23/07/2026 - 22:12

ប្រ​សិទ្ធ​ភាព​នៃ​គម្រោង​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ បំ​ភាយ​ឧស្ម័ន​ទាប​ ១ លាន​ហិក​តា​ 

ក្រោយ​ពី​រយៈ​ពេល​២ឆ្នាំ​អនុ​វត្ត​គម្រោង​ "អភិវឌ្ឍ​ន៍ប្រ​កប​ដោយ​ចីរ​ភាព​លើ​ផ្ទៃ​ដី​ ១ លាន​ហិក​តា​ ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ បំ​ភាយ​ឧស្ម័ន​ទាប​ ផ្សារ​ភ្ជាប់​នឹង​កំ​ណើន​បៃតង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ដល់​ឆ្នាំ​ ២០៣០" ខេត្ត​កាម៉ាវបា​នក​សាង​ជោគ​ជ័យ​បណ្តា​ទម្រង់​បង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​យ៉ាង​ច្បាស់​លាស់​ទាំង​ផ្នែក​សេដ្ឋ​កិច្ច​សង្គម​ និង​បរិស្ថាន​។ នេះ​មិន​ត្រឹម​តែ​ជា​ឱ​កាស​ក​សាង​ខឿន​កសិ​កម្ម​បៃតង​ បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កម្លាំង​ចលករ​កំ​ណត់​រូប​រាង​នៃ​ផ្នែក​ស្រូវ​អង្ករ​តាម​ទិស​ដៅ​ទំនើប​និង​ស្ថិរ​ភាព​។

តំ​បន់​ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ បំ​ភាយ​ឧស្ម័ន​ទាប​នៃ​គម្រោង​ ១ លាន​ហិក​តា​ កសិក​រកា​ម៉ាវអនុ​វត្ត​យន្តូប​នីយ​កម្ម​ចាប់​ពី​ការ​ផលិត​រហូត​ដល់​ការ​ប្រ​មូល​ផល​។

តាម​គម្រោង​ ខេត្ត​កាម៉ាវខិត​ខំ​ដល់​ឆ្នាំ​ ២០៣០ នឹង​កសាង​ផ្ទៃ​ដី​ ៥៤.៦៨០ ហិក​តា​ ជា​តំ​បន់​ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ បំ​ភាយ​ឧស្ម័ន​ទាប​ រួម​មាន​៖ ៣៩.៩៨០ ហិក​តា​ ជា​តំ​បន់​ផលិត​ស្រូវ​ពី​ ២-៣ រដូវ​ក្នុង​មួយ​ឆ្នាំ​ និង​ ១៤.៧០០ ហិក​តា​ ជា​តំ​បន់​ឆ្លាស់​វេន​បង្កង​និង​ស្រូវ​។ គម្រោង​នេះ​បាន​អនុ​វត្ត​នៅ​ ១៧ ឃុំ​ និង​ ៣ សង្កាត់​ ដោយ​ផ្តោត​លើ​តំ​បន់​ផលិត​ស្រូវ​សំ​ខាន់​ៗរបស់​ខេត្ត។ ទិស​ដៅ​មិន​ត្រឹម​តែ​ពង្រីក​ផ្ទៃ​ដី​បង្ក​បង្កើន​ផល​តាម​បច្ចេក​ទេស​ជឿន​លឿន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​តម្រង់​ទិស​បង្កើត​ជា​តំ​បន់​វត្ថុ​ធា​តុ​ដើម​ប្រ​មូល​ផ្តុំ​ អនុ​វត្ត​ព្រម​ៗគ្នា​នូវ​ដំ​ណោះ​ស្រាយ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ ប្រិត​សំ​ចៃ​ប្រាក់​ចំ​ណាយ​លើ​ការ​ផលិត​ លើក​កម្ពស់​គុណ​ភាព​គ្រាប់​អង្ករ​ និង​កសាង​សង្វាក់​ចង​សម្ព័ន្ធ​ប្រ​កប​ដោយ​ចីរ​ភាព​ចាប់​ពី​ការ​ផលិត​រហូត​ដល់​ការ​ប្រើ​ប្រាស់។ គម្រោង​នេះ​បើក​ឱ​កាស​ឱ្យ​ផ្នែក​ស្រូវ​អង្ក​រកា​ម៉ាវ ឆ្លើយ​តប​ជា​បណ្តើ​រៗនូវ​បទ​ដ្ឋាន​អំ​ពី​គុណ​ភាព​ ការ​ស្វែង​រក​ប្រ​ភព​ កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន​ និង​លើក​កម្ពស់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​លើ​ទី​ផ្សារ​ក្នុង​ប្រ​ទេស​និង​នី​ហរ​ណ៍។

