08/08/2026 - 21:07

រួម​ដំ​ណើរ​ជា​មួយ​កសិ​ករ​ខ្មែរ​ធ្វើ​មាន​ 

តាំង​ពី​ការ​ឧបត្ថម្ភ​បុល​ទុន​ ផ្ទេរ​ជូន​បច្ចេក​ទេស​ រហូត​ដល់​ការត​ភ្ជាប់​លក់​ចេញ​កសិ​ផល​ សហ​ករណ៍​សាមគ្គី​និង​អភិវឌ្ឍ​ន៍ នៅ​ឃុំ​ញូយ៉ា ទី​ក្រុង​កឹង​ធើ បាន​ក្លាយ​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​របស់​កសិ​ករ​ខ្មែរ​ជា​ច្រើន​រូប​។ មិន​ត្រឹម​តែ​ជួយ​ឱ្យ​សមា​ជិក​មោះ​មុត​ផ្លាស់​ប្តូរ​របៀប​ផលិត​ លើក​កម្ពស់​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ​ សហ​ករណ៍​នៅ​ទាំង​កសាង​ខ្សែ​សង្វាក់​តភ្ជាប់​ការ​លក់​ចេញ​ស្រូវ​ដោយ​ចីរ​ភាព​ បង្ក​ជា​កម្លាំង​ចលករ​ដើម្បី​ឱ្យ​សមា​ជិក​លំ​នឹង​ចិត្ត​ក្នុង​ការវិ​និយោគ​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ និង​ធ្វើ​មាន​នៅ​លើ​ទឹក​ដី​កំ​ណើត​របស់​ខ្លួន​ជា​បណ្តើ​រៗ។

ទម្រង់​ដាំ​ម្ទេស​មាន​ប្រ​សិទ្ធ​ភាព​របស់​សមា​ជិក​សហ​ករណ៍​សាមគ្គី​និង​អភិវឌ្ឍ​ន៍។

នៅ​ឆ្នាំ​ ២០២២ ដោយ​ឃើញ​ប្រ​ជា​ជន​ខ្មែរ​ជា​ច្រើន​គ្រួ​សារ​នៅ​តែ​មាន​ទម្រង់​ផលិត​តូច​តាច​ ខ្វះ​ដើម​ទុន​វិនិយោគ​ មិន​ទាន់​មោះ​មុត​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ ធ្វើ​ឱ្យ​ទិន្ន​ផល​ទាប​ ប្រាក់​ចំ​ណូល​មិន​ស្ថិរ​ភាព​។ ហេ​តុ​ដូច្នេះ​ សមា​គម​កសិ​ករ​ឃុំ​ញូយ៉ា បាន​សហ​ការ​ជា​មួយ​សាខា​សមា​គម​កសិ​ករ​ភូមិ​ព្រែក​អណ្ដើក​ ចលនា​ប្រ​ជា​ជន​ចូល​រួម​និង​បង្កើត​សហ​ករណ៍​សាមគ្គី​និង​អភិវឌ្ឍ​ន៍។ កាល​ពី​ដំ​បូង​ សហ​ករណ៍​មាន​សមា​ជិក​ ៣៣ នាក់​ ជា​មួយ​ផ្ទៃ​ដី​ផលិត​ស្រូវ​និង​ដំ​ណាំ​រួម​ផ្សំ​ជាង​ ៩០ ហិក​តា​ ដោយ​លោក​ហាង​ខុម ធ្វើ​ជា​នា​យក​។ មក​ដល់​សព្វ​ថ្ងៃ​ សហ​ករណ៍​មាន​សមា​ជិក​ដល់​ ៤៦ នាក់​ ជា​មួយ​ផ្ទៃ​ដី​ផលិត​ស្រូវ​ ១៤០ ហិក​តា​ និង​ដំ​ណាំ​រួម​ផ្សំ​ ៦០ ហិក​តា​។ តាម​លោក​ស្រី​ ង្វៀង​ហុង​ក្វាង​ ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ញូយ៉ា នេះ​ជា​សហ​ករណ៍​តែ​មួយ​គត់​របស់​ឃុំ​ដែល​មាន​សមា​ជិក​ ១០០% ជា​ជន​ជាតិ​ខ្មែរ​។ ដើម្បី​ឱ្យ​សហ​ករណ៍​សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​ សមា​គម​បាន​ឧបត្ថម្ភ​ឱ្យ​សមា​ជិក​ ១៧ នាក់​ បុល​ប្រាក់​ ៥០០ លាន​ដុង​ពី​ប្រ​ភព​មូល​និធិ​ឧបត្ថម្ភ​កសិ​ករ​។ ក្រៅ​ពី​នោះ​ សមា​ជិក​ទាំង​ឡាយ​នៅ​ទាំង​បាន​សមា​គម​ណែ​នាំ​ឱ្យ​បុល​ទុន​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ដើម្បី​អភិវឌ្ឍ​ការ​ផលិត​ ព្រម​ទាំង​ចាត់​តាំង​បណ្តា​វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​។ អា​ស្រ័យ​ហេ​តុ​នោះ​ បណ្តា​សមា​ជិក​បាន​មោះ​មុត​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត​ ប្រើ​ប្រាស់​ជី​ ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​សម​ស្រប​ ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ប្រិត​សំ​ចៃ​ទឹក​ និង​ដាំ​ដំ​ណាំ​ឆ្លាស់​វេន​សម​ស្រប​... រួម​ចំ​ណែក​បង្កើន​ទិន្ន​ផល​ គុណ​ភាព​កសិ​ផល​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​យ៉ាង​ច្បាស់​ក្រ​ឡែត​។

