21/07/2026 - 21:31

ឃុំ​កូវ​កែ​ ចលនា​ប្រ​ភព​ធន​ធា​នក​សាង​ជន​បទ​ថ្មី​ 

ពង្រីក​ស្មារតី​សាម​គ្គី​ ឯក​ភាព​ក្នុង​ប្រ​ជា​ជន ឃុំ​កូវ​កែ ខេត្ត​វិញ​ឡុង បាន​ខិត​ខំ​ចលនា​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម គួប​ផ្សំ​ជា​មួយ​ប្រ​ភព​ទុន​របស់​រដ្ឋ ដើម្បី​អនុ​វត្ត​នូវ​លក្ខ​ឋាន​ក​សាង​ជន​បទ​ថ្មី។ ភូមិ​ភាគ​មិន​ត្រឹម​តែ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តោត​សំ​ខាន់​លើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច កាត់​បន្ថយ​ភាព​ក្រី​ក្រ លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន ក្នុង​នោះ​ផ្តោះ​សំ​ខាន់​លើ​ជន​រួម​ជាតិ​ខ្មែរ។

រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​អង្គ​ការ​មហា​ជន​ ចុះ​ពិ​និត្យ​ការ​ដំ​ឡើង​អំ​ពូល​ភ្លើង​
ថាមពលព្រះអាទិត្យ។

រួម​ជា​មួយ​នឹង​ការវិ​និយោគ​លើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ឃុំ​ក៏​បាន​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​និង​ចលនា​ប្រ​ជា​ជន អង្គ​ការ​និង​សប្បុរស​ជន​រួម​ចំ​ណែក​កសាង​សំ​ណង់​សុខុមាល​ភាព​សង្គម។ ទន្ទឹម​នឹង​នោះ ភូមិ​ភាគ​ក៏​ផ្តោត​លើ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ការ​ផលិត បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ ផ្ទេរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា ជួយ​បង្ក​ការ​ងារ​ធ្វើ​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។ រហូត​មក​ដល់​ពេល​នេះ ឃុំ​បាន​បង្ក​ការ​ងារ​ធ្វើ​ជូន​ពល​ករ ១.២២២ នាក់ ក្នុង​នោះ​មាន​ពល​ករ ៣២ នាក់​កំ​ពុង​ធ្វើ​ការ​នៅ​បរ​ទេស​តាម​កិច្ច​សន្យា​ការ​ងារ។

លោក​ហ្វិញ​មិញ​ត្វឹង ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​សម​លើង ឱ្យ​ដឹង៖ “បច្ចុប្បន្ន ភូមិ​សម​លើង​មាន ៣៩៩ គ្រួ​សារ​ដោយ​មាន​ចំ​នួន​ប្រ​ជា​ជន​ជាង ១.៦០០​នាក់ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង ៩៤%។ រាល់​ពេល​ដែល​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សំ​ណង់​សា​ធា​រណៈ​មា​មីង​តែង​ចូល​រួម​គាំ​ទ្រ  ហើយ​គ្រួ​សារ​ជា​ច្រើន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​និង​កាប់​ដើម​ឈើ​ដែល​ប៉ះ​ពាល់ ដើម្បី​សំ​ណង់​បាន​អនុ​វត្ត​ស្រប​តាម​ល្បឿន​ដំ​ណើរ​ការ។ អា​ស្រ័យ​ដោយ​ការ​ឯក​ភាព​និង​ការ​ចូល​រួម​នោះ ទើប​សំ​ណង់​ស្ពាន ផ្លូវ​ជា​ច្រើន​ត្រូវ​បា​នក​សាង​រួច​រាល់ រួម​ចំ​ណែក​ត​ភ្ជាប់​ផ្លូវ​ចរា​ចរណ៍ និង​បង្ក​លក្ខ​ណ​:ងាយ​ស្រួល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ។