តាម​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ខេត្ត​កាម៉ាវ រហូត​មក​ដល់​ពេល​នេះ​ ទូ​ទាំង​ខេត្ត​បា​នក​សាង​និង​ដំ​ណើរកា​រប​ណ្តា​ទម្រង់​បង្ហាញ​ និង​ពង្រីក​ទំ​ហំ​លើ​ផ្ទៃ​ដី​សរុប​ ១.៣៨០ ហិក​តា​ ដោយ​ទាក់​ទាញ​ប្រ​ជា​កសិ​ករ​ចំ​នួន​ ៧២០ គ្រួ​សារ​ ស្ថិត​ក្នុង​សហ​ករណ៍​ ចំ​នួន​ ៧។ បណ្តា​ទម្រង់​ទាំង​នេះ​បាន​អនុ​វត្ត​នៅ​ឃុំ​វិញ​ថាញ​ ហ្វា​ប៊ិញ វិញ​ម៉ី ដា​បាក​ និង​ខាញ់​ប៊ិញ ដោយ​មាន​ការ​រួម​ដំ​ណើរ​ខាង​បច្ចេក​ទេស​យ៉ាង​ជិត​ស្និទ្ធ​ពី​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ស្រូវ​អន្តរ​ជាតិ​ (IRRI) វិទ្យា​ស្ថា​នប​រិស្ថាន​កសិ​កម្ម​ រួម​ជា​មួយ​អា​ជីវ​កម្ម​ធំ​ៗមួយ​ចំ​នួន​។ តាម​លោក​ង៉ោង្វៀង​ផុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​វិញ​ថាញ​ ខេត្ត​កាម៉ាវ បាន​ឱ្យ​ដឹង​ថា​ តាម​រយៈ​ដំ​ណើរ​ការ​ចូល​រួម​អនុ​វត្ត​គម្រោង​ស្រូវ​គុណ​ភាព​ខ្ពស់​ កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន​ ១ លាន​ហិក​តា​ កសិ​ករ​និង​បណ្តា​សហ​ករណ៍​លើ​ភូមិ​ឋាន​សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​ជា​ច្រើន​។ ជាក់​ស្តែង​ កសិ​ករ​បាន​ផ្លាស់​ប្តូរ​គំ​និត​ក្នុង​ការ​ផលិត​ជា​បណ្តើ​រៗ ហ៊ាន​អនុ​វត្ត​វិធី​សាស្ត្រ​បង្ក​បង្កើន​ផល​ជឿន​លឿន​ដូច​ជា​ "១ ត្រូវ​ ៥ កាត់​បន្ថយ​" បូម​ទឹក​លិច​និង​បង្ហូត​គោក​ឆ្លាស់​គ្នា​ ប្រើ​ប្រាស់​ពូជ​បាន​បញ្ជាក់​ទទួល​ស្គាល់​ កាត់​បន្ថយ​បរិមាណ​ពូជ​ព្រោះ​ ជី​និង​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​។ ចាប់​ពី​នោះ​មក​ ប្រាក់​ចំ​ណាយ​ក្នុង​ការ​ផលិត​បាន​កាត់​បន្ថយ​ ទិន្ន​ផល​និង​គុណ​ភាព​គ្រាប់​ស្រូវ​បាន​រក្សា​ស្ថិរ​ភាព​ ប្រាក់​ចំ​ណេញ​បាន​ខ្ពស់​។ ជា​ពិ​សេស​គឺ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ត្រូវ​បាន​កាត់​បន្ថយ​ រួម​ចំ​ណែក​ការ​ពា​រប​រិស្ថាន​ និង​តម្រង់​ទិស​ទៅ​រក​ខឿន​កសិ​កម្ម​បៃតង​និង​ស្ថិរ​ភាព​។

