រយៈពេលកន្លង ទីក្រុងកឹងធើ បានកំណត់ច្បាស់ ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនគោរពបទប្បញ្ញត្តិ (IUU) មិនត្រឹមតែជាតម្រូវការចាំបាច់ ដើម្បីដក "កាតលឿង" សម្រាប់វិស័យជលផលនាំចេញប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងនិងយូរអង្វែងដល់អ្នកនេសាទ។

ផលសមុទ្រដែលនេសាទ បាននាំចូលកំពង់ផែត្រឹងដេ មុនដឹកជញ្ជូនទៅកាន់ទីផ្សារដើម្បីចែកចាយ។
អនុវត្តន៍បានល្អតាមបទប្បញ្ញត្តិ
បច្ចុប្បន្ន ទីក្រុងកឹងធើ មានឆ្នេរសមុទ្រប្រវែងប្រមាណ ៧២ គីឡូម៉ែត្រ ដោយមានតំបន់នេសាទធំទូលាយ សម្បូរទៅដោយធនធានជលផល និងផលសមុទ្រយ៉ាងសម្បូរបែបមានតម្លៃសេដ្ឋកិច្ចខ្ពស់។ លោកស្រី ក្វាច់ធីថាញប៊ិញ អនុប្រធានមន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ មានប្រសាសន៍៖ "ដោយមានការចូលរួមយ៉ាងសកម្ម និងម៉ឺងម៉ាត់របស់ទូទាំងប្រព័ន្ធនយោបាយ; ព្រមទាំងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមន្ទីរកសិកម្មនិងបរិស្ថាន ជាមួយមន្ទីរ ផ្នែកមានសមត្ថកិច្ច ភូមិភាគនានាតំបន់ជាប់ឆ្នេរសមុទ្រ ទើបការងារប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ទទួលបានលទ្ធផលវិជ្ជមាន។ ចាប់តាំងពីឆ្នាំ ២០២៤ មកដល់បច្ចុប្បន្ន ទីក្រុងកឹងធើ មិនមាននាវានេសាទបំពានចូលដែនសមុទ្របរទេសឡើយ។ លទ្ធផលនេះ ក៏ដោយសារការឃោសនា ផ្សព្វផ្សាយអំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ដែលបានអនុវត្តជាប្រចាំ ធ្វើឱ្យសហគមន៍អ្នកនេសាទយល់ដឹងយ៉ាងច្បាស់អំពីច្បាប់ បទប្បញ្ញត្តិអំពីព្រំដែនសមុទ្រនិងកោះ អំពីការទាញយកផលសមុទ្រស្របច្បាប់។ ពិសេស វិស័យជលផលរបស់ទីក្រុងបានសហការជាមួយអង្គភាពមានសមត្ថកិច្ច បង្កើនការល្បាត ត្រួតពិនិត្យ រកឃើញនិងចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះបទល្មើសដែលពាក់ព័ន្ធនឹងការនេសាទ IUU…"។
យោងតាមមន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ បច្ចុប្បន្ន កិច្ចសហការរវាងកងកម្លាំងសមត្ថកិច្ចនិងខេត្ត ក្រុងនានាដែលមានសមុទ្រ ក៏បានភូមិភាគបង្កើនការអនុវត្ត សំដៅរឹតបន្តឹងការគ្រប់គ្រងក្រុមនាវានេសាទ ធ្វើបច្ចុប្បន្នភាពជាប្រចាំនូវទិន្នន័យនាវានេសាទលើមូលដ្ឋានន្នន័យជាតិស្តីពីវិស័យជលផល ធានាឱ្យមានភាពស៊ីសង្វាក់គ្នានិងមានភាពត្រឹមត្រូវ។ បច្ចុប្បន្ន ទូទាំងទីក្រុងមាននាវានេសាទសរុប ៧៨៤ គ្រឿង ក្នុងនោះ មាននាវាប្រវែងចាប់ពី ១៥ ម៉ែត្រឡើងទៅ ៣៤០ គ្រឿង នាវាបម្រើសេវាកម្មភស្តុភារសម្រាប់ការនេសាទធនធានជលផល ៦០ គ្រឿង ក្រៅពីនោះ គឺនាវាមានប្រវែងក្រោម ១៥ ម៉ែត្រ។ តាមនោះ នាវានេសាទគ្រប់លក្ខណៈសម្រាប់ធ្វើនេសាទ ១០០% បានផ្តល់លិខិតអនុញាតិទាញយកផលសមុទ្រស្របច្បាប់។
