ជាមួយនឹងសកម្មភាពឧបត្ថម្ភជាក់ស្តែង ប្រសិទ្ធភាពពីគម្រោង៨នៃកម្មវិធីទិសដៅជាតិអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ បានជះឥទ្ធិពលជាវិជ្ជមានលើគ្រប់ផ្នែកនៃការរស់នៅរបស់ប្រជាជន។
គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចេញសេចក្តីសម្រេច លេខ ៤៨៥២/QĐ-UBND អនុម័តលើគម្រោង “ពង្រឹងជាបន្ទាន់ការស្រុតបាក់ច្រាំងទន្លេហូវ នៅភូមិង្វៀងតាំង ឃុំកូវឡាវយុង ទីក្រុងកឹងធើ” ដោយកម្រិតវិនិយោគសរុបជិត ១៦០ ពាន់លានដុង។
ដោយមានបំណងប្រាថ្នាចង់បង្កើតអាជីពប្រកបដោយចីរភាព បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពគ្រួសារ បងស្រីង្វៀងធីត្រាង (ជនជាតិខ្មែរ) នៅភូមិបេ១ ឃុំតឹងឡុង ទីក្រុងកឹងធើ បានភូមិភាគពិនិត្យនិងទទួលបានការបុលទុនពីធនាគារគោលនយោបាយសង្គម។
បងស្រី ថាច់ធីអ៊ុក កើតឆ្នាំ ១៩៨៤ នៅភូមិផ្នោរសង្ក្រម ឃុំតឹបង៉ាយ ខេត្តវិញឡុង បានផ្សារភ្ជាប់នឹងរបរចិញ្ចឹមជ្រូកជាង ១០ ឆ្នាំមកហើយ។ ផ្តើមពីចិញ្ចឹមជ្រូកមេ ៥ ក្បាល ឥឡូវគាត់ពង្រីកជ្រូកមេឡើងដល់១០ ក្បាល គួបផ្សំនឹងចិញ្ចឹមជ្រូកសាច់ បង្កប្រភពប្រាក់ចំណូលជូនគ្រួសារ។
ជាច្រើនឆ្នាំកន្លង កសិករតែងតែស្វែងរកទីផ្សារបន្ទាប់ពីប្រមូលផលរួច កសិករនៅឃុំផុងថាញ់ ខេត្តវិញឡុង កំពុងបង្វែរមកផលិតពូជស្រូវ ST២៥ តាមទិសដៅចងសម្ព័ន្ធជាមួយអាជីវកម្ម។
បងឡឹមថាញឡុង កើតឆ្នាំ ១៩៩២ នៅភូមិព្រែកឈូក ឃុំង៉ាយទឺ ខេត្តវិញឡុង ផ្សារភ្ជាប់នឹងរបរចិញ្ចឹមគោជាច្រើនឆ្នាំមកហើយ គាត់បន្តអភិវឌ្ឍចិញ្ចឹមគោមេ ចិញ្ចឹមគោបន្ធាត់ គួបផ្សំនឹងចិញ្ចឹមជ្រូក និងដាំក្រូចពោធិ៍សាត់។ ទម្រង់ផលិតរួមផ្សំនេះ ជួយឱ្យគ្រួសារបងមានប្រភពចំណូលបន្ថែម ហើយជីវភាពឈានឡើងធូរធារជាបណ្តើរៗ។
ចាប់តាំងពីឆ្នាំ ២០១៨ មកទល់ពេលនេះ លោក ថាច់ណយ នៅភូមិយ៉ុងត្រាញ់ ឃុំតឹបង៉ាយ ខេត្តវិញឡុង ចាប់ផ្តើមបង្វែរផ្ទៃដីស្រែចំនួន ៧ កុង ដែលមិនសូវមានប្រសិទ្ធភាព មកដាំដំណាំបន្លែបង្ការវិញ។ តាមរយៈការសាកល្បងដំណាំជាច្រើនប្រភេទ លោកបានជ្រើសដាំផ្កាស្បៃរឿងដើម្បីអភិវឌ្ឍ អាស្រ័យមានទីផ្សារប្រើប្រាស់លំនឹងបង្គួរ និងមានឈ្មួញចុះមកទិញដល់ចំការ បានជួយឱ្យគ្រួសារលោកមានប្រភពប្រាក់ចំណូលបន្ថែម។
