មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/09/2026 - 18:28

កាម៉ាវ​នាំ​យក​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ចូល​ទៅ​ដល់​ផ្សារ​ 

អនុ​វត្ត​គោ​លន​យោ​បាយ​របស់​បក្ស​ រដ្ឋ​អំ​ពី​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឌីជី​ថល​ សង្គម​ឌីជី​ថល​ ភូមិ​ភាគ​នា​នា​នៅ​កាម៉ាវ​កំ​ពុង​អនុ​វត្ត​នូវ​ទម្រង់​ទូ​ទាត់​ប្រាក់​តាម​បែប​ទំនើប​ជា​ច្រើន​ ជា​ជំ​ហាន​ៗនាំ​យក​បច្ចេក​វិទ្យា​ឌីជី​ថល​ចូល​ទៅ​ក្នុង​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ប្រវេ​ណី​ បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​និង​អា​ជីវ​ករ​តូច​។

ថ្មី​ៗនេះ​ សមា​គម​សហ​ព័ន្ធ​នា​រី​ខេត្ត​កាម៉ាវ​សហ​ការ​ជា​មួយ​មន្ទីរ​ឧស្សាហ​-ពាណិជ្ជ​កម្ម​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ភូមិ​ភាគ​នា​នា​ ធនាគារ​ Agribank និង​ VNPT កាម៉ាវ​ បង្ហាញ​មុខ​ទម្រង់​ "ផ្សារ​ ៤.០ - ទូ​ទាត់​មិន​ប្រើ​សាច់​ប្រាក់​" នៅ​ឃុំ​ហ្វា​ប៊ិញនិង​ទម្រង់​ "ផ្សារ​ឌីជី​ថល​" នៅ​ផ្សារ​កៃ​យ៉ាយ ឃុំ​វិញ​ឡើយ​។ ទម្រង់​ទាំង​នេះ​ជួយ​ប្រ​ជា​ជន​ អា​ជីវ​ករ​តូច​កៀក​ជិត​វិធី​ធ្វើ​ប្រតិ​បត្តិ​ការ​យ៉ាង​លឿន​ ងាយ​ស្រួល​ សុវត្ថិ​ភាព​ ជា​ជំ​ហាន​ៗបង្ក​ទម្លាប់​ទូ​ទាត់​ឌីជី​ថល​។

*ចាប់​ពី​ប្រតិ​បត្តិ​ការ​តូច​ៗ បង្កើត​ទម្លាប់​ឌីជី​ថល​

តាម​លោក​ស្រី​ ឡេធី​ង៉ុក​លិញ​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ខេត្ត​កាម៉ាវ​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​លែង​ជា​រឿង​ឆ្ងាយ​ទៀត​ហើយ​ ត្រូវ​ចាប់​ផ្តើម​ពី​កិច្ច​ការ​ជិត​ប្រ​ជា​ជន​ ស្និទ្ធ​នឹង​ប្រ​ជា​ជន​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​ឃើញ​ច្បាស់​អត្ថ​ប្រ​យោជន៍​និង​ប្រើ​ប្រាស់​បាន​រាល់​ថ្ងៃ​។ ទម្រង់​ "ផ្សារ​ ៤.០ - ទូ​ទាត់​មិន​ប្រើ​សាច់​ប្រាក់​" មិន​ត្រឹម​តែ​ឆ្លើយ​តប​កម្ម​វិធី​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ជួយ​អា​ជីវ​ករ​តូច​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ធ្វើ​អា​ជីវ​កម្ម​ បន្ថយ​ហា​និភ័យ​ក្នុង​ប្រតិ​បត្តិ​ការ​សាច់​ប្រាក់​និង​ជា​ជំ​ហាន​ៗចាប់​ចង្វាក់​ជា​មួយ​វិធី​ធ្វើ​អា​ជីវ​កម្ម​ទំនើប​។

សមា​គម​សហ​ព័ន្ធ​នា​រី​ខេត្ត​កាម៉ាវ​បង្ហាញ​មុខ​ទម្រង់​ "ផ្សារ​ ៤.០ - ទូ​ទាត់​មិន​ប្រើ​សាច់​ប្រាក់​" នៅ​ឃុំ​ហ្វា​ប៊ិញ។

