18/08/2026 - 06:03

ដើម​ទុន​អនុ​គ្រោះ​ជួយ​កសិ​ករ​ចាក​ផុត​ភាព​ក្រី​ក្រ​ 

ប៉ុន្មាន​ឆ្នាំ​កន្លង អា​ស្រ័យ​ដោយ​គោល​នយោ​បាយ​អនុ​គ្រោះ​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម មាន​គ្រួ​សារ​កសិ​ករ​ជា​ច្រើន​នៅ​ឃុំ​វិញ​ឡើយ ទី​ក្រុង​កឹង​ធើ ជា​សន្សឺមៗ​បាន​លំ​នឹង​ជីវ​ភាព ផ្តើម​ពី​ដើម​ទុន​អនុ​គ្រោះ​ឱ្យ​បុល​ទាន់​ពេល​វេលា ក្លាយ​ជា​កម្លាំង​ចល​ករ​ជួយ​ប្រ​ជា​ជន​មោះ​មុត​វិនិ​យោគ​ក្នុង​ការ​ផលិត បង្កើត​មុខរបរ​ចិញ្ចឹម​ជីវិត និង​ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

លោក​អូវ​ត្វង​ហាវ (ខាង​ស្តាំ) អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​វិញ​ឡើយ​និង​កម្មា​ភិបាល​ឥណ​ទាន​ធនា​គារ​គោល​យោ​បាយ​សង្គម​សួរ​សុខ​ទុក្ខ​គ្រួ​សារ​បុល​ទុន​អភិ​វឌ្ឍ​ការ​ចិញ្ចឹម​សត្វ។

កំ​ប្រោង​ពោត​បា​រាំង​ដែល​បាន​ឈ្មួញ​ប្រ​មូល​ទិញ​រៀង​រាល់​ព្រឹក​ពី​គ្រួ​សារ​បង​ត្រឹង​សួរ​ សមា​ជិក​កសិ​ករ​នៅ​ភូមិ​១៣ ឃុំ​វិញ​ឡើយ គឺ​ជា​ផ្លែ​ផ្កា​បន្ទាប់​ពី​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​វិធី​ធ្វើ​ការ​រក​ស៊ី អា​ស្រ័យ ប្រ​ភព​ទុន​បុល​អនុ​គ្រោះ​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម។ ផ្តើម​ពី​ការ​ខ្វះ​ខាត​ដើម​ទុន​ផលិត ជីវ​ភាព​គ្រួ​សា​របង​បាន​លំ​នឹង​បន្តិច​ម្តងៗ នៅ​ពេល​ដែល​មាន​លក្ខណៈ​វិនិ​យោគ​ត្រូវ​ទិស​ដៅ​និង​រក​បាន​ប្រ​ភព​ចំ​ណូល​ជា​ប្រ​ចាំ។ កាល​ពី​មុន មាន​ដី​បង្ក​បង្កើន​ផល​ជាង ២.៦០០ ម៉ែត្រ​កា​រ៉េ សេដ្ឋ​កិច្ច​គ្រួ​សារ បង​សួរ ជួប​ការ​លំ​បាក​ជា​ច្រើន។ ខ្វះ​ដើម​ទុន ធ្វើ​ឱ្យ​ការ​ផលិត​ជា​សំ​ខាន់​ផ្អែក​លើ​បទ​ពិ​សោធន៍ មាន​ទ្រង់​ទ្រាយ​តូច​និង​ប្រ​សិទ្ធ​ភាព​មិន​ខ្ពស់។ នៅ​ពេល​ទទួល​បាន​ទុន​បុល​អនុ​គ្រោះ​ចំ​នួន ៧០ លាន​ដុង​ តាម​រយៈ​សមា​គម​កសិ​ករ​ឃុំ​វិញ​ឡើយ បង​សម្រេច​ចិត្ត​កែ​ប្រែ​ដី វិនិ​យោគ​ប្រ​ព័ន្ធ​ស្រោច​ស្រព បង្វែរ​មក​ដាំ​ពោត​បា​រាំង​វិញ។ តាម​បង​សួរ ប្រ​ភេទ​ដាំ​ណាំ​នេះ​មាន​រយៈ​ពេល​លូត​លាស់​ខ្លី ប្រ​ហែល​ពីរ​ខែ​គឺ​ចាប់ ផ្តើម​ប្រ​មូល​ផល​បាន និង​អាច​បេះ​ជា​បន្ត​បន្ទាប់។ ក្នុង​មួយ​រដូវ​លើ​ផ្ទៃ​ដី ២.៦០០ ម៉ែត្រ​កា​រ៉េ បង​វិនិ​យោគ​ប្រ​ហែល ១០,៥ លាន​ដុង ប្រ​មូល​ផល​បាន​ជិត ២,៣ តោន រក​ចំ​ណូល​បាន​ជាង ១៨ លាន​ដុង ចំ​ណេញ​ជិត ៨ លាន​ដុង​ ក្រោយ​ពី​ទូ​ទាត់​រួច​រាល់។ បង​សួរ ចែក​រំលែក៖ “មាន​ដើម​ទុន​ហើយ ចេះ​គិត​គូរ ទ្រាំ​លំ​បាក​រៀន​សូត្រ​បច្ចេក​ទេស ទើប​ដើម​ទុន​នោះ​ពង្រីក​ប្រ​សិទ្ធ​ភាព”។