ចំពោះនាវានេសាទដែលស្ថិតក្នុងករណីចាប់បង្ខំ ទីក្រុងបានបញ្ចប់ការដំឡើងឧបករណ៍តាមដានដំណើរការរួចរាល់; ទន្ទឹមនឹងនោះ អង្គភាពពាក់ព័ន្ធបានពង្រឹងការប្រចាំការតាមដានដំណើរការរបស់នាវានេសាទ ២៤/២៤ម៉ោង ប្រើប្រាស់ប្រព័ន្ធព្រមានដោយស្វ័យប្រវត្តិ ដើម្បីរកឃើញនិងជូនដំណឹងទាន់ពេលវេលា ចំពោះករណីនាវានេសាទបាត់សញ្ញាតភ្ជាប់ ឬធ្វើនេសាទនៅជិតខ្សែបន្ទាត់ព្រំប្រទល់សមុទ្រ។ អាស្រ័យហេតុនោះ ចាប់តាំងពីឆ្នាំ ២០២៤ រហូតមកដល់បច្ចុប្បន្ន ភូមិភាគមិនបានកត់សម្គាល់ករណីដែលនាវានេសាទបំពានចូលដែនសមុទ្របរទេសឡើយ។
ទោះជាយ៉ាងណាក៏ដោយ តាមការត្រួតពិនិត្យឡើងវិញ ទីក្រុងនៅតែមាននាវានេសាទ ១២២ គ្រឿង ដែលមិនទាន់គ្រប់លក្ខខណ្ឌសម្រាប់ធ្វើនេសាទ។ ក្នុងនោះ មាននាវានេសាទ ៨៤ គ្រឿង អស់សុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាំងពីដើមឆ្នាំ ២០២៦; នាវានេសាទ ៣៨ គ្រឿង អស់សុពលភាពជាច្រើនឆ្នាំ ដោយចតនៅកំពង់ផែរយៈពេលវែង និងមិនចូលរួមធ្វើនេសាទឡើយ។ នាវានេសាទទាំងនេះ បានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ហើយចតនៅទីតាំងដែលបានកំណត់។
បង្កើនការគ្រប់គ្រង
យោងតាមមន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ រហូតមកដល់ពេលនេះ ទីក្រុងនៅមានភារកិច្ចមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ដែលមិនទាន់សម្រេចតាមតម្រូវការ។ ជាក់ស្តែង ការអនុវត្តការងារគ្រប់គ្រង ការត្រួតពិនិត្យ និងការតាមដានជាប្រចាំការធ្វើសកម្មភាពរបស់ឧបករណ៍តាមដានដំណើរការនាវា បានបង្ហាញថា នៅតែមាននាវានេសាទមួយចំនួនដែលបាត់សញ្ញាតភ្ជាប់នៅពេលកំពុងនេសាទនៅសមុទ្រ; កិច្ចការបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសសម្រាប់នាវានេសាទនៅភូមិភាគនៅជួបការលំបាក ដោយសារម្ចាស់នាវាមួយចំនួនបានទុកនាវាចោលនៅកំពង់ផែ ហើយទៅប្រកបរបរនៅភូមិភាគផ្សេង មិនអាចទាក់ទងនឹងម្ចាស់នាវាបាន; លើសពីនេះ នាវាមួយដែលចតចោលច្រើនឆ្នាំ មិនចេញធ្វើនេសាទ ដូច្នេះ មិនគ្រប់លក្ខខណ្ឌសម្រាប់បន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេស។ មូលហេតុចម្បង គឺមកអំពីឧបករណ៍តាមដានដំណើរការរបស់នាវាមួយចំនួនដែលបានដំឡើងមុនថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៤ មិនទាន់ឆ្លើយតបតាមលក្ខខណ្ឌដែលបានកំណត់ ករណីនាវាបាត់សញ្ញាតភ្ជាប់បណ្តាលមកពីបញ្ហាបច្ចេកទេសនៃផ្កាយរណប ឬនាវាចូលទៅក្នុងតំបន់ដែលមានសញ្ញាផ្កាយរណបខ្សោយរបស់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ ហើយក្រុមហ៊ុនផ្តល់សេវាមួយចំនួនមិនទាន់ធ្វើសមកាលកម្មទិន្នន័យបានទាន់ពេលវេលា ទៅកាន់ប្រព័ន្ធមជ្ឈមណ្ឌលត្រួតពិនិត្យ។
