28/07/2026 - 08:45

រីក​សាយ​ភាយ​កម្ម​វិធី​ ទម្រង់​នា​រី​រៀន​សូ​ត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ 

ប៉ុន្មាន​ឆ្នាំ​កន្លង​ ការ​រៀន​សូ​ត្រ​និង​ធ្វើ​តាម​ឧត្ដម​គតិ​ សីល​ធម៌​ ឥរិយាបថ​ហូជី​មិញ​ តែង​បាន​សមា​គម​នា​រី​ទី​ក្រុង​កឹង​ធើគ្រប់​ថ្នាក់​ អនុ​វត្ត​ជាក់​ស្ដែង​តាម​រយៈ​ទម្រង់​និង​របៀប​ធ្វើ​ច្នៃ​ប្រ​តិដ្ឋ​ជា​ច្រើន​ ស្រប​តាម​ស្ថាន​ភាព​នៅ​មូល​ដ្ឋាន​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​ស្មារតី​ទទួល​ខុស​ត្រូវ​ រួម​ចំ​ណែក​កម្លាំង​កាយ​ចិត្ត​និង​តម្លៃ​ដ៏​ល្អ​ប្រ​ពៃ​ក្នុង​ជីវ​ភាព​សង្គម​។

សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​សុក​ត្រាំង​ បង្ហាញ​មុខ​ផ្ទះ​បាយ​សូន្យ​ដុង​។

ដើម្បី​ឱ្យ​ការ​រៀន​សូ​ត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ ឱ្យ​ក្លាយ​ជា​ផ្នត់គំ​និត​និង​របៀប​ធ្វើ​ រយៈ​ពេល​កន្លង​ សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​សុក​ត្រាំង​ បាន​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​ អប់​រំ​កម្មា​ភិបាល​ សមាជិកា​ និង​នា​រី​រៀន​សូ​ត្រ​ ធ្វើ​តាម​គំ​រូ​អ៊ំ​ ដោយ​ភ្ជាប់​ជា​មួយ​ការ​ហ្វឹក​ហាត់​ ខិត​ខំ​កសាង​រូប​ភាព​នា​រី​ “ទាន់​សម័យ​ រវាស​រវៃ​ ច្នៃ​ប្រ​តិដ្ឋ​” តាម​រយៈ​កម្ម​វិធី​ និង​ទម្រង់​ជាក់​ស្តែង​ច្បាស់​លាស់​។ លោក​ស្រី​ ដាំង​ង៉ុក ទី​ម ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​សុក​ត្រាំង​ បាន​ឱ្យ​ដឹង​ថា​ ដើម្បី​ពង្រីក​ការ​រៀន​សូ​ត្រ​ និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ សមា​គម​បាន​ចាត់​តាំង​សកម្ម​ភាព​ជា​ច្រើន​ភ្ជាប់​ជា​មួយ​ចលនា​ប្រឡង​ ប្រ​ណាំង​ និង​ភារ​កិច្ច​របស់​សមា​គម​ ដូច​ជា​៖ ចលនា​នា​រី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ នា​រី​រួម​ដៃ​គ្នា​កសាង​សហ​គម​ន៍ឌីជី​ថល​ និង​ផ្ទះ​បាយ​សូន្យ​ដុង​ជា​ដើម​។ ពិ​សេស​ សមា​គម​បាន​សហ​ការ​ចាត់​តាំង​ទិវា​បុណ្យ​ “ពណ៌​សម្បុរ​យុវ​វ័យ​” ប្រ​គល់​អា​ហា​រូប​ករណ៍​ចំ​នួន​ ៨០ ចំ​ណែក​ដល់​ប្អូន​ៗសិស្សា​នុសិស្ស​ មាន​ជីវ​ភា​ពលំ​បាក​តាម​រយៈ​ល្វែង​ទំនិញ​ “ទំ​ព័រ​សៀវ​ភៅ​នៃ​ក្ដី​ស្រ​ឡាញ់​-ជំ​រុញ​ដំ​ណើរ​ ប្អូន​ទៅ​កាន់​សា​លា​”។ ទន្ទឹម​នឹង​នោះ​ ចលនា​កសាង​ផ្ទះ​មេត្តា​ធម៌​បាន​ ០១ ខ្នង​ ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ចំ​នួន​ ៤ ព្រម​ទាំង​ជូន​អំ​ណោយ​រាប់​រយ​ចំ​ណែក​ដល់​សមាជិកា​ ដែល​មាន​ជីវ​ភា​ពលំ​បាក​ និង​មាន​ជំងឺ​ធ្ងន់​ដោយ​ទឹក​ប្រាក់​សរុប​ជាង​ ៣០០ លាន​ដុង​។ ផ្ដើម​ពី​ទម្រង់​ជាក់​ស្តែង​ទាំង​នេះ​ បាន​បង្ក​ទំ​នុកចិត្ត​ ផ្លាស់​ប្តូរ​ការ​យល់​ដឹង​ និង​សកម្ម​ភាព​របស់​សមាជិកា​ រួម​ចំ​ណែក​អនុ​វត្ត​ល្អ​នូវ​ភារ​កិច្ច​សេដ្ឋ​កិច្ច​ នយោ​បាយ​នៅ​ភូមិ​ភាគ​។

