“គោលនយោបាយជនជាតិនាពេលកន្លង បានរួមចំណែកយ៉ាងសកម្មធ្វើឱ្យវិវឌ្ឍយ៉ាងច្បាស់ក្រឡែតនៅតំបន់ជនជាតិភាគតិច” - នោះគឺជាមតិរបស់លោក ង្វៀងថាញ់ណេម អនុប្រធានគណៈជនជាតិខេត្តកាម៉ាវ ពេលឆ្លើយបទសម្ភាសជាមួយកាសែតកឹងធើភាសាខ្មែរ អំពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជនជាតិលើភូមិសាស្រ្តខេត្តកាម៉ាវ។

លោកង្វៀងថាញ់ណេម អនុប្រធានគណៈជនជាតិខេត្តកាម៉ាវ។
លោកង្វៀងថាញ់ណេម បានលើកឡើង៖ បច្ចុប្បន្ន ឃុំទាំង ១០០% នៅតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ សុទ្ធសឹងមានផ្លូវក្រាលកៅស៊ូ ឬចាក់បេតុងដល់មណ្ឌលឃុំ។ ផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយជាង ៧៥% ត្រូវបានចាក់បេតុងរឹងមាំ។ អត្រាគ្រួសារប្រើប្រាស់អគ្គិសនីមានជាង ៩៩,៩% ។ល។ ផ្តើមពីនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អជាបណ្តើរៗ អត្រាគ្រួសារក្រីក្របានថយចុះជាង២%។ នៅឆ្នាំ ២០២៤ ចំនួនគ្រួសារជនជាតិភាគតិចក្រីក្រនៅតែ ៤៦៣ គ្រួសារ ស្មើអត្រា ៤,០៣% នៃចំនួនគ្រួសារជនជាតិភាគតិចសរុបនៅលើភូមិសាស្រ្ត ថយចុះចំនួន ២៥០ គ្រួសារ ស្មើអត្រា ២,០៦% បើធៀបនឹងឆ្នាំ ២០២៣ ។ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ក្នុងជនរួមជាតិភាគតិចនៅកាម៉ាវ ក្នុងឆ្នាំ ២០២៤ សម្រេចជាង៥៧លានដុង។
* តើវិស័យអប់រំបណ្តុះបណ្តាលសុខាភិបាល សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ល។ នៅតំបន់ជនរួមជាតិភាគតិចត្រូវបានគិតគូរនិងអភិវឌ្ឍយ៉ាងណាដែរ សូមជម្រាបប្រសាសន៍សមមិត្ត?

មួយជ្រុងជនបទនៅឃុំខាញ់ប៊ិញតី ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ។
- ការងារអប់រំនិងបណ្តុះបណ្តាល; គោលនយោបាយពីសុខាភិបាល ចំនួនប្រជាជននៅតំបន់ជនរួមជាតិភាគតិចត្រូវបានពង្រឹងឥតឈប់ឈរ ដូច្នេះមានការវិវឌ្ឍជាវិជ្ជមាន ជាសារវន្តឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។ ប្រព័ន្ធនយោបាយមូលដ្ឋាននៅតំបន់ជនជាតិភាគតិច ត្រូវបានពង្រឹងនិងដំណើរការមានប្រសិទ្ធភាព។ សន្តិសុខនយោបាយលំនឹង សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមត្រូវបានធានា បង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម លំនឹងជីវភាពជូនជនរួមជាតិភាគតិច។ល។ ជាច្រើនឆ្នាំកន្លង ជីវភាពវប្បធម៌និងស្មារតីរបស់ជនរួមជាតិភាគតិច ត្រូវបានកែលម្អយ៉ាងច្បាស់។ ទំនៀមទម្លាប់ វប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិចបន្តបានគណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ វិនិយោគពីមូលដ្ឋានសម្ភារៈដើម្បីអភិរក្សនិងពង្រីក។
* តើកាម៉ាវបានដកស្រង់បទពិសោធន៍អ្វីខ្លះ ដើម្បីអនុវត្តនូវគោលនយោបាយជនជាតិដែលបានរៀបរាប់ខាងលើប្រកបដោយប្រសិទ្ធភាព សូមជម្រាបប្រសាសន៍សមមិត្ត?
ទី១ គប្បីបន្តការយកចិត្តទុកដាក់ដឹកនាំអនុវត្តឱ្យបានល្អនូវការឃោសនា ចលនា; លើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួន និងបង្កើតក្តីជំនឿទុកចិត្តក្នុងប្រជាជន ធ្វើឱ្យជនរួមជាតិភាគតិចយល់ច្បាស់ថាការវិនិយោគរបស់រដ្ឋ គឺវិនិយោគសម្រាប់ជនជាតិ។ ផ្តើមពីទីនោះ នឹងកៀរគរបានការចូលរួមរបស់ប្រជាជន បានប្រជាជនគាំទ្រនិងសកម្មអនុវត្ត។ ទី២ ប្រមូលផ្តុំប្រភពធនធានវិនិយោគដល់តំបន់ជនជាតិភាគតិច អាទិភាពវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍផលិតកម្មលំនឹង និងចីរភាព។ ម្ចាស់ការបែងចែកដើមទុនពីថវិកាខេត្ត និងផ្គួបបញ្ចូលជាមួយកម្មវិធីផ្សេងៗ ដើម្បីផ្តុំកម្លាំងវិនិយោគអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅបណ្តាភូមិឃុំដែលជួបការលំបាកខ្លាំង នៅតំបន់ជនជាតិភាគតិច។ ទី៣ ពង្រីកកម្លាំងចម្រុះនិងផ្គួបបញ្ចូលមានប្រសិទ្ធភាពនូវប្រភពធនធានពីគោលនយោបាយជនជាតិជាធរមាន ដើម្បីកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមចីរភាពនៅតំបន់ជនជាតិភាគតិចរបស់ខេត្ត។ ទី៤ អនុវត្តល្អនូវលក្ខខណ្ឌបើកចំហ ប្រជាធិបតេយ្យ ដើម្បីឱ្យប្រជាជនបានដឹង បានពិភាក្សា បានត្រួតពិនិត្យការអនុវត្តគោលនយោបាយនៅមូលដ្ឋាន គោរពមតិយោបល់របស់ប្រជាជនក្នុងការជ្រើសរើសទិសដៅឧបត្ថម្ភគាំទ្រវិនិយោគ អនុវត្តល្អទិសស្លោក រដ្ឋនិងប្រជាជនរួមគ្នាធ្វើ ឃុំមានគម្រោង៕
*សូមអរគុណសមមិត្ត!
ថាញឡុង-សុផន