រយៈពេល ៥ ឆ្នាំ ផ្សព្វផ្សាយកម្មវិធីគោលដៅជាតិតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០២៥ លើភូមិឋានទីក្រុងកឹងធើ មានការផ្លាស់ប្តូរវិជ្ជមានជាច្រើន។ បណ្តាគោលនយោបាយឧបត្ថម្ភអំពីហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន មុខរបរចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈនិងឥណទាន សន្សឹមៗលើកកម្ពស់ជីវភាព បង្កើតមូលដ្ឋានគ្រឹះដើម្បីជនរួមជាតិបន្តឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។

ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិភាគតិចសន្សឹមៗបានសុក្រឹតផ្តើមពីប្រភពកម្លាំងនៃកម្មវិធី គោលនយោបាយឧបត្ថម្ភ។
ដំណាក់កាល ២០២១ - ២០២៥ ផ្តើមពីប្រភពកម្លាំងនៃកម្មវិធីគោលនយោបាយឧបត្ថម្ភជាក់ស្តែងជាច្រើន បានផ្សព្វផ្សាយ ផ្តុំកម្លាំងទៅលើតម្រូវការសំខាន់ចាំបាច់របស់ប្រជាជន។ ទីក្រុងបានឧបត្ថម្ភដីសង់ផ្ទះជូនប្រជាជន ចំនួន៣០៦ គ្រួសារ លំនៅឋាន ៣.៣៣៤ គ្រួសារ ផ្លាស់ប្តូរមុខរបរ ៥.៨០២ គ្រួសារ ទឹកស្អាតប្រើប្រាស់ប្រជាជនរាត់រាយ ៣.២១៦ គ្រួសារ និងកសាងសំណង់ផ្គត់ផ្គង់ទឹកប្រមូលផ្តុំចំនួន ៤ កន្លែង។ ទន្ទឹមនឹងនោះ ទម្រង់ និងគម្រោងចំនួន ១៣០ ដែលឧបត្ថម្ភអភិវឌ្ឍផលិត ធ្វើឱ្យសម្បូរបែបមុខរបរចិញ្ចឹមជីវិតបានផ្សព្វផ្សាយ; វិនិយោគសំណង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ២១៨ ព្រមទាំងសំណង់ផ្សារ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ចាំបាច់ជាច្រើនទៀត។ តាមការប៉ាន់ស្មាន ប្រជាជនជាង ១២០.៦៣៧ នាក់បានទទួលផលប្រយោជន៍ពីគម្រោងទាំងនេះ។ លោក ស៊ើងយីម អ្នកមានប្រិយភាពនៅមណ្ឌលដៃរង សង្កាត់វិញចូវ ចែករំលែក៖ “រយៈពេលកន្លង បណ្តាគោលនយោបាយឧបត្ថម្ភរបស់បក្ស រដ្ឋ បានផ្សព្វផ្សាយមកដល់ជនជាតិភាគតិចទាន់ពេលវេលា និងនាំមកប្រសិទ្ធភាពជាក់ស្តែង។ ពិសេសគឺគោលនយោបាយឧបត្ថម្ភលំនៅឋាន មុខរបរចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈ និងសំណង់បម្រើជីវភាពប្រជាជន រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជន។ បច្ចុប្បន្ន មាមីងកាន់តែមានស្មារតីភ្ញាក់រលឹកខ្ពស់ នៅពេលទទួលបានឧបត្ថម្ភពីរដ្ឋ គឺគ្រួសារនីមួយៗម្ចាស់ការពលកម្មផលិត ប្រើប្រាស់ប្រភពទុនមានប្រសិទ្ធភាពដើម្បីឈានឡើង លំនឹងជីវភាព”។
រួមជាមួយនឹងគោលនយោបាយឧបត្ថម្ភដោយផ្ទាល់ ប្រភពទុនឥណទានគោលនយោបាយបន្តពង្រីកមានប្រសិទ្ធភាព។ ធនាគារគោលនយោបាយសង្គមបានរំសាយថវិកាជាង ៨១ ពាន់លានដុង សម្រេច ៩៩,០៣% ឱ្យប្រជាជនបុលចំនួន ២.០៨៤គ្រួសារ អនុវត្តលើខ្លឹមសារឧបត្ថម្ភសាងសង់ផ្ទះ និងផ្លាស់ប្តូរមុខរបរ។ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានផ្តោតការយកចិត្តទុកដាក់ ដោយមានថ្នាក់បង្រៀនវិជ្ជាជីវៈរយៈពេលក្រោម ៣ ខែ និងកម្រិតបឋមចំនួន ៥៤២ ថ្នាក់ រួមចំណែកលើកកម្ពស់បំណិន បើកទូលាយឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជន។

អភិវឌ្ឍមុខរបរចិញ្ចឹមជីវិតសមស្រប ជួយជនជាតិភាគតិចបង្កើនប្រាក់ចំណូល សន្សឹមៗកាត់បន្ថយភាពក្រីក្រដោយចីរភាព។