អ្នក​ស្រី ថាច់​ធី​ស៊ុម​វណ្ណា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​កូវ​កែ មាន​ប្រ​សាសន៍៖ “ការ​លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ជន​បទ​ថ្មី បាន​រួម​ចំ​ណែក​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម រក្សា​ខ្ជាប់​ការ​ការ​ពារ​ជាតិ សន្តិ​សុខ និង​លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន។ ក្នុង​ដំ​ណើរ​កា​រក​សាង​ជន​បទ​ថ្មី ជន​រួម​ជាតិ​ខ្មែរ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​បរិច្ចាគ​ដី​និង​កម្លាំង​ពល​កម្ម​កសាង​ស្ពាន​និង​ផ្លូវ​គមនា​គមន៍។ នៅ​ភូមិ​សម​លើង ប្រ​ជា​ជន​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​សម្រាប់​កសាង​ស្ពាន​ឆ្លង​កាត់​ប្រ​ឡាយ​កម្រិត II រួម​ចំ​ណែក​ជួយ​សម្រួល​ការ​ធ្វើ​ដំ​ណើរ​និង​ការ​ដឹក​ជញ្ជូន​ទំ​និញ។ ចំ​ណែក​នៅ​ភូមិ​អូរ​ទទឹង B ប្រ​ជា​ជន​បាន​រួម​វិភាគ​ទាន​ប្រ​មាណ ១៤០​លាន​ដុង ដើម្បី​ដំ​ឡើង​បង្គោល​ភ្លើង​ថាម​ពល​ព្រះ​អា​ទិត្យ ៧០ ដើម​ រួម​ចំ​ណែក​ធា​នា​សុវត្ថិ​ភាព​ចរា​ចរណ៍ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ និង​បង្កើន​សោ​ភណ​ភាព​ជន​បទ”។

តាម​រយៈ​ប្រ​ភព​ទុនក​សាង​ជន​បទ​ថ្មី​ ឃុំ​កូវ​កែ​បាន​វិនិយោ​គក​សាង​ផ្លូវ​ជន​បទ​ថ្មី​នៅ​ភូមិ​សម​លើង​កាន់​តែ​ស្រស់​ស្អាត​។​

រហូត​មក​ដល់​បច្ចុប្បន្ន ឃុំ​កូវ​កែ មាន​ផលិត​ផល OCOP ១៨ មុខ សម្រេច​បទ​ដ្ឋាន​ផ្កាយ ៣ ដែល​នៅ​មាន​សុពល​ភាព។ អត្រា​គ្រួ​សារ​ដែល​សម្រេច​កិត្តិ​នាម​គ្រួ​សារ​វប្ប​ធម៌ ៩៩,១១%។ ភូមិ​ទាំង​១៩/​១៩ របស់​ឃុំ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី ក្នុង​នោះ​មាន​ភូមិ​ចំ​នួន​៥ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​គំ​រូ។

ក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​២០២៦ ឃុំ​កូវ​កែ នឹង​បន្ត​ផ្តោត​លើ​ការ​អភិវឌ្ឍ​កសិ​កម្ម​តាម​ទិស​ដៅ​ទំ​នើប ពង្រីក​ទម្រង់​ផលិត​ដែល​មាន​ប្រ​សិទ្ធ​ភាព លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ជន​បទ​ថ្មី និង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​គ្មាន​នៅ​គ្រួ​សារ​ក្រី​ក្រ លើក​លែង​តែ​ករ​ណី​ដែល​ស្ថិត​ក្នុង​គោ​លន​យោ​បាយ​គាំ​ពារ​សង្គម។ ដោយ​ការ​ចូល​រួម​នៃ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ និង​ការ​ឯក​ភាព​របស់​ប្រ​ជា​ជន ជា​ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ ឃុំ​កូវ​កែ កំ​ពុង​តែ​កសាង​ទិដ្ឋ​ភាព​តំ​បន់​ជន​បទ​កាន់​តែ​ស្រស់​ស្អាត ទំ​នើប បង្ក​ជា​មូល​ដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​នា​ពេល​ខាង​មុខ៕

ម៉ាល័យ​ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