11/08/2026 - 06:13

ពល​ករ​ជិត ៦៣.​០០០ នាក់​បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ 

តាម​ការិយា​ល័យ​ពល​កម្ម  ការ​ងារ​នៃ​មន្ទីរ​មហា​ផ្ទៃ​ទី​ក្រុង​កឹង​ធើ ក្នុង​ខែក​ក្កដា ឆ្នាំ​២០២៦ ទី​ក្រុង​បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករជាង ៨.៣០០ នាក់ បង្កើន​ចំ​នួន​ពល​ករ​សរុប​ដែល​បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ​មាន ៦៣.​០០០ នាក់ សម្រេច​ជិត ៦៦% នៃ​ផែន​ការ​ប្រ​ចាំ​ឆ្នាំ។

 ពល​ករ​ស្វែង​យល់​ព័ត៌​មាន​ជ្រើស​រើស​ពល​ករ​នៅ​មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ការ​ងារ​ទី​ក្រុង​កឹង​ធើ។

ដើម្បី​ពង្រីក​ឱ​កាស​ការ​ងារ​ធ្វើ​ជូន​ពល​ករ ផ្នែក​មហា​ផ្ទៃ​ទី​ក្រុង​បាន​សហ​ការ​ជា​មួយ​មន្ទីរ ផ្នែក​នា​នា​ពិ​និត្យ​ឡើង​វិញ​នូវ​តម្រូវ​ការ​ជ្រើស​រើស​ពល​ករ​របស់​អា​ជីវ​កម្ម។ ព្រម​ទាំង​កំ​ណត់​តម្រូវ​ការ​ដើម​ទុន​ឥណ​ទាន​គោល​នយោ​បាយ​ក្នុង​វិស័យ​ការ​ងារ​ឆ្នាំ​២០២៧ និង​ដំ​ណាក់​កាល ២០២៧​-​២០៣០ ធ្វើ​ជា​មូល​ដ្ឋាន​ម្ចាស់​ការ​ប្រ​ភព​ធន​ធាន​ជួយ​ឧបត្ថម្ភ​ពល​ករ​បង្ក​ការ​ងារ​ធ្វើ មាន​មុខ​របរ​ចិញ្ចឹម​ជីវិត​ស្ថិរ​ភាព។

ការ​ងារ​បញ្ជូន​ពល​ករ​ទៅ​ធ្វើ​ការ​នៅ​បរ​ទេស​តាម​កិច្ច​សន្យា​បន្ត​បាន​យក​ចិត្ត​ទុក​ដាក់។ សកម្ម​ភាព​ជ្រើស​រើស​ពល​ករ​របស់​បណ្តា​អា​ជីវ​កម្ម​សេ​វា​កម្ម​ក៏​បាន​តាម​ដាន ណែ​នាំ​យ៉ាង​ហ្មត់​ចត់ រួម​ចំ​ណែក​ធា​នា​ភាព​បើក​ចំ​ហ ត្រូវ​តាម​បទ​បញ្ញត្តិ និង​ការ​ពារ​សិទ្ធិ​ផល​ប្រ​យោជន៍​របស់​ពល​ករ​។

ទី​ក្រុង​ក៏​បាន​បង្កើន​ការ​ងារ​គ្រប់​គ្រង​ពល​ករ​ធ្វើ​ការ​នៅ​បរ​ទេស ដោយ​ផ្តល់​លិ​ខិត​អនុញ្ញាត​ចំ​នួន ៣២ ច្បាប់​ជូន​ពល​ករ​នៅ​បរ​ទេស​ដែល​ធ្វើ​ការ​នៅ ១៦ អង្គ​ភាព រួម​មាន​ ២៦ ករ​ណី​ផ្តល់​ថ្មី ៤ ករ​ណី​ពន្យារ​ពេល និង ២ ករ​ណី​ផ្តល់​ឡើង​វិញ។

 កៀង​ក្វឹក - សុផន

ចែករំលែកអត្ថបទ