ចំ​ណែក​គ្រួ​សារ​អ្នក​មីង​ វ៉​ធី​ជុក សមា​ជិក​កសិ​ករ​នៅ​ភូមិ ១៦/១ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ដើម​ទុន​ឥណ​ទាន​របស់​ធនា​គារ​គោ​លន​យោ​បាយ។ ចុង​ឆ្នាំ ២០២៤ អ្នក​មីង​បាន​ធនា​គារ​គោល​នយោ​បាយ​សង្គម​ឱ្យ​បុល​ទុន​ចំ​នួន ១០០ លាន​ដុង ដើម្បី​វិនិ​យោគ​អភិ​វឌ្ឍ​ការ​ចិញ្ចឹម​សត្វ។ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ គ្រួ​សារ​បាន​សង់​ក្រោល ទិញ​ពូជ​សត្វ និង​បើក​ទូ​លាយ​ទម្រង់​ចិញ្ចឹម​ពពែ​និង​ចិញ្ចឹម​គោ។ មក​ទល់​ពេល​នេះ ហ្វូង​ពពែ​របស់​គ្រួ​សារ​មាន​៩ ក្បាល; ហ្វូង​គោ ៥ ក្បាល រួម​មាន​គោ​ញី ៤ ក្បាល និង​កូន​គោ ១ ក្បាល។ ទន្ទឹម​នឹង​នោះ គ្រួ​សារ​បាន​ដាំ​ស្មៅ ២ កុង សម្រាប់​បម្រើ​ការ​ចិញ្ចឹម​សត្វ និង​ធ្វើ​ស្រែ ៤ កុង រួម​ចំ​ណែក​ម្ចាស់​ការ​លើ​ប្រ​ភព​ចំ​ណី​ឱ្យ​សត្វ​ចិញ្ចឹម និង​រក្សា​ការ​ផលិត។ អ្នក​មីង​ជុក ឱ្យ​ដឹង៖ “ប្រ​ភព​ទុន​បុល​បាន​ប្រើ​ប្រាស់​ចំ​គោល​ដៅ ជួយ​ឱ្យ​គ្រួ​សារ​ខ្ញុំ​អភិវឌ្ឍ​ហ្វូង​សត្វ​បន្តិច​ម្តងៗ លំ​នឹង​ការ​ផលិត និង​មាន​លក្ខណៈ​បន្ត​បើក​ទូ​លាយ​ទម្រង់​ក្នុង​រយៈ​ពេល​ខាង​មុខ”។

លោក​អូវ​ត្វង​ហាវ អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​វិញ​ឡើយ ឱ្យ​ដឹង៖ “អ្វី​គួរ​ឱ្យ​ត្រេក​អរ​នោះ​គឺ​សមា​ជិក​ជា​ច្រើន​បន្ទាប់​ពី​បាន​ទទួល​ប្រ​ភព​ដើម​ទុន​ បាន​ក្លា​ហាន​ផ្លាស់​ប្តូរ​មុខ​ដំ​ណាំ សត្វ​ចិញ្ចឹម សន្សឹមៗ​លំ​នឹង​ជីវ​ភាព និង​ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ។ មាន​គ្រួ​សារ​មិន​តិច​ទេ​ដែល​បាន​សង​បំ​ណុល​ទាន់​ពេល​វេលា សន្សំ​បាន​ដើម​ទុន​ដើម្បី​បន្ត​បើក​ទូ​លាយ​ការ​ផលិត​។ នោះ​ជា​ភស្តុ​តាង​បង្ហាញ​ថា ឥណ​ទាន​គោ​លន​យោ​បាយ​មិន​ត្រឹម​តែ​ជួយ​ឧបត្ថម្ភ​ចំ​ពោះ​មុខ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​កម្លាំង​ចលករ​ដើម្បី​ប្រ​ជា​ជន​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច”។

ផ្តើម​ពី​ទម្រង់​ផលិត​ដែល​កំ​ពុង​មាន​ប្រ​សិទ្ធ​ភាព​នៅ​ឃុំ​វិញ​ឡើយ អាច​ឃើញ​ថា តម្លៃ​ដើម​ទុន​នោះ​បាន​ផ្តល់​ឱ​កាស​ដើម្បី​កសិ​ករ​ក្លា​ហាន​ផ្លាស់​ប្តូរ​ការ​គិត​វិធី​ធ្វើ ម្ចាស់​ការ​បង្កើត​មុខ​របរ​ចិញ្ចឹម​ជី​វិត ចាក​ផុត​ភាព​ក្រី​ក្រ​បន្តិច​ម្តងៗ។ ខណៈ​ពេល​គោ​លន​យោ​បាយ​បាន​ផ្សព្វ​ផ្សាយ​ចំ​មុខ​សញ្ញា ព្រម​ទាំង​ការ​រួម​ដំ​ណើរ​ពី​អង្គ​ការ​សមា​គម និង​ឆន្ទៈ​ឈាន​ឡើង​របស់​ប្រ​ជា​ជន ដើម​ទុន​អនុ​គ្រោះ​ទាំង​នោះ​នឹង​បន្ត​ក្លាយ​ជា​បង្អែក​សម្រាប់​សមា​ជិក​កសិ​ករ​ជា​ច្រើន ដើម្បី​មាន​ឱ​កាស​ឈាន​ឡើង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ៕

                                     ដា​លីន - លី​សៀ​

ចែករំលែកអត្ថបទ