មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/09/2026 - 04:55

ពង្រឹង​តួ​នា​ទី​បក្ខ​ជន​ក្នុង​ការក​សាង​ជន​បទ​ថ្មី​ 

ក្នុង​ដំ​ណើរកា​រក​សាង​ជន​បទ​ថ្មី​ សេច​ក្តី​សម្រេច​ចិត្ត​របស់​បក្ស​ជា​ “ត្រីវិស័យ​” ចំ​ណែក​កម្មា​ភិបាល​ បក្ខ​ជន​ជា​អ្នក​នាំ​យក​គោល​ការណ៍​ គោ​លន​យោ​បា​យមក​អនុ​វត្ត​ក្នុង​ជីវ​ភាព​ជាក់​ស្តែង​ ដើម្បី​បង្កើត​តំ​បន់​ជន​បទ​ គួរ​ឱ្យ​រស់​នៅ​។ រឿង​រ៉ាវ​ពី​ឃុំ​នា​នា​នៅ​ទី​ក្រុង​កឹង​ធើ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ កន្លែង​ណា​មាន​កម្មា​ភិបាល​ បក្ខ​ជន​ គំ​រូ​ “មាត់​និយាយ​ដៃ​ធ្វើ​” គឺ​នៅ​កន្លែង​នោះ​ នឹង​មាន​ប្រ​ជា​ជន​ស្រុះ​ស្រួល​និង​ស្រុក​ភូមិ​ផ្លាស់​ថ្មី​។

 លោក​ឡឹម​រឿ​ (ទី​២ រាប់​ពី​ស្តាំ) ជា​គំ​រូ​ក្នុង​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ដើម្បី​ភូមិ​ភាគ​។

តា​មរយៈ​គោ​លន​យោ​បាយ​ដ៏​ត្រឹម​ត្រូវ​ និង​ទឹក​ចិត្ត​ប្រ​ជា​ជន​ស្រុះ​ស្រួល​ ឃុំ​ញូយ៉ា ទី​ក្រុង​កឹង​ធើ​ មាន​ជំ​ហាន​ឈាន​ឡើង​ក្នុង​ដំ​ណើរ​ការ​កសាង​ភូមិ​ស្រុក​ផ្លាស់​ថ្មី​។ ផ្ទះ​សម្បែង​សម​រម្យ​ ដង​ផ្លូវ​បេតុង​មាន​ដាំ​ផ្កា​និង​រុក្ខ​ជាតិ​លម្អ​ជា​ច្រើន​ប្រ​ភេទ​ បាន​ផ្តល់​នូវ​បរិយាកាស​ជា​ទី​មនោ​រម្យ​។ កត្តា​គន្លឹះ​ដើម្បី​បង្កើត​ភាព​ជោគ​ជ័យ​នេះ​ គឺ​ការ​ឯក​ភាព​និង​ការ​គាំ​ទ្រ​របស់​ប្រ​ជា​ជន​ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​។ ពិ​សេស​ គឺ​អា​ស្រ័យ​លើ​គំ​រូ​ដ៏​ល្អ​នៃ​បក្ខ​ជន​យ៉ាង​សាមញ្ញ​ៗ ដែល​ពួក​គាត់​មិន​ត្រឹម​តែ​ជា​អ្នក​ “ឈាន​មុខ​” ក្នុង​ការ​ដឹក​នាំ​និង​រៀប​ចំ​ការ​ងារ​នៅ​មូល​ដ្ឋាន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​អ្នក​ឈាន​មុខ​ក្នុង​ការ​រៃ​អង្គាស​ថវិកា​និង​កម្លាំង​ពល​កម្ម​ ដើម្បី​កសាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​។ ជាក់​ស្តែង​ដូច​ជា​លោក​ ឡឹម​រឿ​ ជា​បក្ខ​ជន​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ព្រែក​ឆ្វេង​ ឃុំ​ញូយ៉ា កន្លង​មក​ លោក​បាន​រួម​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​បក្ខ​ ជន​ក្នុង​សាខា​បក្ស​ អនុ​វត្ត​ល្អ​នូវ​លក្ខ​ឋានក​សាង​ជន​បទ​ថ្មី​។ កាល​ពី​មុន​ ផ្លូវ​ថ្នល់​ទ្រុឌ​ទ្រោម​ពិ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ ដូច្នេះ​ហើយ​ បក្ខ​ជន​គឺ​ជា​អ្នក​ឈាន​មុខ​ក្នុង​ការ​ចលនា​ថវិកា និង​កម្លាំង​ពល​កម្ម​ដើម្បី​កសាង ជួស​ជុល​ផ្លូវ​ថ្នល់​និង​ស្ពាន​នី មួយៗ​ ដើម្បី​ឱ្យ​មា​មីង​ធ្វើ​ដំ​ណើរ​ងាយ​ស្រួល​។ លោក​ឡឹម​រឿ​ ឱ្យ​ដឹង​៖ “កន្លង​មក​ ខ្ញុំ​បាន​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​ដើម្បី​ចលនា​កសាង​ស្ពាន​ជន​បទ​ចំ​នួន​ ២ កសាង​ផ្លូវ​ថ្មី​មួយ​ប្រ​វែង​ ៧០០ ម៉ែ​ត្រ​ និង​ចលនា​ប្រ​ជា​ជន​ដាំ​ផ្កា ធ្វើ​របង រួម​ចំ​ណែក​បង្ក​បាន​ជា​ទេ​សភាព​បៃ​តង​ - ជ្រះ​ - ស្អាត​ “។