អាស្រ័យផ្សព្វផ្សាយព្រមៗគ្នានូវដំណោះស្រាយជាច្រើន ការងារកាត់បន្ថយភាពក្រីក្រក្នុងជនជាតិភាគតិចសម្រេចបានលទ្ធផលវិជ្ជមាន។ ដល់ចុងឆ្នាំ ២០២៥ គ្រួសារក្រីក្រជនរួមជាតិខ្មែរនៅតែ ១.៨៩៥ គ្រួសារ ស្រូបអត្រា ០,២០%; គ្រួសារក្បែរក្រគឺ ៥.៩៦៨ គ្រួសារ ស្រូបអត្រា ០,៦៣%។ លទ្ធផលទាំងនេះបង្ហាញថា កម្មវិធីមិនត្រឹមតែដោះស្រាយការលំបាកចំពោះមុខប៉ុណ្ណោះទេ ថែមទាំងសន្សឹមៗបង្កមូលដ្ឋានគ្រឹះ ដើម្បីប្រជាជនម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច លើកស្ទួយជីវភាពទៀតផង។
តាមមន្ទីរជនជាតិ និងសាសនាទីក្រុងកឹងធើ គោលដៅដាក់ចេញ ដល់ឆ្នាំ ២០៣០ ប្រាក់ចំណូលមធ្យមភាគរបស់ជនជាតិភាគតិច ខិតខំមិនឱ្យទាបជាង ១/២ នៃកម្រិតមធ្យមភាគរួមរបស់ទីក្រុងឡើយ; អត្រាគ្រួសារក្រីក្រពហុវិមាត្រតំបន់ជនជាតិភាគតិចកាត់បន្ថយនៅក្រោម ១០%; ទន្ទឹមនឹងនោះ ប្រមូលផ្តុំប្រភពកម្លាំងដើម្បីកាត់បន្ថយឆាប់រហ័សចំនួនភូមិ ឃុំលំបាកពិសេស។ តាមប្រសាសន៍លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិ និងសាសនាទីក្រុងកឹងធើ ក្នុងដំណាក់កាលឆ្នាំ ២០២៦ - ២០៣០ ការអនុវត្តកម្មវិធីគប្បីបន្តផ្លាស់ប្តូរថ្មីតាមទិសដៅឧបត្ថម្ភមានការផ្តោតសំខាន់ ពង្រីកកម្លាំងផ្ទៃក្នុង និងលើកកម្ពស់តួនាទីអង្គសំខាន់របស់ប្រជាជន។ ក្នុងនោះ ប្រមូលផ្តុំប្រភពកម្លាំងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ចាំបាច់ អភិវឌ្ឍទម្រង់មុខរបរចិញ្ចឹមជីវិតសមស្រប បង្កើនប្រាក់ចំណូល បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍប្រភពធនធានមនុស្សតំបន់ជនជាតិភាគតិច។ ព្រមជាមួយគ្នានោះ បង្កើនការឃោសនា និងចលនាដើម្បីប្រជាជនម្ចាស់ការចូលរួម ប្រើប្រាស់មានប្រសិទ្ធភាពបណ្តាគោលនយោបាយឧបត្ថម្ភ សន្សឹមៗលើកកម្ពស់សមត្ថភាពឈានឡើងដោយខ្លួនឯង និងកាត់បន្ថយភាពក្រីក្រដោយចីរភាព។ ការអនុវត្តមានប្រសិទ្ធភាពនៃកម្មវិធី មិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យយ៉ាងសំខាន់ក្នុងការពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ រក្សារឹងមាំស្ថិរភាពសង្គម បង្កជាកម្លាំងចលករអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ទីក្រុងក្នុងដំណាក់កាលថ្មីទៀតផង។
ផ្តើមពីមូលដ្ឋានគ្រឹះដែលបានបង្កើតឡើងក្នុងដំណាក់កាល ២០២១ - ២០២៥ រួមជាមួយការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ការដឹកនាំ កិច្ចចង្អុលការរបស់ទីក្រុង និងស្មារតីឈានឡើងរបស់ប្រជាជន កម្មវិធីដំណាក់កាល ២០២៦ - ២០៣០ នឹងបន្តបើកឱកាសថ្មីសម្រាប់តំបន់ជនជាតិភាគតិច។ តាមរយៈនោះ រួមចំណែកកសាងតំបន់ជនជាតិភាគតិចទីក្រុងកឹងធើ រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ លើកកម្ពស់គុណភាពរស់នៅ ពង្រឹងក្តីទុកចិត្ត និងបង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍឆាប់រហ័ស ចីរភាព និងគ្របដណ្តប់របស់ទីក្រុងក្នុងដំណាក់កាលថ្មី៕
ហុងទើ - លីសៀ