11/08/2026 - 21:38

ម្ចាស់​ការ​ទប់​ស្កាត់​ការ​រៀប​អាពាហ៍​ពិពាហ៍​មិន​ទាន់​គ្រប់​អាយុ​ និង​អាពាហ៍​ពិពាហ៍​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​ចាប់​ពី​មូល​ដ្ឋាន​ 

រយៈ​ពេល​កន្លង​ ទី​ក្រុង​កឹង​ធើ​បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​ដំ​ណោះ​ស្រាយ​ព្រម​ៗគ្នា​ជា​ច្រើន​ចាប់​ពី​មូល​ដ្ឋាន​ សំ​ដៅ​ទប់​ស្កាត់​ស្ថាន​ភាព​ការ​រៀប​អាពាហ៍​ពិពាហ៍​មិន​ទាន់​គ្រប់​អាយុ​ និង​អាពាហ៍​ពិពាហ៍​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ តាម​រយៈ​កិច្ច​ប្រ​ជុំ​ឃោស​នា​ ផ្សព្វ​ផ្សាយ​ច្បាប់​ ស្មារតី​ភ្ញាក់​រលឹក​របស់​ប្រ​ជា​ជន​សន្សឹម​ៗបាន​លើក​កម្ពស់​ រួម​ចំ​ណែក​បង្ការ​ និង​កាត់​បន្ថយ​ស្ថាន​ភាព​ការ​រៀប​អាពាហ៍​ពិពាហ៍​មិន​ទាន់​គ្រប់​អាយុ​ និង​អាពាហ៍​ពិពាហ៍​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​នៅ​ភូមិ​ភាគ​។

កិច្ច​ប្រ​ជុំ​ឃោស​នា​សំ​ដៅ​កាត់​បន្ថយ​ស្ថាន​ភាព​ការ​រៀប​អាពាហ៍​ពិពាហ៍​មិន​ទាន់​គ្រប់​អាយុ​និង​អាពាហ៍​ពិពាហ៍​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

អនុ​វត្ត​ផែន​ការ​លេខ​៦៧/KH-SDTTG ចុះ​ថ្ងៃ​ ២៩ ខែ​ឧស​ភា​ ឆ្នាំ​ ២០២៦ របស់​មន្ទីរ​ជន​ជាតិ​ និង​សាសនា​ទី​ក្រុង​កឹង​ធើ​ បាន​ផ្សព្វ​ផ្សាយ​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ឃោស​នា​សំ​ដៅ​កាត់​បន្ថយ​ស្ថាន​ភាព​ការ​រៀប​អាពាហ៍​ពិពាហ៍​មិន​ទាន់​គ្រប់​អាយុ​ និង​អាពាហ៍​ពិពាហ៍​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ នេះ​គឺ​ជា​ខ្លឹម​សារ​មួយ​ក្នុង​ចំ​ណោម​ខ្លឹម​សារ​សំ​ខាន់​ៗចំ​ណុះ​អនុ​គម្រោង​ ២ ស្តី​ពី​ការ​កាត់​បន្ថយ​ស្ថាន​ភាព​ការ​រៀប​អាពាហ៍​ពិពាហ៍​ មិន​ទាន់​គ្រប់​អាយុ​ និង​អាពាហ៍​ពិពាហ៍​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​ ស្ថិត​ក្នុង​គម្រោង​ ៩ នៃ​កម្ម​វិធី​គោល​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