នៅ​ឃុំ​មី​ហឿង ស្មារតី​គំ​រូ​របស់​បក្ខ​ជន​បាន​រីក​សាយភាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ផង​ដែរ​។ នៅ​ពេល​ឃុំ​បើក​ប្រ​ជុំ​ពិភាក្សា​ ចលនា​ប្រ​ជា​ជន​ចូល​រួម​ចំ​ណែក​កសាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​តំ​បន់​ជន​បទ​ បក្ខ​ជន​ យឿង​គឹម​ឡុង​ នៅ​ភូមិ​ដៃ​ដូន​អ៊ុយ​ បាន​ចលនា​គ្រួ​សារ​ជាង​ ១០០ គ្រួ​សារ​បរិច្ចាគ​ដី​ដើម្បី​ពង្រីក​ដង​ផ្លូវ​ជន​បទ​ ព្រម​ទាំង​ចលនា​ប្រ​ជា​ជន​រួម​ចំ​ណែក​ជា​ថវិកា​និង​កម្លាំង​ពល​កម្ម​ ក្នុង​ការក​សាង​ស្ពាន​ចំ​នួន​ ៦ ដែល​មាន​តម្លៃ​ជាង​ ២ ពាន់​លាន​ដុង​ ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​ ១៣០ ដើម​ ជា​មួយ​នឹង​ថវិកា​សរុប​ជាង​ ១០០ លាន​ដុង​។ល។ សមិទ្ធ​ផល​សម្រេច​បាន​ មិន​ត្រឹម​តែ​ស្ថិត​នៅ​លើ​តួ​លេខ​ឬ​សំ​ណង់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​តម្លៃ​ដ៏​ធំ​បំ​ផុត​នោះ​គឺ​ចរន្ត​ជីវ​ភាព​ថ្មី​បង្ហាញ​យ៉ាង​ច្បាស់​លើ​ទឹក​មុខ​ និង​ជីវ​ភាព​របស់​ប្រ​ជា​ជន​ម្នាក់​ៗក្នុង​ភូមិ​ភាគ​។

អាច​ពិ​និត្យ​ឃើញ​ថា​ នៅ​កន្លែង​ណា​មាន​កម្មា​ភិបាល​ស្វា​ហាប់​ មាន​គម្រោង​សម​ស្រប​និង​ប្រ​ជា​ជន​ឯក​ភាព​គាំ​ទ្រ​ គឺ​នៅ​កន្លែង​នោះ​ក្លាយ​ជា​តំ​បន់​គួរ​ឱ្យ​រស់​នៅ​។ ជា​មួយ​នឹង​តម្រូវ​ការ​កាន់​តែ​ខ្ពស់​ ក្រម​លក្ខ​ឋាន​កាន់​តែ​ពិ​បាក​ក្នុង​លំ​ហ​អភិវឌ្ឍ​ន៍ថ្មី​របស់​ឃុំ​នីមួយៗ​ក្នុង​ការក​សាង​ជន​បទ​ថ្មី​ ដំ​ណាក់​កាល​២០២៦-២០៣០ តម្រូវ​ឱ្យ​កម្មា​ភិបាល​ និង​បក្ខ​ជន​ម្នាក់​ៗត្រូវ​តែ​មាន​ភាព​គំ​រូ​ និង​ស្វា​ហាប់​ជាង​មុន​ទៀត​សម្រាប់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​ ដើម្បី​កសាង​ជន​បទ​ថ្មី​មិន​ត្រឹម​តែ​សម្រេច​បាន​បទ​ដ្ឋាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ត្រូវ​ឆ្ពោះ​ដល់​ការ​លើក​កម្ពស់​គ្រប់​ផ្នែក​អំ​ពី​គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន​៕

                                    ថា​ញ់វ៉ាង​ - ថា​ច់ធី​

ចែករំលែកអត្ថបទ