ឆ្លៀតយកប្រភពចំណីធម្មជាតិនៅវាលលើស្រែ កាត់បន្ថយប្រាក់ចំណាយទិញចំណីសត្វ បងគីមសាមឿន នៅភូមិអូរក្តារ ឃុំចូវថាញ់ ខេត្តវិញឡុង បានបង្វែរពីចិញ្ចឹមទាសាច់មកចិញ្ចឹមទាពងរត់វាលវិញ។ ទម្រង់នេះបានជួយបន្ថយប្រាក់ចំណាយទិញចំណីឱ្យទាគួរឱ្យកត់សម្គាល់ និងមានស៊ុតទាលក់រាល់ថ្ងៃ សន្សឹមៗបង្កើនប្រាក់ចំណូលជូនគ្រួសារ។
ក្នុងដំណើរការអភិវឌ្ឍតំបន់ជនជាតិភាគតិច អ្នកមានប្រិយភាពតែងមានតួនាទីយ៉ាងពិសេស។ នៅទីក្រុងកឹងធើ ការលើកកម្ពស់ការយល់ដឹង និងបំប៉នបំណិនសម្រាប់កម្លាំងនេះ កំពុងទទួលបានការយកចិត្តទុកដាក់ជំរុញយ៉ាងខ្លាំង រួមចំណែកនាំយកគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋទៅដល់ប្រជាជន។
នៅពេលគោលនយោបាយជនជាតិបានវិនិយោគត្រឹមត្រូវ លទ្ធផលគឺផ្ទះសម្បែងរឹងមាំ ទម្រង់ផលិត មានប្រសិទ្ធភាព នាំមកនូវប្រភពចំណូលលំនឹង រួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទតំបន់ជនជាតិខ្មែរនៅខេត្តកាម៉ាវ កាន់តែស្រស់បំព្រង។
គ្រួសារកសិករជាច្រើននៅមណ្ឌល ១២ សង្កាត់សុកត្រាំង ទីក្រុងកឹងធើ កំពុងទទួលបានជោគជ័យជាមួយទម្រង់ដាំបន្លែជីររណារ។ អាស្រ័យលក្ខណៈជីរងាយដាំ មិនសូវចំណាយលើការថែទាំ និងមានច្រកចេញលំនឹងបង្គួរ ប្រជាជននៅទីនេះមិនត្រឹមតែបើកទូលាយផ្ទៃដីប៉ុណ្ណោះទេ ថែមទាំងបានចងសម្ព័ន្ធបង្កើតក្រុមសហការ រួមគ្នាបង្កើនប្រសិទ្ធភាពផលិត លំនឹងប្រាក់ចំណូលដល់គ្រួសារទៀតផង។
ដោយការយល់ច្បាស់ពីតួនាទីរបស់គ្រួសារចំពោះការអភិវឌ្ឍសង្គម រយៈពេលកន្លង សមាគមសហព័ន្ធនារីឃុំអាងនិញ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់លើសកម្មភាពជួយដល់នារីកសាងគ្រួសារសុភមង្គល។
ចាប់ពីផ្លូវថ្នល់ដែលបានចាក់បេតុង រហូតដល់វាលស្រែដែលបានជំរុញយន្តូបនីយកម្ម ចាប់ពីបណ្តាញអគ្គិសនីជាតិ រហូតដល់ទឹកស្អាត សាលារៀន ដំណាក់សុខាភិបាល និងបណ្តាគោលនយោបាយបន្ថយភាពក្រីក្រដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាព សុទ្ធសឹងជាលទ្ធផលនៃការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងខេត្តកាម៉ាវចំពោះតំបន់ជនជាតិភាគតិច។
ផ្តើមពីគោលនយោបាយឧបត្ថម្ភសង់ផ្ទះ ផ្សារភ្ជាប់នឹងបង្កការរកស៊ីចិញ្ចឹមជីវិត គ្រួសារខ្មែរដែលមានស្ថានភាពលំបាកនៅភូមិអូរក្តារ ឃុំហឺងមី ខេត្តវិញឡុង មានលក្ខណៈធ្វើការរកស៊ីកសាងជីវភាព។
