02/08/2026 - 20:02

ដាំ​ឫស្សី​ទំ​ពាំង​ផ្អែម​ ជា​ទិស​ដៅ​មាន​ប្រ​សិទ្ធ​ភាព​លើ​ដី​ចម្ការ​ 

ផ្តើម​ពី​ឫស្សី​ប៉ុន្មាន​គុម្ភដាំ​សាក​ល្បង​ដំ​បូង​ ឥ​ឡូវ​ ពូ​ថា​ច់ឡេ នៅ​សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​ បា​នក​សាង​ទម្រង់​ដាំ​ឫស្សី​ទំ​ពាំង​ផ្អែម​សម្រេច​ជោគ​ជ័យ​នៅ​លើ​ផ្ទៃ​ដី​ ១.៥០០ ម៉ែ​ត្រកា​រ៉េ​។ ដោយ​សារ​តម្លៃ​វិនិយោគ​ទាប​ ងាយ​ស្រួល​ថែ​ទាំ​ មាន​ច្រក​ចេញ​លំ​នឹង​ ទម្រង់​នេះ​មិន​ត្រឹម​តែ​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​ជា​ប្រ​ចាំ​ដល់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​កសិ​ករ​ជា​ច្រើន​នៅ​ភូមិ​ភាគ​មក​រៀន​សូ​ត្រ​ និង​ពង្រីក​ទម្រង់​ទៀត​ផង​។

ឆ្លៀត​ប្រើ​ប្រាស់​ឱ្យ​អស់​ផ្ទៃ​ដី​ចម្ការ​ដែល​មាន​ស្រាប់​ ពូ​ថា​ច់ឡេ (កើត​ឆ្នាំ​ ១៩៥៣) សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​សាខា​សមា​គម​កសិ​ករ​ ប្រ​ធាន​ក្រុម​ប្រិត​សំ​ចៃ​ នៅ​អនុ​សង្កាត់​ ៥ សង្កាត់​ង្វៀកហ្វា​ បាន​បង្វែរ​មក​ដាំ​ឫស្សី​ទំ​ពាំង​ផ្អែម​។ អស់​រយៈ​កាល​ជា​ច្រើន​ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ផលិត​កសិ​កម្ម​ គាត់​សង្កេត​ឃើញ​នេះ​ជា​ប្រ​ភេទ​ដំ​ណាំ​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈដី​ធ្លី​នៅ​ភូមិ​ភាគ​ មិន​សូវ​បង់​កម្លាំង​ថែ​ទាំ​ ប៉ុន្តែ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​លំ​នឹង​បង្គួរ​។

ទម្រង់​ដាំ​ឫស្សី​ទំ​ពាំង​ផ្អែម​របស់​ពូ​ ថា​ច់ឡេ នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​លំ​នឹង​ដល់​គ្រួ​សារ​។

ពូ​ថា​ច់ឡេ ឱ្យ​ដឹង​៖ ដំ​បូង​តាម​រយៈ​ការ​ឧទ្ទេស​នាម​របស់​អ្នក​ស្គាល់​ គាត់​ទិញ​ឫស្សី​ទំ​ពាំង​ផ្អែម​ ១០ ដើម​មក​ដាំ​សាក​ល្បង​។ ក្រោយ​ពី​ដាំ​បាន​មួយ​រយៈ​ ឫស្សី​លូត​លាស់​ល្អ​ មិន​សូវ​មាន​សត្វ​ល្អិត​បំ​ផ្លាញ​ មាន​សមត្ថ​ភាព​បន្សាំ​ខ្ពស់​ ហើយ​ទំ​ពាំង​ងាយ​ស្រួល​លក់​ចេញ​ទី​ផ្សារ​។ សង្កេត​ឃើញ​សក្តា​នុភាព​របស់​ទម្រង់​នេះ​ គាត់​សម្រេច​ចិត្ត​ពង្រីក​ទម្រង់​ផលិត​។ ផ្តើម​ពី​នោះ​ គាត់​បាន​បុល​ទុន​ ៥០ លាន​ដុង​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ វិនិយោគ​ពង្រីក​ផ្ទៃ​ដី​ និង​គុណ​កម្ម​ពូជ​បន្ថែម​។ បច្ចុប្បន្ន​ នៅ​លើ​ផ្ទៃ​ដី​ប្រ​មា​ណ​ ១.៥០០ ម៉ែ​ត្រកា​រ៉េ​ គាត់​ដាំ​ឫស្សី​ទំ​ពាំង​ផ្អែម​ ៦០ គុម្ភ។ តាម​ប្រ​សាសន៍​ពូ​ឡេ ក្រោយ​ពី​ថែ​ទាំ​ជាង​មួយ​ឆ្នាំ​ ឫស្សី​ចាប់​ផ្តើម​ចេញ​ទំ​ពាំង​ អាច​ប្រ​មូល​ផល​បាន​។ ដោយ​សារ​គុម្ភឫស្សី​លូត​លាស់​មិន​ស្មើ​គ្នា​ ហេ​តុ​នោះ​ទើប​មាន​ទំ​ពាំង​ដុះ​ឆ្លាស់​គ្នា​ ហាក់​ដូច​ជា​គ្រួ​សារ​គាត់​មាន​ទំ​ពាំង​លក់​ស្ទើរ​រាល់​ថ្ងៃ​។ ទំ​ពាំង​មាន​ឈ្មួញ​មក​ទិញ​ដល់​ចម្ការ​ដោយ​តម្លៃ​ពី​ ១៥.០០០ – ២០.០០០ ដុង​/គី​ឡូ​ក្រាម​ អា​ស្រ័យ​ទៅ​តាម​ដំ​ណាក់​កាល​នីមួយៗ​ក្នុង​ឆ្នាំ​។ ក្រៅ​ពី​នោះ​  គ្រួ​សារ​ក៏​លក់​រាយ​ខ្លះ​ ដូច្នេះ​តម្លៃ​សេដ្ឋ​កិច្ច​ក៏​បាន​កើន​ដែរ​។

