ដោយកំណត់ច្បាស់ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍឃុំលីវទូ ទីក្រុងកឹងធើ បានប្រមូលផ្តុំប្រភពធនធានវិនិយោគលើសំណង់គមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាតនិងសំណង់បម្រើជីវភាពប្រជាជន។ តាមរយៈនោះ ហេដ្ឋារចនាសម្ព័ន្ធជនបទបានកែលម្អជាបន្តបន្ទាប់ បង្កើតបាននូវទិដ្ឋភាពថ្មីសម្រាប់ជនបទ និងបម្រើកាន់តែល្អប្រសើរដល់តម្រូវការផលិត និងជីវភាពរបស់ប្រជាជន។
រួមដំណើរជាមួយសមាជិកាអភិវឌ្ឍសេដ្ឋកិច្ច សមាគមសហព័ន្ធនារីសង្កាត់ខាញ់ហ្វា ផ្សព្វផ្សាយនូវទម្រង់ជាក់ស្តែងជាច្រើន។ ក្នុងនោះ មានក្រុមនារីដាំដំណាំរួមផ្សំនៅមណ្ឌលឌាំងវ៉ាំងដុងបានពង្រីកប្រសិទ្ធភាព ជួយសមាជិកាចងសម្ព័ន្ធផលិត ចែករំលែកបទពិសោធន៍ បង្កើនប្រាក់ចំណូល លំនឹងជីវភាព។
គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំញ៉ើងមី ទីក្រុងកឹងធើ ចាត់តាំងពិធីបង្ហាញមុខទម្រង់ “មណ្ឌលតាំងទីលំនៅសាមគ្គី វិបុលភាពនិងសុភមង្គល” នៅក្រុមលេខ១ ភូមិមីភឿក។
ប៉ុន្មានថ្ងៃនេះ កសិករខ្មែរនៅសង្កាត់ហ៊ីបថាញ់ ខេត្តកាម៉ាវ ញញឹមស្រស់ ពីព្រោះម្ទេសបានផលកាក់កប លក់បានថ្លៃ និងចំណេញបានខ្ពស់។ ពិសេស តាមរយៈទម្រង់ចងសម្ព័ន្ធផលិត កសិករទទួលបានជំនួយបច្ចេកទេស សម្ភារៈនាំចូល និងម៉ៅទិញផលិតផល លំនឹងច្រកចេញ។
ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅសាលប្រជុំគណៈកម្មាធិការបក្សឃុំតឹបស៊ើង ខេត្តវិញឡុង សមាគមកសិករឃុំ បានសហការជាមួយមជ្ឈមណ្ឌលឧបត្ថម្ភកសិករខេត្ត ចាត់តាំងវគ្គហ្វឹកហាត់បច្ចេកទេសដាំ ថែទាំដំណាំដូង បង្ការ និងកំចាត់ដង្កូវក្បាលខ្មៅ ជូនសមាជិកចំនួន ៥០ នាក់។
ប៉ុន្មានឆ្នាំកន្លង ការធានាប្រភពទឹកស្អាតសម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាជន ឃុំតឹងថាញ់ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបានវិនិយោគ ពង្រីកជាបណ្តើរៗនិងគ្របដណ្តប់នៅតំបន់នានាក្នុងឃុំ រួមចំណែកឆ្លើយតបនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ខេត្តកាម៉ាវកំពុងរងផលប៉ះពាល់កាន់តែច្បាស់អំពីគ្រោះរាំងស្ងួត ការប្រែប្រួលអាកាសធាតុនិងការថយចុះប្រភពទឹកក្រោមដី។ បច្ចុប្បន្ន ខេត្តកំពុងផ្តោតការអនុវត្តព្រមៗគ្នានូវដំណោះស្រាយនានា ផ្តល់អាទិភាពដល់ភូមិឋានដែលជួបការលំបាកអំពីប្រភពទឹក ជាជំហានៗធានាឱ្យប្រជាជនជនបទទទួលបានប្រភពទឹកស្អាតស្ថិរភាព សុវត្ថិភាព។
