មីហឿងជាឃុំមានជនរួមជាតិខ្មែររស់នៅកុះកររបស់ទីក្រុងកឹងធើ រយៈពេលកន្លងឃុំបានអនុវត្តនូវដំណោះស្រាយឧបត្ថម្ភជាក់ស្តែងជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគិតគូរអំពីសុខុមាលភាពសង្គម ជាសន្សឹមៗលើកស្ទួយជីវភាពជូនប្រជាជន និងទិដ្ឋភាពជនបទមានការរីកចម្រើនឥតឈប់ឈរ។
.jpg)
ស្ពានជនបទជាច្រើនកំពុងដំណើរការសាងសង់។
ក្រោយពីអនុវត្តគោលការណ៍រៀបចំ អង្គភាពរដ្ឋបាលឡើងវិញ ឃុំមីហឿង បានបង្កើតឡើងដោយការរួមបញ្ចូលនៃឃុំទាំងបីគឺ ឃុំមីហឿង ឃុំធ្វឹងហ៊ឹង និងឃុំភូម៉ី។ ដោយមានចំនួនប្រជាជនសរុបជាង ៥០.០០០នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូប អត្រាជាង ៥៦%។ អនុវត្តតាមដំបូន្មានអ៊ំហូ អំពីការគិតគូរដល់ជីវភាពប្រជាជន ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចរណសិរ្សមាតុភូមិ និងបណ្តាអង្គការនយោបាយ-សង្គមឃុំមីហឿង តែងយកចិត្តទុកដាក់ផ្សព្វផ្សាយព្រមៗគ្នានូវគោលការណ៍ គោលនយោបាយជាច្រើនសម្រាប់តំបន់ជនជាតិភាគតិច។ អាស្រ័យហេតុនោះ ជីវភាពស្មារតីរបស់មាមីងសន្សឹមៗបានកែលម្អ ហេដ្ឋារចនាសម្ព័ន្ធជនបទក៏រឹងមាំជាបណ្តើរៗ។ លោកស៊ើងសារ៉ាញ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំមីហឿង ឱ្យដឹង៖ “ផ្តើមពីការធ្វើឱ្យជាក់ស្តែងនូវគោលការណ៍របស់បក្ស រដ្ឋអំពីការគិតគូរដល់ជីវភាពប្រជាជន ដោយមានភាគកម្រិត ភារកិច្ចជាក់ស្តែងនៅក្នុងសេចក្តីសម្រេចចិត្តនិងកម្មវិធីសកម្មភាព។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពរបស់រណសិរ្ស អង្គការមហាជននយោបាយលើភូមិឋាន ក្នុងនោះលេចធ្លោជាងគេគឺសកម្មភាពគិតគូរដល់អ្នកក្រ។ ចាប់ពីដើមឆ្នាំមកដល់ពេលនេះ រណសិរ្សអង្គការមហាជនឃុំ បានចលនាសង់ផ្ទះចំនួន ៧៧ ខ្នង និងជូនអំណោយជិត ៣.០០០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារដែលមានជីវភាពខ្វះខាតលើភូមិឋាន សរុបថវិកាជាង ៤ ពាន់លានដុង។ ទន្ទឹមនឹងនោះ ចលនាសប្បុរសជនកសាងស្ពានជនបទបានចំនួន៣ ថវិកាសរុប១,៤ ពាន់លានដុង បច្ចុប្បន្ន ស្ពានចំនួន ៥ ទៀតនៅតាមភូមិនីមួយៗលើភូមិឋានឃុំមីហឿង ក៏កំពុងដំណើរការកសាង”។
ជាគ្រួសារដែលទទួលបានលំនៅឋាន បងស្រីហ្វិញធីម៉ីលិញ នៅភូមិដាយអ៊ុយ ចែករំលែក៖ “ផ្ទះបណ្តោះអាសន្នរបស់ខ្ញុំកាលពីមុន ឥឡូវបានជំនួសដោយផ្ទះរឹងមាំ ខ្ញុំសប្បាយចិត្តណាស់ ហើយដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋអំណាច សប្បុរសជនដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភ”។ តាមការឱ្យដឹង បងស្រីលិញ មានជីវភាពលំបាកខ្លាំង ប្តីស្លាប់ទាំងវ័យក្មេងដោយសារជំងឺ គាត់ម្នាក់ឯងចិញ្ចឹមកូន៣ នាក់។ ពេលយល់ច្បាស់ពីជីវភាពរបស់បងស្រី គណៈ ផ្នែក អង្គការមហាជនឃុំ ចលនាសប្បុរសជនបានចំនួន ៥០ លានដុង រួមជាមួយថវិកាភូមិភាគឧបត្ថម្ភ បានជួយឱ្យបងស្រីលិញនិងកូនៗ មានផ្ទះរឹងមាំមុនរដូវភ្លៀង។ ផ្តើមពីការឧបត្ថម្ភជាក់ស្តែងនាពេលកន្លង គ្រួសារប្រជាជនជាច្រើនជាសន្សឹមៗបានឈានឡើងលំនឹងជីវភាព។
តាមប្រសាសន៍លោកស្រីង្វៀងធីហុងកឹម លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំមីហឿង អាស្រ័យការចូលរួមអំពីប្រព័ន្ធនយោបាយទាំងមូលក្នុងការអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្សរដ្ឋ ទិដ្ឋភាពជនបទមានការរីកចម្រើនយ៉ាងខ្លាំង ហេដ្ឋារចនាសម្ព័ន្ធជនបទបានវិនិយោគកសាងរឹងមាំ។ ជាសន្សឹមៗឆ្លើយតបតម្រូវការសិក្សា ប្រជុំជីវភាព ពលកម្មផលិតរបស់ប្រជាជន និងធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានលំនឹង៕
ថាញវ៉ាង - លីសៀ