18/08/2026 - 06:03

កសាង "ផ្ទះ​ខ្ញុំ​ជន​បទ​ថ្មី" និង "ដង​ផ្លូវ​ជន​បទ​ថ្មី​គំ​រូ​" 

- គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទើប​ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្រម​លក្ខ​ឋាន​ចំ​នួន​២​គឺ​៖ “ផ្ទះ​ខ្ញុំ​ជន​បទ​ថ្មី” និង “ដង​ផ្លូវ​ជន​បទ​ថ្មី​គំរូ​” លើ​ភូមិ​ឋាន​ទី​ក្រុង។

ផ្លូវ​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ឃុំ​វិញ​វៀង ទី​ក្រុង​កឹង​ធើ។

ការក​សាង​ក្រម​លក្ខ​ឋាន​ទាំង​២​នេះ សំ​ដៅ​ធ្វើ​ឱ្យ​ជាក់​ស្តែង​លក្ខ​ឋាន ជន​បទ​ថ្មី​ទៅ​ដល់​គ្រួ​សារ​នី​មួយៗ​ សហ​គមន៍​ប្រ​ជា​ជន​នី​មួយៗ និង​បរិយា​កាស​ប្រ​ជុំ​ជីវ​ភាព​ផ្ទាល់​របស់​ប្រ​ជា​ជន តាម​រយៈ​នោះ ពង្រីក​តួ​នា​ទី​ជា​អង្គ​សំ​ខាន់​របស់​ប្រ​ជា​ជន​ក្នុង​ការក​សាង​ជន​បទ​ថ្មី។ នេះ​ជា​ឧប​ករណ៍​ឯក​ភាព​ដើម្បី​បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ជា​ប្រ​ចាំ​និង​បន្ត​បន្ទាប់​ក្នុង​ប្រ​ជា​ជន។ តាម​នោះ អត្រា​គ្រួ​សារ​សម្រេច​បទ​ដ្ឋាន “ផ្ទះ​ខ្ញុំ​ជន​បទ​ថ្មី” លើ​ដង​ផ្លូវ​តែ​មួយ គឺ​ជា​មូល​ដ្ឋាន ដ៏​សំ​ខាន់​ដើម្បី​ពិ​និត្យ​ទទួល​ស្គាល់​ជា​ដង​ផ្លូវ​ជន​បទ​ថ្មី​គំ​រូ​; អត្រា​គ្រួ​សារ​សម្រេច​បទ​ដ្ឋាន “ផ្ទះ​ខ្ញុំ​ជន​បទ​ថ្មី” និង​ចំ​នួន “ដង​ផ្លូវ​ជន​បទ​ថ្មី​គំរូ” គឺ​ជា​មូល​ដ្ឋាន​ដ៏​សំ​ខាន់​ដើម្បី​ពិ​និត្យ​វាយ​តម្លៃ និង​ទទួល​ស្គាល់​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី។

ជាក់​ស្តែង ក្រម​លក្ខ​ឋាន “ផ្ទះ​ខ្ញុំ​ជន​បទ​ថ្មី” មាន​ចំ​នួន ១០ លក្ខ​ឋាន ជុំ​វិញ​ការ​កសាង​របៀប​រស់​នៅ​វប្ប​ធម៌ ស៊ី​វិល័យ រក្សា​អនា​ម័យ​បរិ​ស្ថាន បែង​ប្រ​ភេទ​សំ​រាម​បាន​ត្រឹម​ត្រូវ​តាម​ការ​កំ​ណត់ ថែ​ទាំ​សុខ​ភាព​ រៀន​សូត្រ​ពេញ​មួយ​ជី​វិត ផ្លាស់​ប្តូរ​ឌីជី​ថល​។ល។ ក្រម​លក្ខ​ឋាន “ដង​ផ្លូវ​ជន​បទ​ថ្មី​គំរូ​” មាន​៨​លក្ខ​ឋាន រួម​មាន៖ ទំ​ហំ​ដង​ផ្លូវ អត្រា​គ្រួ​សារ​សម្រេច​កិត្តិ​នាម “ផ្ទះ​ខ្ញុំ​ជន​បទ​ថ្មី” ភ្លឺ​ បៃ​តង​ ជ្រះ​ ស្អាត សុវត្ថិ​ភាព មាន​ការ​ចាត់​តាំង​ស្វ័យ​គ្រប់​គ្រង៕

                                                        យ្វី​ខូយ - លី​សៀ​

ចែករំលែកអត្ថបទ