រយៈ​ពេល​ដំ​បូង​អនុ​វត្ត​ អា​ជីវ​ករ​តូច​ជា​ច្រើន​នៅ​មាន​ការ​ចម្លែក​ ព្រោះ​មិន​ទាន់​ស្ទាត់​ជំ​នាញ​បច្ចេក​វិទ្យា​ ធ្លាប់​ប្រើ​ប្រាស់​សាច់​ប្រាក់​ ព្រម​ទាំង​បា​រម្ភ​ពី​ការ​វេរ​ប្រាក់​ច្រឡំ​ បាត់​ប្រាក់​ឬ​ត្រូវ​បោក​ប្រាស់​។ លោក​ស្រី​ ង្វៀង​ហុង​ភឿង អា​ជីវ​ករ​ផ្សារ​ហ្វា​ប៊ិញ ឱ្យ​ដឹង​៖ "តាម​រយៈ​ការ​ឃោស​នា​ ណែ​នាំ​របស់​សមា​គម​សហ​ព័ន្ធ​នា​រី​ខេត្ត​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​និង​គណៈ​គ្រប់​គ្រង​ផ្សារ​ អា​ជីវ​ករ​តូច​ជា​ជំ​ហាន​ៗយល់​ឃើញ​ពី​អត្ថ​ប្រ​យោជន៍​នៃ​ការ​ទូ​ទាត់​មិន​ប្រើ​សាច់​ប្រាក់​និង​គាំ​ទ្រ​យ៉ាង​សកម្ម​។ ថ្វី​ត្បិត​តែ​ពេល​ដំ​បូង​គ្រប់​គ្នា​មាន​ការ​បា​រម្ភ​ ធ្លាប់​ប្រើ​ប្រាស់​សាច់​ប្រាក់​ ខ្លាច​វេរ​បាត់​ប្រាក់​ ខ្លាច​ត្រូវ​បោក​ប្រាស់​...ប៉ុន្តែ​ឥ​ឡូវ​នេះ​ការ​ប្រើ​ប្រាស់​គណ​នី​ធនាគារ​ ស្កេនកូដ​ QR ដើម្បី​ទទួល​និង​វេរ​ប្រាក់​បាន​ក្លាយ​ជា​ទម្លាប់​ក្នុង​សកម្ម​ភាព​ទិញ​លក់​"។

រាល់​ប្រតិ​បត្តិ​ការ​មិន​ប្រើ​សាច់​ប្រាក់​នៅ​ផ្សារ​ថ្ងៃ​នេះ​ ជា​ការ​ផ្លាស់​ប្តូរ​តូច​ ប៉ុន្តែ​ប្រ​សិន​បើ​បាន​រក្សា​ជា​ប្រ​ចាំ​ នឹង​បង្កើត​ជា​ទម្លាប់​ថ្មី​ វិធី​ធ្វើ​ថ្មី​និង​កម្លាំង​ចិត្ត​ថ្មី​សម្រាប់​សេដ្ឋ​កិច្ច​ឌីជី​ថល​នៅ​មូល​ដ្ឋាន​។ លោក​ស្រី​ លី​ធី​បៃ​ ភូមិ​យ៉​ថើយ​ ឃុំ​ហ្វា​ប៊ិញ ចែក​រំលែក​៖ "ពី​មុន​ខ្ញុំ​មិន​ទាន់​ដឹង​ច្រើន​អំ​ពី​ការ​ទូ​ទាត់​ឌីជី​ថល​ ប៉ុន្តែ​ឥ​ឡូវ​នេះ​បាន​ចាប់​ផ្តើម​ប្រើ​ប្រាស់​ការ​វេរ​ប្រាក់​ ស្កេនកូដ​ QR ពេល​ទិញ​ទំនិញ​។ ខ្ញុំ​យល់​ឃើញ​ នេះ​ជា​វិធី​សម​ស្រប​នឹង​តម្រូវ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​បច្ចុប្បន្ន​"។ នៅ​ផ្សារ​កៃ​យ៉ាយ បង​ឡឺវថាញ​ប៊ិញ ភូមិ​កៃ​យ៉ាយ ឃុំ​វិញ​ឡើយ​ ក៏​យល់​ឃើញ​ថា​ការ​វេរ​ប្រាក់​នាំ​មក​នូវ​ភាព​ងាយ​ស្រួល​ជា​ច្រើន​។ "ពី​មុន​ខ្ញុំ​ទៅ​ផ្សារ​ប្រើ​សាច់​ប្រាក់​ ក្រោយ​មក​ប្រើ​កម្ម​វិធី​ធនាគារ​វេរ​ប្រាក់​ឃើញ​ថា​ងាយ​ស្រួល​និង​លឿន​ផង​។ ពេល​ទៅ​ផ្សារ​ភ្លេច​យក​លុយ​ គ្រាន់​តែ​កាន់​ទូរស័ព្ទ​ស្កេនកូដ​ក៏​អាច​ទូ​ទាត់​បាន​" - បង​ប៊ិញ បាន​ឱ្យ​ដឹង​ដូច្នេះ​។

*នាំ​យក​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ចូល​ទៅ​ក្នុង​សកម្ម​ភាព​ធ្វើ​អា​ជីវ​កម្ម​

