14/07/2026 - 11:55

ហេ​ដ្ឋារចនា​សម្ព័ន្ធ​ព្រម​ៗគ្នា​បើក​ផ្លូវ​អភិវឌ្ឍ​តំ​បន់​ជន​បទ​ 

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​និង​បណ្តា​គោ​លន​យោ​បាយ​វិនិយោគ​អភិវឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​គមនាគមន៍​ព្រម​ៗគ្នា​។ តាម​រយៈ​នោះ​ បង្ក​លក្ខ​ណៈងាយ​ស្រួល​សម្រាប់​ផលិត​កសិ​កម្ម​ ដោះ​ដូរ​ទំនិញ​ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន​។

ផ្លូវ​ជន​បទ​ភូមិ​បឹង​ធំ​ បាន​បើក​ពង្រីក​ បង្ក​លក្ខ​ណៈងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​ មក​និង​ដោះ​ដូរ​ទំនិញ​។

មា​នជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៥២%។ ក្នុង​ដំ​ណាក់​កាល​ ២០២១-២០២៥ ភូមិ​ភាគ​បាន​ផ្សព្វ​ផ្សាយ​គម្រោង​ជា​ច្រើន​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​។ លេច​ធ្លោ​គឺ​គម្រោង​ ៤ អំ​ពី​ការវិ​និយោគ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​សំ​ខាន់​ៗ ដោយ​ថវិកា​សរុប​ ជាង​ ៣១ ពាន់​លាន​ដុង​ បាន​រួម​ចំ​ណែក​ជំ​រុញ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​របស់​ឃុំ​។ ក្រៅ​ពី​នេះ​ ឃុំ​បាន​ចលនា​សប្បុរស​ជន ​និង​ប្រ​ជា​ជន​រួម​វិភាគ​ទាន​បាន​ ជាង​ ៤ ពាន់​លាន​ដុង​ ដើម្បី​សាង​សង់​ស្ពាន​បេតុង​ជន​បទ​ជាង​ ១០ ស្ពាន​ បម្រើ​ល្អ​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​ទំនិញ​។ លោក​ហ្វិញ​តឹង​ថាញ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ ឱ្យ​ដឹង​៖ “ផ្ដើម​ពី​ប្រ​ភព​ធន​ធាន​វិនិយោគ​ និង​ចលនា​ក្នុង​សង្គម​ ដង​ផ្លូវ​ជន​បទ​ជា​ច្រើន​បាន​បើក​ពង្រីក​ប្រ​ឡាយ​ធា​រា​សាស្ត្រ​បាន​ស្តា​រ ស្ពាន​គមនាគមន៍​បាន​វិនិយោគ​ព្រម​ៗគ្នា​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផលិត​ ប្រ​ជុំ​ជីវ​ភាព​របស់​ប្រ​ជា​ជន​។ នៅ​ពេល​ហេ​ដ្ឋារចនា​សម្ព័ន្ធ​គម​នា​គម​ន៍អភិវឌ្ឍ​ន៍ ការ​ដឹក​ជញ្ជូន​កសិ​ផល​ក្រោយ​ពេល​ប្រ​មូល​ផល​បាន​លឿន​ជាង​មុន​ បន្ថយ​ការ​ចំ​ណាយ​ លើក​កម្ពស់​លទ្ធ​ភាព​ប្រើ​ប្រាស់​និង​តម្លៃ​ទំនិញ​។ នេះ​ក៏​ជា​កម្លាំង​ចលករ​ ដើម្បី​ប្រ​ជា​ជន​ហ៊ាន​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ​ សត្វ​ចិញ្ចឹម​ តាម​ទិស​ដៅ​ផលិត​ មុខ​ទំនិញ​ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​”។

