24/02/2025 - 14:28

បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​បង្រៀន​និង​រៀន​បន្ថែម​ក្រៅ​សា​លា 

អនុ​វត្ត​មាត្រា ៦ សា​រា​ចរ​លេខ ២៩​/២០២៤/​TT​-BGDĐT កំ​ណត់​អំ​ពី​ការ​បង្រៀន​និង​រៀន​បន្ថែម​ក្រៅ​សា​លា ចាប់​ពី​ថ្ងៃ១៤​/២/​២០២៥ ដូច​ខាង​ក្រោម៖

រូប​ជា​ឧទា​ហរណ៍។

- អង្គ​ការ​ឬ​បុគ្គល​រៀប​ចំ​សកម្ម​ភាព​បង្រៀន​និង​រៀន​បន្ថែម​ក្រៅ​សា​លា ដោយ​មាន​ការ​យក​ប្រាក់​សិស្ស (និ​យាយ​រួម​ហៅ​ថា គ្រឹះ​ស្ថាន​បង្រៀន​បន្ថែម) ត្រូវ​អនុវត្ត​រាល់​សំ​ណូម​ពរ​ដូច​ខាង​ក្រោម៖

+ ចុះ​ឈ្មោះ​អា​ជីវ​កម្ម​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់;

+ ប្រ​កាស​ជា​សា​ធារ​ណៈ​លើ​បណ្ដាញ​ព័ត៌​មានអេ​ឡិច​ត្រូ​និក​ឬ​បិទ​ប្រ​កាស​នៅ​កន្លែង​គ្រឹះ​ស្ថាន​បង្រៀន​បន្ថែម​អំ​ពី​មុខ​វិជ្ជា​ដែល​ត្រូវ​បាន​រៀប​ចំ​បង្រៀន​បន្ថែម; ចំ​នួន​ម៉ោង​បង្រៀន​សម្រាប់​មុខ​វិជ្ជា​នី​មួយៗ ទៅ​តាម​ថ្នាក់​នី​មួយៗ; ទី​តាំង​រូប​ភាព ពេល​វេលា​រៀប​ចំ​បង្រៀន​និង​រៀន​បន្ថែម; បញ្ជី​ឈ្មោះ​គ្រូ​បង្រៀន​បន្ថែម និង​កម្រិត​ប្រ​មូល​ប្រាក់​រៀន​បន្ថែម មុន​ពេល​ជម្រើស​សិស្ស​សម្រាប់​ថ្នាក់​បង្រៀន​និង​រៀន​បន្ថែម (តាម​គំរូ​លេខ ០២ ត្រង់​ឧប​សម្ព័ន្ធ​អម​ជា​មួយ​សា​រា​ចរ​នេះ)។

- គ្រូ​បង្រៀន​បន្ថែម​ក្រៅ​សា​លា​ត្រូវ​ធា​នា​មាន​គុណ​សម្បត្តិ​សីល​ធម៌​ល្អ; មាន​សមត្ថ​ភាព​មុខ​ជំ​នាញ​សម​ស្រប​ជា​មួយ​មុខ​វិជ្ជា​ដែល​បង្រៀន។

- គ្រូ​បង្រៀន​ដែល​កំ​ពុង​បង្ហាត់​បង្រៀន​តាម​សា​លា​នា​នា ដែល​ចូល​រួម​បង្រៀន​បន្ថែម​ក្រៅ​សា​លា ត្រូវ​រាយ​ការណ៍​ជូន​នា​យក​សា​លា ឬ​ថ្នាក់​ដឹក​នាំ​សា​លា (និ​យាយ​រួម​ហៅ​ថា នា​យក) អំ​ពី​មុខ​វិជ្ជា​បង្រៀន ទី​តាំងរូប​ភាព រយៈ​ពេល​ចូល​រួម​បង្រៀន​បន្ថែម៕

  យោង៖ thu​vienphapluat-លីសៀ

ចែករំលែកអត្ថបទ