ចំ​ណុច​គួរ​ឱ្យ​កត់​សម្គាល់​ពេល​ចូល​រួម​គម្រោង​គឺ​ បណ្តា​សហ​ករណ៍​បាន​ពង្រីក​តួ​នា​ទី​ចង​សម្ព័ន្ធ​ក្នុង​ការ​ផលិត​ ចាត់​ចែង​ការ​ផ្គត់​ផ្គង់​សម្ភារ​កសិ​កម្ម​ ណែ​នាំ​បច្ចេក​ទេស​ និង​តភ្ជាប់​ការ​លក់​ផលិត​ផល​ជូន​សមា​ជិក​ជា​បណ្តើ​រៗ។ លោក​ត្រឹង​ក្វឹក​យ៉ឹង សមា​ជិក​សហ​ករណ៍​សេ​វា​កម្ម​កសិ​កម្ម​ហុង​ផាក​ ឃុំ​វិញ​ថាញ​ បាន​ចែក​រំលែក​៖ "អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋ​អំ​ណាច​ ដែល​បាន​ឧបត្ថម្ភ​និង​វិនិយោគ​ប្រ​ព័ន្ធ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​បម្រើ​ការ​ផលិត​ ពិ​សេស​គឺ​ការ​ធ្វើ​ជា​ “ស្ពាន​ចម្លង​” ក្នុង​ការ​ចង​សម្ព័ន្ធ​ លក់​ផលិត​ផល​រវាង​អា​ជីវ​កម្ម​និង​កសិ​ករ​។ ពេល​ចូល​រួម​គម្រោង​ ខ្ញុំ​បង្ក​បង្កើន​ផល​ស្រូវ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ ដោយ​សារ​មាន​អា​ជីវ​កម្ម​ប្រ​មូល​ទិញ​កសិ​ផល​ ជួយ​ឧបត្ថម្ភ​បច្ចេក​ទេស​ ពូជ​ និង​សម្ភារ​កសិ​កម្ម​... ដូច្នេះ​ការ​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ ចំ​ណេញ​ខ្ពស់​ ជីវ​ភាព​កាន់​តែ​មាន​ស្ថិរ​ភាព​"។ 

តាម​ការ​វាយ​តម្លៃ​របស់​វិស័យ​កសិ​កម្ម​ខេត្ត​កាម៉ាវ លទ្ធ​ផល​ជាក់​ស្តែង​ចេញ​ពី​វាល​ស្រូវ​ពិសោធន៍​បាន​នាំ​មក​នូវ​សញ្ញា​គួរ​ឱ្យ​រីក​រាយ​យ៉ាង​ខ្លាំង​។ អា​ស្រ័យ​ការ​អនុ​វត្ត​យន្តូប​នីយ​កម្ម​ព្រម​ៗគ្នា​ ១០០% នៅ​គ្រប់​ដំ​ណាក់​កាល​ ចាប់​ពី​ការ​ធ្វើ​ដី​ ព្រោះ​ពូជ​ដោយ​ម៉ាស៊ីន​ (ព្រោះ​ជួ​រនិង​ប្រើ​ដ្រូ​ន) បូម​ទឹក​មាន​ម្ចាស់​ការ​ និង​ការ​ប្រ​មូល​ផល​ កសិ​ករ​បាន​កាត់​បន្ថយ​បរិមាណ​ស្រូវ​ពូជ​ព្រោះ​ចាប់​ពី​ ៧០–១០០ គី​ឡូ​ក្រាម​ក្នុង​មួយ​ហិក​តា​ (កាត់​បន្ថយ​ប្រ​មា​ណ​ពី​ ២០–៤០%)។ ទន្ទឹម​នឹង​ការ​កាត់​បន្ថយ​ពូជ​ បរិមាណ​ជី​អា​សូត​គី​មី​ក៏​បាន​កាត់​បន្ថយ​ជា​មធ្យម​ពី​ ១៥–២០% និង​ចំ​នួន​លើក​បាញ់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​កាត់​បន្ថយ​ពី​ ២–៤ លើក​ក្នុង​មួយ​រដូវ​។ ជា​ពិ​សេស​ វិធី​សាស្ត្រ​បូម​ទឹក​លិច​បង្ហូត​គោក​ឆ្លាស់​គ្នា​ (AWD) ក៏​បាន​អនុ​វត្ត​ប្រ​កប​ដោយ​ជោគ​ជ័យ​ពី​ ១–២ លើក​ក្នុង​មួយ​រដូវ​ បាន​ជួយ​សម្រួល​ដល់​ប្រ​ភព​ទឹក​ស្រោច​ស្រព​ និង​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ទិស​ដៅ​កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន​។ ជា​លទ្ធ​ផល​ ប្រាក់​ចំ​ណេញ​របស់​ប្រ​ជា​កសិ​ករ​ក្នុង​ទម្រង់​ទទួល​បាន​ខ្ពស់​ជាង​ពី​ ២,០ - ៤,០ លាន​ដុង​ក្នុង​មួយ​ហិក​តា​ និង​ប្រាក់​ចំ​ណូល​សរុប​ជាក់​ស្តែង​កើន​ពី​ ១៥–២០% ឡើង​ទៅ​ បើ​ធៀប​នឹង​ការ​បង្ក​បង្កើន​ផល​តាម​ទម្លាប់​ចាស់​…

