តាមរយៈនៃកម្មវិធីឥណទានអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ជួយគ្រួសារក្រីក្រ ក្បែរក្រជាច្រើន ដែលមានជីវភាពលំបាក និងមុខសញ្ញាគោលនយោបាយលើភូមិឋានឃុំតឹងឡុង ក្រុងកឹងធើបានកៀកជិតប្រភពទុនដែលមានអត្រាកម្រិតប្រាក់ការសមស្រប។ ផ្តើមពីប្រភពទុនដែលបានខ្ចី មាមីងមោះមុតវិនិយោគលើឧបករណ៍បម្រើឱ្យការផលិត បើកទូលាយទម្រង់សេដ្ឋកិច្ចគ្រួសារ និងបង្កការងារធ្វើបន្ថែម រួមចំណែកលើកស្ទួយប្រាក់ចំណូល និងសន្សឹមៗលំនឹងជីវភាពគ្រួសារ។
តាមរយៈនៃកម្មវិធីឥណទានអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម គ្រួសារប្រជាជនជាច្រើនដែលមានជីវភាពលំបាក គ្រួសារទើបចាកផុតភាពក្រីក្រ និងមុខសញ្ញាគោលនយោបាយ បានកៀកជិតប្រភពទុនដែលមានអត្រាកម្រិតប្រាក់ការសមស្រប។ ផ្តើមពីប្រភពទុនដែលបានខ្ចី មាមីងមោះមុតវិនិយោគលើដំណាំដាំដុះ សត្វចិញ្ចឹម ទិញគ្រឿងម៉ាស៊ីន ឧបករណ៍បម្រើឱ្យការផលិត បើកទូលាយទម្រង់សេដ្ឋកិច្ចគ្រួសារ និងបង្កការងារធ្វើបន្ថែម។

បងឡឹមហឿងភូមិ B១ ឃុំតឹងឡុង កំពុងមើលថែហ្វូងជ្រូករបស់គ្រួសារ។
ចំពោះកសិករ ប្រភពទុនអនុគ្រោះមិនត្រឹមតែមានអត្ថន័យជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងផ្តល់ជាកម្លាំងចលករដើម្បីមាមីងម្ចាស់ការឈានឡើងទៀតផង។ គ្រួសារជាច្រើនបានប្រើប្រាស់ទុនចំគោលដៅ ជ្រើសរើសទម្រង់ផលិតសមស្របនឹងលក្ខណៈជាក់ស្តែងរបស់គ្រួសារ និងភូមិភាគ។ អាស្រ័យហេតុនោះ ប្រសិទ្ធភាពផលិតបានលើកកម្ពស់ជាបណ្តើរៗ ប្រាក់ចំណូលបានកែលម្អ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនកាន់តែលំនឹង។ បង ឡឹមហឿង ភូមិ B១ ឃុំតឹងឡុង ឱ្យដឹង៖ “អាស្រ័យខ្ចីទុនពីធនាគារគោលនយោបាយសង្គមបានចំនួន ៥០ លានដុង ដំបូងខ្ញុំបានទិញជ្រូកមេ ២ ក្បាលមកចិញ្ចឹម ជ្រូកកើតបានប៉ុន្មានខ្ញុំទុកចិញ្ចឹមជាជ្រូកសាច់ អាស្រ័យប្រភពទុននេះ បច្ចុប្បន្នគ្រួសារខ្ញុំមានជ្រូកមេ ៥ ក្បាល ជ្រូកសាច់ ៣០ ក្បាល ក្នុងមួយឆ្នាំគ្រួសារខ្ញុំលក់ជ្រូកសាច់បាន ៣ ល្បះ សម្រេចប្រមាណជាងពី ២ តោន តម្លៃបច្ចុប្បន្នចាប់ពី ៦២.០០០ - ៦៣.០០០ ដុង/គីឡូក្រាម ក្រោយពីទូទាត់រួចស្រេច គ្រួសារខ្ញុំនៅចំណេញប្រមាណ ១២០ លានដុង/ឆ្នាំ។ ក្រៅពីនេះ គ្រួសារខ្ញុំនៅធ្វើស្រែ ១០ កុង និងដាំខ្ជាយ ១ កុង ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ ក្រោយពីទូទាត់រួចរាល់ក៏រកបានបន្ថែមពី ៣០ - ៤០ លានដុង/ឆ្នាំ។ អាស្រ័យប្រភពទុនខ្ចីពីធនាគារគោលនយោបាយ គ្រួសារខ្ញុំមានជីវភាពលំនឹង និងចិញ្ចឹមកូនៗរៀនសូត្រចប់ចុងចប់ដើម និងមានការងារធ្វើលំនឹង”។
