ជំនួសឱ្យការដាំបន្លែបង្ការ រយៈពេលខ្លីដែលមិនស្ថិរភាព “បានផល តម្លៃថោក” គ្រួសារកសិករជាច្រើននៅសង្កាត់វិញចូវ ទីក្រុងកឹងធើ ហានផ្លាស់ប្តូរមកដាំដំណាំគូឆាយតៃវ៉ាន់។ ជាមួយនឹងគុណសម្បត្តិគឺចំណាយដើមទុនទាប តិចមានសត្វល្អិត និងផ្តល់ចំណូលលំនឹង ទម្រង់នេះជំហានដំបូងបានបណ្តុះក្តីសង្ឃឹមអំពីជីវភាពស្ថិរភាពសម្រាប់មាមីងកសិករនៅលើភូមិឋាន។
គិតត្រឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៦ ទីក្រុងកឹងធើ ប្រមូលចំណូលថវិការដ្ឋបាន ១៧.៦០១ ពាន់លានដុង សម្រេច ៦៥,៥% នៃគ្រោងថវិកាមជ្ឈិមប្រគល់ជូន។
ជាច្រើនឆ្នាំកន្លង ទន្ទឹមនឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការងារសុខុមាលភាពសង្គមតែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាច និងរណសិរ្ស អង្គការមហាជនឃុំតឹងហ្វា ទីក្រុងកឹងធើ យកចិត្តទុកដាក់ពិសេសផងដែរ ដោយចាត់ទុកជា "សសរស្តម្ភ" ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
ផ្ដើមពីគោមេពីរក្បាល លោកថាច់គ្វីឡា កើតឆ្នាំ១៩៧៥ នៅភូមិក្នក ឃុំសុងឡុក ខេត្តវិញឡុង បានព្យាយាមបង្កើតជាហ្វូងគោ ដោយរួមផ្សំជាមួយការធ្វើស្រែ ដាំស្មៅ ដើម្បីអភិវឌ្ឍការចិញ្ចឹមសត្វមានប្រសិទ្ធភាពជាបណ្តើរៗ នាំមកនូវប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំៗ។
គម្រោង ៦ “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍” ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១-២០២៥ បាននិងកំពុងបង្កឱ្យមានភាពវិវឌ្ឍន៍ជាវិជ្ជមានក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរទីក្រុងកឹងធើ។
ប៉ុន្មានឆ្នាំកន្លង អាស្រ័យដោយគោលនយោបាយអនុគ្រោះពីធនាគារគោលនយោបាយសង្គម មានគ្រួសារកសិករជាច្រើននៅឃុំវិញឡើយ ទីក្រុងកឹងធើ ជាសន្សឺមៗបានលំនឹងជីវភាព ផ្តើមពីដើមទុនអនុគ្រោះឱ្យបុលទាន់ពេលវេលា ក្លាយជាកម្លាំងចលករជួយប្រជាជនមោះមុតវិនិយោគក្នុងការផលិត បង្កើតមុខរបរចិញ្ចឹមជីវិត និងឈានឡើងចាកផុតភាពក្រីក្រដោយចីរភាព។
- គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបដាក់ឱ្យប្រើប្រាស់ក្រមលក្ខឋានចំនួន២គឺ៖ “ផ្ទះខ្ញុំជនបទថ្មី” និង “ដងផ្លូវជនបទថ្មីគំរូ” លើភូមិឋានទីក្រុង។
រយៈពេល ៥ ឆ្នាំ ផ្សព្វផ្សាយកម្មវិធីគោលដៅជាតិតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០២៥ លើភូមិឋានទីក្រុងកឹងធើ មានការផ្លាស់ប្តូរវិជ្ជមានជាច្រើន។
តាមរយៈនៃកម្មវិធីឥណទានអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ជួយគ្រួសារក្រីក្រ ក្បែរក្រជាច្រើន ដែលមានជីវភាពលំបាក និងមុខសញ្ញាគោលនយោបាយលើភូមិឋានឃុំតឹងឡុង ក្រុងកឹងធើបានកៀកជិតប្រភពទុនដែលមានអត្រាកម្រិតប្រាក់ការសមស្រប។
ក្លាហានហ៊ានផ្លាស់ប្តូរដីផលិតស្រូវផ្តល់ទិន្នផលទាបមកដាំបន្លែម្អមវិញ បងថាច់ស្ម័គ្រ កើតឆ្នាំ ១៩៨២ នៅភូមិកំពង់ស្រា ឃុំហ៊ុងហ្វា ខេត្តវិញឡុង រកបានប្រាក់ចំណូលលំនឹង ដោយសារផលិតផលបានឈ្មួញប្រមូលទិញ។ ជាមួយដីស្រែ ១២ កុង ក្នុងមួយខែគ្រួសារបងប្រមូលផលបន្លែម្អមជិត ១០ តោន រកបានប្រាក់ចំណេញរាប់សិបលានដុង។