ស្រូវ​គុណ​ភាព​ខ្ពស់​នៃ​គម្រោង​បា​នក​សិក​រកា​ម៉ាវផលិត​នៅ​តំ​បន់​ឆ្លាស់​វេន​បង្កង​ - ស្រូវ​។

អំ​ពី​ទិស​ដៅ​អនុ​វត្ត​គម្រោង​នា​ពេល​ខាង​មុខ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ លោក​ឡេវ៉ាំង​សឺ​ បាន​សង្កត់​ធ្ងន់​៖ ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​លើ​ផ្ទៃ​ដី​ ១ លាន​ហិក​តា​ ដែល​ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ បំ​ភាយ​ឧស្ម័ន​ទាប​ គឺ​ជា​គោល​ការណ៍​ធំ​របស់​បក្ស​និង​រដ្ឋ​ មាន​អត្ថ​ន័យ​យុទ្ធ​សាស្ត្រ​ចំ​ពោះ​ការ​អភិវឌ្ឍ​ផ្នែក​ស្រូវ​អង្ករ​។ ទិស​ដៅ​មិន​ត្រឹម​តែ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ ឬ​លើក​កម្ពស់​គុណ​ភាព​គ្រាប់​អង្ករ​នោះ​ទេ​ សំ​ខាន់​ជាង​នេះ​គឺ​ការ​បង្ក​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ផ្នត់គំ​និត​ផលិត​កសិ​កម្ម​ ទៅ​ជា​ផ្នត់គំ​និត​ធ្វើ​សេដ្ឋ​កិច្ច​កសិ​កម្ម​ ដោយ​យក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ ប្រាក់​ចំ​ណូល​របស់​ប្រ​ជា​ជន​និង​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ធ្វើ​ជា​ស្នូល​។

ដើម្បី​ពន្លឿន​ល្បឿន​អនុ​វត្ត​គម្រោង​ ខេត្ត​កាម៉ាវ បាន​ពិ​និត្យ​ និង​ជ្រើស​រើ​សប​ណ្តា​តំ​បន់​ផលិត​ដែល​គ្រប់​លក្ខ​ណៈសម្បត្តិ​ឱ្យ​ចូល​រួម​ គឺ​ជា​ភារ​កិច្ច​សំ​ខាន់​។ ទន្ទឹម​នឹង​នោះ​ ខេត្ត​កសាង​បណ្តា​ទម្រង់​ដែល​មាន​ប្រ​សិទ្ធ​ភាព​ដើម្បី​ពង្រីក​ទូ​លំ​ទូ​លាយ​ ជួយ​ឱ្យ​កសិ​ករ​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​អត្ថ​ប្រ​យោជន៍​នៃ​វិធី​សាស្ត្រ​បង្ក​បង្កើន​ផល​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ មាន​ការ​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​ និង​វិធី​សាស្ត្រ​ផលិត​ជា​បណ្តើ​រៗ។ ទន្ទឹម​នឹង​ការ​ពង្រីក​តំ​បន់​វត្ថុ​ធា​តុ​ដើម​ យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ និង​លើក​កម្ពស់​សមត្ថ​ភាព​សកម្ម​ភាព​របស់​បណ្តា​សហ​ករណ៍​ ត្រូវ​បាន​ចាត់​ទុក​ជា​ដំ​ណោះ​ស្រាយ​គន្លឹះ​។ ពេល​សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​ សហ​ករណ៍​នឹង​ពង្រីក​តួ​នា​ទី​ចាត់​ចែង​ការ​ផលិត​ ចង​សម្ព័ន្ធ​កសិ​ករ​ជា​មួយ​អា​ជីវ​កម្ម​ ណែ​នាំ​ការ​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​វិធី​សាស្ត្រ​បច្ចេក​ទេស​ កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​លើ​ការ​ផលិត​ លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​និង​ធា​នា​ច្រក​ចេញ​មាន​ស្ថិរ​ភាព​៕

យ្វី​អាញ​ - សុផន​

ចែករំលែកអត្ថបទ