14/08/2026 - 06:13

កឹង​ធើ​ឧបត្ថម្ភ​ដី​សង់​ផ្ទះ ដី​ផលិត​ដល់​ជន​ជាតិ​ភាគ​តិច​ 

នៅ​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី​៤ (សម័យ​ប្រ​ជុំ​ប្រ​ធាន​បទ) ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ នីតិ​កាល XI (អា​ណត្តិ​កាល ២០២៦​-២០៣១) បាន​អនុ​ម័ត​សេច​ក្តី​សម្រេច​ចិត្ត​កំ​ណត់​អំ​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ដី​ធ្លី ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង។ គោល​ន​យោ​បាយ​នេះ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​សី​ហា ឆ្នាំ​២០២៦។

 ​  ទី​ក្រុង​កឹង​ធើ មាន​ឃុំ សង្កាត់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ចំ​នួន​៣៨ តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៦០​/QĐ​-BDTTG ចុះ​ថ្ងៃ​ទី ២៩ ខែ​មក​រា ឆ្នាំ​២០២៦ របស់​ក្រ​សួង​ជន​ជាតិ​និង​សាស​នា​។ រូប​ថត​៖ គីម​អាញ់

តាម​រយៈ​នោះ មុខ​សញ្ញា​ដែល​បាន​ឧបត្ថម្ភ គឺ​ជន​ជាតិ​ភាគ​តិច ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច; គ្មាន​ដី​សង់​ផ្ទះ ដី​សម្រាប់​ធ្វើ​សេ​វា​ពាណិជ្ជ​កម្ម ដី​មូល​ដ្ឋាន​ផលិត​ក្រៅ​កសិ​កម្ម ឬ​ដី​កសិ​កម្ម​លើ​ភូមិ​ឋាន​ទី​ក្រុង; មិន​ទាន់​បាន​ទទួល​គោល​ន​យោ​បាយ​ឧបត្ថម្ភ​អំ​ពី​លំ​នៅ​ឋាន​តាម​សេច​ក្តី​កំ​ណត់។

ចំ​ពោះ​ករណី​ឧបត្ថម្ភ​លើក​ដំ​បូង ទី​ក្រុង​កឹង​ធើ​នឹង​ប្រ​គល់​ដី​ក្នុង​កម្រិត​តាម​ការ​កំ​ណត់​និង​លើក​លែង​បង់​ថ្លៃ​ប្រើ​ប្រាស់​ដី; អនុ​ញាតិ​បង្វែរ​គោល​ដៅ​ប្រើ​ប្រាស់​ដី​ទៅ​ជា​ដី​លំ​នៅ​ឋាន​ក្នុង​កម្រិត​និង​បាន​លើក​លែង​បង់​ថ្លៃ​ប្រើ​ប្រាស់​ដី; ប្រ​គល់​ដី​កសិ​កម្ម មិន​គិត​ថ្លៃ​ប្រើ​ប្រាស់​ដី ដែល​មាន​ផ្ទៃ​ដី​មិន​លើស​ពី ៥.០០០ ម៉ែត្រ​កា​រ៉េ។

ចំ​ពោះ​គ្រួ​សារ​គ្មាន​ដី​ផលិត​និង​មិន​ទាន់​បាន​ប្រ​គល់​ដី​កសិ​កម្ម ប្រ​សិន​បើ​មាន​តម្រូវ​ការ​ជួល​ដី​ក្រៅ​កសិ​កម្ម គឺ​បាន​ឧបត្ថម្ភ​ឱ្យ​ជួល​ដី​ដោយ​មិន​ឆ្លង​កាត់​ការ​ដេញ​ថ្លៃ​និង​បាន​បញ្ចុះ​ថ្លៃ​ជួល​ដី (ផ្ទៃ​ដី​មិន​លើស​ពី​២​ដង​នៃ​កម្រិត​កំ​ណត់​ប្រ​គល់​ដី​លំ​នៅ​ឋាន)។

ក្នុង​ករ​ណី​ឧបត្ថម្ភ​ដី​ធ្លី ដើម្បី​ធា​នា​ជីវ​ភា​ពលំ​នឹង​ដល់​ជន​ជាតិ​ភាគ​តិច (បាន​ឧបត្ថម្ភ ប៉ុន្តែ​ខ្វះ​ឬ​គ្មាន​ដី​នៅ) ទី​ក្រុង​កឹង​ធើ​នឹង​បែង​ចែក​ការ​ឧបត្ថម្ភ​ជា​ពីរ​បែប។ ប្រ​សិន​បើ​មា​មីង​គ្មាន ឬ​ខ្វះ​ដី​សង់​ផ្ទះ នឹង​បាន​ប្រ​គល់​ដី​សង់​ផ្ទះ ឬ​បង្វែរ​គោល​ដៅ​ប្រើ​ប្រាស់​ដី​ទៅ​ជា​ដី​លំ​នៅ​ឋាន​ក្នុង​កម្រិត​កំ​ណត់​និង​បាន​លើក​លែង​បង់​ថ្លៃ​ប្រើ​ប្រាស់​ដី។ ប្រ​សិន​បើ​ខ្វះ ឬ​គ្មាន​ដី​កសិ​កម្ម បន្ត​បាន​ប្រ​គល់​ដី​កសិ​កម្ម ប៉ុន្តែ​ផ្ទៃ​ដី​ដែល​កំ​ពុង​ប្រើ​ប្រាស់​និង​ផ្ទៃ​ដី​ប្រ​គល់​បន្ថែម សរុប​មិន​លើស ៥.០០០ ម៉ែត្រ​កា​រ៉េ។

