03/03/2025 - 15:05

លោក​ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ខេត្ត​សុក​ត្រាំង៖

ជំ​រុញ​ការ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច 

ដោះ​ដូរ​យោ​បល់​ជា​មួយ​អ្នក​យក​ព័ត៌​មាន​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ លោក​ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ខេត្ត​សុក​ត្រាំង ឱ្យ​ដឹង៖

លោក​ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​សុកត្រាំង។

អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១​-២០៣០ ដំ​ណាក់​កាល I ឆ្នាំ ២០២១​-២០២៥ (ហៅ​កាត់​ថា កម្ម​វិធី) ខេត្ត​បាន​ផ្សព្វ​ផ្សាយ​ព្រម​គ្នាៗ​នូវ​ដំ​ណោះ​ស្រាយ​អនុ​វត្ត​គម្រោង​ចំ​នួន ១០ ចំ​ណុះ​កម្ម​វិធី សរុប​ទុន​វិនិ​យោគ​ជាង ៧៩០ ពាន់​លាន​ដុង។ មក​ទល់​នឹង​បច្ចុប្បន្ន មាន ១២/​២៤ ទិស​ដៅ​អាច​សម្រេច​និង​សម្រេច​លើស​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ផែន​ការ​ពី​ដំ​ណាក់​កាល​ដំ​បូង។ តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​រួម​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គមរបស់​ខេត្ត សម្ទុះ​កំ​ណើន​សេដ្ឋ​កិច្ច ឆ្នាំ ២០២៤ សម្រេច​ជាង ៧%។ គ្រួ​សារ​ក្រី​ក្រ​លើ​ភូមិ​សាស្ត្រ​ខេត្ត ថយ​ចុះ​នៅ ៤.៤៣០ គ្រួ​សារ ស្រូប​អត្រា ១,៣២% នៃ​ចំ​នួន​គ្រួ​សារ​ប្រ​ជា​ជន; គ្រួ​សារ​ខ្មែរ​ក្រី​ក្រ បច្ចុប្បន្ន​នៅ ១.៩៦១ គ្រួ​សារ ស្រូប​អត្រា ១,៩១% នៃ​ចំ​នួន​គ្រួ​សារ​ខ្មែរ។ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​ធា​នា​មាន​ភាព​លំ​នឹង; ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ តំ​បន់​មាន​លក្ខណៈ​សេដ្ឋ​កិច្ច-សង្គមលំ​បាក​ខ្លាំង ត្រូវ​បាន​ផ្តុំ​កម្លាំង​វិនិ​យោគ​ កសាង ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រ​ជា​ជន​កាន់​តែ​ល្អ​ប្រ​សើរ​ពី​មួយ​ថ្ងៃ​ទៅ​ថ្ងៃ។

* ខេត្ត​សុក​ត្រាំង បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​យ៉ាង​ដូច​ម្តេច ដើម្បី​សម្រេច​លើស​ទិស​ដៅ​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​គម្រោង​ផែន​ការ​ដំ​ណាក់​កាល​ដំ​បូង? ជម្រាប​ប្រ​សាសន៍​លោក!

ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​សុក​ត្រាំង កាន់​តែ​មាន​ការ​រីក​ចម្រើន។

- ក្នុង​ដំ​ណាក់​ការ​អនុវត្ត​កម្ម​វិធី តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ ចង្អុល​ការ​ជិត​ដិត​របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត ការ​ចាត់​ការ​យ៉ាង​ម៉ឺង​ម៉ាត់​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត និង​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​គណៈ​ ផ្នែក​ និង​អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់។ កម្ម​វិធី​បាន​បង្ហាញ​ពី​ការ​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ​ ក្នុង​ការ​វិនិ​យោគ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ធា​នា​ភាព​លំ​នឹង​ក្នុង​ការ​បង្ក​បង្កើន​ផល​និង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច។ ហេតុ​នេះ កម្ម​វិធី​ផ្សព្វ​ផ្សាយ​តែង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញទំ​ហឹង​ពី​សំ​ណាក់​ជន​រួម​ជាតិ​ភាគ​តិច ដូច្នេះ ពង្រីក​បាន​ល្អ​តួនា​ទី ការ​ទទួល​ខុស​ត្រូវ ឆន្ទៈ​ខ្លួន​ទី​ពឹង​ខ្លួន ខ្នះ​ខ្នែង​ចូល​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​ដំ​ណោះ​ស្រាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។

* ជ្រាប​ប្រ​សាសន៍​លោក សូម​លោក​ជួយ​ចែក​រំលែក​បន្ថែម​អំ​ពី​បទ​ពិ​សោធន៍​នៃ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ដែល​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់?

- ក្នុង​រយៈ​ពេល​អនុវត្ត​កម្ម​វិធី គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ តែង​បង្កើន​កិច្ច​ចង្អុល​ការ ដឹក​នាំ​ក្នុង​ការ​អនុវត្ត​និង​ដាក់​ចេញ​វិធាន​ការ​ដោះ​ស្រាយ​បញ្ហា​លំ​បាក​ដែល​ជាប់​ទាក់​ទិន​បាន​ទាន់​ពេល។ ព្រម​ជា​មួយ​នោះ គ្រប់​មន្ទីរ គណៈ ផ្នែក​និង​ភូមិ​ភាគ​នា​នា ផ្តុំ​កម្លាំង​ចង្អុល​ការ ណែ​នាំ រៀប​ចំ​អនុវត្ត ផ្តើម​ពី​នោះ ប្រ​សិទ្ធ​ភាព​ដែល​សម្រេច​បាន​កាន់​តែ​ខ្ពស់។ ទន្ទឹម​នឹង​នោះ ខេត្ត​នៅ​ទាំង​អនុវត្ត​ល្អ​ការ​ងារ​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង ដើម្បី​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​ខ្លឹម​សារ​នៃ​កម្ម​វិធី; ភូមិ​ភាគ​នីមួយៗ​កសាង​ផែន​ការ​ដំ​ណោះ​ស្រាយ​អនុ​វត្ត​ព្រមៗ​គ្នា សម​ស្រប​នឹង​ភាព​ជាក់​ស្តែង​នៃ​តំ​បន់​និង​ភូមិ​ភាគ​នី​មួយៗ; ផ្អែក​លើ​មូល​ដ្ឋាន​អនុវត្ត​គួប​ផ្សំ​រាល់​ប្រ​ភព​ទុន ដើម្បី​ប្រ​មូល​ផ្តុំ​ធន​ធាន​វិនិ​យោគ​ឱ្យ​មាន​វគ្គ​មាន​ស្នើ នឹង​រួម​ចំ​ណែក​បង្កើន​តម្លៃ ទ្រង់​ទ្រាយ​នៃ​គម្រោង​សំ​ណង់ នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​-សង្គម​កាន់​តែ​ខ្ពស់៕

*សូម​អរ​គុណ​លោក!

 លី​ធាន​(កត់​ត្រា)-មុនី

ចែករំលែកអត្ថបទ