04/08/2026 - 08:46

ទុនបុល "ជំនួយកម្លាំង" ប្រជាជនឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច 

រយៈ​ពេល​កន្លង​ ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​នៅ​លើ​ភូមិ​ឋាន ទី​ក្រុង​កឹង​ធើ បាន​នាំ​មក​នូវ​ភាព​វិវឌ្ឍន៍​ជា​វិជ្ជ​មាន ក្នុង​នោះ មាន​គោ​លន​យោ​បាយ​ឧបត្ថម្ភបុល​ទុន​អនុ​គ្រោះ បាន​ចាត់​ទុក​ជា "គំ​នាស់​ដ៏​សំ​ខាន់​ជួយ​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច លំ​នឹង​ជីវ​ភាព។​

ផ្តើមពីប្រភពទុនអនុគ្រោះ គ្រួសារជាច្រើនបានបង្កើតទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព។

ដំ​ណាក់​កាល ២០២១​-២០២៥ គោល​ន​យោ​បាយ​ឥណ​ទាន​អនុ​គ្រោះ​នៅ​ទី​ក្រុង​កឹង​ធើ នៅ​តែ​បន្ត​ពង្រីក​ប្រ​សិទ្ធ​ភាព ដោយ​ឧបត្ថម្ភ​ដល់ ៥០​.០០០​គ្រួ​សារ​បាន​បុល​ទុន ក្នុង​នោះ មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ជាង ១៣​.០០០ គ្រួ​សារ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ១.០០០ ពាន់​លាន​ដុង ដើម្បី​វិនិ​យោគ​ក្នុង​ការ​ផលិត ទិញ​កូន​ពូជ និង​ចំ​ណី​សត្វ។ ទន្ទឹម​នឹង​នោះ មាន​កម្ម​វិធី​ឱ្យ​បុល​ដោះ​ស្រាយ​ការ​ងារ​ធ្វើ បាន​ឧបត្ថម្ភ​ប្រ​ជា​ជន​ជាង ៨.០០០ គ្រួ​សារ ក្នុង​នោះ មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ជិត ២.០០០ គ្រួ​សារ ដោយ​ប្រ​ភព​ទុន​សរុប​ជាង ៣៤០ ពាន់​លាន​ដុង រួម​ចំ​ណែក​បង្ក​ការ​ងារ​ធ្វើ បង្កើន​ប្រាក់​ចំ​ណូល និង​លំ​នឹង​ជីវ​ភាព​របស់​ប្រ​ជា​ជន។