ទោះបីសេដ្ឋកិច្ច - សង្គមផ្លាស់ប្តូរច្រើនក្តី ប៉ុន្តែអបាយមុខសង្គមនៅតែបង្កប់ហានិភ័យ ជះឥទ្ធិពលដល់សន្តិសុខនិងសណ្តាប់ធ្នាប់សុវត្ថិភាពនៅភូមិភាគ។ ចំពោះមុខភាពជាក់ស្តែងនេះ កម្លាំងនគរបាលឃុំថើយឡាយ បានអនុវត្តព្រមៗគ្នានូវវិធានការផ្សព្វផ្សាយជាច្រើន សំដៅលើកកម្ពស់ការយល់ដឹងនិងពង្រីកតួនាទីសហគមន៍ក្នុងការបង្ការ ប្រឆាំងបទល្មើសគ្រប់ប្រភេទ រួមចំណែកនាំមកនូវភាពសុខសាន្តជូនប្រជាជន។
ផ្តើមពីកសិករក្រីក្រម្នាក់ដែលធ្វើការឈ្នួលដើម្បីរកប្រាក់ចិញ្ចឹមជីវិត លោកថាច់ភី នៅភូមិឡងមី ឃុំង៉ាយទឺ ខេត្តវិញឡុង បានខិតខំស្វែងរកទិសដៅ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ជាមួយនឹងដើមទុនដែលបានសន្សំ លោកបានវិនិយោគលើការចិញ្ចឹមគោបន្ធាត់ ផ្គួបផ្សំនឹងដាំស្មៅ ឆ្លៀតប្រើចំបើងនិងចិញ្ចឹមកង្កែប បង្កបានប្រភពចំណូលបន្ថែម ជាជំហានឈានឡើងលំនឹងជីវភាព។
មានផ្ទះរឹងមាំសម្រាប់ជ្រកភ្លៀងជ្រកក្តៅ គឺជាជំហានចាប់ផ្តើមដ៏សំខាន់ ដើម្បីឈានឡើងចាកផុតភាពក្រីក្រ។ យល់ច្បាស់ពីប្រការទាំងនេះ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ បានផ្តុំកម្លាំងចលនាសាងសង់និងប្រគល់ជូន “ផ្ទះមហាសាមគ្គី” ឆ្នាំ២០២៦ ដល់គ្រួសារដែលជួបការលំបាកខ្លាំងអំពីលំនៅឋានលើភូមិឋាន។
ទន្ទឹមនឹងការបង្វែររចនាសម្ព័ន្ធពូជដំណាំសមស្របជាមួយនឹងលក្ខណៈធម្មជាតិ និងតម្រូវការទីផ្សារ លោក លីជុង ភូមិបឹងចុង ឃុំតាយវុាំង ទីក្រុងកឹងធើ បានមោះមុតដាំប្លុងអង្ករនៅជម្រាក់ស្រែ រួមចំណែកលើកកម្ពស់ប្រាក់ចំណូល កែលម្អជីវភាព។
ផ្តើមពីផ្ទៃដីស្រែផលិតស្រូវផ្តល់ទិន្នផលទាប បង គៀងសម្បូរ កើតឆ្នាំ ១៩៨៦ នៅភូមិហឿងភូ B ឃុំចូវថាញ់ ខេត្តវិញឡុង បានមោះមុតប្តូរមកដាំឈូកយកក្រឳ។ អាស្រ័យដោយឧស្សាហ៍ព្យាយាមពលកម្ម ទម្រង់ដាំឈូកជំហានដំបូងបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច ជួយគ្រួសារមានប្រភពចំណូលទៀងទាត់ និងលើកស្ទួយជីវភាព។
ច្បាមទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ការនាំយកប្រភពទុនអនុគ្រោះដល់ដៃប្រជាជន តែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងធនាគារគោលនយោបាយសង្គមយកចិត្តទុកដាក់ពិសេស។