នៅសង្កាត់វិញចូវ ទីក្រុងកឹងធើ ពេលឈានចូលរដូវប្រមូលផលខ្ទឹមក្រហម មាមីងនៅទីនេះមានការងារធ្វើបន្ថែមទៀត។ អ្នកខ្លះដើរស៊ីឈ្នួលដកខ្ទឹម រែកខ្ទឹម ហាលខ្ទឹម ហើយក៏មានអ្នកខ្លះទៀតចងខ្ទឹមទៅជាបាច់ នៅតាមកន្លែងកែច្នៃបឋម។
តាំងពីដើមខែមិនាដល់បច្ចុប្បន្ននៅលើភូមិឋានទីក្រុងកឹងធើនិងទូទាំងតំបន់វាលរាបទន្លេគឺវឡុងបានធ្លាក់ភ្លៀងខុសរដូវ ប៉ុន្តែសភាពជ្រាបប្រៃនៅកម្រិតខ្ពស់ ជ្រាបចូលជ្រៅក្នុងវាលស្រែ ជះឥទ្ធពលដល់ការផលិតរបស់ប្រជាជន។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតស្រូវ រយៈពេលកន្លង មាមីងកសិករនៅតំបន់វាលរាបទន្លេគឺវឡុង មិនត្រឹមតែជំរុញការអនុវត្តបច្ចេកទេសជឿនលឿនទៅក្នុងការផលិតប៉ុណ្ណោះទេ ថែមទាំងកាន់តែយកចិត្តទុកដាក់លើការជ្រើសរើសពូជ និងស្វែងយល់អំពីពូជស្រូវថ្មីៗទៀតផង។
អនុវត្តល្អនូវគោលនយោបាយជំនួយដល់ជនជាតិភាគតិច ក្នុងនោះ ទីក្រុងកឹងធើ បានផ្ដោតលើការកាត់បន្ថយភាពក្រីក្រ យកចិត្តទុកដាក់ថែទាំសុខភាព លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីជូនជនរួមជាតិខ្មែរដោយឥតឈប់ឈរ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច- សង្គមរបស់ទីក្រុង។
ក្រោយពីរួមបញ្ចូលព្រំប្រទល់រដ្ឋបាល ឃុំសង្កាត់នានាលើភូមិឋានទីក្រុងកឹងធើ បានម្ចាស់ការអនុវត្តនូវវិធានការព្រមៗគ្នា និងប្តូរផ្តាច់ក្នុងការបន្ថយភាពក្រីក្រ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ជួយឱ្យជនរួមជាតិខ្មែរលំនឹងជីវភាព។
រយៈពេលប៉ុន្មានឆ្នាំកន្លង ប្រភពឥណទានគោលនយោបាយរបស់ធនាគារគោលនយោបាយសង្គម បាននិងកំពុងពង្រីកតួនាទីយ៉ាងមានប្រសិទ្ធភាព ក្លាយជាទីបង្អែកដ៏រឹងមាំសម្រាប់គ្រួសារក្រីក្រ ក្បែរក្រនិងគ្រួសារគោលនយោបាយនៅលើភូមិឋានទីក្រុងកឹងធើ។
ប្រភពទុនឥណទានរបស់ធនាគារគោលនយោបាយសង្គម គឺជា “កម្លាំងចលករ” ជួយគ្រួសារក្រីក្រ គ្រួសារក្បែរក្រ លើភូមិឋានទីក្រុងកឹងធើ មានលក្ខណៈវិនិយោគលើការផលិត និងការចិញ្ចឹមសត្វ រួមចំណែកបង្កើនប្រាក់ចំណូលលំនឹង និងឈានឡើងចាកភាពក្រីក្រដោយចីរភាព។
នៅខែចាប់ផ្តើមដើមឆ្នាំ២០២៦ ទីផ្សារការងារទីក្រុងកឹងធើស្ទុះផ្លោះគួរចាប់អារម្មណ៍ ខណៈពេលសូចនាករប្រើប្រាស់ពលករនៅតាមអាជីវកម្មឧស្សាហកម្មកើន ១២,៨៥% បើប្រៀបនឹងឆ្នាំទៅមិញ។
ការផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១-២០២៥ បានរួមចំណែកកែលម្អជីវភាព បង្កើតមុខរបរចិញ្ចឹមជីវិតប្រកបដោយចីរភាព លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនប្រជាជន។
បុណ្យចូលឆ្នាំថ្មីមកដល់ កាន់តែបញ្ជាក់ច្បាស់ពីប្រពៃណីជួយគ្នា ចែករំលែកសេចក្តីស្រឡាញ់របស់ប្រជាជនវៀតណាម តាមរយៈសកម្មភាពមនុស្សធម៌ ការជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់ប្រជាជនក្រីក្រ គ្រួសារគោលនយោបាយនិងនាក់ងាយរងគ្រោះ។
ជាច្រើនឆ្នាំកន្លង សេដ្ឋកិច្ចកសិកម្មរបស់កសិករនៅឃុំសុងឡុក ខេត្តវិញឡុង បានឈានដល់ការអភិវឌ្ឍប្រកបដោយស្ថិរភាពជាបណ្តើរៗ។ កសិករពង្រីកល្អនូវតួនាទីស្នូលក្នុងការកសាងជនបទថ្មី។ អាស្រ័យហេតុនេះ សេដ្ឋកិច្ចកសិកម្មមានការរីកចម្រើន ធ្វើឱ្យទិដ្ឋភាពជនបទ ជីវភាព សម្ភារៈនិងស្មារតីរបស់កសិករបានកែលម្អជាលំដាប់។
