គណៈកម្មាធិការរណះសិរ្សមាតុភូមិវៀតណាមសង្កាត់និញកេវ បានចាត់តាំងពិធីប្រគល់ផ្ទះមហាសាមគ្គីជូនពូថាច់ហ្វាង នៅមណ្ឌល៣៣។ នេះជាសំណង់សាទរជោគជ័យមហាសន្និបាតអ្នកតំណាងទូទាំងប្រទេសនៃគណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមលើកទី១១ អណ្តិតកាល ២០២៦-២០៣១។
តាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានអេឡិចត្រូនិកកឹងធើ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចេញផែនការស្ដីពីការអនុវត្តផ្លាស់ថ្មី អភិវឌ្ឍន៍និងលើកកម្ពស់គុណភាពអប់រំវិជ្ជាជីវៈ។ តាមរយៈនោះ ទីក្រុងកឹងធើបានកំណត់ថា ការអភិវឌ្ឍធនធានមនុស្សមានគុណភាពខ្ពស់គឺជាភារកិច្ចស្នូលមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងដំណាក់កាលថ្មី។
ការផ្លាស់ថ្មី ច្នៃប្រតិដ្ឋកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ទីក្រុងកឹងធើក្នុងយុគសម័យថ្មី។ ក្នុងបរិការណ៍នោះ ទម្រង់មជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋនៅទីក្រុងកឹងធើ បានរំពឹងថានឹងក្លាយជា "ក្បាលម៉ាស៊ីន" ក្នុងការដឹកនាំ តភ្ជាប់ គាំទ្រការស្រាវជ្រាវ អភិវឌ្ឍន៍និងផ្តល់សេវាកម្មផ្លាស់ថ្មី ច្នៃប្រតិដ្ឋប្រកបដោយប្រសិទ្ធភាពសម្រាប់ទីក្រុងកឹងធើ និងតំបន់វាលរាបទន្លេគឺវឡុង។
ក្លឹបកសិករពាន់លាននៅទីក្រុងកឹងធើ បាននិងកំពុងក្លាយជាកន្លែងប្រមូលផ្តុំនូវមុខមាត់ផលិតនិងធ្វើអាជីវកម្មគំរូ។ នេះមិនត្រឹមតែជាកន្លែងចែករំលែកបទពិសោធន៍ ចងសម្ព័ន្ធកសិករធ្វើមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងតម្រង់ទិសទម្រង់ផលិតនិងធ្វើអាជីវកម្មដ៏ល្អសម្រាប់សមាជិក និងកសិករទៀតផង។
សិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិកនឹងបានឧបត្ថម្ភប្រាក់អាហារពី ០,៤៥-១,១៧ ក្នុងមួយខែ អមដោយសម្លៀកបំពាក់ឯកសណ្ឋាន សម្ភារៈសិក្សានិងរបបគោលនយោបាយផ្សេងៗទៀត។
មជ្ឈមណ្ឌលជំនួយផ្នែកច្បាប់រដ្ឋទីក្រុងកឹងធើ ទើបចាត់តាំងវគ្គផ្សព្វផ្សាយទូទៅបទប្បញ្ញត្តិនៃច្បាប់នៅឃុំថាញ់ភូ ដែលទាក់ទាក់បានការយកចិត្តទុកដាក់ពីប្រជាជនច្រើនកុះករ។ បញ្ហាដែលត្រូវបានលើកឡើងក្នុងវគ្គផ្សព្វផ្សាយគឺមានភាពជិតស្និទ្ធជាមួយនឹងជីវភាព។ ក្នុងនោះមានបញ្ហាអំពីការបង្ការ និងប្រឆាំងអំពើហិង្សាគ្រួសារ។
ដោយកំណត់ថា ភារកិច្ចជំនួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ចជាចំណុចស្នូល ប្រព័ន្ធនយោបាយសង្កាត់កៃរាំង បានម្ចាស់ការអនុវត្តព្រមៗគ្នានូវដំណោះស្រាយវិជ្ជមានជាច្រើន។ ក្នុងនោះ ការកសាងនិងពង្រីកប្រសិទ្ធភាពទម្រង់ប្រជាចលនាប៉ិនប្រសប់ បានក្លាយជាកម្លាំងចលករដ៏សំខាន់ ជួយលើកកម្ពស់ជីវភាពទាំងផ្នែកសម្ភារៈ និងស្មារតីរបស់ប្រជាជន។
