មន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ បានចេញសារលិខិតស្តីពីការផ្សព្វផ្សាយអនុវត្តសារាចរលេខ ២៩/២០២៤/TT-BGDÐT របស់រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល កំណត់អំពីការបង្រៀននិងរៀនបន្ថែម (សារាចរលេខ ២៩)។

ម៉ោងសិក្សារបស់សិស្សសាលាបឋមសិក្សាឌិញម៉ូង ២។
ឆ្លងតាមរយៈនោះ មន្ទីរសំណូមពរដល់គណៈកម្មាធិការប្រជាជនខណ្ឌ ស្រុក វិទ្យាល័យនានានិងសាលាចំណេះទូទៅដែលមានច្រើនកម្រិតសិក្សាអនុវត្តខ្លឹមសារមួយចំនួនគឺ៖ គណៈកម្មាធិការប្រជាជនខណ្ឌ ស្រុក ទន្ទឹមនឹងចង្អុលការដល់ការិយាល័យអប់រំនិងបណ្តុះបណ្តាលមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ-អប់រំជាប្រចាំ ផ្សព្វផ្សាយអនុវត្តសារាចរលេខ ២៩ ដល់កម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន៘; ក៏គប្បីចង្អុលការដល់គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ទីប្រជុំជន ពិនិត្យពិច័យការអនុវត្តបទប្បញ្ញត្តិអំពីសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព អនាម័យបរិស្ថានបង្ការ និងពន្លត់អគ្គិភ័យនៃអង្គការឯកជន ដែលរៀបចំបង្រៀនបន្ថែមក្រៅសាលាលើភូមិសាស្ត្រ។ នាយកវិទ្យាល័យនានា សាលាចំណេះទូទៅដែលមានច្រើនកម្រិតសិក្សា ត្រូវផ្សព្វផ្សាយសារាចរលេខ ២៩ ដល់កម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនគ្រប់រូប; ពិនិត្យពិច័យកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនក្នុងអង្គភាពដែលចូលរួមបង្រៀនបន្ថែមក្រៅសាលារៀន។
ក្នុងរយៈពេលរង់ចាំគណៈកម្មាធិការប្រជាជនក្រុង ដាក់ឱ្យប្រើប្រាស់បទប្បញ្ញត្តិស្តីពីការបង្រៀន និងរៀនបន្ថែមលើភូមិសាស្ត្រក្រុងកឹងធើ ឯកសារណែនាំរៀបចំបង្រៀននិងរៀនបន្ថែមរបស់មន្ទីរអប់រំនិងបណ្តុះបណ្តាលថ្នាក់ដឹកនាំមន្ទីរសំណូមពរអង្គភាពទាំងអស់យកចិត្តទុកដាក់ផ្សព្វផ្សាយដោយរូបភាពជាច្រើនដល់កម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន សិស្សនិងប្រជាជននូវបទប្បញ្ញត្តិស្តីពីការបង្រៀននិងរៀនបន្ថែមតាមសារាចរលេខ២៩។
ការរៀបចំបង្រៀននិងរៀនបន្ថែមត្រូវធានាតាមគោលការណ៍នៃមាត្រា ៣ សារាចរលេខ២៩; ចំពោះករណីដែលមិនអនុញ្ញតឱ្យរៀបចំបង្រៀនបន្ថែម គឺតាមមាត្រា ៤ សារាចរ ២៩ (គ្រូបង្រៀននៅតាមសាលារដ្ឋមិនត្រូវចូលរួមគ្រប់គ្រង ដឹកនាំ ការរៀបចំបង្រៀនបន្ថែមក្រៅសាលារៀន ប៉ុន្តែអាចនឹងចូលរួមបង្រៀនខាងក្រៅសាលារៀនបាន។
ប្រធានគ្រឹះស្ថានអប់រំ ត្រូវទទួលខុសត្រូវអំពីការរៀបចំគ្រប់គ្រងការបង្រៀននិងរៀនបន្ថែមក្រៅសាលា តាមមាត្រា ៥ មាត្រា ១៣ និងកថាខណ្ឌ ១ មាត្រា ៧ នៃសារាចរលេខ ២៩; ទន្ទឹមនឹងនោះ ត្រូវទទួលខុសត្រូវលើការគ្រប់គ្រងគ្រូបង្រៀនដែលចូលរួមបង្រៀនបន្ថែមក្រៅសាលារៀន យោងតាមកថាខណ្ឌ ៣ មាត្រា ៦ នៃសារាចរលេខ ២៩។ ចំពោះការរៀបចំបង្រៀននិងរៀន បន្ថែមក្រៅសាលារៀនត្រូវបានអនុវត្តតាមមាត្រា ៦នៃសារាចរលេខ ២៩។ ការប្រមូលគ្រប់គ្រងប្រាក់រៀនបន្ថែម ត្រូវបានអនុវត្តតាមមាត្រា ៧ នៃសារាចរលេខ ២៩៕
ប៊ិតង៉ុក- លីសៀ