08/08/2026 - 21:07

ខ្ទង់​បុល​ដែល​មិន​បង្ក​ជា​បន្ទុក​ ប៉ុន្តែ​បើក​នូវ​ក្តី​សង្ឃឹម​ 

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ ប្រ​ភព​ទុន​របស់​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ បាន​និង​កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​អនុ​វត្ត​ចំ​គោល​ដៅ​ រួម​ជា​មួយ​ការ​ជួយ​ឧបត្ថម្ភ​ និង​ការ​រួម​ដំ​ណើរ​ពី​សំ​ណាក់​អង្គ​ការ​សមា​គម​នា​នា​។ ផ្តើម​ពី​នោះ​ បាន​ជួយ​ឱ្យ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ជិត​ក្រ​ និង​គ្រួ​សារ​មាន​ការ​លំ​បាក​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន​ក្រុង​កឹង​ធើ បង្កើន​ប្រាក់​ចំ​ណូល​ ជា​ជំ​ហាន​រួច​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។

ទម្រង់​ដាំ​ពោត​បា​រាំង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​របស់​លោក​ គឹម សា​រី​ (កណ្តា​ល)
 សង្កាត់វិញភឿក។

ប៉ុន្មាន​ឆ្នាំ​មុន​ សេដ្ឋ​កិច្ច​គ្រួ​សា​រលោក​ គឹម សា​រី​ នៅ​តំ​បន់​បៀ​នយ៉ឺយ សង្កាត់​វិញ​ភឿក ជួប​ការ​លំ​បាក​ដោយ​ខ្វះ​ដើម​ទុន​ផលិត​ ។ ប៉ុន្តែ​អា​ស្រ័យ​បាន​សមា​គម​កសិ​ករ​សង្កាត់​ បង្ក​លក្ខ​ណៈឱ្យ​បុល​ទុន​ពី​ធនាគារ​គោ​លន​យោ​បាយ​ចំ​នួន​ ២០លាន​ដុង​ លោក​ សា​រី​ បាន​ចាប់​ផ្តើម​រៀប​ចំ​កែ​ប្រែ​ដី​ឡើង​វិញ​ ទិញ​គ្រាប់​ពូជ​ និង​ជី​ដើម្បី​អភិវឌ្ឍ​ន៍ការ​ផលិត​។ ជា​មួយ​នឹង​ផ្ទៃ​ដី​ ១.០០០ ម៉ែ​ត្រកា​រ៉េ​ លោក​បាន​ដាំ​ឆ្លាស់​ស់រដូវ​នូវ​ដំ​ណាំ​រួម​ផ្សំ​ផ្សេង​ៗដូច​ជា​៖ ជីរ​វ៉ាន់ស៊ុយ​, ពោត​បា​រាំង​, សា​ឡា​ត់... ចំ​នួន​ ៤ រដូវ​/ឆ្នាំ​។ តាម​លោក​ សា​រី​ ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ថ្វី​ដ្បិត​តែ​ហត់​នឿយ​ដោយ​សារ​បង់​កម្លាំង​ថែ​ទាំ​ ប៉ុន្តែ​ផ្ទុយ​មក​វិញ​គឺ​ទទួល​បាន​ប្រាក់​ចំ​ណូល​ស្ថិរ​ភាព​។ ដើម្បី​លក់​បាន​តម្លៃ​ខ្ពស់​ ក៏​ដូច​ជា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ដូវដំ​ណាំ​ កសិ​ករ​ត្រូវ​ចេះ​ក្តាប់​យក​តម្រូវ​ការ​ទី​ផ្សារ​។ ប្រ​សិន​បើ​ដាំ​បន្លែ​ខុស​រដូវ​ នឹង​ផ្តល់​ប្រាក់​ចំ​ណូល​ខ្ពស់​ជាង​ ប៉ុន្តែ​ទាម​ទារ​កសិ​ករ​ត្រូវ​ចំ​ណាយ​កម្លាំង​ថែ​ទាំ​ច្រើន​ជាង​... ជា​មួយ​នឹង​តម្លៃ​លក់​ស្ថិរ​ភាព​ បន្ទាប់​ពី​ទូ​ទាត់​ការ​ចំ​ណាយ​រួច​ ក្នុង​មួយ​រដូវ​ៗលោក​ សា​រី​ នៅ​ចំ​ណេញ​ប្រ​មា​ណ​ ២០ លាន​ដុង​។ លោក​ សា​រី​ បាន​ចែក​រំលែក​៖ “អា​ស្រ័យ​ដោយ​ប្រ​ភព​ទុន​អនុ​គ្រោះ​របស់​ធនាគារ​គោ​លន​យោ​បាយ​ ទើប​គ្រួ​សារ​ខ្ញុំ​មា​នល​ក្ខណៈ​អភិវឌ្ឍ​ន៍ការ​ផលិត​ មាន​ប្រាក់​ចំ​ណូល​បន្ថែម​ លំ​នឹង​ជីវ​ភាព​”។

ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​ផ្តើម​ពី​ប្រ​ភព​ទុន​ធនាគារ​គោ​លន​យោ​បាយ​ បាន​ជួយ​គ្រួ​សារ​អ្នក​មីង​ ថា​ច់ ធី​សា​ផល​ ឃុំ​មី​ហឿង លំ​នឹង​ជីវ​ភាព​។

ដោយ​សារ​ភាព​ឧស្សា​ហ៍ព្យា​យាម​ រួម​ជា​មួយ​ការ​ប្រើ​ប្រាស់​ដើម​ទុន​ចំ​គោល​ដៅ​ ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​របស់​គ្រួ​សារ​អ្នក​មីង​ ថា​ច់ ធី​សា​ផល​ ភូមិ​ដាយ​អ៊ុយ​ ឃុំ​មី​ហឿង មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​ ។ ផ្តើម​ពី​គោ​ពូជ​ ០១ ក្បាល​ដំ​បូង​នៅ​ឆ្នាំ​ ២០០៦ បន្ទាប់​ពី​លក់​គោ​ទឹក​ដោះ​ចំ​នួន​ ១០ ក្បាល​ និង​កូន​គោ​ចំ​នួន​ ៣០ ក្បាល​ រហូត​មក​ទល់​ពេល​នេះ​ គ្រួ​សារ​អ្នក​មីង​រក្សា​បាន​គោ​ចំ​នួន​ ១៤ ក្បាល​ ក្នុង​នោះ​មាន​ ០៥ ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ​ មធ្យម​ទទួល​បាន​ប្រ​មា​ណ​ ៧០ គី​ឡូ​ក្រាម​ទឹក​ដោះ​/ថ្ងៃ​ លក់​ក្នុង​តម្លៃ​ ១៤.០០០ ដុង​/គី​ឡូ​ក្រាម​។ អ្នក​មីង​ សា​ផល​ បាន​ឱ្យ​ដឹង​៖ “ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​បាន​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​គ្រួ​សារ​ខ្ញុំ​ប្រ​មា​ណ​ ២០០ លាន​ដុង​/ឆ្នាំ​ បន្ទាប់​ពី​ទូ​ទាត់​ការ​ចំ​ណាយ​រួច​។ អា​ស្រ័យ​ដោយ​ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​ផ្តើម​ពី​ប្រ​ភព​ទុន​ធនាគារ​គោ​លន​យោ​បាយ​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភា​ពលំ​នឹង​ដូច​សព្វ​ថ្ងៃ​។ ខ្ញុំ​សង្ឃឹម​ថា​នា​ពេល​ខាង​មុខ​ គ្រួ​សារ​នឹង​បន្ត​បាន​ខិត​ជិត​ប្រ​ភព​ទុន​បន្ថែម​ទៀត​ ដើម្បី​ពង្រីក​ទ្រុង​ចិញ្ចឹម​ បង្កើន​ប្រាក់​ចំ​ណូល​ និង​ឈាន​ឡើង​ធូរ​ធារ​”។

តាម​លោក​ ដាំង​ តឹង​យ៉ាង​ អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​ ជាក់​ស្តែង​បង្ហាញ​ឱ្យ​ឃើញ​ថា​ ប្រ​ភព​ទុន​អនុ​គ្រោះ​របស់​ធនាគារ​គោ​លន​យោ​បាយ​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​មា​នល​ក្ខណៈ​វិនិយោគ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង្ក​កម្លាំង​ចលករ​ឱ្យ​គ្រួ​សារ​នា​នា​ហាន​ប្តូរ​ផ្លាស់​វិធី​សាស្ត្រ​ផលិត​ បង្កើន​ប្រាក់​ចំ​ណូល​ ជា​ជំ​ហាន​ធ្វើ​មាន​នៅ​ស្រុក​កំ​ណើត​របស់​ខ្លួន​ ។ ផ្តើម​ពី​ដើម​ទុន​ដែល​បាន​ចែក​បុល​ចំ​មុខ​សញ្ញា​ និង​ចំ​ទិស​ដៅ​ បាន​លេច​ចេញ​នូវ​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ជា​ច្រើន​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ កសាង​ជន​បទ​ថ្មី​ និង​ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​នៅ​ភូមិ​ភាគ​៕

ថា​ញ់វ៉ាង​ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