នៅសួនច្បារ ៣០-៤ សង្កាត់ភូឡើយ ទីក្រុងកឹងធើ បានចាត់តាំងយ៉ាងឱឡារិកកម្មវិធីសិល្បៈអំណរទិវាវប្បធម៌វៀតណាម ថ្ងៃទី ២៤ ខែវិច្ឆិកា និងបើកពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦។ នេះគឺជាព្រឹត្តិការណ៍វប្បធម៌ - កីឡា - ទេសចរណ៍ទ្រង់ទ្រាយធំ រួមចំណែកលើកតម្កើង អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីដ៏ពិសេសរបស់ជនរួមជាតិខ្មែរណាមបូ ព្រមទាំងរឹតបន្តឹងចំណងមហាសាមគ្គីទូទាំងជនជាតិ។
ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៤៤ ឆ្នាំ ទិវាគ្រូបង្រៀនវៀតណាម (២០/១១/១៩៨២ – ២០/១១/២០២៦) ផ្នែកអប់រំនិងបណ្តុះបណ្តាល ទីក្រុងកឹងធើ ព្រមទាំងសាលារៀននានា បានចាត់តាំងសកម្មភាពកីឡានិងពិធីជួបជុំថ្លែងអំណរគុណជាក់ស្តែង រួមចំណែកលើកតម្កើងប្រពៃណីគោរពគ្រូបាធ្យាយ។
(អ.ឡ) នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា លោកឡេកុងលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមអ្នកតំណាងលេខ៥នៃក្រុមប្រឹក្សាប្រជាជនទីក្រុង រួមមាន៖ ឃុំភុងហេប ឃុំថាញ់ហ្វា និងឃុំតឹងប៊ិញ។
ថ្នាក់ដឹកនាំឃុំអាងនិញ ទីក្រុងកឹងធើ ទើបចុះសួរសុខទុក្ខនិងលើកទឹកចិត្តដល់គណៈកម្មការវត្តនានា គ្រូបង្វឹក កីឡាករ កីឡាការិនីនៃក្រុមទូក-ង ទូកគែហ៊ៅនិងប្រទីប នៅភូមិឋានឃុំដែលកំពុងមមាញឹកចូលរួមពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦។
កម្មវិធីសិល្បៈបើក Festival អន្តរជាតិវិស័យស្រូវអង្ករវៀតណាម លើកទី II - កឹងធើ ឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងដោយមាន ៣ កម្មវិធី៖ ដីល្បាប់ - ចិញ្ចឹមព្រលឹងជនជាតិវៀតណាម; តំណក់ញើស - ខ្លឹមទៅជាគ្រាប់ត្បូង; អង្ករបៃតងវៀតណាម - ល្បីរន្ទឺទ្វីបទាំងប្រាំ។
ពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ នឹងបើកព្រឹត្តិការណ៍នៅវេលាម៉ោង ៨ រាត្រី ទី ២១ ខែវិច្ឆិកា នៅសួនច្បារ ៣០ មេសា សង្កាត់ភូឡើយ។
រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ប៉ុស្តិ៍ការពារព្រំដែនអាងថាញ់បា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំបូកសរុបការងារការពារព្រំដែននិងកសាងកងកម្លាំង ឆ្នាំ២០២៦។
ដំណើរការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW បញ្ហាប្រឈមធំបំផុតរបស់ទីក្រុងកឹងធើបច្ចុប្បន្នគឺសមត្ថភាពអនុវត្ត។ ទីក្រុងកំពុងផ្តោតកៀរគរធនធាន ពង្រឹងការតភ្ជាប់ និងអនុវត្តដំណោះស្រាយដោយបត់បែន ដើម្បីនាំវិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល ឱ្យក្លាយជាកម្លាំងជំរុញលោតផ្លោះ ជំរុញកំណើន។
បណ្តាសកម្មភាពនៃពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ (ហៅកាត់ថា ពិធីបុណ្យ) បានប្រព្រឹត្តឡើងនៅសង្កាត់ភូឡើយ និងសង្កាត់សុកត្រាំង។
នាថ្ងៃទី១៧ ខែវិច្ឆិកា លោកហ្វិញតឹងថាញ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ រួមជាមួយសមាជិកក្នុងក្រុម បានអញ្ជើញមកសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមកីឡាករទូក ងវត្តកំពង់មានជ័យទឹកប្រៃ ដែលត្រៀមចូលរួមប្រណាំំងក្នុងពិធីបុណ្យអកអំបុក - ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ២០២៦។