នាពេលខាងមុខ មន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ នឹងចង្អុលការដល់សាខានាយកដ្ឋានជលផល និងអធិការកិច្ចជលផល សហការជាមួយរដ្ឋអំណាចភូមិភាគ ធ្វើការពិនិត្យឡើងវិញចំពោះនាវានេសាទដែលផុតសុពលភាពលិខិតសន្យាអំពីសុវត្ថិភាពចំណីអាហារ ព្រមទាំងធ្វើលិខិតសន្យាថ្មីស្របតាមបទប្បញ្ញត្តិ និងបន្តអនុវត្តការបែងចែកសិទ្ធិគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ចំពោះមូលដ្ឋានផលិតខ្នាតតូចទៅឱ្យភូមិភាគគ្រប់គ្រង។ ចំពោះនាវានេសាទដែលមានហានិភ័យខ្ពស់ក្នុងការប្រព្រឹត្តបទល្មើស IUU នាវានេសាទដែលបានលុបចេញពីបញ្ជីឈ្មោះ និងនាវានេសាទដែលមិនគ្រប់លក្ខខណ្ឌសម្រាប់ធ្វើសកម្មភាព ត្រូវបានមន្ទីរកសិកម្មនិងបរិស្ថាន រៀបចំបញ្ជីឈ្មោះសម្រាប់គ្រប់គ្រងនិងធ្វើការតាមដានយ៉ាងតឹងរ៉ឹងចំពោះនាវានេសាទមិនគ្រប់លក្ខខណ្ឌធ្វើនេសាទ។ ធ្វើបច្ចុប្បន្នភាពគ្រប់គ្រាន់នូវបញ្ជីឈ្មោះនាវានេសាទដែលបានលុបការចុះបញ្ជី និងនាវានេសាទដែលមានហានិភ័យខ្ពស់ក្នុងការប្រព្រឹត្តបទល្មើសនេសាទ IUU លើប្រព័ន្ធតាមដានដំណើរនាវា (VMS)។ បច្ចុប្បន្ន នាវាទាំងនេះត្រូវបានភូមិភាគគ្រប់គ្រងនិងតាមដានយ៉ាងម៉ឺងម៉ាត់ ដោយត្រួតពិនិត្យជារៀងរាល់សប្តាហ៍ មានព័ត៌មានគ្រប់សព្វអំពីទីតាំងចត និងរូបភាពបញ្ជាក់ការចតនាវា ដើម្បីធានាថា នាវានេសាទ ១០០% ដែលមិនគ្រប់លក្ខខណ្ឌ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមធ្វើសកម្មភាពទាញយកផលជាដាច់ខាត។
លោកស្រីក្វាច់ធីថាញប៊ិញ បានឱ្យដឹង បច្ចុប្បន្ន ទីក្រុងកឹងធើកំពុងស្នើនាយកដ្ឋានជលផលនិងអធិការកិច្ចជលផលនៃក្រសួងកសិកម្មនិងបរិស្ថាន ជួយដល់ភូមិភាគដោយស្នើឱ្យអង្គភាពដែលផ្គត់ផ្គង់ឧបករណ៍រៀបចំផែនការជាក់លាក់ សម្រាប់ការផ្លាស់ឧបករណ៍ ឬកែលម្អធ្វើបច្ចុប្បន្នភាព និងបំពេញបន្ថែមលក្ខណៈបច្ចេកទេសស្របតាមបទប្បញ្ញត្តិ ដើម្បីធានាថាការផ្លាស់និងការកែលម្អឧបករណ៍ ត្រូវបានអនុវត្តតាមផែនការដែលបានកំណត់ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦; ទន្ទឹមនឹងនោះ ស្នើដល់ស្ថាប័នមានសមត្ថកិច្ចនៅភូមិភាគ ផ្សព្វផ្សាយអនុវត្តប្រើប្រាស់កម្មវិធីស្វែងរកប្រភពផលនេសាទ និងកំណត់ហេតុអេឡិចត្រូនិកសម្រាប់ការនេសាទ (eLogbook) ដោយឯកភាពប្រើប្រាស់រួមទូទាំងប្រទេស ព្រមទាំងណែនាំអំពីដំណាក់ការវិនិច្ឆ័យចំពោះករណីនាវានេសាទបាត់សញ្ញាតភ្ជាប់ និងការតាមដានដំណើរការនាវាក្នុងអំឡុងពេលធ្វើនេសាទ៕
ហាវ៉ាំង - ពេជ្រសឿន
| ចែករំលែកអត្ថបទ |
|
នាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