តាម​រយៈ​នោះ​ មន្ទីរ​ជន​ជាតិ​ និង​សាសនា​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនប​ណ្តា​ឃុំ​ សង្កាត់​ ដូច​៖ មី​ស្វៀង​ វិញ​ហាយ​ មី​ហឿង តឹង​ថា​ញ់ កេសាច់​ និង​ត្រឹង​ដេ ចាត់​តាំង​កិច្ច​ប្រ​ជុំ​ឃោស​នា​បាន​ចំ​នួន​ ៦ លើក​ ទាក់​ទាញ​អ្នក​តំ​ណាង​ប្រ​មា​ណ​ ៥៣០ នាក់​ គឺ​ជា​យុវ​ជន​ នា​រី​ជា​ជន​ជាតិ​ភាគ​តិច​ ព្រម​ទាំង​កង​ជួរ​អ្នក​ឃោស​នា​ច្បាប់​ដែល​កំ​ពុង​អនុ​វត្ត​ផ្ទាល់​ការ​ងារ​ផ្សព្វ​ផ្សាយ​ អប់​រំ​ច្បាប់​នៅ​មូល​ដ្ឋាន​។ ខ្លឹម​សារ​នៃ​កិច្ច​ប្រ​ជុំ​ផ្តោត​សំ​ខាន់​លើ​ការ​ផ្តល់​ចំ​ណេះ​ដឹង​ បំ​ណិន​មូល​ដ្ឋាន​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​បន្ត​ពូ​ជន​លើ​អនីតិ​ជន​; កំ​ណត់​ទិស​ដៅ​ការ​រៀប​អាពាហ៍​ពិពាហ៍​ជឿន​លឿន​ គ្រួ​សារ​សុភ​មង្គល​; ទន្ទឹម​នឹង​នោះ​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​របស់​គ្រួ​សារ​ និង​សហ​គម​ន៍ក្នុង​ការ​បង្ការ​ ទប់​ស្កាត់​ការ​រៀប​អាពាហ៍​ពិពាហ៍​មិន​ទាន់​គ្រប់​អាយុ​ និង​អាពាហ៍​ពិពាហ៍​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​។ ព្រម​ជា​មួយ​នោះ​ បណ្តា​តំ​ណាង​នៅ​ទាំង​បាន​កៀក​ជិត​នឹង​បទ​បញ្ញត្តិ​ច្បាប់​ដែល​ពាក់​ព័ន្ធ​ដល់​អាពាហ៍​ពិពាហ៍​ និង​គ្រួ​សារ​;  ស្វែង​យល់​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​អំ​ពី​ផល​វិបាក​នៃ​ការ​រៀប​អាពាហ៍​ពិពាហ៍​មិន​ទាន់​គ្រប់​អាយុ​ និង​អាពាហ៍​ពិពាហ៍​ជាប់​សាច់​សា​លោក​ហិត​នឹង​គ្នា​ចំ​ពោះ​សុខ​ភាព​ គុណ​ភាព​ប្រ​ជា​ជន​ ជីវ​ភាព​គ្រួ​សារ​ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

មិន​ត្រឹម​តែ​ការ​ផ្ទេរ​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ​ កិច្ច​ប្រ​ជុំ​នីមួយៗ​ថែម​ទាំង​ផ្តោត​សំ​ខាន់​លើ​ការ​បំ​ពាក់​បំប៉ន​បំ​ណិន​ជាក់​ស្តែង​ ដូច​ជា​បំ​ណិន​ឃោស​នា​ ចលនា​ ផ្តល់​ពិ​គ្រោះ​ និង​កំ​ណត់​ទិស​ដៅ​ដល់​យុវ​ជន​យុវ​នា​រី​ អា​ណា​ព្យា​បាល​ និង​សហ​គម​ន៍;  បំ​ណិន​ធ្វើ​បទ​បង្ហាញ​ ជះ​ឥទ្ធិ​ពល​ទៅ​វិញ​ទៅ​មក​ និង​ដោះ​ស្រាយ​ស្ថាន​ការណ៍​ក្នុង​ដំ​ណាក់​កាល​ឃោស​នា​នៅ​មូល​ដ្ឋាន​។ តាម​រយៈ​នោះ​ ជួយ​កង​ជួរ​អ្នក​ឃោស​នា​លើក​កម្ពស់​សមត្ថ​ភាព​ មាន​ទំនុក​ចិត្ត​ជាង​ទៀត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នូវ​សកម្ម​ភាព​ឃោស​នា​ រួម​ចំ​ណែក​បង្ក​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​អំ​ពី​ស្មារតី​ភ្ញាក់​រលឹក​ និង​ការ​ប្រ​ព្រឹត្ត​ក្នុង​ប្រ​ជា​ជន​។

យុវ​ជន​ នា​រី​ជា​ជន​ជាតិ​ភាគ​តិច​ច្រើន​កុះ​ករ​ និង​កង​ជួរ​អ្នក​ឃោស​នា​ខ្នះ​ខ្នែង​ចូល​រួម​កិច្ច​ប្រ​ជុំ​។

នៅ​ឃុំ​ត្រឹង​ដេជា​ភូមិ​ឋាន​មួយ​ក្នុង​ចំ​ណោម​ភូមិ​ឋាន​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ កិច្ច​ប្រ​ជុំ​ឃោស​នា​បាន​ទាក់​ទាញ​អ្នក​តំ​ណាង​ចូល​រួម​ចំ​នួន​ ១១០ នាក់​។ ក្នុង​បរិយាកាស​ដោះ​ដូរ​យ៉ាង​រីក​រាយ​ អ្នក​តំ​ណាង​ទាំង​ឡា​យស​កម្ម​ពិភាក្សា​ ចែក​រំលែក​បទ​ពិសោធន៍​ជាក់​ស្តែង​ តាម​រយៈ​នោះ​ យល់​កាន់​តែ​ច្បាស់​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​រៀប​អាពាហ៍​ពិពាហ៍​មិន​ទាន់​គ្រប់​អាយុ​ និង​អាពាហ៍​ពិពាហ៍​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​ ក៏​ដូច​ជា​តួ​នា​ទី​របស់​បុគ្គល​ម្នាក់​ៗក្នុង​ការ​ឃោស​នា​ ចលនា​ក្នុង​សហ​គម​ន៍។ អ្នក​មីង​ឡឹម​ធី​ថូន​ – សមា​ជិក​សមា​គម​សហ​ពន្ធ​នា​រី​ឃុំ​ត្រឹង​ដេ ឱ្យ​ដឹង​៖ “តាម​រយៈ​ការ​ឃោស​នា​ ខ្ញុំ​យល់​កាន់​តែ​ច្បាស់​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​រៀប​អាពាហ៍​ពិពាហ៍​មិន​ទាន់​គ្រប់​អាយុ​ចំ​ពោះ​សុខ​ភាព​ និង​អនាគត​របស់​កូន​ចៅ​។ ខ្ញុំ​នឹង​ចលនា​គ្រួ​សារ​ និង​មា​មីង​ក្នុង​ភូមិ​ស្រុក​ មិន​ត្រូវ​ឱ្យ​កូន​ចៅ​រៀប​អាពាហ៍​ពិពាហ៍​នៅ​ពេល​មិន​ទាន់​គ្រប់​អាយុ​ រួម​គ្នា​កសាង​គ្រួ​សារ​សុភ​មង្គល​ និង​ជឿន​លឿន​”។

