31/07/2026 - 21:32

ជីវ​ភាព​ស្ថិរ​ភាព​ដោយ​សារ​ការ​ដាំ​ខ្ទឹម​ស្លឹក​ 

សំ​ដៅ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​កសិ​កម្ម​ បង្កើន​ចំ​ណូល​ជូន​មា​មីង​កសិ​ករ​ រួម​ចំ​ណែក​អនុ​វត្ត​បាន​ល្អ​កម្ម​វិធី​គោល​ដៅ​ជាតិ​អំ​ពី​ការក​សាង​ជន​បទ​ថ្មី​ ទី​ក្រុង​កឹង​ធើបាន​ជំ​រុញ​ខ្លាំង​ការ​អភិវឌ្ឍ​ និង​ពង្រីក​ទម្រង់​ផលិត​នា​នា​ដោយ​មាន​ប្រ​សិទ្ធ​ភាព​។ ក្នុង​នោះ​ ទម្រង់​ដាំ​ខ្ទឹម​ស្លឹក​បាន​ជួយ​ដល់​គ្រួ​សារ​កសិ​ករ​ជា​ច្រើន​នៅ​ទី​នេះ​មាន​ជីវ​ភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។

អា​ស្រ័យ​អា​កាស​ធា​តុ​អំ​ណោយ​ផល​ ដី​ល្បាប់​គ្រប​ដណ្តប់​រៀង​រាល់​ឆ្នាំ​ ប្រ​ជា​ជន​ឃុំ​ញូយ៉ា មានល​ក្ខណៈ​ងាយ​ស្រួល​ជា​ច្រើន​ដើម្បី​អភិវឌ្ឍ​ន៍កសិ​កម្ម​ ដូច​៖ ស្រូវ​ និង​បន្លែ​គ្រប់​ប្រ​ភេទ​ ក្នុង​នោះ​ដំ​ណាំ​ខ្ទឹម​ស្លឹក​បាន​ក្លាយ​ជា​ដំ​ណាំ​មួយ​ ក្នុង​ចំ​ណោម​ដំ​ណាំ​ដ៏​សំ​ខាន់​របស់​មា​មីង​នៅ​ភូមិ​ភាគ​។

ចម្ការ​ខ្ទឹម​ស្លឹក​របស់​អ្នក​មីង​ បាញ់​ធី​អុក​ នៅ​ឃុំ​ញូយ៉ា កំ​ពុង​លូត​លាស់​រង់​ចាំ​ថ្ងៃ​ប្រ​មូល​ផល​។