ពូ​ថា​ច់ឡេ ប្រ​មូល​ផល​ទំ​ពាំង​ឫស្សី​នៅ​ចម្ការ​។

មិន​ត្រឹម​តែ​មាន​ប្រ​ភព​ចំ​ណូល​ពី​ទំ​ពាំង​ឫស្សី​ប៉ុណ្ណោះ​ទេ​ ពូ​ថា​ច់ឡេ នៅ​ទាំង​គុណ​កម្ម​ពូជ​ឫស្សី​ដើម្បី​លក់​ដល់​គ្រួ​សារ​ដែល​មាន​តម្រូវ​ការ​អភិវឌ្ឍ​ទម្រង់​ដោយ​តម្លៃ​ប្រ​មា​ណ​ ៥០.០០០ ដុង​ក្នុង​មួយ​ដើម​ទៀត​ផង​។ នេះ​ក៏​ជា​ប្រ​ភព​ចំ​ណូល​គួរ​ឱ្យ​កត់​សម្គាល់​ ព្រម​ទាំង​រួម​ចំ​ណែក​ពង្រីក​ផ្ទៃ​ដី​ដាំ​ឫស្សី​ទំ​ពាំង​ផ្អែម​នៅ​លើ​ភូមិ​ឋាន​ផង​ដែរ​។ តាម​បទ​ពិសោធន៍​របស់​គាត់​ ឫស្សី​ជា​ប្រ​ភេទ​ដំ​ណាំ​ងាយ​ស្រួល​ដាំ​ និង​មិន​ទាម​ទារ​បច្ចេក​ទេស​ថែ​ទាំ​ស្មុគ​ស្មាញ​នោះ​ទេ​។ រាល់​ឆ្នាំ​គ្រាន់​តែ​ដាក់​ជី​លា​មក​សត្វ​ពីរ​ដង​នៅ​ដើម​ និង​ចុង​រដូវ​ភ្លៀង​ ដើម្បី​កែ​លម្អ​ដី​ គួប​ផ្សំ​នឹង​ដាក់​ជី​ NPK តាម​កាល​កំ​ណត់​រៀង​រាល់​ខែ​ ដើម្បី​បំ​ពេញ​សារ​ធា​តុ​ចិញ្ចឹម​ឱ្យ​ដើម​ឫស្សី​។ ក្នុង​រដូវ​ប្រាំង​ គប្បី​ម្ចាស់​ការ​ស្រោច​ទឹក​ដើម្បី​រក្សា​សំណើម​ ជួយ​ឱ្យ​ឫស្សី​ចេញ​ទំ​ពាំង​បន្ត​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទី​ផ្សារ​ពេញ​មួយ​ឆ្នាំ​។ "ឫស្សី​ទំ​ពាំង​ផ្អែម​សម​ស្រប​នឹង​លក្ខ​ណៈរបស់​គ្រួ​សារ​កសិ​ករ​ជា​ច្រើន​ ពី​ព្រោះ​ទុន​វិនិយោគ​តិច​ មិន​សូវ​បង់​កម្លាំង​ថែ​ទាំ​ រយៈ​ពេល​ប្រ​មូល​ផល​លឿន​បង្គួរ​។ ជា​សំ​ខាន់​គឺ​ត្រូវ​ថែ​ទាំ​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​ និង​រក្សា​សំណើម​គ្រប់​គ្រាន់​ ដើម្បី​ឱ្យ​ឫស្សី​ផ្តល់​ទំ​ពាំង​ជា​បន្ត​បន្ទាប់​" ពូ​ថា​ច់ឡេបាន​អោយដឹង​ដូច្នេះ​។