តួ​យ៉ាង​ដូច​ជា​ដង​ផ្លូវ​តភ្ជាប់​ភូមិ​ទាំង​ ៣ គឺ​បឹង​ឡុង​ បឹង​ធំ​ និង​តឹង​ឡឹប​ ដែល​មាន​ប្រ​វែង​ជាង​២.៦០០ ម៉ែ​ត្រ​ ទទឹង​ ៣ ម៉ែ​ត្រ​  សរុប​ថវិកា​ជាង​ ៦ ពាន់​លាន​ដុង​ បាន​សាង​សង់​រួច​រាល់​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ដល់​ប្រ​ជា​ជន​អភិវឌ្ឍ​ការ​ផលិត​ និង​ដោះ​ដូរ​ទំនិញ​។ ពូ​ឡឹម​ហ្វាយ​ នៅ​ភូមិ​បឹង​ធំ​ ឱ្យ​ដឹង​៖ “កាល​ពី​មុន​ផ្លូវ​តូច​ចង្អៀត​ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ និង​ដឹក​ជញ្ជូន​កសិ​ផល​ជួប​ការ​លំ​បាក​ច្រើន​ ធា​រា​សាស្ត្រ​មិន​ទាន់​សុក្រឹត​ ម្ល៉ោះហើយ​ការ​ផលិត​មាន​ភាព​នឿយ​ហត់​។ ឥ​ឡូវ​នេះ​ ផ្លូវ​បាន​បើក​ពង្រីក​ រថ​យន្ត​ចូល​មក​ដល់​កន្លែង​ ឈ្មួញ​មក​ទិញ​ស្រូវ​ដល់​ស្រែ​ជួយ​កសិ​ករ​ បន្ថយ​បាន​ការ​ចំ​ណាយ​។ ខ្ញុំ​មាន​ដី​៦,៥ហិក​តា​ ផលិត​ស្រូវ​៣រដូវ​ក្នុង​មួយ​ឆ្នាំ​ ដំ​ណើរ​ការ​ទាំង​ស្រុង​តាំង​ពី​ការ​ចុះ​ពូ​ជរ​ហូត​ដល់​ប្រ​មូល​ផល​សុទ្ធ​តែ​ប្រើ​ ប្រាស់​គ្រឿង​ចក្រ​ ហើយ​ដល់​ថ្ងៃ​ប្រ​មូល​ផល​គឺ​មាន​ ឈ្មួញ​មក​ទិញ​ដល់​ស្រែ​ ម្ល៉ោះហើយ​មិន​បាច់​ហាល​ សម្ងួត​ស្រូវ​នឿយ​ហត់​ដូច​មុន​ទេ​”។ តាម​ពូ​ឡឹម​ហ្វាយ​ នៅ​ពេល​ផ្លូវ​ថ្នល់​បាន​បើក​ពង្រីក​ ស្ពាន​ជន​បទ​បាន​ កសាង​ ប្រ​ភព​ទឹក​សាប​មាន​ជុំ​ឆ្នាំ​ មា​មីង​អ្នក​ណា​ក៏​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ ចិញ្ចឹម​សត្វ​ និង​ជួញ​ដូរ​ដើម្បី​ធ្វើ​មាន​។

លោក​ហ្វិញ​តឹង​ថាញ​ បាន​បញ្ជាក់​៖ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​អភិវឌ្ឍ​ន៍ មិន​ត្រឹម​តែ​បង្ក​លក្ខណៈអភិវឌ្ឍ​ការ​ផលិត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ទៀត​ផង​។ ទន្ទឹម​នឹង​នោះ​ ប្រ​ជា​ជន​នៅ​ទាំង​បាន​ទទួល​សេ​វា​សុខា​ភិបាល​ អប់​រំ​ វប្ប​ធម៌​ និង​បណ្តា​គោល​នយោ​បាយ​សុខុមាល​ភាព​សង្គម​របស់​បក្ស​និង​រដ្ឋ​។ នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ ដើម្បី​ភូមិ​ភាគ​បន្ត​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ​នូវ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ កសាង​ជន​បទ​ថ្មី​ បង្ក​ជា​កម្លាំង​ចលករ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ រួម​ចំ​ណែក​បង្រួញ​គម្លាត​នៃ​ការ​អភិវឌ្ឍ​រវាង​តំ​បន់​ប្រ​ជា​ជន​រស់​នៅ​ លើក​កម្ពស់​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ និង​កសាង​ឃុំ​ឡុង​ភូ​អភិវឌ្ឍ​ចីរ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

យ្វី​អាញ​- លី​សៀ​

ចែករំលែកអត្ថបទ