នៅ​ឃុំ​ថើយ​ឡាយ ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ​ផ្សារ​ភ្ជាប់​នឹង​កសាង​ជន​បទ​ថ្មី​បាន​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព។ តាម​រយៈ​កម្ម​វិធី​ឥណ​ទាន​របស់​ធនា​គារ​គោល​ន​យោ​បាយ​សង្គម និង​ប្រ​ភព​ទុន​ដែល​បាន​ប្រ​គល់​ពី​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ និង​អង្គ​ការ​មហា​ជន​នា​នា​ មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច ២៧១ គ្រួ​សារ បាន​បុល​ទុន​វិនិ​យោគ​ក្នុង​ការ​ផលិត និង​ធ្វើ​អា​ជីវ​កម្ម គិត​ជា​ទឹក​ប្រាក់​សរុប​ជិត ៦ ពាន់​លាន​ដុង​។ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ មាន​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ជា​ច្រើន​បាន​បង្កើត​និង​ពង្រីក។ តួ​យ៉ាង​ដូច​គ្រួ​សារ បង​ស្រី​ដាវ​ធី​មី​នឿង នៅ​ភូមិ​ថើយ​ភឿក ឃុំ​ថើយ​ឡាយ។ ពី​មុន​ដោយ​សារ​តែ​ខ្វះ​ដើម​ទុន ការ​ចិញ្ចឹម​សត្វ​របស់​គ្រួ​សារ​គាត់​ជួប​ការ​លំ​បាក​ច្រើន។ បន្ទាប់​ពី​បាន​បុល​ទុន ៥០ លាន​ដុង​ពី​ប្រ​ភព​ទុន​អនុ​គ្រោះ គាត់​បាន​ពង្រីក​ទម្រង់​ចិញ្ចឹម​ជ្រូក។ មក​ដល់​ពេល​នេះ គ្រួ​សារ​គាត់​ចិញ្ចឹម​ជ្រូក​ឡើង​ដល់​ជាង ១០ ក្បាល​រួម​ទាំង​ជ្រូក​មេ ក្នុង​មួយ​ឆ្នាំ​គាត់​លក់​២​ល្បាស់ រក​បាន​ប្រាក់​ចំ​ណេញ​ជាង ៥០ លាន​ដុង​ក្នុង​មួយ​ល្បាស់។ បង​ស្រី​ ដាវ​ធី​មី​នឿង ឱ្យ​ដឹង៖ “ដោយ​សារ​បាន​បុល​ទុន និង​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ចិញ្ចឹម​សត្វ​ដែល​ភូមិ​ភាគ​ចាត់​តាំង​ឡើង ទើប​ខ្ញុំ​មាន​ចំ​ណេះ​ដឹង និង​បទ​ពិ​សោធន៍​បន្ថែម​ក្នុង​ការ​ថែ​ទាំ​ជ្រូក​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព។ ឥ​ឡូវ​សេដ្ឋ​កិច្ច​គ្រួ​សារ​ខ្ញុំ​លំ​នឹង​ជាង​មុន មាន​លក្ខណៈ ឱ្យ​កូន​រៀន​សូត្រ និង​សង់​ផ្ទះ​សម្បែង​បាន​សម​រម្យ”។

ចំ​ណុច​គួរ​ឱ្យ​កត់​សម្គាល់ ទន្ទឹម​នឹង​ការ​ផ្តល់​ផ្ទេរ​ប្រ​ភព​ទុន ផ្នែក​សមត្ថ​កិច្ច​និង​អង្គ​ការ​មហា​ជន​នៅ​ទាំង​បង្កើន​ការ​ណែ​នាំ​ប្រ​ជា​ជន​ប្រើ​ប្រាស់​ប្រ​ភព​ទុន មាន​ប្រ​សិទ្ធ​ភាព​ទៀត​ផង។ វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​វិទ្យា​សាស្ត្រ​បច្ចេក​ទេស បទ​ពិ​សោធន៍​ផលិត និង​គ្រប់​គ្រង​ហិ​រញ្ញ​វត្ថុ​បាន​ចាត់​តាំង​ឡើង​ជា​ប្រ​ចាំ ជួយ​អ្នក​បុល​ទុន​បង្កើន​ចំ​ណេះ​ដឹង កាត់​បន្ថយ​ហា​និភ័យ​ក្នុង​ការ​វិនិ​យោគ។

តាម​ប្រ​សាសន៍​លោក ហ្វិញ​ថាញ​ភឿង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយ​ឡាយ គោល​នយោ​បាយ​ឥណ​ទាន​អនុ​គ្រោះ បាន​បង្ក​លក្ខណៈ​ដើម្បី​ប្រ​ជា​ជន​មោះ​មុត​វិនិ​យោគ​ក្នុង​ការ​ផលិត និង​ផ្លាស់​ប្តូរ​មុខ​របរ​សម​ស្រប។ ពេល​ខាង​មុខ ភូមិ​ភាគ​នឹង​បន្ត​សហ​ការ​ជា​មួយ​ផ្នែក​សមត្ថ​កិច្ច ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ បង្ក​លក្ខណៈ​ដើម្បី​ប្រ​ជា​ជន​កៀក​ជិត​នឹង​ប្រ​ភព​ទុន ទន្ទឹម​នឹង​នោះ បង្កើន​ការ​ហ្វឹក​ហ្វឺន​បច្ចេក​ទេស ដើម្បី​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​មាន​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព៕​             

                                     ហុងទើ - វិមាន

ចែករំលែកអត្ថបទ