ក្រៅ​ពី​នោះ ទី​ក្រុង​កឹង​ធើ​នឹង​ឧបត្ថម្ភ​ដី​ទី​តាំង​ប្រ​ជុំ​ជីវ​កិច្ច​សហ​គមន៍​ជូន​ជន​ជាតិ​ភាគ​តិច ជា​មួយ​ផ្ទៃ​ដី​អប្ប​បរ​មា ៣០០ ម៉ែត្រ​កា​រ៉េ​ក្នុង​មួយ​ទី​តាំង​សម្រាប់​សង្កាត់ និង ៥០០ ម៉ែត្រ​កា​រ៉េ​សម្រាប់​ឃុំ។

តាម​ប្រ​សាសន៍​លោក ង៉ោ​ថាយ​ចឹង នា​យក​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ មុន​ពេល​រួម​បញ្ចូល​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​(ចាស់) បាន​ចេញ​សេច​ក្តី​សម្រេច​ចិត្ត​លេខ ១៤/​២០២៤​/NQ-HĐND ចុះ​ថ្ងៃ​ទី​៣១ ខែ​តុ​លា ឆ្នាំ​២០២៤ កំ​ណត់​អំ​ពី​គោល​នយោ​បាយ​ឧបត្ថម្ភ​ដី​ធ្លី​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​លើ​ភូមិ​ឋាន​ខេត្ត​សុក​ត្រាំង។ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង​(ចាស់) ក៏​បាន​ចេញ​សេច​ក្តី​សម្រេច​ចិត្ត​លេខ ២៩​/២០២៤​/NQ-​HĐND ចុះ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៤ កំ​ណត់​អំ​ពី​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ដី​ធ្លី ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ឋាន​ខេត្ត​ហូវ​យ៉ាង​។ ចំ​ណែក​ទី​ក្រុង​កឹង​ធើ​(ចាស់) មិន​ទាន់​ដាក់​ចេញ​គោល​ន​យោ​បាយ​នេះ។

ក្រោយ​ពី​រួម​បញ្ចូល​ទី​ក្រុង​កឹង​ធើ​មាន​ជន​ជាតិ​ភាគ​តិច​ជាង ៦៦៨.​៨០០ នាក់ ស្រូប​អត្រា​ប្រ​មាណ ១៧,​៣៧% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ទី​ក្រុង។​ ក្នុង​នោះ មាន​គ្រួ​សារ​ក្រី​ក្រ​ប្រ​មាណ ១.៩៥៣​គ្រួ​សារ និង​គ្រួ​សារ​ក្បែរ​ក្រ ៦.៣៦៨ គ្រួ​សារ​ជា​ជន​ជាតិ​ភាគ​តិច។

យោង​តាម​សេច​ក្តី​សម្រេច​លេខ ៦០​/QĐ-BD​TTG ចុះ​ថ្ងៃ​ទី​២៩ ខែ​មក​រា ឆ្នាំ​២០២៦ របស់​រដ្ឋ​មន្ត្រី​ក្រ​សួង​ជន​ជាតិ​និង​សាស​នា ស្តី​ពី​ការ​ប្រ​កាស​បញ្ជី​ឈ្មោះ​ភូមិ ឃុំ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ភូមិ​លំ​បាក​ខ្លាំង ឃុំ​តំ​បន់​ I, II, III ដំ​ណាក់​កាល ២០២៦​-២០៣០ ទី​ក្រុង​កឹង​ធើ មាន​៣៨​ឃុំ​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ផ្អែក​លើ​មូល​ដ្ឋាន​ទាំង​នោះ ទី​ក្រុង​ក៏​បាន​អនុ​វត្ត​ពិ​និត្យ​ឡើង​វិញ​និង​ដាក់​ចេញ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​អំ​ពី​ដី​ធ្លី​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​សម​ស្រប​នឹង​លក្ខណៈ​ជាក់​ស្តែង​និង​សេច​ក្តី​កំ​ណត់​របស់​មជ្ឈិម៕

             យោង​៖ https://mae.gov.vn-មុនី

ចែករំលែកអត្ថបទ