ប៉ុន្មានឆ្នាំមកនេះ កសិករខ្មែរជាច្រើននៅលើភូមិឋានទីក្រុងកឹងធើ បានក្លាយជា “កសិករឌីជីថល” ដោយម្ចាស់ការលើបច្ចេកវិទ្យា និងអនុវត្តការផ្លាស់ថ្មីច្នៃប្រដិត្ត ដើម្បីលើកកម្ពស់ទិន្នផល គុណភាពផលិតផល បើកទិសដៅថ្មីសម្រាប់ការផលិតកសិកម្មប្រកបដោយចីរភាព។
ក្នុងដំណើរការកសាងជនបទថ្មី សេចក្តីសម្រេចចិត្តរបស់បក្សជា “ត្រីវិស័យ” ចំណែកកម្មាភិបាល បក្ខជនជាអ្នកនាំយកគោលការណ៍ គោលនយោបាយមកអនុវត្តក្នុងជីវភាពជាក់ស្តែង ដើម្បីបង្កើតតំបន់ជនបទ គួរឱ្យរស់នៅ។
ឱ្យតែដល់ព្រឹកថ្ងៃអាទិត្យ ពេលគ្រួសារជាច្រើនកំពុងជួបជុំគ្នានៅអាហារពេលព្រឹកចុងសប្តាហ៍ ចំណែកសមាជិកានៃក្លឹបអនាម័យបរិស្ថានភូមិ៥ ឃុំឡុងភូ ទីក្រុងកឹងធើ តែងមានវត្តមានដោយស្ងៀមស្ងាត់តាមដងផ្លូវដើម្បីបោសសម្អាត កាប់ឆ្ការស្មៅនិងថែទាំផ្កា។
សមាគមកសិករទីក្រុងកឹងធើ បានចាត់តាំងវគ្គហ្វឹកហ្វឺនលើកកម្ពស់ការយល់ដឹងឱ្យកម្មាភិបាល និងសមាជិកសមាគមកសិករ អំពីការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព និងសហករណ៍នៅឃុំហូដាក់កៀង។ លោកង្វៀងតឹងញើង អនុប្រធានសមាគមកសិករទីក្រុង បានអញ្ជើញចូលរួមនិងថ្លែងការណ៍បើកវគ្គហ្វឹកហ្វឺន។
អនុវត្តគោលនយោបាយរបស់បក្ស រដ្ឋអំពីជំរុញការផ្លាស់ប្តូរឌីជីថលជាតិ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ភូមិភាគនានានៅកាម៉ាវកំពុងអនុវត្តនូវទម្រង់ទូទាត់ប្រាក់តាមបែបទំនើបជាច្រើន ជាជំហានៗនាំយកបច្ចេកវិទ្យាឌីជីថលចូលទៅក្នុងសកម្មភាពពាណិជ្ជកម្មប្រវេណី បង្កភាពងាយស្រួលសម្រាប់ប្រជាជននិងអាជីវករតូច។
រៀនសូត្រនិងធ្វើតាមបណ្តាំអ៊ំ ផ្តើមពីការងារជាក់ស្តែង យុវវ័យឃុំកូវឡាវយុង ទីក្រុងកឹងធើ បានធ្វើឱ្យជាក់ស្តែងស្មារតីឈានមុខ ស្ម័គ្រចិត្តតាមរយៈការខ្នះខ្នែងគាំទ្រ “ថ្ងៃអាទិត្យបៃតង”។