ជា​គ្រួ​សារ​ដែល​មាន​បទ​ពិសោធន៍​ជិត​ ២០ ឆ្នាំ​ក្នុង​ការ​ដាំ​ខ្ទឹម​ស្លឹក​ អ្នក​មីង​ បាញ់​ធី​អុក​ នៅ​ភូមិ​ព្រែក​ឆ្វេង​ ឃុំ​ញូយ៉ា បាន​ចែក​រំលែក​៖ “ខ្ទឹម​ស្លឹក​គឺ​ជា​ប្រ​ភេទ​ដំ​ណាំ​ងាយ​ដាំ​ ងាយ​ស្រួល​ថែ​ទាំ​ រយៈ​ពេល​ដាំ​ឆាប់​ ដូច្នេះ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។ ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​អាច​ដាំ​បាន​ពី​ ៦ - ៧ រដូវ​ ក្នុង​មួយ​រដូវ​ៗមាន​រយៈ​ពេល​លូត​លាស់​រហូត​ដល់​ប្រ​មូល​ផល​គឺ​ចាប់​ពី​ ៤០ ដល់​ ៤៥ ថ្ងៃ​ ប្រ​សិន​បើ​ថែ​ទាំ​បាន​ល្អ​ នឹង​សម្រេច​បាន​ទិន្ន​ផល​ខ្ពស់​ជាង​ចាប់​ពី​ ៤ ដល់​ ៤,៥ តោន​/រដូវ​ក្នុង​មួយ​កុង​”។ ជា​មួយ​នឹង​តម្លៃ​ខ្ទឹម​ស្លឹក​កំ​ពុង​មាន​ស្ថិរ​ភាព​ដូច​សព្វ​ថ្ងៃ​នេះ​ គឺ​ចន្លោះ​ពី​ ១៨.០០០ ដល់​ ២៥.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​ ដោយ​រំ​ពឹង​ថា​ជា​មួយ​នឹង​ផ្ទៃ​ដី​ ១.០០០ ម៉ែ​ត្រកា​រ៉េ​ គ្រួ​សារ​អ្នក​មីង​អុក​ បាន​ចំ​ណេញ​ជាង​ ៣០ លាន​ដុង​ក្នុង​មួយ​រដូវ​ អាច​ខ្ពស់​ជាង​ការ​ធ្វើ​ស្រែ​ជា​ច្រើន​ដង​។ “ដើម្បី​ឱ្យ​ខ្ទឹម​ស្លឹក​លូត​លាស់​បាន​ល្អ​ មា​មីង​ត្រូវ​ម្ចាស់​ការ​លើ​ប្រ​ភព​ទឹក​ស្រោច​ស្រព​ និង​ផ្គត់​ផ្គង់​សំណើម​ទាន់​ពេល​វេលា​ ដើម្បី​ឱ្យ​ដំ​ណាំ​លូត​លាស់​បាន​ល្អ​” - អ្នក​មីង​ បាន​ឱ្យ​ដឹង​បន្ថែម​ដូច្នេះ​។

បង​ គៀង​ណា​រ៉ា​ នៅ​ឃុំ​ង៉ុកតូ រីក​រាយ​ជា​មួយ​នឹង​ទម្រង់​ដាំ​ខ្ទឹម​ស្លឹក​ដែល​ផ្តល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។

នៅ​ឃុំ​ង៉ុកតូ មា​មីង​កសិ​ករ​ជា​ច្រើន​មាន​ជីវ​ភាព​ស្ថិរ​ភាព​ដោយ​សារ​ការ​ដាំ​ខ្ទឹម​ស្លឹក​ តួ​យ៉ាង​ដូច​ជា​គ្រួ​សា​របង​ គៀង​ណា​រ៉ា​ នៅ​ភូមិ​បឹង​ជ្រុំ​ ជា​រៀង​រាល់​ឆ្នាំ​ ក្រៅ​ពី​ការ​ដាំ​គូ​ឆាយ​ បង​នៅ​ទាំង​បាន​ចំ​ណាយ​ផ្ទៃ​ដី​ ១.០០០ ម៉ែ​ត្រកា​រ៉េ​ ដើម្បី​ដាំ​ខ្ទឹម​ស្លឹក​ ដោយ​សារ​ងាយ​ស្រួល​ដាំ​ និង​ងាយ​ថែ​ទាំ​ ចំ​ណាយ​ដើម​ទុន​តិច​ ហើយ​សម​ស្រប​នឹង​លក្ខ​ណៈអា​កាស​ធា​តុ​ និង​ស្រប​ជា​មួយ​ដី​ធ្លី​នៅ​ភូមិ​ភាគ​ផង​។ អា​ស្រ័យ​ការ​រៀន​សូ​ត្រ​ និង​អនុ​វត្ត​ជឿន​លឿន​វិទ្យា​សាស្ត្រ​ បច្ចេក​ទេស​ទៅ​ក្នុង​ការ​ផលិត​ យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រើ​ប្រាស់​ជី​មាន​ប្រ​សិទ្ធ​ភាព​ ប្រិត​សំ​ចៃ​ និង​ការ​បង្ការ​កំ​ចាត់​សត្វ​ល្អិត​បំ​ផ្លាញ​ដំ​ណាំ​។ ថ្មី​ៗនេះ​ ដើម្បី​កាត់​បន្ថយ​កម្លាំង​ពល​កម្ម​ និង​ការ​ស្រោច​ស្រព​ខ្ទឹម​ស្លឹក​ឱ្យ​បាន​សម​ស្រប​ បង​ក៏​បាន​វិនិយោ​គត​ម្លើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​។ អា​ស្រ័យ​ហេ​តុ​នោះ​ ខ្ទឹម​របស់​បង​សម្រេច​បាន​ទិន្ន​ផល​ខ្ពស់​ជាង​មុន​បើ​ប្រៀប​នឹង​វិធី​សាស្ត្រ​ផលិត​ប្រ​ពៃ​ណី​។ ជា​មួយ​នឹង​ផ្ទៃ​ដី​ដាំ​ខ្ទឹម​ស្លឹក​ ១.០០០ ម៉ែ​ត្រកា​រ៉េ​ ក្រោយ​ពេល​ដាំ​បាន​ ៤០ ថ្ងៃ​ បង​ប្រ​មូល​ផល​ប្រ​មា​ណ​ ៤ តោន​ក្នុង​មួយ​រដូវ​ ជា​មួយ​តម្លៃ​ ២០.០០០ ដុង​/គី​ឡូ​ក្រាម​ ក្រោយ​ពេល​ទូ​ទាត់​រួច​ បង​ចំ​ណេញ​ប្រ​មា​ណ​ ៣០ លាន​ដុង​។