បណ្តាក្រុមហ៊ុនផលិតម៉ូតូដូចជា Honda, Yamaha, Piaggio បានបញ្ជាក់ថា ភាគច្រើនម៉ូតូស៊េរីថ្មី គឺអាចប្រើសមប្រកបជាមួយសាំង E១០។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ម៉ូតូស៊េរីចាស់ៗមួយចំនួន ចាំបាច់មានការប្រុងប្រយ័ត្នមុនពេលផ្លាស់ប្តូរមកប្រើប្រាស់សាំងប្រភេទនេះ។
ដោយការផ្សព្វផ្សាយបានទាន់ពេល និងមានប្រសិទ្ធភាពនូវគម្រោងនានានៃកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលទី១ ឆ្នាំ២០២១ - ២០២៥ (ហៅកាត់ថា កម្មវិធី) គឺជីវភាពរស់នៅរបស់គ្រួសារជនរួមជាតិខ្មែរជាច្រើននៅទីក្រុងកឹងធើបានកែលម្អ ទិដ្ឋភាពជនបទមានការផ្លាស់ថ្មីយ៉ាងច្បាស់។
ក្នុងដំណើរការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅភូមិភាគ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ ទីក្រុងកឹងធើ បានបញ្ជាក់ពីតួនាទីតភ្ជាប់ដ៏រឹងមាំរវាងបក្ស រដ្ឋអំណាចភូមិភាគនិងប្រជាជន តាមរយៈសកម្មភាពជាក់ស្តែងក្នុងការគិតគូរសុខុមាលភាពសង្គម រួមចំណែកលើកស្ទួយជីវភាពប្រជាជននិងកសាងជនបទថ្មី។
ដើម្បីជួយដល់មុខសញ្ញាទន់ខ្សោយក្នុងការអនុវត្តនីតិវិធីរដ្ឋបាល ឃុំត្រឹងដេ ទីក្រុងកឹងធើ បានសកម្មផ្សព្វផ្សាយនូវទម្រង់ “ជួយមុខសញ្ញាទន់ខ្សោយដោះស្រាយនីតិវិធីរដ្ឋបាលចល័តនៅលើភូមិឋានឃុំត្រឹងដេ"។ មកដល់ពេលនេះ ទម្រង់អនុវត្តបានលទ្ធផលល្អ ប្រជាជនស្របគំនិតគាំទ្រយ៉ាងខ្លាំង។
សន្និសីទចងសម្ព័ន្ធពាណិជ្ជកម្មតំបន់ព្រំដែនវៀតណាម - កម្ពុជា - ឡាវ ជួយឱ្យអាជីវកម្មនៃប្រទេសទាំង ៣ បានជួបពិភាក្សា ផ្សព្វផ្សាយផលិតផល ម៉ាកយីហោ ចងសម្ព័ន្ធនិងបង្កើតទំនាក់ទំនងដៃគូ។
ចាប់ពីថ្ងៃដែលខ្នះខ្នែងរកស៊ីពីការលក់នំបញ្ចុកទឹកសម្លខួរក្ដាម ប្រាក់ចំណូលមិនទៀងទាត់ បងស្រី គឹមធីភូមី នៅភូមិ ២ ឃុំទីវកឹង ខេត្តវិញឡុង បានខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ តាមរយៈមុខរបរផលិតគុយទាវបែបប្រពៃណី។ ភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងការប្តេជ្ញាចិត្តចាកផុតពីភាពក្រីក្រ បានជួយឱ្យនារីខ្មែររូបនេះ កសាងបានមូលដ្ឋានផលិតស្ថិរភាព និងបង្កការងារធ្វើដល់ពលករនៅភូមិភាគជាច្រើននាក់។
ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កម្រិតប្រាក់សោធននិវត្តន៍និងប្រាក់ឧបត្ថម្ភធានារ៉ាប់រងសង្គម នឹងដំឡើងបន្ថែម ៨%។ ពិសេស រដ្ឋាភិបាលបានដំឡើងកម្រិតប្រាក់សោធននិវត្តន៍ប្រាក់ឧបត្ថម្ភធានារ៉ាប់រងសង្គម និងប្រាក់ឧបត្ថម្ភប្រចាំខែ រហូតដល់ ៣,៨ លានដុងក្នុងមួយខែចំពោះករណីមួយចំនួនដែលមានកម្រិតទទួលទាបក្រោយពេលដំឡើងរួម។