នៅក្នុងសម័យប្រជុំលើកទី៤ (សម័យប្រជុំប្រធានបទ) ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ នីតិកាល XI (អាណត្តិកាល ២០២៦-២០៣១) បានអនុម័តសេចក្តីសម្រេចចិត្តកំណត់អំពីគោលនយោបាយឧបត្ថម្ភដីធ្លី ចំពោះជនជាតិភាគតិចដែលរស់នៅលើភូមិឋានទីក្រុង។ គោលនយោបាយនេះ មានសុពលភាពចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
រយៈពេលជាង ១០០ ឆ្នាំការកកើតឡើងនិងអភិវឌ្ឍ ភូមិរបរផ្កាលម្អឡុងប៊ិញ សង្កាត់ឡុងឌឹក ខេត្តវិញឡុង បានក្លាយជាកន្លែងផលិត ផ្គត់ផ្គង់ផ្កាលម្អច្រើនប្រភេទសម្រាប់ទីផ្សារ។ របរប្រពៃណីនេះ មិនត្រឹមតែនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កការងារធ្វើ បង្កើនប្រាក់ចំណូលជូនប្រជាជន ក្នុងនោះមានគ្រួសារខ្មែរជាច្រើនផងដែរ។
ជាច្រើនឆ្នាំកន្លង បណ្តាភូមិភាគនៅក្នុងតំបន់ជនជាតិភាគតិច តែងតែយកចិត្តទុកដាក់ និងអនុវត្តបានល្អនូវការងារគិតគូរដល់ជីវភាពជូនគ្រួសារដែលមានស្ថានភាពលំបាក និងអ្នកងាយរងគ្រោះ។
រយៈពេលកន្លង ទីក្រុងកឹងធើបានម្ចាស់ការផ្សព្វផ្សាយដំណោះស្រាយព្រមៗគ្នាជាច្រើនចាប់ពីមូលដ្ឋាន សំដៅទប់ស្កាត់ស្ថានភាពការរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុ និងអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនឹងគ្នាក្នុងតំបន់ជនជាតិភាគតិច។
ជាច្រើនឆ្នាំមកនេះ ប្រជាជនជាច្រើនគ្រួសារនៅលើភូមិឋានទីក្រុងកឹងធើ បានម្ចាស់ការបង្វែរការដាំដំណាំ ពីពូជត្រប់ពណ៌ស្វាយ មកដាំត្រប់ភ្លុកវិញ ដោយសារតែងាយស្រួលដាំ ងាយថែទាំ និងដើមលូតលាស់បានល្អ ព្រមទាំងផ្តល់ទិន្នផលនិងគុណភាពខ្ពស់ជាងប្រភេទត្រប់ពណ៌ស្វាយ។
បច្ចុប្បន្ន នៅភូមិស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ខេត្តកាម៉ាវ ជីវភាពថ្មីកំពុងបង្ហាញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរដោយចីរភាព។ ផ្លូវចរាចរណ៍បានបើកទូលាយ បណ្ដាញអគ្គិសនីជាតិបានគ្របដណ្តប់ខ្វាត់ខ្វែង សាលារៀន និងមណ្ឌលសុខាភិបាលបានវិនិយោគយ៉ាងទូលំទូលាយ; ដំបូលផ្ទះថ្មីៗបានសាងសង់ឡើងជាបន្តបន្ទាប់លាយឡំនឹងវាលស្រែពណ៌ខៀវខ្ចីនិងស្រះចិញ្ចឹមបង្គា...។
មីហឿងជាឃុំមានជនរួមជាតិខ្មែររស់នៅកុះកររបស់ទីក្រុងកឹងធើ រយៈពេលកន្លងឃុំបានអនុវត្តនូវដំណោះស្រាយឧបត្ថម្ភជាក់ស្តែងជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគិតគូរអំពីសុខុមាលភាពសង្គម ជាសន្សឹមៗលើកស្ទួយជីវភាពជូនប្រជាជន និងទិដ្ឋភាពជនបទមានការរីកចម្រើនឥតឈប់ឈរ។
តាមការិយាល័យពលកម្ម ការងារនៃមន្ទីរមហាផ្ទៃទីក្រុងកឹងធើ ក្នុងខែកក្កដា ឆ្នាំ២០២៦ ទីក្រុងបានដោះស្រាយការងារធ្វើជូនពលករ ជាង ៨.៣០០ នាក់ បង្កើនចំនួនពលករសរុបដែលបានដោះស្រាយការងារធ្វើចាប់ពីដើមឆ្នាំមកដល់ពេលនេះមាន ៦៣.០០០ នាក់ សម្រេចជិត ៦៦% នៃផែនការប្រចាំឆ្នាំ។
ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រភពទុនរបស់ធនាគារគោលនយោបាយសង្គម បាននិងកំពុងពង្រីកប្រសិទ្ធភាពយ៉ាងខ្លាំងនៅពេលដែលអនុវត្តចំគោលដៅ រួមជាមួយការជួយឧបត្ថម្ភ និងការរួមដំណើរពីសំណាក់អង្គការសមាគមនានា។
តាំងពីការឧបត្ថម្ភបុលទុន ផ្ទេរជូនបច្ចេកទេស រហូតដល់ការតភ្ជាប់លក់ចេញកសិផល សហករណ៍សាមគ្គីនិងអភិវឌ្ឍន៍ នៅឃុំញូយ៉ា ទីក្រុងកឹងធើ បានក្លាយជាទីបង្អែកដ៏រឹងមាំរបស់កសិករខ្មែរជាច្រើនរូប។