17/02/2025 - 15:38

៤ ករណី​សាង​សង់​លំ​នៅ​ឋាន​រឹង​មាំ ត្រូវ​មាន​លិខិត​អនុញ្ញាត​សាង​សង់ 

យោង​តាម​ប្រ​ការ ៣០ មា​ត្រា ១ នៃ​ច្បាប់​សាង​សង់​វិសោធន​កម្ម ឆ្នាំ ២០២០ ចំ​ពោះ​ករណី​ខាង​ក្រោម ពេល​សាង​សង់​ត្រូវ​មាន​លិខិត​អនុញ្ញាត​សាង​សង់​មុន​ពេល​ចាប់​ផ្តើម​សាង​សង់៖

 រូប​ជា​ឧទា​ហរណ៍។

(១) លំ​នៅ​ឋាន​ឯក​ជន​នៅ​តំ​បន់​ទី​ក្រុង (ទាំង​ក្នុង​និង​ក្រៅ​ក្រុង​របស់​ទី​ក្រុង; ក្នុង​និង​ក្រៅ​ទី​រួម​ខេត្ត; ទី​រួម​ស្រុក) លើក​លែង​តែ​ករណី​លំ​នៅ​ឋាន​ឯក​ជន​ដែល​មាន​ទ្រង់​ទ្រាយ​ក្រោម ៧ ជាន់ ដែល​ចំ​ណុះ​គម្រោង​វិនិ​យោគ​សាង​សង់ មណ្ឌល​បុរី គម្រោង​វិនិ​យោគ​សាង​សង់​លំ​នៅ​ឋាន​ដែល​មាន​គម្រោង​ប្លង់​លម្អិត ១/៥០០ ដោយ​បាន​ស្ថា​ប័ន​រដ្ឋ​មាន​សមត្ថ​កិច្ច​ផ្តល់​សច្ចា​ប័ន។

(២) លំ​នៅ​ឋាន​ឯក​ជន​តំ​បន់​ជន​បទ​ដែល​មាន​ទ្រង់​ទ្រាយ​ក្រោម ៧ ជាន់ និង​ស្ថិត​នៅ​ក្នុង​តំ​បន់​ដែល​មាន​គម្រោង​ប្លង់​អភិវឌ្ឍន៍​បុរី គម្រោង​ប្លង់​សាង​សង់​មណ្ឌល​មុខ​ងារ ឬ​គម្រោង​ប្លង់​លម្អិត​សាង​សង់​ទី​តាំង​លំ​នៅ​ជន​បទ​ត្រូវ​បាន​ស្ថា​ប័ន​រដ្ឋ​មាន​សមត្ថ​កិច្ច​ផ្តល់​សច្ចា​ប័ន។

(៣) លំ​នៅ​ឋាន​ឯក​ជន​ដែល​សាង​សង់​ក្នុង​តំ​បន់​អភិរក្ស និង​រមណី​យដ្ឋាន​ប្រ​វត្តិ​សាស្ត្រ​​ - ​វប្ប​ធម៌។

(៤) លំ​នៅ​ឋាន​ឯក​ជន​សាង​សង់​នៅ​តំបន់​ជន​បទ​ដែល​មាន​ទ្រង់​ទ្រាយ​ចាប់​ពី ៧ ជាន់​ឡើង​ទៅ។

កត់​សម្គាល់៖ លំ​នៅ​ឋាន​រឹង​មាំ​មិន​មែន​ជា​បច្ចេក​ស័ព្ទ​គតិ​យុត្តិ​តាម​ច្បាប់​សាង​សង់​នោះ​ទេ ដូច្នេះបទ​ប្បញ្ញត្តិ​ស្តី​ពី​លិ​ខិត​អនុញ្ញាត​សាង​សង់​ខាង​ក្រោម​នេះ ត្រូវ​បាន​អនុវត្ត​ចំ​ពោះ​លំ​នៅ​ឋាន​មាន​ទ្រង់​ទ្រាយ​រឹង​មាំ គឺ​លំ​នៅ​ឋាន​ឯក​ជន (រួម​ទាំង​វីឡា លំ​នៅ​ឋាន​ឯក​ជន និង​ផ្ទះ​ល្វែង)៕

   យោង​តាម luatvietnam.vn-ប្រែ​សម្រួល៖ ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