នៅរសៀលថ្ងៃទី ២៣ តុលា នៅស្ថានីយត្រួតពិនិត្យការពារព្រំដែនត្រឹងដេ ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានទទួលអ្នកនេសាទរងគ្រោះនៅលើសមុទ្រចំនួន ៤ នាក់ បានទូកនេសាទធ្វើសកម្មភាពនៅជិតតំបន់នោះជួយសង្គ្រោះ និងនាំឡើងមកលើគោកដោយសុវត្ថិភាព។
សំដៅបង្កើនប្រសិទ្ធភាពនៃការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ កាលពីខែសីហា ឆ្នាំ២០២៥ នគរបាលសង្កាត់មីគ្វើយ ទីក្រុងកឹងធើ បានដាក់ឱ្យដំណើរ ការទម្រង់ “កាមេរ៉ាសុវត្ថិភាព សណ្តាប់ធ្នាប់”។
កាម៉ាវជាខេត្តមានលក្ខណៈចម្រុះនៃវប្បធម៌ ជនជាតិជាច្រើន ដូច្នេះការរក្សារឹងមាំសន្តិសុខ សណ្តាប់ធ្នាប់ មិនត្រឹមតែពឹងផ្អែកទៅលើកងកម្លាំងស្នូលគឺនគរបាលប៉ុណ្ណោះទេ គឺត្រូវចាប់ពី "យុទ្ធសាស្រ្តទឹកចិត្តប្រជាជន" រឹងមាំ។
រួមជាមួយនឹងនិន្នាការអនុវត្តបច្ចេកវិទ្យាក្នុងការងារធានាសន្តិសុខសណ្តាប់ធ្នាប់ ឃុំតឹងហឹង ខេត្តកាម៉ាវ បានអនុវត្តទម្រង់ “សន្តិសុខសណ្តាប់ធ្នាប់សង្គមឆ្លាតវៃ” យ៉ាងមានប្រសិទ្ធភាព។
ជាមួយនឹងទិសស្លោក “យកការបង្ការធ្វើជាមូលដ្ឋានគ្រឹះ ការងារតស៊ូប្រយុទ្ធជាភាពលោតផ្លោះ ប្តេជ្ញាចិត្តបង្ក្រាបគ្មានតំបន់ហាមឃាត់ចំពោះបទល្មើសគ្រប់ប្រភេទ រក្សាភាពសុខសាន្តជូនប្រជាជន”។
ក្នុងឱកាសពិធីបុណ្យសែនដូនតា ឆ្នាំ២០២៦ នៅសង្កាត់វិញភឿក ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វានិងសមាគមនារីនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ សហការជាមួយគណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់វិញភឿក ព្រមទាំងសប្បុរសជននានា ចាត់តាំងកម្មវិធី "ល្វែងទំនិញសូន្យដុង" សម្រាប់មាមីងជនជាតិខ្មែរមានស្ថានភាពលំបាក។
រយៈពេលចាប់ថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែតុលា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ចាត់តាំងគណៈប្រតិភូ ចំនួន ២ ក្រុម អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ ប្រសិទ្ធពរនៅតាមវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦ នៅទីតាំងវត្តខ្មែរចំនួន ២៣ វត្តលើភូមិឋានតំបន់ព្រំដែនសមុទ្រទីក្រុងកឹងធើ។
ក្នុងរយៈពេល ២ ថ្ងៃ ថ្ងៃទី ១ និងទី ២ ខែតុលា គណៈប្រតិភូនៃគណៈកម្មាធិការបក្សកងទ័ពការពារព្រំដែន ដឹកនាំដោយវរសេនីយ៍ឯក ប៊ូយវ៉ាំងវ៉ូ ស្នងការនយោបាយរងកងទ័ពការពារព្រំដែន ធ្វើជាប្រធានគណៈប្រតិភូ បានដំណើរការចុះត្រួតពិនិត្យ ក្តាប់ស្ថានភាពអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាននៃគណៈកម្មាធិការបក្ស គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ។
បង្កើតឡើងកាលពីថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅឃុំផុងហ៊ីប ខេត្តកាម៉ាវ ទម្រង់ “ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់ឆ្លាតវៃ” គឺជាទម្រង់អនុវត្តបច្ចេកវិទ្យាដំបូងគេរបស់ខេត្តកាម៉ាវ និងតំបន់តីណាមបូ។ មិនត្រឹមតែរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពបង្ការ បង្ក្រាបបទល្មើសប៉ុណ្ណោះទេ ទម្រង់ថែមទាំងបង្កការផ្លាស់ប្តូរក្នុងការភ្ញាក់រលឹក ស្វ័យការពារ ស្វ័យគ្រប់គ្រងរបស់ប្រជាជនទៀតផង។
ក្នុងការកសាងសន្តិសុខប្រជាជន កម្លាំងរបស់ប្រជាជនតែងតែរក្សាតួនាទីជាមូលដ្ឋានគ្រឹះ។ នៅខេត្តកាម៉ាវ ផ្តើមពីភូមិស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះករ យុទ្ធសាស្ត្រទឹកចិត្តប្រជាជនកំពុងបានពង្រឹងដោយការងារប្រជាចលនា ការពង្រីកតួនាទីអ្នកមានប្រិយភាព អ្នកមុខអ្នកការព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ និងការកសាងទម្រង់ស្វ័យគ្រប់គ្រងអំពីសន្តិសុខ សណ្តាប់ធ្នាប់។