កំ​ពុង​ប្រ​មូល​ផល​ត្រ​សក់​នៅ​ចម្ការ​ លោក​ស៊ើង​សង្ហា​ សមា​ជិក​សហ​ករណ៍​ បាន​ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "អា​ស្រ័យ​បាន​ចូល​រួម​សហ​ករណ៍​ ខ្ញុំ​បាន​បុល​ដើម​ទុន​អនុ​គ្រោះ​ដើម្បី​វិនិយោគ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ដោយ​ប្រើ​ផ្ទាំង​គម្រប់​កសិ​កម្ម​ ដំ​ឡើង​ប្រ​ព័ន្ធ​ទុយោ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ ដូច្នេះ​មិន​បាច់​រែក​ទឹក​ស្រោច​ស្រ​ពលំ​បាក​ដូច​មុន​ទៀត​។ បច្ចុប្បន្ន​ ត្រ​សក់​ ៣ កុង​ ខ្ញុំ​ប្រ​មូល​ផល​ជា​រៀង​រាល់​ថ្ងៃ​បាន​ប្រ​មា​ណ​ ៥០០ គី​ឡូ​ក្រាម​ លក់​ក្នុង​តម្លៃ​ពី​ ៥.០០០ ដល់​ ៦.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​។ រយៈ​ពេល​ប្រ​មូល​ផល​ត្រ​សក់​អូស​បន្លាយ​ប្រ​មា​ណ​ ១ ខែ​ បន្ទាប់​ពី​ទូ​ទាត់​ចំ​ណាយ​រួច​ ខ្ញុំ​នៅ​ចំ​ណេញ​ប្រ​មា​ណ​ ៣០ លាន​ដុង​"។ ដោយ​ការ​ឧបត្ថម្ភ​របស់​សហ​ករណ៍​ លោក​សង្ហា​ បាន​ផលិត​ស្រូវ​ ៣ ហិក​តា​ និង​បាន​តភ្ជាប់​ចុះ​កិច្ច​សន្យា​ប្រ​មូល​ទិញ​ជា​មួយ​អា​ជីវ​កម្ម​។ មាន​ច្រក​ចេញ​លំ​នឹង​ជួយ​ឱ្យ​លោក​លំ​នឹង​ចិត្ត​ក្នុង​ការ​ផលិត​ មោះ​មុត​បង្ក​បង្កើន​ផល​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​ លើក​កម្ពស់​ទិន្ន​ផល​និង​ប្រាក់​ចំ​ណេញ​។

លោក​ស៊ើង​សង្ហា​ សមា​ជិក​សហ​ករណ៍​កំ​ពុង​ប្រ​មូល​ផល​ត្រ​សក់​។

មិន​ត្រឹម​តែ​ពង្រីក​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ សហ​ករណ៍​នៅ​ទាំង​កសាង​ខ្សែ​សង្វាក់​ចង​សម្ព័ន្ធ​ផលិត​ស្រូវ​ជា​មួយ​អា​ជីវ​កម្ម​។ បច្ចុប្បន្ន​ សហ​ករណ៍​បាន​ចង​សម្ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន​ ង្វៀង​ហ៊ូ​វដាំង​ ប្រ​មូល​ទិញ​ស្រូវ​លើ​ផ្ទៃ​ដី​ជាង​ ៣០ ហិក​តា​ជូន​សមា​ជិក​។ ក្រៅ​ពី​នោះ​ សមា​ជិក​នៅ​ទាំង​បាន​ណែ​នាំ​ពី​របៀប​បង្ក​បង្កើន​ផល​ជឿន​លឿន​ បន្ថយ​ចំ​ណាយ​ដើម​ទុន​ បង្កើន​ទិន្ន​ផល​ និង​គុណ​ភាព​គ្រាប់​ស្រូវ​។ បណ្តា​ពូជ​ស្រូវ​ដូច​ជា​ OM៥៧៦, ដៃ​ធើម ៨, OM១៨… សុទ្ធ​តែ​បាន​ផ្គត់​ផ្គង់​ពូជ​ធា​នា​គុណ​ភាព​ក្នុង​តម្លៃ​សម​រម្យ​។ ការ​ចុះ​កិច្ច​សន្យា​ធា​នា​ប្រ​មូល​ទិញ​កសិ​ផល​បាន​ជួយ​ឱ្យ​កសិ​ករ​លំ​នឹង​ចិត្ត​ក្នុង​ការ​ផលិត​ បន្ថយ​ស្ថាន​ភាព​ស្រូវ​បាន​ផល​តែ​តម្លៃ​ចុះ​ថោក​។ បង​យឿង​យៀង សមា​ជិក​សហ​ករណ៍​ បាន​ឱ្យ​ដឹង​៖ "ប្រ​ការ​ដែល​ល្អ​ គឺ​ពេល​ចូល​រួម​សហ​ករណ៍​តែង​មាន​អ្នក​រួម​ដំ​ណើរ​។ ចាប់​ពី​ដំ​ណាក់​កាល​ជ្រើស​រើស​ពូជ​ រៀប​ចំ​ដី​ ថែ​ទាំ​ រហូត​ដល់​ការ​ទប់​ស្កាត់​ដង្កូវ​និង​ជំងឺ​ សុទ្ធ​តែ​បាន​ណែ​នាំ​ជាក់​ស្តែង​ ហើយ​ច្រក​ចេញ​ក៏​ស្ថិរ​ភាព​។ អា​ស្រ័យ​ហេ​តុ​នោះ​ ខ្ញុំ​លំ​នឹង​ចិត្ត​ក្នុង​ការ​ផលិត​ ទិន្ន​ផល​ស្រូវ​ខ្ពស់​ជាង​ ចំ​ណាយ​ថយ​ចុះ​ ប្រាក់​ចំ​ណេញ​កើន​ឡើង​ ជីវ​ភាព​កាន់​តែ​ធូរ​ធារ​"។ 