ទន្ទឹមនឹងការផ្ដុំកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច ធ្វើឱ្យសុក្រឹតហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងកឹងធើបានជំរុញខ្លាំងក្លានូវការស្ថាបនាទេសភាព ការពារបរិស្ថានជនបទផងដែរ។ នេះជាគ្រឹះស្ថានដ៏សំខាន់ ដើម្បីលើកកម្ពស់គុណភាពជីវភាពប្រជាជន ឆ្ពោះទៅរកការកសាងជនបទជីវស្ថានទំនើប និងចីរភាព។
ចាប់ពីថ្ងៃទី១ ខែមិថុនា ស្របពេលជាមួយទូទាំងប្រទេស គ្រប់ស្ថានីយប្រេងសាំងទាំងអស់នៅទីក្រុងកឹងធើ បានដំណើរការធ្វើអាជីវកម្មសាំងជីវសាស្ត្រ E១០ ជាផ្លូវការ តាមសេចក្តីកំណត់ក្នុងសារាចរលេខ ៥០/២០២៥/TT-BCT របស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម (សារាចរលេខ ៥០)។ ការផ្លាស់ប្តូរព្រមៗគ្នាមកប្រើប្រាស់ប្រភេទឥន្ធនៈថ្មីនេះ បានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងដំណើរការអភិវឌ្ឍន៍ថាមពលបៃតង រួមចំណែកបន្ថយការភាយឧស្ម័ន និងជំរុញទិសដៅកំណើនប្រកបដោយចីរភាព។
យោងតាមផែនការលេខ ២២៩/KH-UBND ស្តីពីការពង្រីកកងជួរកម្មាភិបាលនិងបុគ្គលិក អ្នករដ្ឋការជនជាតិភាគតិច ដំណាក់កាល ២០២៦ - ២០៣០ និងទិសដៅដល់ឆ្នាំ២០៣៥ ខេត្តកាម៉ាវបានកំណត់ថា ការពង្រីកកងជួរកម្មាភិបាលជនជាតិភាគតិច គឺជាភារកិច្ចដ៏សំខាន់ក្នុងការងារកម្មាភិបាលរបស់បក្សនិងរដ្ឋ។ កិច្ចការនេះ បានផ្សារភ្ជាប់ជាមួយនឹងការកសាងផែនមហាសាមគ្គី ធានាស្ថិរភាពនយោបាយ-សង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ។
នៅទីក្រុងកឹងធើ គោលនយោបាយធានារ៉ាប់រងសុខាភិបាលសម្រាប់កុមារអាយុក្រោម ៦ ឆ្នាំ កំពុងពង្រីកប្រសិទ្ធភាព ដោយធានាឱ្យកុមារគ្រប់រូបទទួលបានសេវាសុខាភិបាល ពិសេសគឺនៅតំបន់ជនជាតិភាគតិច។
ធ្លាប់ឆ្លងកាត់បណ្ដាខែឆ្នាំដ៏លំបាកលំបិន ពីរនាក់ប្តីប្រពន្ធបងគៀងសុធននិងបងស្រីស៊ើងធីហាយ នៅអនុសង្កាត់អង្គុលីខាងជើង សង្កាត់ដុងថាញ់ ខេត្តវិញឡុង បានប្រកបមុខរបរគ្រប់បែបយ៉ាង ចាប់តាំងពីធ្វើការឈ្នួលគ្រប់ការងាររហូតដល់ការក្រោកតាំងពីព្រលឹមដើម្បីដាល់អំបុកចិញ្ចឹមជីវិត។
រសៀលថ្ងៃទី១៣ ខែឧសភា នៅការិយាល័យប្រធានរដ្ឋ បានចាត់តាំងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសអាជ្ញារបស់ប្រធានរដ្ឋ អំពីការប្រកាសឱ្យប្រើច្បាប់នានាដែលរដ្ឋសភា នីតិកាលទី១៦ បានអនុម័តនៅក្នុងសម័យប្រជុំលើកទី១ ក្នុងនោះ មានច្បាប់ជំនឿសាសនា (វិសោធកម្ម)។