ដើម្បី​អនុ​វត្ត​ទម្រង់​ ភូមិ​ភាគ​សហ​ការ​ជា​មួយ​ធនាគារ​នា​នា​ពិ​និត្យ​ឡើង​វិញ​ ជួយ​អា​ជីវ​ករ​តូច​បើក​គណ​នី​ ផ្តល់​កូដ​ QR ទូ​ទាត់​និង​ណែ​នាំ​ប្រើ​ប្រាស់​កម្ម​វិធី​ធនាគារ​ឌីជី​ថល​។ ចាប់​ពី​មូល​ដ្ឋាន​នេះ​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ត្រូវ​បាន​រំ​ពឹង​ទុក​ថា​ មិន​ឈប់​ត្រឹម​ការ​ទូ​ទាត់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ជំ​ហាន​ៗពង្រីក​ទៅ​ដល់​ការ​ឧទ្ទេស​នាម​ប្រ​ភព​ទំនិញ​ ផ្សព្វ​ផ្សាយ​ផលិត​ផល​របស់​ភូមិ​ភាគ​ ផលិត​ផល​ OCOP និង​ភ្ជាប់​ជា​មួយ​ការ​លក់​នៅ​លើ​វេទិកា​ឌីជី​ថល​នា​នា​។

នាំ​យក​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ចូល​ទៅ​ដល់​ផ្សារ​។

លោក​ស្រី​ ឡេធី​ង៉ុក​លិញ​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ខេត្ត​កាម៉ាវ​ ឱ្យ​ដឹង​៖ រួម​ជា​មួយ​ទម្រង់​ "ផ្សារ​ ៤.០" សមា​គម​សហ​ព័ន្ធ​នា​រី​ខេត្ត​កាម៉ាវ​ថែម​ទាំង​អនុ​វត្ត​ទម្រង់​ "ក្រុម​នា​រី​ឌីជី​ថល​" "គ្រួ​សារ​ឌីជី​ថល​" តាម​រយៈ​នោះ​ ជា​ជំ​ហាន​ៗលើក​កម្ពស់​ការ​យល់​ដឹង​ ជំ​នាញ​ឌីជី​ថល​សម្រាប់​សមា​ជិក​សមា​គម​និង​ប្រ​ជា​ជន​។ ទិស​ដៅ​គឺ​ដើម្បី​ឱ្យ​បុគ្គល​ម្នាក់​ៗអាច​ម្ចាស់​ការ​អនុ​វត្ត​ប្រតិ​បត្តិ​ការ​ ប្រើ​ប្រាស់​អត្ថ​ប្រ​យោជន៍​នៅ​លើ​ទូរស័ព្ទ​ស្មា​តហ្វូ​ន។

តាម​លោក​ស្រី​ ត្រឹង​វៀត​ធ្វី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ្វា​ប៊ិញ ការ​សាយ​ភាយ​ទម្រង់​ផ្សារ​បច្ចេក​វិទ្យា​ពី​មូល​ដ្ឋាន​មិន​ត្រឹម​តែ​រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ទម្លាប់​ប្រើ​ប្រាស់​សាច់​ប្រាក់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​កម្លាំង​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឌីជី​ថល​នៅ​លើ​ភូមិ​ឋាន​។ នេះ​ក៏​ជា​ជំ​ហាន​អនុ​វត្ត​ជាក់​ស្តែង​នូវ​ស្មារតី​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៥៧-NQ/TW​របស់​ការិយា​ល័យ​នយោ​បាយ​ស្តី​ពី​លោត​ផ្លោះ​ក្នុង​ការ​អភិវឌ្ឍ​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ​។

ចាប់​ពី​កូដ​ QR មួយ​នៅ​កន្លែង​លក់​ រហូត​ដល់​ប្រតិ​បត្តិ​ការ​មួយ​នៅ​លើ​ទូរស័ព្ទ​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​កំ​ពុង​បង្ហាញ​ខ្លួន​កាន់​តែ​ច្បាស់​ក្នុង​ជីវ​ភាព​ប្រ​ជា​ជន​កាម៉ាវ​។ ការ​ផ្លាស់​ប្តូរ​តូច​ៗប៉ុន្តែ​ជាក់​ស្តែង​ទាំង​នោះ​ នៅ​ពេល​បាន​ប្រ​ជា​ជន​កាម៉ាវ​រក្សា​និង​សាយ​ភាយ​ នឹង​រួម​ចំ​ណែក​បង្កើត​ទម្លាប់​ឌីជី​ថល​ ជំ​រុញ​ពាណិជ្ជ​កម្ម​ទំនើប​និង​បង្ក​មូល​ដ្ឋាន​គ្រឹះ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឌីជី​ថល​ពី​មូល​ដ្ឋាន​ ជា​ជំ​ហាន​ៗធ្វើ​ម្ចាស់​លើ​បច្ចេក​វិទ្យា​ មាន​ទំនុក​ចិត្ត​ឈាន​ឡើង​ អភិវឌ្ឍ​លោត​ផ្លោះ​ក្នុង​សម័យ​កាល​ឌីជី​ថល​៕

យ្វី​អាញ​ - សុផន​

ចែករំលែកអត្ថបទ