ទន្ទឹម​នឹង​ឧបត្ថម្ភ​ក្នុង​ការ​ផលិត​ ជា​រៀង​រាល់​ខែ​ សមា​ជិក​ទាំង​អស់​នៅ​ទាំង​រក្សា​ការ​ប្រ​ជុំ​តាម​កាល​កំ​ណត់​ ចែក​រំលែក​បទ​ពិសោធន៍​ ផ្លាស់​ប្តូរ​បច្ចេក​ទេស​ រួម​គ្នា​ដោះ​ស្រាយ​ការ​លំ​បាក​ រួម​ចំ​ណែក​ពង្រឹង​ស្មារតី​សាមគ្គី​ ជិត​ស្និទ្ធ​។ លោក​ហាង​ខុម នា​យក​សហ​ករណ៍​ បាន​ឱ្យ​ដឹង​៖ "នា​ពេល​ខាង​មុខ​ សហ​ករណ៍​នឹង​បន្ត​ពង្រីក​ផ្ទៃ​ដី​ចង​សម្ព័ន្ធ​ផលិត​ស្រូវ​ ជំ​រុញ​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ យន្តូប​នីយ​កម្ម​ក្នុង​ការ​ផលិត​ ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​គ្រប់​គ្រង​ការ​ផលិត​ បង្កើន​ការ​ហ្វឹក​ហ្វឺន​ ជួយ​ឧបត្ថម្ភ​សមា​ជិក​កៀក​ជិត​ប្រ​ភព​ដើម​ទុន​អនុ​គ្រោះ​ និង​ពង្រីក​ទី​ផ្សារ​លក់​ចេញ​។ ជាក់​ស្តែង​បង្ហាញ​ឱ្យ​ឃើញ​ថា​ ពេល​កសិ​ករ​ខ្មែរ​បាន​ឧបត្ថម្ភ​ដើម​ទុន​ បច្ចេក​ទេស​ទាន់​ពេល​វេលា​ និង​មាន​ច្រក​ចេញ​ស្ថិរ​ភាព​ ពួក​គាត់​នឹង​មោះ​មុត​វិនិយោគ​ ផ្លាស់​ប្តូរ​របៀប​ផលិត​ និង​ធ្វើ​ឱ្យ​មាន​ជា​បណ្តើ​រៗ។ សហ​ករណ៍​បន្ត​ពង្រីក​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​រវាង​កសិ​ករ​ជា​មួយ​អា​ជីវ​កម្ម​ វិទ្យា​សាស្ត្រ​បច្ចេក​ទេស​និង​ទី​ផ្សារ​"។ 

វាល​ស្រែ​ពណ៌​បៃតង​នា​ថ្ងៃ​នេះ​ ជា​ភស្តុ​តាង​អំ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​ក្នុង​ការ​អភិវឌ្ឍ​កសិ​កម្ម​។ ជា​មួយ​របៀប​ធ្វើ​បត់​បែន​ ដោយ​យក​ផល​ប្រ​យោជន៍​សមា​ជិក​ធ្វើ​ជា​ស្នូល​ សហ​ករណ៍​សាមគ្គី​និង​អភិវឌ្ឍ​ន៍នៅ​ភូមិ​ព្រែក​អណ្ដើក​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​កសិ​ករ​ខ្មែរ​ជា​ច្រើន​រូប​បង្កើន​ប្រាក់​ចំ​ណូល​ ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​និង​ធ្វើ​មាន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​កសាង​ប្រ​ព័ន្ធ​ផលិត​កសិ​កម្ម​ទំនើប​ ប្រ​កប​ដោយ​ចីរ​ភាព​ លើក​កម្ពស់​តម្លៃ​កសិ​ផល​និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជន​បទ​ទៀត​ផង​៕

យ្វី​អាញ​ - សុផន

ចែករំលែកអត្ថបទ