួយ​ឱ្យ​ការ​ប្រ​ជុំ​សាខា​បក្ស​មាន​ភាព​ផុស​ផុល និង​ផ្តោត​អា​រម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​លើ​បញ្ហា​ជាក់​ស្តែង​របស់​ភូមិ​ភាគ​។

ដោយ​កំ​ណត់​ច្បាស់​ផ្សព្វ​ផ្សាយ​ប្រើ​ប្រាស់​កម្ម​វិធី​សៀវ​ភៅ​កត់​ត្រា​អេឡិច​ត្រូ​និក គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​មួយ​ ដើម្បី​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​គោល​ការណ៍​ផ្លាស់​ប្តូរ​ឌីជី​ថល​តាម​សេច​ក្តី​សម្រេច​លេខ​៥៧ របស់​ការិយា​ល័យ​នយោ​បាយ​ គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តឹង​ថា​ញ់ បាន​ផ្តុំ​កម្លាំង​ជំ​រុញ​ការ​ងារ​ឃោស​នា​ ណែ​នាំ​បក្ខ​ជន​កៀក​ជិត​ ប្រើ​ប្រាស់​កម្ម​វិធី​ក្នុង​ទូ​ទាំ​បក្ខ​ភាគ​។ ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​ដំ​បូង​ក៏​ប្រ​ឈម​នឹង​ការ​លំ​បាក​មិន​តិច​ដែរ​ ទូ​ទាំង​បក្ខ​ភាគ​ឃុំ​មាន​បក្ខ​ជន​ចំ​នួន​៧៧៧រូប​ នៅ​តាម​សាខា​បក្ស​ដែល​ចំ​ណុះ​ចំ​នួន​៣៤ ក្នុង​នោះ​សម​មិត្ត​វ័យ​ចាស់​ជា​ច្រើន​ មិន​សូវ​មាន​កម្រិត​លើ​ជំ​នាញ​បច្ចេក​វិទ្យា​ព័ត៌​មាន​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ គណៈ​កសាង​បក្ស​ឃុំ​បាន​ចាត់​ឱ្យ​ជំ​នាញ​ការ​ បក្ខ​ជន​វ័យ​ក្មេង​មក​ជួយ​ណែ​នាំ​ផ្ទាល់​ដៃ​ ណែ​នាំ​ដោយ​ផ្ទាល់​ដល់​លេខា​ និង​អនុ​លេខា​។ ចំ​ពោះ​បក្ខ​ជន​វ័យ​ចាស់​ ភូមិ​ភាគ​បាន​ប្រ​គល់​ភារ​កិច្ច​ទៅ​ឱ្យ​កូន​ចៅ​ សាច់​ញាតិ​ក្នុង​គ្រួ​សារ​ដែល​មាន​ការ​យល់​ដឹង​ពី​បច្ចេក​វិទ្យា​ដើម្បី​ជួយ​គាំ​ទ្រ​។ លោ​កថា​យ ថាញ​ហ្វាយ​ លេខា​សាខា​បក្ស​ភូមិ​តឹង​គ្វី​A  ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ ចែក​រំលែក​៖ "សាខា​បក្ស​ភូមិ​តឹង​គ្វី​A  មាន​បក្ខ​ជន​សរុប​ចំ​នួន​២៨រូប​ ក្នុង​នោះ​មាន​បក្ខ​ជន​បម្រុង​១ រូប​ និង​សម​មិត្ត​ចំ​នួន​១៣រូប​ ត្រូវ​បាន​លើក​លែង​ការ​ប្រ​ជុំ​ និង​សម​មិត្ត​ចំ​នួន​១៥រូប​ កំ​ពុង​ប្រ​ជុំ​នា​ពេល​បច្ចុប្បន្ន​។ សម​មិត្ត​ទាំង​១៥រូប​នេះ​ បន្ទាប់​ពី​បាន​ហ្វឹក​ហាត់​ ណែ​នាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សម​មិត្ត​នា​នា​ក្នុង​សាខា​បក្ស​ គឺ​សុទ្ធ​តែ​អាច​អនុ​វត្ត​បាន​យ៉ាង​ស្ទាត់​ជំ​នាញ​ ការ​អនុ​វត្ត​សៀវ​ភៅ​កត់​ត្រា​បក្ខ​ជន​អេឡិច​ត្រូ​និក គឺ​ជា​ជំ​ហាន​មួយ​ទៅ​មុខ​យ៉ាង​សំ​ខាន់​ ជួយ​ឱ្យ​ការងា​រក​សាង​បក្ស​កាន់​តែ​ទំនើប​ មាន​ប្រ​សិទ្ធ​ភាព​ និង​ស្រប​តាម​យុគ​សម័យ​បច្ចេក​វិទ្យា​ឌីជី​ថល​"។

 ដោយ​សារ​អត់​ធ្មត់​និង​ការ​ប្តេជ្ញា​ចិត្ត​ មក​ទល់​ពេល​នេះ​ មាន​បក្ខ​ជន​ជាង​៩៥% ក្នុង​ទូ​ទាំ​បក្ខ​ភាគ​ប្រើ​ប្រាស់​កម្ម​វិធី​សៀវ​ភៅ​កត់​ត្រា​បក្ខ​ជន​អេឡិច​ត្រូ​និកយ៉ាង​ស្ទាត់​ជំ​នាញ​។ លទ្ធ​ផល​នេះ​បាន​ជួយ​ឱ្យ​តឹង​ថា​ញ់មាន​ឈ្មោះ​ក្នុង​ក្រុម​ភូមិ​ភាគ​នា​នា​ ដែល​មាន​អត្រា​បក្ខ​ជន​ប្រើ​ប្រាស់​កម្ម​វិធី​ខ្ពស់​ជាង​គេ​លំ​ដាប់​នាំ​មុខ​របស់​ទី​ក្រុង​កឹង​ធើ ផ្តើម​ពី​នោះ​បាន​នាំ​យក​គោល​ការណ៍​ សេច​ក្តី​សម្រេច​ផ្សេង​ៗរបស់​បក្ស​ឱ្យ​កាន់​តែ​កៀក​ជិត​ រហ័ស​ជាង​មុន​ដល់​បក្ខ​ជន​ម្នាក់​ៗ។

ផ្តើម​ពី​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​ទាំង​ពីរ​ខាង​លើ​ អាច​ឃើញ​ថា​ គម្លាត​បច្ចេក​វិទ្យា​នៅ​ថ្នាក់​មូល​ដ្ឋាន​កំ​ពុង​បាន​បង្រួម​ឱ្យ​កាន់​តែ​តូច​ទៅ​ៗ។ ការ​ផ្លាស់​ថ្មី​ព្រម​ៗគ្នា​ទាំង​នេះ​ កំ​ពុង​បង្កើត​បាន​ជា​បុព្វ​បទ​ដ៏​រឹង​មាំ​ដើម្បី​កសាង​អង្គ​ការ​បក្ស​រឹង​មាំ​ ព្រម​ទាំង​បង្កើត​នូវ​ប្រ​ព័ន្ធ​រដ្ឋ​បាល​ទំនើប​ តម្លា​ភាព​ ជិត​ប្រ​ជា​ជន​ និង​បម្រើ​ប្រ​ជា​ជន​បាន​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

                              ថាញ​ហ៊ុង - លី​សៀ​

ចែករំលែកអត្ថបទ