ដោយ​មាន​ស្មារតី​ត្រៀម​ចែក​រំលែក​បទ​ពិសោធន៍​ គាត់​មិន​ត្រឹម​តែ​លក់​កូន​ពូជ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ណែ​នាំ​បច្ចេក​ទេស​ដាំ​ និង​ថែ​ទាំ​ដោយ​ផ្ទាល់​ដល់​គ្រួ​សារ​ដែល​មាន​តម្រូវ​ការ​ទៀត​ផង​។ អា​ស្រ័យ​ហេ​តុ​នោះ​ កសិ​ករ​ជា​ច្រើន​ក្នុង​តំ​បន់​បាន​វិនិយោគ​អភិវឌ្ឍ​ទម្រង់​។ បង​ស៊ើង​រិន នៅ​សង្កាត់​ង្វៀកហ្វា​ គឺ​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​បាន​ពូ​ថា​ច់ឡេ ណែ​នាំ​បច្ចេក​ទេស​។ បន្ទាប់​ពី​ទិញ​ឫស្សី​ទំ​ពាំង​ផ្អែម​ ៨០ ដើម​ ដើម្បី​ដាំ​លើ​ផ្ទៃ​ដី​ប្រ​មា​ណ​ ២.០០០ ម៉ែ​ត្រកា​រ៉េ​ មក​ដល់​ពេល​នេះ​ឫស្សី​របស់​គ្រួ​សា​របង​លូត​លាស់​ល្អ​ មាន​គុម្ភខ្លះ​បាន​ផ្តល់​ទំ​ពាំង​។ តាម​ប្រ​សាសន៍​របស់​បង​ប្រុស​ ដោយ​សារ​បាន​ណែ​នាំ​លម្អិត​តាំង​ពី​ផ្នែក​ជ្រើស​ពូជ​ ដាក់​ជី​ រហូត​ដល់​ការ​ថែ​ទាំ​ ទើប​ដើម​ឫស្សី​ឆាប់​លូត​លាស់​ល្អ​ កាត់​បន្ថយ​ហា​និភ័យ​ច្រើន​ក្នុង​ការ​ផលិត​។

ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​របស់​ទម្រង់​ ម៉្លោះ​ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​គ្រួ​សារ​ជា​ច្រើន​នៅ​សង្កាត់​ង្វៀកហ្វា​ មក​ទស្សនា​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ និង​សន្សឹម​ៗពង្រីក​ផ្ទៃ​ដី​ដាំ​ឫស្សី​ទំ​ពាំង​ផ្អែម​។ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ប្រើ​ប្រាស់​ឱ្យ​អស់​ផ្ទៃ​ដី​ចម្ការ​មាន​ប្រ​សិទ្ធ​ភាព​ប៉ុណ្ណោះ​ទេ​ ទម្រង់​នេះ​នៅ​ទាំង​ជា​ទិស​ដៅ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​សម​ស្រប​នឹង​លក្ខ​ណៈផលិត​របស់​ភូមិ​ភាគ​ទៀត​ផង​។

ក្នុង​បរិការណ៍​ដែល​ដំ​ណាំ​ប្រ​ពៃ​ណី​ជា​ច្រើន​ប្រ​ភេទ​ជួប​ការ​លំ​បាក​អំ​ពី​ច្រក​ចេញ​ ឬ​តម្លៃ​ផលិត​កើន​ឡើង​ ទម្រង់​ដាំ​ឫស្សី​ទំ​ពាំង​ផ្អែម​របស់​ពូ​ថា​ច់ឡេ ជា​ទិស​ដៅ​ដែល​អាច​អនុ​វត្ត​បាន​ ដោយ​សារ​ទុន​វិនិយោគ​ទាប​ បច្ចេក​ទេស​សាមញ្ញ​ និង​មាន​លទ្ធ​ភាព​បង្ក​ប្រ​ភព​ចំ​ណូល​ពេញ​មួយ​ឆ្នាំ​។ នេះ​បាន​ចាត់​ទុក​ជា​ទម្រង់​សេដ្ឋ​កិច្ច​គ្រួ​សារ​មាន​សក្តា​នុពល​ រួម​ចំ​ណែក​ធ្វើ​ពិពិធ​កម្ម​ការ​ផលិត​ លើក​កម្ពស់​ប្រាក់​ចំ​ណូល​ដល់​កសិ​ករ​ និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ជន​បទ​តាម​ទិស​ដៅ​ចីរ​ភាព​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