នៅ​ឃុំ​វិញ​ទ្វឹង​ដុង​ ការ​រៀន​សូ​ត្រ​ធ្វើ​តាម​គំ​រូ​អ៊ំ​ ក៏​បាន​សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​ធ្វើ​ឱ្យ​ជាក់​ស្ដែង​ តាម​រយៈ​ទម្រង់​ឆ្ពោះ​ទៅ​សហ​គម​ន៍។ ក្នុង​ឆ្នាំ​នេះ​ សមា​គម​បាន​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ អនុ​វត្ត​ចលនា​ “កសាង​គ្រួ​សារ​ ៥គ្មាន​ ៣ស្អាត​ ៣សុខ​សាន្ត​” ចលនា​ “សន្សំ​សំ​ចៃ​ចិញ្ចឹម​ជ្រូក​ដី​” ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ ចលនា​បាន​បង​ប្អូន​នា​រី​ចំ​នួន​ ១.៥០០ នាក់​ចូល​រួម​។ ទន្ទឹម​នឹង​នោះ​ រក្សា​កម្ម​វិធី​ “ម្ដាយ​គាំ​ពារ​” ឧបត្ថម្ភ​កុមារ​កំ​ព្រា​ចំ​នួន​ ១៣ នាក់​ ដោយ​ទឹក​ប្រាក់​ ១៥ លាន​ដុង​ ព្រម​ទាំង​ភ្ជាប់​ទំ​នាក់​ទំនង​ជា​មួយ​សប្បុរស​ជន​ ដើម្បី​ប្រ​គល់​ផ្ទះ​មេត្តា​ធម៌​ ០៣ ខ្នង​ ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​ ២៨ ចំ​ណែក​ និង​អំ​ណោយ​ចំ​នួន​ ៣០០ ចំ​ណែក​ ដល់​គ្រួ​សារ​មាន​ជីវ​ភា​ពលំ​បាក​ ដោយ​ទឹក​ប្រាក់​សរុប​ជាង​ ២០០ លាន​ដុង​។ លោក​ស្រី​ ត្រឹង​ង្វៀង​ធូហាយ​ ប្រ​ធាន​សមា​គម​នា​រី​ឃុំ​វិញ​ទ្វឹង​ដុង​ បាន​ឱ្យ​ដឹង​៖ “រយ​:ពេល​កន្លង​ សមា​គម​តែង​ច្បាម​ភូមិ​ឋាន​ ក្ដាប់​រាល់​តម្រូវ​ការ​របស់​សមា​ជិកា ដើម្បី​ជ្រើស​រើស​សកម្ម​ភាព​សម​ស្រប​ ឆ្ពោះ​ទៅ​រក​ការ​ដោះ​ស្រាយ​នូវ​បញ្ហា​ជាក់​ស្តែង​ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​និង​ពង្រីក​ផ្នត់រស់​នៅ​ ថ្លៃ​ថ្នូរ​ ព្រម​ទាំង​សកម្ម​ភាព​មាន​អត្ថ​ន័យ​របស់​នា​រី​វៀត​ណាម​”។

ការ​រៀន​សូ​ត្រ​និង​ធ្វើ​តាម​ឧត្ដម​គតិ​ សីល​ធម៌​ ឥរិយាបថ​ហូជី​មិញ​ បាន​បង្ក​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​ក្នុង​ការ​យល់​ដឹង​ និង​សកម្ម​ភាព​របស់​កម្មា​ភិបាល​ បក្ខ​ជន​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​អនុ​វត្ត​ភារ​កិច្ច​ ព្រម​ទាំង​ពង្រឹង​ជំនឿ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​។ តាម​រយៈ​នោះ​ បន្ត​ពង្រីក​តម្លៃ​ដ៏​ល្អ​ប្រ​ពៃ​ រួម​ចំ​ណែក​កសាង​ភូមិ​ភាគ​ឱ្យ​កាន់​តែ​មាន​ភាព​ស៊ី​វិល័យ​ និង​អភិវឌ្ឍ​ន៍៕

                          ថាញ​វ៉ាង​ - ថា​ច់ធី​

ចែករំលែកអត្ថបទ