ហ្គក្វាវគឺជាស្រុកដែលមានជនរួមជាតិភាគតិចរស់នៅកុះករ បើប្រៀបនឹងស្រុក ក្រុងនានានៅខេត្តគៀងយ៉ាង។ ស្រុកបានផ្ដុំកម្លាំងជំរុញការផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ម្ល៉ោះហើយការងារជនជាតិ គោលនយោបាយជនជាតិត្រូវបានអនុវត្តល្អ។

មុននេះ ដើម្បីឆ្លងកាត់ប្រឡាយមើុយដើង ប្រជាជនត្រូវធ្វើដំណើរដោយទូកឬក្បូន។
សព្វថ្ងៃ ចម្ងាយពីរបីរយម៉ែត្រគឺមានស្ពានមួយ។
អាស្រ័យហេតុនោះ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានបម្រើផលិតកម្ម ស្ថាប័នវប្បធម៌លើភូមិសាស្ត្រស្រុកត្រូវបានយកចិត្តទុកដាក់វិនិយោគ។ គោលនយោបាយជនជាតិជាច្រើន ត្រូវបានផ្សព្វផ្សាយនាំមកប្រសិទ្ធភាពជាក់ស្តែង។ សន្តិសុខ-នយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមត្រូវបានរក្សាខ្ជាប់។ រចនាសម្ព័ន្ធសេដ្ឋកិច្ច បង្វែរត្រូវតាមទិសដៅនិងបន្តកំណើននៅកម្រិតខ្ពស់ ជីវភាពរបស់ជនរួមជាតិភាគតិចត្រូវបានកើនឡើង អត្រាគ្រួសារក្រីក្រកាត់បន្ថយឆាប់រហ័ស; ចលនាប្រឡងប្រណាំងស្នេហាជាតិជាច្រើនត្រូវបានផ្សព្វផ្សាយអនុវត្ត។ រាល់សកម្មភាពនៃពិធីបុណ្យប្រពៃណីត្រូវបានរក្សាខ្ជាប់។ ផ្ដើមពីនោះ បង្កបានការឯកភាពខ្ពស់ ពង្រឹងទំនុកចិត្តរបស់ជនរួមជាតិភាគតិចទៅលើមាគ៌ាផ្លាស់ថ្មីរបស់បក្ស រដ្ឋ ម្ល៉ោះហើយជនរួមជាតិភាគតិចស្ងប់ចិត្ត និងផ្តុំកម្លាំងវិនិយោគ អភិវឌ្ឍផលិតកម្ម ពង្រីកអាជីវកម្ម ដើម្បីលើកស្ទួយជីវភាពគ្រួសារ កសាងជនបទថ្មី រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរួម។ ក្នុងចំណោមសមិទ្ធផលខាងលើ លេចធ្លោបំផុតគឺប្រព័ន្ធអគារសិក្សាតំបន់ជនរួមជាតិភាគតិចត្រូវបានវិនិយោគកសាងជាសារវន្តឆ្លើយតបតម្រូវការបង្ហាត់បង្រៀននិងរៀន; រៀងរាល់ឆ្នាំអត្រាកៀរគរសិស្សជនជាតិភាគតិចចូលរៀនកើនឡើងជាលំដាប់។ ឃុំ ទីប្រជុំជននានា បានផ្សព្វផ្សាយអនុវត្តល្អនូវកម្មវិធីសុខាភិបាលជាតិ ថែទាំសុខភាព អនាម័យបរិស្ថានក្នុងតំបន់ជនរួមជាតិភាគតិច។ រៀងរាល់ឆ្នាំ ស្រុកមានជនរួមជាតិភាគតិចជាង ១៤០.៤៣៨ លើកនាក់ ស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ នៅតាមឃុំតំបន់ជនរួមជាតិភាគតិចត្រូវបានជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ គិតជាថវិកាសរុបជាង៧៥ពាន់លានដុង។
លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង បានឱ្យដឹង៖ ការដែលស្រុកហ្គក្វាវ អនុវត្តល្អនូវគោលនយោបាយជនជាតិ បានបង្កទំនុកចិត្តដល់ជនរួមជាតិភាគតិចក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងអភិរក្សវប្បធម៌។ ខណៈពេលដែលជីវភាពបានល្អប្រសើរ ជនរួមជាតិភាគតិចព្រួតដៃជាមួយនឹងរដ្ឋអំណាចភូមិភាគកសាងជនបទថ្មីកាន់តែរឹងមាំ ទំនើប រួមចំណែកបង្ខិតជិតគម្លាតទទួលផលពីលក្ខណៈនៃការរស់នៅរវាងជនបទ និងទីក្រុង។ បងស្រីធីវៀង នៅឃុំវិញហ្វាហ៊ឹងណាម ស្រុកហ្គក្វាវ ឱ្យដឹង៖ “ផ្លូវគមនាគមន៍ជនបទ សេវាwifi ៘ ជួយឱ្យទំនាក់ទំនងព័ត៌មានបានល្អប្រសើរ។ សព្វថ្ងៃ យើងខ្ញុំមិនលំបាកអំពីការលក់ដូរ ឬដោះដូរមុខទំនិញទៀត។ ចង់ទិញផលិតផលមកពីផ្សារវីថាញ ខេត្តហូវយ៉ាង ខ្ញុំគ្រាន់តែទូរស័ព្ទទៅជ្រើសរើសតាមរយៈកញ្ចក់ទូរស័ព្ទ ក្រោយមកមិនដល់មួយម៉ោងផងទំនិញបានគេយកមកដល់ផ្ទះភ្លាម”៕
ហាថាញ- លីសៀ