21/07/2026 - 08:58

ឃុំ​វិញ​ហាយ​ អនុ​វត្ត​កម្ម​វិធី​គោល​ន​យោ​បាយ​មាន​ប្រ​សិទ្ធ​ភាព​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ដោយ​មា​នល​ក្ខណៈ​ពិ​សេស​ដោយ​ឡែក​ជា​ភូមិ​ភាគ​នៅ​ជាប់​មាត់​សមុទ្រ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ ៧២% ឃុំ​វិញ​ហាយ​បាន​ផ្តុំ​កម្លាំង​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​កម្ម​វិធី គោល​ន​យោ​បាយ​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន បង្ក​កម្លាំង​ជំ​រុញ​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​ដោយ​ចីរ​ភាព​នៅ​ភូមិ​ភាគ។

មា​មីង​នៅ​ភូមិ​ដំ​បូក កំ​ពុង​ថែ​ដំ​ណាំ​ខ្ទឹម​ក្រ​ហម។

អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ ឃុំ​វិញ​ហាយ​បាន​ប្រ​មូល​ផ្តុំ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ អនុ​វត្ត​ព្រមៗ គ្នា​នូវ​គម្រោង​អនុ​គម្រោង សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ជាក់​ស្តែង​របស់​ភូមិ​ភាគ។ តាម​រយៈ​នោះ សំ​ណង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់ៗ​ជា​ច្រើន​បាន​វិនិ​យោគ ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​កែ​លម្អ​ជា​លំ​ដាប់ រួម​ចំ​ណែក​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព និង​កសាង​ផែន​មហា​សាម​គ្គី​ជន​ជាតិ។ សម​មិត្ត គីម​ថាញ់​ទ្រុក ប្រ​ធាន​ការិយា​ល័យ​វប្ប​ធម៌ - សង្គម​ឃុំ​វិញ​ហាយ ឱ្យ​ដឹង៖ “ឃុំ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ហ្មត់​ចត់​ម៉ឺង​ម៉ាត់​នូវ​វិធាន​ការ​ពន្លឿន​ការ​ផ្តល់​ផ្ទេរ​ទុន​វិនិ​យោគ​របស់​រដ្ឋ​ឆ្នាំ ២០២៥ នៅ​លើ​ភូមិ​ឋាន​ឃុំ ដូច​ជា​អនុ​វត្ត​គម្រោង​វិនិ​យោគ​របស់​រដ្ឋ​ចំ​នួន ៥ គម្រោង មាន​ប្រ​ភព​ទុន​បាន​ផ្តល់​ផ្ទេរ​សរុប​ចំ​នួន ៤,៥៨០ ពាន់​លាន​ដុង មក​ដល់​ពេល​នេះ​រំ​សាយ​ទុន​បាន ៤,១២៧ ពាន់​លាន​ដុង។ បន្ត​សហ​ការ​ជា​មួយ​នឹង​ការិយា​ល័យ​ជំ​នាញ ចង្អុល​ការ​ដល់​គណៈ​ប្រ​ជា​ជន​ភូមិ​នា​នា ត្រួត​ពិ​និត្យ និង​ស្នើ​ជួស​ជុល​លូ​បង្ហូរ​ទឹក​មួយ​ចំ​នួន និង​ជីក​ស្តា​រប្រ​ឡាយ​ធា​រា​សាស្ត្រ ដើម្បី​បម្រើ​តម្រូវ​ការ​ផលិត​របស់​ប្រ​ជា​ជន”។

ទន្ទឹម​នឹង​នោះ ឃុំ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ បង្កើន​កម្រិត​ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​ជន​បទ អគ្គិ​សនី ទឹក​ស្អាត​ប្រើ​ប្រាស់ សា​លា​រៀន និង​សំ​ណង់​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​នៅ​តាម​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។ ផ្តើម​ពី​នោះ អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​សង់​ផ្ទះ ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត បណ្តុះ​បណ្តាល​របរ ដោះ​ស្រាយ​ការ​ងារ​ធ្វើ បង្ក​លក្ខណៈ​ដើម្បី​ប្រ​ជា​ជន​អភិ​វឌ្ឍ​ការ​ផលិត បង្កើន​ប្រាក់​ចំ​ណូល។ គ្រួ​សារ​អ្នក​មីង​ង៉ោ​ធី​ថូន នៅ​ភូមិ​ដំ​បូក ឃុំ​វិញ​ហាយ ឱ្យ​ដឹង៖ “ពី​មុន​ផ្ទះ​ខ្ញុំ​មាន​ភាព​ទ្រុឌ​ទ្រោម​ខ្លាំង​ណាស់ ពេល​មាន​ភ្លៀង​ខ្យល់​ម្តងៗ តែង​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​ជ្រក​បណ្ដោះ​អា​សន្ន​ ដោយ​សារ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​តាម​កម្ម​វិធី​ទិស​ដៅ​ជាតិ មាន​តម្លៃ ៦០ លាន​ដុង​ ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​បក្ស​និង​រដ្ឋ​យ៉ាង​ក្រៃ​លែង ហើយ​ខ្ញុំ​នឹង​ខិត​ខំ​បង្ក​បង្កើន​ផល​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព”។

លើ​វិស័យ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ឃុំ​បាន​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ ណែ​នាំ​ប្រ​ជា​ជន​អនុ​វត្ត​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា​ក្នុង​ការ​ផលិត​កសិ​កម្ម វា​រី​វប្ប​កម្ម ពង្រីក​ឧត្តម​ភាព​របស់​ភូមិ​ភាគ ទន្ទឹម​នឹង​នោះ លើក​ទឹក​ចិត្ត​មា​មីង​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ប្រែ​ប្រួល​អា​កាស​ធាតុ។ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន បាន​មោះ​មុត​វិនិ​យោគ​អភិ​វឌ្ឍ​ផលិត ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​ជា​បណ្តើរៗ។ ទន្ទឹម​នឹង​នោះ នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​គុណ​ភាព​អប់​រំ ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។ គោលន​យោ​បាយ​សុខុ​មាល​ភាព​សង្គម​បាន​អនុ​វត្ត គ្រប់​គ្រាន់ ទាន់​ពេល​វេលា; ការ​គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​គោល​នយោ​បាយ និង​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​បាន​អនុ​វត្ត​ជា​ប្រ​ចាំ។

នៅ​ពេល​ខាង​មុខ ឃុំ​វិញ​ហាយ​នឹង​បន្ត​ពង្រីក​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ធន​ធាន​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ ផ្តុំ​កម្លាំង​អនុ​វត្ត​វិធាន​ការ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព អភិ​វឌ្ឍ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស កសាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ព្រមៗ​គ្នា រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ជន​ជាតិ​ភាគ​តិច បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​រឹង​មាំ​ដើម្បី​ភូមិ​ភាគ​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព៕

                                      ដា​លីន - វិមាន​

ចែករំលែកអត្ថបទ