17/02/2025 - 15:38

អាង​យ៉ាង

ពង្រីក​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច 

តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង លទ្ធ​ផល​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-​សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០២១​-២០៣០ (ហៅ​កាត់​ថា កម្ម​វិធី) នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត គឺ​ល្អ​បង្គួរ។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន បំ​ផុត​គឺ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​តំបន់​ភ្នំ​និង​តំ​បន់​ព្រំ​ដែន។

ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមនា​គមន៍​ជន​បទ​នៅ​ខេត្ត​អាង​យ៉ាង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សុក្រឹត រួម​ចំ​ណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

តាម​ប្រ​សាសន៍​លោក ឡេ​តឹង​ភឿក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង កម្ម​វិធី​គឺ​ជា​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-​សង្គម​នៅ​ភូមិ​ភាគ​និង​ប្រ​មូល​ផ្តុំ​បាន​ប្រ​ភព​ធន​ធាន ជម្នះ​បាន​ភាព​រាយ​ប៉ាយ និង​បង្ក​លក្ខណៈ​ដើម្បី​រៀប​ចំ​កម្ម​វិធី​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព។ ការ​ងារ​ផ្សព្វ​ផ្សាយ​កម្ម​វិធី ការ​ងារ​គ្រប់​គ្រង និង​ដំ​ណើរ​ការ​កម្ម​វិធី​បាន​អនុវត្ត​ឯក​ភាព​ព្រមៗ​គ្នា​ពី​ខេត្ត​រហូត​ដល់​ស្រុក ឃុំ។ ក្បាល​ម៉ា​ស៊ីន​គ្រប់​គ្រង​បាន​សុក្រឹត សកម្ម​ភាព​មាន​របៀប​រៀប​រយ​ល្អ មាន​ការ​បែង​ចែក សហ​ការ​គ្នា​ស្អិត​ល្មួត​ក្នុង​កិច្ច​ចង្អុល​ការ ប្រតិ​បត្តិ​ការ និង​ចាត់​តាំង​អនុវត្ត។ល។ អា​ស្រ័យ​ហេតុ​នោះ ស្ថាន​ភាព​សេដ្ឋ​កិច្ច - សង្គម នៅ​តំ​បន់​ជន​ជាតិ​និង​តំ​បន់​ភ្នំ មាន​ការ​វិវឌ្ឍ​យ៉ាង​ប្រ​ចក្ស មាន​ជំ​ហាន​អភិវឌ្ឍន៍​ជឿន​លឿន ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​នៅ​តំបន់​ជា​ច្រើន​បាន​លើក​កម្ពស់។ ពិ​សេស សំ​ណង់​ទាំង​ឡាយ​បាន​សម្រេច​រួច​រាល់​ដាក់​ឱ្យ​ប្រើ​ប្រាស់​ធា​នា​គុណ​ភាព បំ​ផុត​គឺ​សំ​ណង់​ផ្លូវ​គមនា​គមន៍ បាន​ជំ​រុញ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​អភិវឌ្ឍ​ផលិត​កម្ម អា​ជីវ​កម្ម សេ​វា​កម្ម ចរា​ចរ​ទំ​និញ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច និង​បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន បំ​ផុត​គឺ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ អា​ស្រ័យ​ហេតុ​នោះ ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​នៅ​លើ​ភូមិ​សាស្រ្ត​សន្សឹមៗ បាន​សុក្រឹត ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផលិត​កម្ម និង​ជីវ​ភាព; លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព បរិស្ថាន​ធម្ម​ជាតិ បរិស្ថាន​រស់​នៅ​ជូន​ប្រ​ជា​ជន; ធា​នា​សន្តិ​សុខការ​ពារ​ជាតិ និង​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម។

មក​ទល់​ពេល​នេះ ខេត្ត​អាង​យ៉ាង​បាន​អនុវត្ត​សម្រេច ១០០% ចំ​នួន​ឃុំ​មាន​ផ្លូវ​ក្រាល​កៅ​ស៊ូ​និង​ផ្លូវ​បេតុង​ចូល​ដល់​មជ្ឈ​មណ្ឌល​ឃុំ អនុ​សង្កាត់ និង​ភូមិ; ឃុំ​ទាំង ១០០% មាន​ដំ​ណាក់​សុខា​ភិបាល សំ​ណង់​ធា​រា​សាស្រ្ត ស្ថា​នីយ​ផ្សាយ​សំ​ឡេង បណ្តាញ​អគ្គិសនី​ជាតិ ឬ​អគ្គិសនី​ជន​បទ

(គ្រួ​សារ​ទាំង​អស់​មាន​អគ្គិស​នី​ប្រើ​ប្រាស់) ចំ​នួន​គ្រួ​សារ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ស្រប​អនា​ម័យ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់​តែ​កើន​ឡើង​សម្រេច ៩៨% ។

លោក​ឡេ​តឹង​ភឿក គូ​សបញ្ជាក់៖ ពិនិត្យ​ជា​រួម លទ្ធ​ផល​អនុវត្ត​កម្ម​វិធី​គឺ​បាន​ល្អ​បង្គួរ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន បំ​ផុត​គឺ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច តំ​បន់​ភ្នំ​និង​តំ​បន់​ព្រំ​ដែន។ ថ្វី​ដ្បិត​ដូច្នេះ​ក្តី ដោយ​សារ​កម្ម​វិធី​ថ្មី ហេតុ​នោះ​ដំ​ណាក់​កាល​អនុវត្ត​ដំ​បូង​នៅ​ជួប​ការ​លំ​បាក ការ​ណែ​នាំ​អនុវត្ត​របស់​ក្រ​សួង ផ្នែក​មជ្ឈិម​ដែល​ពាក់​ព័ន្ធ​នៅ​យឺត​យ៉ាវ ពេល​ខ្លះ​នៅ​ខ្វះ​ចន្លោះ​និង​ផ្គង​គ្នា; ការ​ត្រៀម​វិនិ​យោគ​របស់​ភូមិ​ភាគ​មួយ​ចំ​នួន​នៅ​យឺត​យ៉ាវ ហេតុ​នោះ​សម្ទុះ​រំសាយ​ថវិ​កា​មិន​ទាន់​សម្រេច​តាម​តម្រូវ​ការ​ដាក់​ចេញ។ ព្រោះ​ហេតុ​នេះ ពេល​ខាង​មុខ គណៈ​កម្មា​ធិការ​បក្ស​និង​អង្គ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ បន្ត​បញ្ជ្រាប​ស៊ី​ជម្រៅ​នូវ​ទស្សនៈ គោល​នយោ​បាយ និង​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​ងារ​ជន​ជាតិ​របស់​បក្ស​ក្នុង​ស្ថាន​ភាព​ថ្មី។ ខេត្ត​នឹង​ផ្តុំ​កម្លាំង ហើយ​រៀប​ចំ​ប្រ​ភព​ធន​ធាន​ចាត់​តាំង​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ឱ្យ​បាន​គ្រប់​គ្រាន់​ទាន់​ពេល និង​មាន​ប្រ​សិទ្ធ​ភាព៕

ថាញ​ឡុង-វិមាន

ចែករំលែកអត្ថបទ