.jpg)
ប្រពន្ធបងឡឹមហឿង ភូមិ B១ ឃុំតឹងឡុង កំពុងផ្តល់ចំណីឱ្យជ្រូក។
ទន្ទឹមនឹងការបង្កលក្ខណៈឱ្យប្រជាជនកៀកជិតប្រភពទុន បណ្តាអង្គការសមាគម អង្គការមហាជននៅមូលដ្ឋាន ក៏សហការឃោសនា ណែនាំសមាជិកប្រើប្រាស់ទុនចំគោលដៅ ពង្រីកប្រសិទ្ធភាពប្រភពទុនកម្ចីផងដែរ។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់អ្នកខ្ចី បន្ថយស្ថានភាពប្រើប្រាស់ទុនមិនចំគោលដៅ និងបង្កមូលដ្ឋានគ្រឹះដើម្បីប្រជាជនពង្រីកសេដ្ឋកិច្ចប្រកបដោយចីរភាព។ លោកថាច់ហឿង - ប្រធានសមាគមកសិករឃុំតឹងឡុង ទីក្រុងកឹងធើ ឱ្យដឹង៖ “ចំពោះតួនាទីសមាគមកសិករឃុំ សមាគមបានសហការជាមួយធនាគារគោលនយោបាយសង្គមង៉ាណាំ ពិនិត្យឡើងវិញនូវគ្រួសារដែលខិតខំរកស៊ី សមាគមនឹងបង្កលក្ខណៈ បើកទូលាយទ្រង់ទ្រាយផលិត ធ្វើយ៉ាងណាឱ្យមាមីងអភិវឌ្ឍទម្រង់ ដូចជាទម្រង់ចិញ្ចឹមជ្រូករបស់គ្រួសារបងឡឹមហឿងភូមិ B១ ជាដើម។ រយៈពេលខាងមុខ ភូមិភាគនឹងពិនិត្យឡើងនូវគ្រួសារដែលចូលចិតខិតខំរកស៊ី មានតម្រូវការបុលទុនដើម្បីអភិវឌ្ឍទម្រង់ក្នុងរយៈខាងមុខ ទម្រង់ណាមានប្រសិទ្ធភាព សមាគមនឹងធ្វើសេនាធិការជូនថ្នាក់ដឹកនាំ អភិវឌ្ឍក៏ដូចជាផ្សព្វផ្សាយទូលាយទម្រង់ ជួយមាមីងមានប្រភពទុនបង្កបង្កើនផល សំដៅលើកកម្ពស់កម្រិតរស់នៅជូនមាមីង”។
អាចនឹងឃើញថា ឥណទានគោលនយោបាយសង្គមកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅបន្ថយភាពក្រីក្រ ធានាសុខុមាលភាពសង្គម និងកសាងជនបទរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយនឹងការរួមដំណើររបស់ធនាគារគោលនយោបាយសង្គម និងកិច្ចសហការរបស់រដ្ឋអំណាច អង្គការមហាជននានា ប្រភពទុនអនុគ្រោះបន្តជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយជាក់ស្តែងជួយកសិករឃុំតឹងឡុង មានប្រភពធនធានបន្ថែមអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល និងលំនឹងជីវភាព។
រយៈពេលខាងមុខ ឃុំតឹងឡុង បន្តជំរុញការឃោសនាដើម្បីប្រជាជនយល់ច្បាស់ពីកម្មវិធីឥណទានគោលនយោបាយ ម្ចាស់ការកៀកជិតប្រភពទុនសមស្រប; ទន្ទឹមនឹងនោះ លើកទឹកចិត្តគ្រួសារខ្ចីប្រាក់ប្រើប្រាស់ដើមទុនចំគោលដៅ វិនិយោគមានប្រសិទ្ធភាពជាក់ស្តែង។ តាមរយៈនោះ ពង្រីកប្រសិទ្ធភាពប្រភពទុនឥណទានគោលនយោបាយ រួមចំណែកជាមួយភូមិភាគអនុវត្តល្អការងារបន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាជន និងកសាងឃុំតឹងឡុង រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
ដាលីន - លីសៀ