10/03/2025 - 15:31

បទប្បញ្ញត្តិ​ថ្មី​អំ​ពី​ការ​រៀន​ទ្រឹស្តី​ប្រ​ឡង​យក​ប័ណ្ណ​បើក​បរ ចាប់​ពី​ថ្ងៃ​១/១/​២០២៥ 

តាម​សា​រា​ចរ​ថ្មី​អំ​ពី​ការ​បណ្តុះ​បណ្តាល​បើក​បរ​រថ​យន្ត អនុញ្ញាត ឱ្យ​ប្រ​ភេទ​ប័ណ្ណ​បើក​បរ​រថ​យន្ត អាច​រៀន​ទ្រឹស្តី​តាម​ទ្រង់​ទ្រាយ​ប្រ​មូល​ផ្តុំ ឬ​បណ្តុះ​បណ្តាល​ពី​ចម្ងាយ ឬ​ក៏​ស្វ័យ​សិក្សា​ដោយ​មាន​ការ​ណែ​នាំ។

រូប​ជា​ឧទា​ហរណ៍។  

ក្រ​សួង​គមនា​គមន៍​និង​ដឹក​ជញ្ជូន ទើប​ប្រ​កាស​ឱ្យ​ប្រើ​សា​រា​ចរ​លេខ ៣៥/​២០២៤​/TT-​BGTVT កំ​ណត់​អំ​ពី​ការ​បណ្តុះ​បណ្តាល​ប្រ​ឡង​និង​ផ្តល់​ជូន​ប័ណ្ណ​បើក​បរ; ផ្តល់​ជូន​និង​ប្រើ​ប្រាស់​ប័ណ្ណ​បើក​បរ​អន្តរ​ជាតិ; បណ្តុះ​បណ្តាល​ពិ​និត្យ​ផ្ទៀង​ផ្ទាត់ និង​ផ្តល់​ជូន​វិញ្ញា​បន​បត្រ​បំ​ប៉ន​ចំ​ណេះ​ដឹង​ច្បាប់​អំ​ពី​ចរា​ចរណ៍​ផ្លូវ​គោក។ សា​រាចរ​នេះ មាន​សុ​ពល​ភាព​ជា​ធរ​មាន​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មក​រា ឆ្នាំ​២០២៥។

ប្រ​ការ​គួរ​កត់​សម្គាល់ គឺ​ក្រ​សួង​គមនា​គមន៍​និង​ដឹក​ជញ្ជូន សំ​ណូម​ពរ​គ្រប់​ប្រ​ភេទ​ប័ណ្ណ​បើក​បរ​រថ​យន្ត​ទាំង​អស់​ត្រូវ​តែ​រៀន​ទ្រឹស្តី ឱ្យ​បាន​គ្រប់​សព្វ​តាម​ទ្រង់​ទ្រាយ​ប្រ​មូល​ផ្តុំ ឬ​បណ្តុះ​បណ្តាល​ពី​ចម្ងាយ ឬ​ក៏​ស្វ័យ​សិក្សា​ដោយ​មាន​ការ​ណែ​នាំ។

ជាក់​ស្តែង អ្នក​មាន​តម្រូវ​ការ​សុំ​ផ្តល់​ប័ណ្ណ​បើក​បរ​ប្រ​ភេទ​៖ B, C១, C, D១, D២, D, BE, C១E, CE, D១E, D២E និង DE  ត្រូវ​សិក្សា​គ្រប់​កម្ម​វិធី​ទ្រឹស្តី​តាម​បទ​ប្បញ្ញត្តិ និង​បាន​ជ្រើស​រើស​វិធី​សិក្សា​មួយ​ក្នុង​ចំ​ណោម​វិធី​សិក្សា​ទាំង​ឡាយ ដូច​ជា៖ ប្រ​មូល​ផ្តុំ​នៅ​មូល​ដ្ឋាន​បណ្តុះ​បណ្តាល​បើក​បរ ឬ​បណ្តុះ​បណ្តាល​ពី​ចម្ងាយ ឬ​ក៏​ស្វ័យ​សិក្សា​ដោយ​មាន​ការ​ណែ​នាំ​តាម​សេចក្តី​កំ​ណត់​របស់​ច្បាប់​អំ​ពី​សកម្ម​ភាព​បណ្តុះ​បណ្តាល និង​ប្រ​ឡង​បើក​បរ។

ចំ​ពោះ​ខ្លឹម​សារ​អនុវត្ត​បើក​បរ​ជាក់​ស្តែង ត្រូវ​សិក្សា​តាម​ទ្រង់​ទ្រាយ​ប្រ​មូល​ផ្តុំ​នៅ​មូល​ដ្ឋាន​បណ្តុះ​បណ្តាល​បើក​បរ។

លោក ង្វៀង​វ៉ាន់​វៀង ប្រ​ធាន​សម្ព័ន្ធ​សមា​គម​ដឹក​ជញ្ជូន​រថ​យន្ត​វៀត​ណាម មាន​ប្រ​សាសន៍​ថា តាម​បទ​ប្បញ្ញត្តិ​ជា​ធរ​មាន​អនុញ្ញាត​ឱ្យ​អ្នក​រៀន​បើក​បរ​ប្រ​ភេទ B១ បាន​រៀន​ទ្រឹស្តី​ដោយ​ខ្លួន​ឯង គ្រាន់​តែ​ធ្វើ​តេស្ត​នៅ​មូល​ដ្ឋាន​បណ្តុះ​បណ្តាល​ប៉ុណ្ណោះ។ ប្រ​ភេទ​ប័ណ្ណ​បើក​បរ​ផ្សេង​ទៀត​ត្រូវ​រៀន​ប្រ​មូល​ផ្តុំ។

“ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​ឱ្យ​មាន​ការ​បណ្តុះ​បណ្តាល​ពី​ចម្ងាយ ស្វ័យ​សិក្សា​ដោយ​មាន​ការ​ណែ​នាំ គឺ​បណ្តុះ​បណ្តាល​តាម​ប្រ​ព័ន្ធ​អន​ឡាញ ឬ​បណ្តុះ​បណ្តាល​ប្រ​មូល​ផ្តុំ ជំ​នួស​ឱ្យ​ការ​បណ្តុះ​បណ្តាល ប្រ​មូល​ផ្តុំ​តែ​មួយ​បែប ដូច​ពី​មុន​នោះ គឺ​ជា​ការ​ជឿន​លឿន​មួយ​ជួយ​កាត់​បន្ថយ​ការ​ចំ​ណាយ​និង​ពេល​វេលា​ទាំង​អ្នក​សិក្សា និង​គ្រឹះ​ស្ថាន បណ្តុះ​បណ្តាល” - លោក​ង្វៀង​វ៉ាន់​វៀង បាន​ឱ្យ​ដឹង​ដូច្នេះ៕

    យោង៖ Chinh​phu.vn - ប្រែ​សម្រួល៖ វិ​មាន     

ចែករំលែកអត្ថបទ