-ដើម្បីជួយដល់ប្រជាជននៅតាមតំបន់ជាប់មាត់សមុទ្រ និងតំបន់ដែលរងឥទ្ធិពលដោយសាររាំងស្ងួតនិងជ្រាបទឹកប្រៃ ធានាមានប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ មជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទ ចំណុះមន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ (ហៅកាត់ថា មជ្ឈមណ្ឌលទឹកស្អាត) បានដំណើរការបើកទីតាំងផ្គត់ផ្គង់ទឹកស្អាតឥតគិតថ្លៃជូនប្រជាជននៅ ៣៧ កន្លែង ។
បណ្តាគ្រួសារដែលមានជីវភាពលំបាក ប៉ុន្តែអាស្រ័យការជួយជ្រោមជ្រែងពីប្រភពទុនបុលអាទិភាពរបស់ធនាគារគោលនយោបាយសង្គម រួមជាមួយការខិតខំជម្នះការលំបាក ប្រឹងប្រែងឈានឡើង ធ្វើឱ្យគ្រួសារជនរួមជាតិខ្មែរជាច្រើននៅលើភូមិឋានទីក្រុងកឹងធើ អាចអភិវឌ្ឍការផលិត និងមានជីវភាពធូរធារឡើងជាបណ្ដើរៗ។
ឆ្នាំ ២០២៥ ទូទាំងប្រទេសអនុវត្តទម្រង់រដ្ឋអំណាចភូមិភាគ២ថ្នាក់ តម្រូវការអំពីព័ត៌មាន ទិន្នន័យស្ថិតិតាមអង្គភាពរដ្ឋបាលថ្មី គឺជាការចាំបាច់ដើម្បីបម្រើកិច្ចចង្អុលការ ដឹកនាំនៅគ្រប់ថ្នាក់។
នៅថ្ងៃដំបូងតភ្ជាប់ដងផ្លូវល្បឿនលឿន កឹងធើ - កាម៉ាវ បាននាំមកនូវអារម្មណ៍ "ធូរស្រាល" យ៉ាងខ្លាំងសម្រាប់អ្នកបើកបរ។ ផ្លូវរាបរលូន ស្រឡះល្អ បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន និងបន្ថយសម្ពាធនៅតាមផ្លូវជាតិដែលធ្លាប់តែមានភាពកកស្ទះ។
សេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន (សេចក្តីសម្រេចចិត្តលេខ ៦៨) ត្រូវបានចាត់ទុកថា ជាជំហានវិវឌ្ឍន៍ដ៏ធំ ក្នុងទស្សនៈទ្រឹស្តីនិងកិច្ចចង្អុលការជាក់ស្ដែងរបស់បក្ស ដោយចាត់ទុក “សេដ្ឋកិច្ចឯកជន គឺជាកម្លាំងជំរុញដ៏សំខាន់បំផុតមួយនៃខឿនសេដ្ឋកិច្ចជាតិ”។
ជាច្រើនឆ្នាំកន្លង ខេត្តកាម៉ាវបានខិតខំប្រឹងប្រែងអនុវត្តព្រមៗគ្នានូវដំណោះស្រាយបន្ថយភាពក្រីក្រ និងសម្រេចបានលទ្ធផលគួរឱ្យចាប់អារម្មណ៍។ អត្រាគ្រួសារក្រីក្រពហុវិមាត្របានថយចុះជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ ជីវភាពរបស់ជនជាតិភាគតិចបានកែលម្អយ៉ាងច្បាស់។
គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបដាក់ឱ្យប្រើសារលិខិតលេខ ៥២/UBND-XD ĐT, ចុះថ្ងៃទី៧ មករា ឆ្នាំ២០២៦ ស្តីពីការផ្សព្វផ្សាយបណ្តាវិធានការផ្តល់ផ្ទេរទុនផែនការវិនិយោគរដ្ឋឆ្នាំ២០២៦ ចាប់ពីដើមឆ្នាំ។
ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២៦ លើវិសាលភាពទូទាំងប្រទេស ដើម្បីបម្រើដល់ការវាយតម្លៃស្ថានភាពជាក់ស្តែង និងនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ប្រទេសជាតិ និងតាមភូមិភាគនីមួយៗ។ ទីក្រុងកឹងធើ បានម្ចាស់ការក្នុងការកសាងផែនការ ត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីផ្សព្វផ្សាយព្រមៗគ្នានិងមានប្រសិទ្ធភាពការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២៦ នៅលើភូមិឋាន។
ឆ្នាំ ២០២៥ សេដ្ឋកិច្ចវៀតណាមបានកត់ត្រានូវជំហានកំណើនយ៉ាងផ្លោះ ដោយផលិតផលសរុបក្នុងប្រទេស (GDP) កើនឡើង ៨,០២% ដែលជាកម្រិតខ្ពស់ទីពីរក្នុងដំណាក់កាលឆ្នាំ ២០១១ - ២០២៥ គ្រាន់តែឈរក្រោយឆ្នាំ ២០២២ ប៉ុណ្ណោះ។