តាមការព្យាករណ៍ឧតុនិយមនិងធារាសាស្ត្រ បាតុភូត El Nino មានការប្រែប្រួលយ៉ាងស្មុគស្មាញ មានហានិភ័យរាំងស្ងួត ខ្វះទឹក និងជ្រាបទឹកប្រៃកើនឡើង។ ចំពោះមុខការប្រែប្រួលមិនអំណោយផលទាំងនោះ ខេត្តកាម៉ាវកំពុងម្ចាស់ការអនុវត្តនូវវិធានការផ្តើមពីដំបូង ពីចម្ងាយ ដើម្បីការពារការផលិត ធានាប្រភពទឹកប្រើប្រាស់ និងបន្ថយការខូចខាតឱ្យនៅកម្រិតទាបបំផុតជូនប្រជាជន។
ផ្ដើមពីផ្ទះសម្បែងសាមញ្ញៗ និងជីវភាពពឹងផ្អែកលើការធ្វើការឈ្នួល មកដល់ពេលនេះគ្រួសារជនរួមជាតិខ្មែរជាច្រើននៅភូមិព្រែកលប ឃុំហ៊ុងហ្វា ខេត្តវិញឡុង មានផ្ទះសម្បែងសមរម្យ មានដីផលិត និងមានគោចិញ្ចឹមបន្តពូជផ្តើមពីប្រភពជំនួយដំបូង។
ថ្មីៗនេះ មជ្ឈមណ្ឌលជំរុញកសិកម្មខេត្តកាម៉ាវ សហការជាមួយគណៈកម្មាធិការប្រជាជនឃុំវិញឡុក បានចាត់តាំងសិក្ខាសាលាក្រោមប្រធានបទជំនាញ "ឧទ្ទេសនាម ផ្សព្វផ្សាយនិងចងសម្ព័ន្ធប្រើប្រាស់ស្រូវ - អង្ករ BL៩"។
ផ្តើមពីកញ្ចប់អំណោយពោរពេញដោយមនោសញ្ចេតនា ផ្ទះថ្មីៗដែលបានសាងសង់ រហូតដល់ដងផ្លូវដែលបំពាក់ អំពូលភ្លើងអុជបំភ្លឺដោយថាមពលព្រះអាទិត្យ... ទាំងអស់នេះសុទ្ធតែផ្តើមចេញពីការសាមគ្គី និងការព្រួតរួមដៃគ្នារបស់សហគមន៍ ដើម្បីរួមគ្នាកសាងភូមិស្រុកធ្វឹងហ្វា ទីក្រុងកឹងធើ ឱ្យកាន់តែសមរម្យ ពោរពេញដោយមនោសញ្ចេតនា និងអភិវឌ្ឍ។
* តាមមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងកឹងធើ ជាមួយនឹងផ្ទៃដីផលិតស្រូវ ៣១៩ .០០០ ហិកតា ទីក្រុងកឹងធើ បានសាបព្រោះរដូវស្រូវក្នុងឆ្នាំលើផ្ទៃដីសរុបជាង ៦៩៥.០០០ ហិកតា បរិមាណផលសម្រេចបានជាង ៤,៦ លានតោនក្នុងមួយឆ្នាំ។
ចាប់ពីផ្លូវបេតុងតភ្ជាប់ភូមិស្រុកនីមួយៗ រហូតដល់ស្ពានបេតុងរឹងមាំ ធ្វើឱ្យទិដ្ឋ ភាពនៅតំបន់ជនជាតិភាគតិចខេត្តកាម៉ាវ មានការផ្លាស់ថ្មីរៀងរាល់ថ្ងៃ។ ហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគ ប្រជាជនស្រុះស្រួលរួមកម្លាំងគ្នា បានបង្កកម្លាំងជំរុញបន្ថែមដើម្បីអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពនិងកសាងភូមិស្រុកកាន់តែរីកចម្រើនជាងទៀត។
ផ្ដើមពីទម្រង់ដាំក្រូចឆ្មារគ្មានគ្រាប់ លោកស៊ើងហាយផុង (កើតឆ្នាំ ១៩៩១) នៅឃុំសុងឡុក ខេត្តវិញឡុង មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជូនគ្រួសារប៉ុណ្ណោះទេ ថែមទាំងបង្កការងារធ្វើ និងប្រាក់ចំណូលលំនឹងដល់ពលករខ្មែរនៅតាមភូមិភាគប្រមាណ២០នាក់ទៀតផង។