វាយ​តម្លៃ​អំ​ពី​ប្រ​សិទ្ធ​ភាព​ពី​ទម្រង់​ដាំ​ខ្ទឹម​ស្លឹក​របស់​កសិ​ករ​នៅ​ភូមិ​ភាគ​ លោក​ ដាំង​តឹង​យ៉ាង​ អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ ខ្ទឹម​ស្លឹក​បាន​ចាត់​ទុក​ថា​ជា​ដំ​ណាំ​សំ​ខាន់​របស់​ភូមិ​ភាគ​ ជា​ពិ​សេស​គឺ​ឃុំ​ញូយ៉ា និង​ឃុំ​ង៉ុកតូ។ ទោះ​បី​តម្លៃ​ខ្ទឹម​ស្លឹក​ជា​រៀង​រាល់​ឆ្នាំ​មាន​ការ​ប្រែ​ប្រួល​ក៏​ដោយ​ ប៉ុន្តែ​បើ​ពិ​និត្យ​ឡើង​វិញ​នូវ​រដូវ​ក្នុង​ឆ្នាំ​ កសិ​ករ​តែង​បាន​ចំ​ណេញ​ខ្ពស់​ជាង​ច្រើន​ដង​បើ​ធៀប​នឹង​ធ្វើ​ស្រែ​។ ដើម្បី​នាំ​មក​នូវ​ចំ​ណូល​ខ្ពស់​បំ​ផុត​ជូន​កសិ​ករ​ ក្រៅ​ពី​យន្ត​ការ​ជួយ​ឧបត្ថម្ភ​ សមា​គម​នឹង​បើក​ថ្នាក់​បណ្តុះ​បណ្តា​លវិទ្យា​សាស្ត្រ​ បច្ចេក​ទេស​ស្តី​ពី​ការ​ដាំ​ដុះ​ជា​ប្រ​ចាំ​ ជំ​រុញ​ទឹក​ចិត្ត​កសិក​រវិ​និយោ​គក​សាង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ ទាំង​ជួយ​កាត់​បន្ថយ​ចំ​ណាយ​ និង​ផ្គត់​ផ្គង់​ទឹក​បាន​គ្រប់​គ្រាន់​ ជួយ​ឱ្យ​ដំ​ណាំ​លូត​លាស់​ល្អ​ និង​សម្រេច​បាន​ទិន្ន​ផល​ខ្ពស់​ជាង​”៕

ថាញ​វ៉ាង​ - មេ​ងលី​

ចែករំលែកអត្ថបទ