តាម​រយៈ​សង្វាក់​សកម្ម​ភាព​ឃោស​នា​បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​ ស្មារតី​ភ្ញាក់​រលឹក​របស់​ប្រ​ជា​ជន​ ពិ​សេស​គឺ​យុវ​ជន​យុវ​នា​រី​តំ​បន់​ជន​ជាតិ​ភាគ​តិច​ មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ពិត​ប្រាកដ​។ ប្រ​ជា​ជន​កាន់​តែ​យល់​ច្បាស់​អំ​ពី​បទ​ប្បញ្ញត្តិ​ច្បាប់​ ក៏​ដូច​ជា​ផល​វិបាក​យូរ​អង្វែង​នៃ​ការ​រៀប​អាពាហ៍​ពិពាហ៍​មិន​ទាន់​គ្រប់​អាយុ​ និង​អាពាហ៍​ពិពាហ៍​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​ ផ្តើម​ពី​នោះ​ម្ចាស់​ការ​បង្ការ​ចៀស​វាង​ និង​សកម្ម​ចូល​រួម​ឃោស​នា​នៅ​សហ​គម​ន៍។ តាម​ប្រ​សាសន៍​លោក​ស្រី​ ថា​ច់ធី​កេរិន្ទ​ – នា​យិការង​មន្ទីរ​ជន​ជាតិ​ និង​សាសនា​ទី​ក្រុង​កឹង​ធើ​ ការ​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ មិន​ត្រឹម​តែ​សំ​ដៅ​ផ្តល់​ចំ​ណេះ​ដឹង​ផ្នែក​ច្បាប់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ស្មារតី​ភ្ញាក់​រលឹក​ និង​ការ​ប្រ​ព្រឹត្ត​ក្នុង​សហ​គម​ន៍ទៀត​ផង​។ តាម​រយៈ​នោះ​ ពង្រីក​តួ​នា​ទី​របស់​គ្រួ​សារ​ សា​លា​រៀន​ និង​សង្គម​ ក្នុង​ការ​គ្រប់​គ្រង​ អប់​រំ​យុវ​ជន​ យុវ​នា​រី​ រួម​ចំ​ណែក​បង្ការ​ឱ្យ​បាន​មុន​ ពី​ចម្ងាយ​ នូវ​ស្ថាន​ភាព​រៀប​អាពាហ៍​ពិពាហ៍​មិន​ទាន់​គ្រប់​អាយុ​ និង​អាពាហ៍​ពិពាហ៍​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​។

អាច​នឹង​ឃើញ​ថា​ ការ​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​នូវ​ដំ​ណោះ​ស្រាយ​ចាប់​ពី​មូល​ដ្ឋាន​ បាន​និង​កំ​ពុង​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ទៅ​ក្នុង​គោល​ដៅ​កាត់​បន្ថយ​ និង​ឈាន​ដល់​ការ​បញ្ចប់​នូវ​ស្ថាន​ភាព​ការ​រៀប​អាពាហ៍​ពិពាហ៍​មិន​ទាន់​គ្រប់​អាយុ​ និង​អាពាហ៍​ពិពាហ៍​ជាប់​សាច់​សា​លោ​ហិត​នឹង​គ្នា​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​។ នេះ​ក៏​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​លើក​កម្ពស់​គុណ​ភាព​ប្រ​ជា​ជន​ កសាង​គ្រួ​សារ​សុខ​ដុម​រម​នា​ ជឿន​លឿន​ សុភ​មង្គល​ និង​ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ប្រ​កប​ដោយ​ចីរ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​៕

អត្ថ​បទ​ រូប​ថត​៖ ហុង​ទើ - លី​សៀ​

ចែករំលែកអត្ថបទ