បច្ចុប្បន្ន ទម្រង់ក្រុមហ៊ុនទុនប្រិតសំចៃរបស់សមាគមអតីតយុទ្ធជនឃុំលឿងហ្វា A ស្រុកចូវថាញ់ ខេត្តត្រាវិញ កំពុងពង្រីកបានប្រសិទ្ធភាព។

លោកឡឹមវ៉ាន់ណាំ (ខាងឆ្វេង) ដោះដូរយោបល់ជាមួយប្រធានសមាគមអតីត
យុទ្ធជនឃុំលឿងហ្វា A។
លោកឡេវ៉ូវដៀង ប្រធានសមាគមអតីតយុទ្ធជនឃុំលឿងហ្វា A ឱ្យដឹង៖ “ដើម្បីជួយសមាជិកអតីតយុទ្ធជនជាជនជាតិខ្មែរ មានលក្ខណសម្បត្តិកម្ចីដើមទុនមិនគិតការប្រាក់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សមាគមអតីតយុទ្ធជនឃុំបានដាក់ចេញនូវដំណោះស្រាយជាច្រើន ដើម្បីឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះ មានក្រុមហ៊ុនទុនប្រិតសំចៃផងដែរ។ បច្ចុប្បន្ន ទូទាំងឃុំបង្កើតបានក្រុមហ៊ុនទុនប្រិតសំចៃ៧ក្រុម ដោយមានសមាជិក ៩៨ នាក់ សរុបចំនួនទឹកប្រាក់ដែលចូលរួម ៣៣៩ លានដុង។ គោលបំណងរបស់ក្រុម គឺសំដៅបង្កើតទំនាក់ទំនងសាមគ្គីក្នុងសមាជិក ពង្រីកកម្លាំងសមូហភាព ជួយឧបត្ថម្ភគ្នាដើម្បីសមាជិកមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច ស្ងប់ចិត្តពលកម្មផលិត រួមចំណែកជាមួយភូមិភាគអនុវត្តការងារកាត់បន្ថយភាពក្រីក្រ”។

អាស្រ័យដើមទុនឧបត្ថម្ភរបស់សមាគមអតីតយុទ្ធជនឃុំលឿងហ្វា A ជួយសមាជិកឡឹមវ៉ាន់ណាំ (ខាងឆ្វេង) មានដើមទុនទិញជីថែទាំចម្ការក្រូចថ្លុងរបស់គ្រួសារ។
លោកឡឹមវ៉ាន់ណាំ សមាជិកអតីតយុទ្ធជន ប្រធានក្រុមហ៊ុនទុនប្រិតសំចៃភូមិចុងទ័ព ឱ្យដឹង៖ “ក្រុមបង្កើតនៅឆ្នាំ ២០២២ ដោយមានសមាជិក ១០ នាក់ ក្នុងមួយខែម្នាក់ៗបង់ប្រាក់ ១០០.០០០ ដុង បច្ចុប្បន្ន ដើមទុនសរុបបាន ៣២ លានដុង។ ក្នុងមួយលើកមានសមាជិក ៦ នាក់បានទទួលដើមទុន ក្នុងម្នាក់ទទួលបាន ៥ លានដុង ក្រោយពីរយៈពេល ៥ ខែ នឹងប្រគល់សងវិញឱ្យសមាជិកផ្សេងទទួលទុនបន្តដោយមិនគិតការប្រាក់។ បណ្តាសមាជិកដែលទទួលដើមទុនបានយកទៅប្រើប្រាស់ទិញសម្ភារៈកសិកម្មសម្រាប់ដាំដុះ ចិញ្ចឹមសត្វ វិនិយោគលក់ដូរជាលក្ខណៈគ្រួសារ។ បច្ចុប្បន្ន ក្នុងក្រុមគ្មានសមាជិកណាក្រលំបាកទៀត”។
លោកថាច់យ័ញ សមាជិកអតីតយុទ្ធជនភូមិចុងទ័ព ឱ្យដឹង៖ “សម្រាប់ខ្ញុំការចូលរួមសមាគម គឺមានចំណុចល្អៗច្រើន ក្នុងនោះ បានចូលរួមវគ្គហ្វឹកហាត់អំពីចំណេះដឹងវិទ្យាសាស្ត្របច្ចេកទេសក្នុងការដាំដុះ ចិញ្ចឹមសត្វជាដើម។ ជួនកាលខ្វះដើមទុនសម្រាប់បង្កបង្កើនផល សមាគមនៅទាំងបង្កលក្ខណៈឱ្យបុលទុនដោយមិនគិតការប្រាក់ទៀតផង។ អាស្រ័យហេតុនោះ ការដាំដុះ ចិញ្ចឹមសត្វរបស់គ្រួសារខ្ញុំសម្រេចប្រសិទ្ធភាព។ ខ្ញុំចូលរួមក្រុមហ៊ុនទុនប្រិតសំចៃភូមិចុងទ័ព កាលពីឆ្នាំ២០២២ ហើយបានក្រុមឱ្យបុលទុនបង្វិលជុំ៥លានដុង។ តាមរយៈប្រភពទុននេះ បូកផ្សំនឹងប្រាក់សន្សែសន្សំរបស់គ្រួសារ ទើបខ្ញុំបើកហាងលក់ដូរជាលក្ខណៈគ្រួសារ។ ទន្ទឹមនឹងនោះ ក៏បានរដ្ឋឧបត្ថម្ភសាងសង់ផ្ទះ គ្រួសារខ្ញុំត្រេកអរណាស់ ហើយអរគុណរដ្ឋដែលបានគិតគូរដល់ប្រជាជន”៕
សើុងម៉ាល័យ- លីសៀ