នៅមាត្រា ៧ នៃក្រមសីលធម៌ដែលបានប្រកាសឱ្យប្រើ អមដោយសេចក្តីសម្រេចលេខ ៨៨/ QĐ-BTTTT ក្រមសីលធម៌សម្រាប់ការពារកុមារ លើបណ្តាញសង្គមនៃអ្នកប្រើប្រាស់បណ្តាញសង្គមរួមមាន ៖

រូបជាឧទាហរណ៍។
-អនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការការពារកុមារលើបណ្តាញសង្គម; អនុវត្តតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់អ្នកផ្តល់សេវា។
- កុំចែករំលែកនូវមាតិកា ខ្លឹមសារណាដែលមិនល្អដល់កុមារ បណ្តាលឱ្យប៉ះពាល់ដល់ការអភិវឌ្ឍចរិតលក្ខណៈល្អប្រពៃរបស់កុមារ។ កុំចែករំលែកព័ត៌មានឯកជនរបស់កុមារនៅលើបណ្តាញសង្គម ខណៈមិនទាន់មានការយល់ព្រមពីឪពុកម្តាយ អាណាព្យាបាលកុមារ និងកុមារដែលមានអាយុចាប់ពីគ្រប់ ៧ ឆ្នាំឡើងទៅ។
- កុំបញ្ចេញមតិ កុំមានទង្វើឬចូលរួមគាំទ្រនូវទង្វើដែលប៉ះពាល់អវិជ្ជមានដល់ចិត្តសាស្ត្រ អារម្មណ៍របស់កុមារនៅលើវេទិកាបណ្តាញសង្គម។
ទន្ទឹមនឹងនោះ កុំអូសទាញទាក់ទាញឬលួងលោមកុមារឱ្យចូលរួមបណ្តាសកម្មភាពលើបណ្តាញសង្គម ខណៈមិនទាន់មានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារ; គប្បីប្រតិកម្មនិងរាយការណ៍អំពីខ្លឹមសារដែលមិនល្អ ទង្វើរំលោភបំពានកុមារលើបណ្តាញសង្គមទៅឱ្យ VN-COP ។
ក្រៅពីនេះ គប្បីចែករំលែកអំពីវិធានការការពារកុមារលើបណ្តាញសង្គមនិងចូលរួមផ្សព្វផ្សាយនូវកម្មវិធីការពារកុមារនៅលើបណ្តាញសង្គមដល់សាច់ញាតិនិងសហគមន៍៕
យោងតាម៖ luatvietnam.vn - សុផន