(អនឡាញ) លោកដោថាញប៊ិញ លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ សង្កត់ធ្ងន់ថា តម្រូវការដាក់ចេញនាពេលនេះ គឺត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីផ្នត់គំនិតអភិវឌ្ឍវប្បធម៌ ទៅជាការអភិវឌ្ឍតាមរយៈវប្បធម៌ ដោយយកតម្លៃវប្បធម៌និងសមត្ថភាពច្នៃប្រតិដ្ឋរបស់ប្រជាជនទីក្រុងកឹងធើ ធ្វើជាធនធានសម្រាប់អភិវឌ្ឍទីក្រុង។
មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ បានចាត់តាំងពិធីជួបជុំយ៉ាងឱឡារិក អំណរខួបអនុស្សាវរីយ៍លើកទី ៤៤ ទិវាគ្រូបង្រៀនវៀតណាម (២០/១១/១៩៨២ - ២០/១១/១៩២៦) សំដៅលើកតម្កើង ប្រពៃណី “គោរពគ្រូបាធ្យាយ ឱ្យតម្លៃតម្រិះវិជ្ជា” រំលឹកនឹកគុណគ្រូបង្រៀន អ្នកគ្រប់គ្រងខាងវិស័យអប់រំ និងនិយោជិតដែលមានការប្តេជ្ញាចិត្ត លះបង់ក្នុងបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្សគ្រប់ជំនាន់។
លោក ត្រឹងវ៉ាំងជិញ អនុប្រធានប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ជូនបាច់ផ្កាអបអរសាទរលោកស្រី ត្រឹងធីណឿង បានផ្តល់សេចក្តីទុកចិត្តបោះឆ្នោតតែងតាំងជាអនុប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ អាណត្តិកាល ២០២៥-២០៣០។
គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបចេញសេចក្តីសម្រេចជូនប័ណ្ណសរសើរដល់បញ្ញវន្ត អ្នកវិទ្យាសាស្ត្រគំរូឆ្នើម ១៤ នាក់របស់ទីក្រុងកឹងធើ ឆ្នាំ២០២៦។
ថ្ងៃ ១៥ ខែវិច្ឆិកា ក្នុងបរិយាកាសរីករាយអំណរទិវាមហាសាមគ្គីទូទាំងជនជាតិ ផ្សារភ្ជាប់ជាមួយទិវាវប្បធម៌វៀតណាម និងសប្តាហ៍វប្បធម៌ - មហាសាមគ្គី ឆ្នាំ២០២៦ នៅភូមិភូហ៊ឺវ ឃុំភូតឹម ទីក្រុងកឹងធើ បានប្រារព្ធពិធីប្រគល់សំណង់ដងផ្លូវជីវភាពប្រជាជន និងប្រព័ន្ធលូបង្ហូរទឹកសម្រាប់បម្រើជីវភាពប្រជាជន។
នៅថ្ងៃទី១៥ ខែវិច្ឆិកា ម្ចាស់ឆ្នោតតំណាងគ្រួសារនៅឃុំ សង្កាត់ទាំង ១០៣ លើភូមិឋានទីក្រុងកឹងធើ បានអញ្ជើញមកព្រមៗគ្នាដើម្បីបោះឆ្នោតជ្រើសប្រធានគណៈប្រជាជនភូមិ ប្រធានគណៈប្រជាជនមណ្ឌល អាណត្តិកាល ២០២៦-២០៣១។
ក្នុងបរិយាកាសរីករាយឆ្ពោះដល់ទិវាវប្បធម៌វៀតណាម ផ្សារភ្ជាប់ជាមួយពិធីបុណ្យអុកអំបុក ប្រណាំងទូក-ងក្រុងកឹងធើ ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា គណៈប្រតិភូនៃគណៈកម្មាធិការបក្ខភាគ ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនឃុំតាយវ៉ាំង
ជាមួយការចូលរួមព្រមៗគ្នា និងប្តូរផ្តាច់ក្នុងទូទាំងប្រព័ន្ធនយោបាយ ឃុំត្រឹងដេ ទីក្រុងកឹងធើ បានសម្រេចរាល់ការងារតាំងពីបុគ្គលិក ហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ការធានាសន្តិសុខសណ្តាប់ធ្នាប់ នៃថ្ងៃបោះឆ្នោតជ្រើសប្រធានគណះប្រជាជនភូមិ អាណត្តិកាល ២០២៦ - ២០៣១ ដែលប្រព្រឹត្តឡើងនាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
(អ.ឡ) ក្នុងពិធិបើក Festival អន្តរជាតិផ្នែកទំនិញស្រូវអង្ករវៀតណាម លើកទី២ - កឹងធើ ឆ្នាំ២០២៦ មានកម្មវិធីបាញ់កាំជ្រួចសិល្បៈកម្រិតទាប(១០នាទី)។
(អ.ឡ) - នៅថ្ងៃទី១៣ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើចាត់តាំងពិធីបំផុសចលនាខែសកម្មភាពដើម្បីសមភាពភេទនិងបង្ការ ទប់ស្កាត់អំពើហិង្សាផ្អែកលើភេទ ឆ្នាំ២០២៦ ក្រោមប្រធានបទ "សមភាពភេទក្នុងការងារ ការផលិត - កម្លាំងជំរុញកំណើនសេដ្ឋកិច្ច ធានាវឌ្ឍនភាពនិងសមភាពសង្គម"។