ក្រោយពីរួមបញ្ចូលអនុសង្កាត់ ភូមិសាស្រ្តគ្រប់គ្រងធំទូលាយ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់មានតម្រូវការថ្មីៗជាច្រើន។ ក្រុមសន្តិសុខសណ្តាប់ធ្នាប់នៅអនុសង្កាត់១៥ សង្កាត់ត្រាវិញ ខេត្តវិញឡុង បានម្ចាស់ការសហការជាមួយនគរបាលសង្កាត់ កងប្រជាស្វ័យត្រាណបង្កើនការដើរល្បាត ក្តោបក្តាប់ស្ថានភាព រួមចំណែកទប់ស្កាត់បទល្មើស ការពារទ្រព្យសម្បត្តិ និងជីវភាពសុខសាន្តរបស់ប្រជាជន។
ការឃោសនា ផ្សព្វផ្សាយច្បាប់នៅតាមសាលារៀននៅទីក្រុងកឹងធើ កំពុងបានផ្នែកសមត្ថកិច្ចបង្វែរមកតាមទិសដៅយកសិស្សដាក់ក្នុងស្ថានភាពជាក់ស្តែង ដើម្បីលត់ដំបំណិន បង្កើនចំណេះដឹង។ តាមរយៈនោះ ជួយប្អូនៗកំណត់ដឹងភិនភាគហានិភ័យ ចេះរបៀបបង្ការចៀសវាង និងបង្កើតជា “ប្រតិកម្មការពារខ្លួន” ចំពោះឧបសគ្គដែលកើតក្នុងការរស់នៅប្រចាំថ្ងៃ។
ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នៅប៉ុស្តិ៍ត្រួតពិនិត្យការពារព្រំដែនត្រឹងដេ ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានទទួលអ្នកនេសាទចំនួន ៥ រូប ជួបគ្រោះថ្នាក់នៅលើសមុទ្រ បានកប៉ាល់នេសាទមួយគ្រឿងធ្វើសកម្មភាពជិតតំបន់នោះប្រទះឃើញ សង្គ្រោះ និងនាំមកកាន់ឆ្នេរប្រគល់ជូនកម្លាំងសមត្ថកិច្ច។
ឃុំមីហឿង ទីក្រុងកឹងធើ មានជនរួមជាតិខ្មែររស់នៅជិត៥៧% រយៈពេលកន្លង ទន្ទឹមនឹងការអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋអំពីការងារជនជាតិ គណៈកម្មាធិការបក្សឃុំមីហឿង ទីក្រុងកឹងធើ បានកំណត់ច្បាស់ការកសាងបក្សនិងប្រព័ន្ធនយោបាយជាភារកិច្ចដ៏សំខាន់ ក្នុងនោះ ផ្តោតលើបង្កប្រភព បណ្តុះបណ្តាល បំប៉ននិងអភិវិឌ្ឍកងជួរកម្មាភិបាល បក្ខជនជនជាតិខ្មែរ។
នារសៀលថ្ងៃទី ២១ ខែកញ្ញា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំពិភាក្សាប្រជាធិបតេយ្យត្រីមាសទី ៣ ឆ្នាំ២០២៦។ លោកវរសេនីយ៍ឯក ហ៊្វុញ ថាញ់ហ៊ុង ស្នងការនយោបាយនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។
អ្នកមានប្រិយភាពក្នុងសហគមន៍ជនជាតិភាគតិច ជាបុគ្គលគំរូឆ្នើម ឈានមុខរាល់ការចលនារបស់ភូមិភាគ ជាស្ពានតភ្ជាប់ដ៏សំខាន់រវាងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ប្រព័ន្ធនយោបាយនៅមូលដ្ឋាននិងជនជាតិភាគតិច។
នៅរសៀលថ្ងៃទី ១៨ ខែកញ្ញា គណៈប្រតិភូនៃនាយកដ្ឋានការពារអាកាសកងទ័ពជើងគោក ដឹកនាំដោយវរសេនីយ៍ឯក វ៉ូវវុាំងថាវ អនុប្រធាននាយកដ្ឋានការពារអាកាសកងទ័ពជើងគោក បានធ្វើការត្រួតពិនិត្យការហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិតយន្តការពារអាកាស ១២,៧ មីលីម៉ែត្រ ចំពោះកងកម្លាំងការពារអាកាសកាន់បន្ថែមតំណែងនៅប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ។
មិនត្រឹមតែបំពេញល្អនូវភារកិច្ចគ្រប់គ្រង និងការពារអធិបតេយ្យភាព សន្តិសុខព្រំដែនសមុទ្រ កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនវិញចូវ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ នៅទាំងប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការយកចិត្តទុកដាក់ដល់ជីវភាពរបស់ប្រជាជន។
នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងកិច្ចសន្ទនាលើកកម្ពស់ការអប់រំនយោបាយ គ្រប់គ្រងសតិអារម្មណ៍ គោរពវិន័យ និងធានាសុវត្ថិភាពក្នុងយុវជនកងទ័ពការពារព្រំដែនទីក្រុង។ វរសេនីយ៍ឯក ហាហ្វីទ្រឿង ស្នងការនយោបាយរងនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចូលរួមនិងថ្លែងចង្អុលការក្នុងកិច្ចសន្ទនា។
ចំពោះមុខស្ថានភាពព័ត៌មានមិនពិត ខ្លឹមសារមិនល្អ កំពុងកើតមាននិងរីករាលដាលលើបណ្តាញសង្គម កងកម្លាំងនគរបាលឃុំ សង្កាត់លើភូមិឋានទីក្រុងកឹងធើ បានបង្កើនការផ្សព្វផ្សាយ បង្ការទប់ស្កាត់និងចាត់វិធានការលើបទល្មើស រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅលើបណ្តាញអ៊ិនធឺណិត ជួយឱ្យប្រជាជនយល់ដឹងកាន់តែច្បាស់អំពីព័ត៌មានផ្លូវការ។